Home Blog Page 1690

រកឃើញ “ផ្លូវហាយវេ” ដែលមានអាយុកាល ៣,០០០ ឆ្នាំលាក់ខ្លួននៅក្នុងព្រៃ

0

បរទេស៖ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក បានរកឃើញប្រព័ន្ធ “ផ្លូវហាយវេ” ដំបូងបង្អស់របស់ពិភពលោក ដោយភ្ជាប់នឹងទីក្រុងបុរាណរាប់រយរបស់ប្រាសាទព្រៃម៉ាយ៉ាន។
យោងតាមប្រភព Business Insider នៅថ្ងៃទី ២២ ខែឧសភា បានឱ្យដឹងថា ប្រព័ន្ធ “ផ្លូវហាយវេ” បុរាណមានប្រវែងប្រហែល ១៧៧ គីឡូម៉ែត្រ និង តភ្ជាប់ទីក្រុងចំនួន ៤១៧ ។ ការរកឃើញបណ្តាញផ្លូវ និងទីក្រុង ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មបង្ហាញថា សហគមន៍ដែលរស់នៅអាមេរិកកណ្តាលមានភាពជឿនលឿនជាងអ្នកវិទ្យាសាស្ត្រធ្លាប់គិតទៅទៀត។3,000-Year-Old Maya Cities With "Super Highways" Discovered In Guatemala
ប្រាសាទបុរាណម៉ាយ៉ានមានទីតាំងស្ថិតនៅ el Mirador ក្នុងព្រៃមួយក្នុងប្រទេស Guatemala ដែលមានអាយុកាលតាំងពីឆ្នាំ ៣,០០០ មុនគ្រឹស្តសករាជ រហូតដល់សម័យបុរាណ Mayan ជនជាតិ Maya ធ្លាប់ត្រូវបានគេចាត់ទុកថាជាសហគមន៍អ្នករើសអើង និងជាអ្នកប្រមាញ់។Archaeologists Discover 417 Ancient Mayan Cities Interconnected By Superhighways In A Remote Jungle ក្រុមការងារអាមេរិក-ហ្គាតេម៉ាឡា បានធ្វើផែនទីតំបន់នេះតាំងពីឆ្នាំ ២០១៥ ដោយប្រើបច្ចេកវិទ្យា lidar ដែលជាបច្ចេកទេសផែនទីបុរាណវិទ្យាឡាស៊ែរ ដើម្បីស្វែងរកព័ត៌មានលម្អិតតូចបំផុត ដូចជាកន្លែងបុរាណជាដើម។ វិធីសាស្រ្តនេះបានអនុញ្ញាតឱ្យពួកគេរកឃើញទំនប់ អាងស្តុកទឹក វេទិកា បណ្តាញផ្លូវថ្នល់ និងទីលានបាល់ទាត់បុរាណ។El Mirador 5 Day Trek in Flores | Tours & Experiences in Guatemala - Travelisimo

អ្នកបុរាណវត្ថុវិទ្យានៃសាកលវិទ្យាល័យ San Carlos លោក Enrique Hernández ដែលជាសហអ្នកនិពន្ធនៃការសិក្សានេះ បាននិយាយថា ជាមួយនឹងការស្រាវជ្រាវបន្ថែម នេះអាចប្រែទៅជាការរកឃើញប្រវត្តិសាស្ត្រដែលមានឥទ្ធិពលដូចជាពីរ៉ាមីតអេហ្ស៊ីបជាដើម៕ Ancient Maya cities, 'super highways' revealed in latest survey | SaltWireAncient Maya cities, 'super highways' revealed in latest surveyប្រភព៖vnexpress

រដូវវស្សាចូលមកដល់ ភ្លៀង និងផ្គររន្ទះក៏មាន ហេតុនេះត្រូវចេះវិធីការពារបាតុភូតរន្ទះ

0
ធាតុអាកាសមានការប្រែប្រួល គ្រោះធម្មជាតិកើតមានជាយថាហេតុ។ ជាក់ស្តែងនៅក្នុងរដូវភ្លៀងធ្លាក់តែងកើតមានខ្យល់កន្ត្រាក់ផ្គររន្ទះជាញឹកញាប់។
មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់គឺបណ្តាលមកពីការគាំងបេះដូង។នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលអោយហើម ឬដាច់សរសៃរឈាមចូរក្បាលដែរ។No photo description available.
អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ។បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។No photo description available.
ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ។
វិធីការពារ៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ(១០០ Feet)
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ …
ត្រូវចាំថា៖ “រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ ការសង្គ្រោះទាន់ពេល អាចជួយជីវិតជនរងគ្រោះបាន។”No photo description available.No photo description available.No photo description available.No photo description available.

