តើបច្ចេកវិទ្យា AI ពិតជាអាចជួយធ្វើឱ្យមនុស្សជាតិក្លាយទៅជាអមតៈនៅឆ្នាំ២០៣០?
អាមេរិក៖ យោងតាមការស្រាវជ្រាវរបស់លោក Ray Kurzweil នាយកវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts Institute of Technology and Martin Van Buren High School បាននិយាយថា នៅឆ្នាំ២០៣០ បច្ចេកវិទ្យាអាចឈានដល់ចំណុចមួយដែលកុំព្យូទ័រឆ្លាតជាងមនុស្ស ។ នៅពេលដែលយើងឈានដល់ភាពឯកវចនៈនៃបច្ចេកវិទ្យានេះ មនុស្សជាតិអាចសម្រេចបាននូវភាពអមតៈ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិតAI វិស្វកម្មហ្សែន និងបច្ចេកវិទ្យាណាណូជាដើម-ល-។![]()
AI ត្រូវបានគេរកឃើញថាជាមធ្យោបាយដែលអាចពន្យារអាយុជីវិតរបស់មនុស្សឱ្យលើសពីដែនកំណត់របស់ធម្មជាតិដោយផ្ទុកស្មារតីចូលទៅក្នុង cyborgs ឬបង្កើតក្លូន AI ដែលអាចដើរតួជាអ្នកជំនួសនៅពេលចាំបាច់។
វិស្វកម្មហ្សែនក៏ផ្តល់នូវជម្រើសមួយសម្រាប់ការសម្រេចបាននូវភាពអមតៈ ជាមួយនឹងសមត្ថភាពក្នុងការរៀបចំហ្សែនរបស់មនុស្ស ដើម្បីការពារភាពចាស់ និងជំងឺ ដែលជាការទប់ស្កាត់នៃការស្លាប់។
ណាណូគឺជាបច្ចេកវិជ្ជាដែលអាចនាំយើងទៅរកភាពអមតៈនៅឆ្នាំ ២០៣០ ប្រសិនបើជោគជ័យ។![]()
ទោះជាយ៉ាងណាក៏ដោយទ្រឹស្តីនៃឯកវចនៈបច្ចេកវិទ្យារបស់លោក Ray Kurzweil បាននិយាយថា ខណៈពេលដែលបច្ចេកវិទ្យានេះអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស វាក៏មានគុណវិបត្តិដែលអាចត្រូវយកមកពិចារណាផងដែរ៕
ប្រភព៖cafef.vn






គណនីហ្វេកប៊ុកមួយឈ្មោះថា «Sovannrithy Ouk» បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុ ដង្ហោយសុំជំនួយពីថ្នាក់ដឹកនាំ ក្រោយពីអាជីវករជាច្រើនរូបទិញតូបផ្សារជីស៊ីអូឬស្សីអស់រាប់ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តែផ្សារមិនមានការសាងសង់រួមទាំងធ្វើតាមផ្លូវច្បាប់ឱ្យមេធាវីជូនដំណឹង៣ដងហើយនៅមិនមានការឆ្លើយតបពីក្រុមហ៊ុន។ ការបង្ហោះនេះខាងភាគីក្រុមហ៊ុន ជីស៊ីអូរឬស្សី ក៏បានចេញលិខិតបំភ្លឺដែលថាជាការចុះផ្សាយព័ត៌មានក្រុមហ៊ុន មិនមានទំនួលខុសត្រូវ
ជាមួយគ្នានេះដែរ ក្រោយពីអាជីវករបានបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ក្រុមហ៊ុនផ្សារជីស៊ីអូរឬស្សី លិខិតបំភ្លឺថា «សូមគោរពជូន ដល់អតិថិជន និងបងប្អូនអាជីវករ នៃ ផ្សារ ជីស៊ី អូរឬស្សី ឯ.ក ឱ្យបានជ្រាបថា ខាងក្រុមហ៊ុនសូមច្រានចោលទាំងស្រុងនូវព័ត៌មានមួយចំនួនដែលបានចុះផ្សាយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ទៅលើការដែល ក្រុមហ៊ុនមិនមានទំនួលខុសត្រូវ និងធ្វើការសារសង់ទៅលើសំណង់ផ្សារជីស៊ី អូរឬស្សី ឯ.ក ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ ក្រុមហ៊ុន ផ្សារជីស៊ី អូរឬស្សី ឯ.ក សូមជំរាបជូន ដល់អតិថិជន និងបងប្អូនអាជីវករថា ខាងក្រុមហ៊ុនយើងខ្ញុំ នឹងរៀបចំកម្មវិធីបុកគ្រឹះសម្ភោធការដ្ឋានសាងសង់នៃ ផ្សារជីស៊ី អូរឬស្សី ឯ.ក នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣។ ព័ត៌មានលំអិតសូម ធ្វើការទំនាក់ទំនង់មកការិយាលក់ រឺបុគ្គលិកផ្នែកលក់»។




គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចេញសេចក្តីជូនដំណឹងដល់អ្នកត្រៀមចូលរួមក្នុងកម្មវិធីបិទកីឡាអាស៊ីអាគ្នេហ៍អនុវត្តវិធានខាងក្រោមនេះដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

បើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងមិនចាញ់ដូចពិធីបើកផ្លូវការឡើយ មិនត្រឹមតែប៉ុណ្ណោះនឹងរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិតនិងអស្ចារ្យដើម្បីឱ្យប្រជាជនចងចាំនូវព្រឹត្តិការណ៍នេះ៕

១.ការយល់ដឹងពីខ្លួនឯង៖ ការយល់ដឹងដោយខ្លួនឯងគឺជា ការដឹងអំពីអារម្មណ៍របស់ខ្លួន អ្នកដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។ អ្នកធ្វើការលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកដឹងថាពេលណាត្រូវពឹងផ្អែកលើសមាជិកក្រុម និងពេលណាត្រូវពឹងផ្អែកលើខ្លួនឯង។ លើសពីនេះ អ្នកក៏ដឹងពីតម្លៃ និងគោលដៅរបស់អ្នកយ៉ាងច្បាស់ ដែលធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់នៅពេលចាប់ផ្តើមការងារ។

















