Home ព័ត៌មានជាតិ
114
0

អាជីវករច្រើននាក់ស្នើសុំថ្នាក់ដឹកនាំជួយរកដំណោះស្រាយ ក្រោយទិញតូបផ្សារជីស៊ីអូឬស្សីអស់រាប់ម៉ឺនដុល្លារតែផ្សារមិនដំណើរការ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKj6KRbyDPGPF5QWFhIuXwK6DJvfkY4atvw1N4JYL7lhXGN_r79wBDosredc5yFVscr4rFN6RSjKjo8AKAkEhNbCGUIJZK9A9sNTFQjHrcTwm15ZTbVkX-3tkn2cR9SOG_CRU8_OmxkxOajwVNw_My_wiRzLA_AdTitsg4eVkMjzm2JA-fTf0MKdA-xw/s1618/2023-05-15%2022.05.05.jpgគណនីហ្វេកប៊ុកមួយឈ្មោះថា «Sovannrithy Ouk» បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុ ដង្ហោយសុំជំនួយពីថ្នាក់ដឹកនាំ ក្រោយពីអាជីវករជាច្រើនរូបទិញតូបផ្សារជីស៊ីអូឬស្សីអស់រាប់ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តែផ្សារមិនមានការសាងសង់រួមទាំងធ្វើតាមផ្លូវច្បាប់ឱ្យមេធាវីជូនដំណឹង៣ដងហើយនៅមិនមានការឆ្លើយតបពីក្រុមហ៊ុន។ ការបង្ហោះនេះខាងភាគីក្រុមហ៊ុន ជីស៊ីអូរឬស្សី ក៏បានចេញលិខិតបំភ្លឺដែលថាជាការចុះផ្សាយព័ត៌មានក្រុមហ៊ុន មិនមានទំនួលខុសត្រូវ  ក្រុមហ៊ុនសូមធ្វើការច្រានចោលទាំងស្រុង។

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnvSoyY1cR3zyJsJpxk1O7_-nEpVnWv0nRxRA0yHZ4LfXnwd2hNSbLBsLkKSfh7geWtjPjwp5RG6-Feo6Bf4WXybzEehKbXPUI72X_e54HfC_JJ4sZa2W-Q355Xy09li7N2T3mqrIFgZaYCJMXmcK9jb9KJy2hkz6WLAzd6gcMqlmqCfoRSM6JCDom7w/s1616/2023-05-15%2022.04.52.jpg

តាមរយៈសាររបស់គណនីខាងលើបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំទាំងអស់គ្នាជាអាជីវករទិញតូបផ្សារជីស៊ីអូឬស្សីនៅក្បែរក្រសួងពាណិជ្ជកម្មផ្លូវសហព័ន្ធរុស្ស៊ី។សូមគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាសម្ដេចពុកនិងសម្ដេចម្ដាយ។និងលោកអភិបាលក្រុងរាជធានីភ្នំពេញឯកឧត្តមឃួងស្រេងសូមមេត្តាជួយរកដំណោះស្រាយឲ្យខ្ញុំទាំងអស់គ្នាផងព្រោះខ្ញុំទាំងអស់គ្នាបានយកប្រាក់ពីការងាររដ្ឋបានយកប្រាក់ពីធនាគារខ្ចីគេដើម្បីយកមកទិញតូបផ្សារជីស៊ីអូឬស្សីហើយអស់រាប់ម៉ឺនដុល្លារប៉ុន្តែរយៈពេលយូរឆ្នាំប្រហែលជិតពីរឆ្នាំហើយដែលផ្សារមិនមានការសាងសង់ហើយខ្ញុំទាំងអស់គ្នាធ្វើតាមផ្លូវច្បាប់តាមរយៈមេធាវីជូនដំណឹងទៅបីដងហើយគេមិនឆ្លើយតបទាល់តែសោះ។ក្រុមហ៊ុនផ្សារមិនឆ្លើយតបដូច្នេះហើយខ្ញុំសូមគោរពថ្នាក់ដឹកនាំជួយកូនចៅប្រជាពលរដ្ឋដែលបានយកប្រាក់កម្លាំងញើសឈាមទាំងអស់នេះយកមកបង់អោយផ្សារតែផ្សារមិនសាងសង់សូមសម្ដេចហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងលោកអភិបាលក្រុងឯកឧត្តមឃួងស្រេងមេត្តាជួយដោះស្រាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះនេះផង»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZuT-otMniKhYs2YY268DkBrwuPcpM0nNEMUcFkapJT6xjLUdVIY6YGvJeYFzGrMsQMDqyATeBy_tR2YxNFLHVVlQz6VCcQhQRpLgxIg5jbTPEdPrkqm3MlJbAVkbVq8pD24lPyUP-KXDezMnG6ZLoNP-wFa6LO3DCViqespI7_nlNEB01EDhRvWu-gQ/s1505/2023-05-15%2022.04.59.jpgជាមួយគ្នានេះដែរ ក្រោយពីអាជីវករបានបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ក្រុមហ៊ុនផ្សារជីស៊ីអូរឬស្សី លិខិតបំភ្លឺថា «សូមគោរពជូន ដល់អតិថិជន និងបងប្អូនអាជីវករ នៃ ផ្សារ ជីស៊ី អូរឬស្សី ឯ.ក ឱ្យបានជ្រាបថា ខាងក្រុមហ៊ុនសូមច្រានចោលទាំងស្រុងនូវព័ត៌មានមួយចំនួនដែលបានចុះផ្សាយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ទៅលើការដែល ក្រុមហ៊ុនមិនមានទំនួលខុសត្រូវ និងធ្វើការសារសង់ទៅលើសំណង់ផ្សារជីស៊ី អូរឬស្សី ឯ.ក ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ ក្រុមហ៊ុន ផ្សារជីស៊ី អូរឬស្សី ឯ.ក សូមជំរាបជូន ដល់អតិថិជន និងបងប្អូនអាជីវករថា ខាងក្រុមហ៊ុនយើងខ្ញុំ នឹងរៀបចំកម្មវិធីបុកគ្រឹះសម្ភោធការដ្ឋានសាងសង់នៃ ផ្សារជីស៊ី អូរឬស្សី ឯ.ក នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣។ ព័ត៌មានលំអិតសូម ធ្វើការទំនាក់ទំនង់មកការិយាលក់ រឺបុគ្គលិកផ្នែកលក់»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkxmmxdvFunhIit3vlQw2RSTNQCjCF9qXnTGL6pUfLkW0XsYgo78yKJ_ncW-u4-VcYZPyNm663tmUyThRHGZL4-sXR8VKJmKDOKBI7q1ZOUNBFAfwcdcM7HGM06xw5B6qtc6RtLPmmoGktw1H0JEciDZ5kzhdEF-5JOF7pR34p-OrLqNp94l0DG60dlg/s1280/2023-05-15%2022.11.46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFI83txzxwWYZfznvlpl2CEW176Msy7c2URH6jcQQMPgHihWgEFwcFTYQAIX2IxNzmPojwyUxz9y6-IMlfhAtPy9ai8R5D3xed26Vy7kpLYwUMeSvgr0luY7hUt4UrNzAtV1F1YiHzFKEyugY6_ZmLP7zPhJpjP303KsXGaDTHx6p6ysMseym0RK5BHw/s1280/2023-05-15%2022.11.38.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkSuuQfBG-e56N9erRK-nv92_BFCvLlzcwM0f1DDxSOHOB0Z_CjSWYDJNvzNg8fFW9XBd2yCfQyYpk-BHgxBRc2u2IwiOmI9u8fjLpgXSD-uY6BrYChSNi7L3pwNhSoo8NNb_Axn8-QG4ZOYNq9GAI8IXQs4cj5AP561XsusaSHcaEHyNNVdi8zrJRfw/s1280/2023-05-15%2022.11.32.jpg