គណបក្សកាវក្លៃនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងមក លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បានថ្លែងថា មានប្រធានបទជាច្រើននឹងត្រូវពិភាក្សាជាមួយសហព័ន្ធឧស្សាហកម្មថៃ ដូចជា ការប្រកួតប្រជែងរបស់ប្រទេសថៃក្នុងកម្រិតសកលលោក, ការគាំទ្រក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម, ការស្វែងរកកម្លាំងពលកម្មឱ្យត្រូវនឹងតម្រូវការពីក្រៅប្រទេស រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ពលរដ្ឋថៃ និងបញ្ហាបរិស្ថាន ។

លោក Pita Limjaroenrat លើកឡើងថា គណបក្សកាវក្លៃនឹងដំឡើងប្រាក់ឈ្នួលដល់ពលរដ្ឋយ៉ាងពិតប្រាកដ ហើយគណបក្សនេះនឹងជំរុញប្រាក់ឈ្នួលឱ្យឡើងដល់៤៥០បាតក្នុង១ថ្ងៃ ចំណែកគណបក្សភឿថៃនឹងដំឡើងដល់៤០០បាតក្នុង១ថ្ងៃ ។ លើសពីនេះ នឹងកាត់បន្ថយការយកពន្ធពីក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម ពី២០% ទៅ១៥% និងពី១៥% ទៅ១០% ។ បច្ចុប្បន្ន ការងារនេះកំពុងដំណើរការ និងស្តាប់មតិយល់ឃើញរបស់ស្ថាប័នពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ហើយលោកសូមបញ្ជាក់ទៅកាន់ពលរដ្ឋថា ប្រាក់ឈ្នួលអប្បបរមានឹងត្រូវដំឡើងជាប្រចាំ ។Pita Limjaroenrat: Thailand's Move Forward Party leader says he will  'demilitarize' country | CNN

កន្លងមក ប្រទេសថៃបានដំឡើងប្រាក់ឈ្នួលជាច្រើនលើក តាំងពីសម័យរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ។ ប៉ុន្តែការដំឡើងប្រាក់ឈ្នួល ក៏អាស្រ័យលើការគណនាអតិផរណា និងអត្រាលូតលាស់របស់សេដ្ឋកិច្ច រួមទាំងការបង្កើនប្រសិទ្ធភាពការងារផងដែរ ។

លោក Pita Limjaroenrat បញ្ជាក់ថា ប្រាក់ឈ្នួលមិនត្រូវបានដំឡើងតាមចិត្តចង់នោះទេ ហើយក៏មិនដំឡើងភ្លាមៗដែរ ប៉ុន្តែនឹងដំឡើងប្រាក់ឈ្នួលតាមគោលការណ៍អន្តរជាតិ ។ ចំណែកតម្លៃអគ្គិសនីដែលសហព័ន្ធឧស្សាហកម្មធ្លាប់បានលើកសំណើថា តម្លៃអគ្គិសនីមិនគួរលើសពី៤.៧២បាតក្នុង១គីឡូវ៉ាត់ គឺប្រទេសថៃអាចធ្វើបាន ដោយសារយោងតាមតម្លៃថាមពល ឧស្ម័នធម្មជាតិ និងទិសដៅការផ្លាស់ប្តូររូបមន្តរចនាសម្ព័ន្ធតម្លៃថ្មី ៕Gov't to Issue Identity Cards to Undocumented Workers in Thailand | Myanmar  Business Today

ប្រភព ៖ Nation TV

មន្រ្ដីអ៊ុយក្រែន អះអាងពីការលេចចេញក្រុមប្រដាប់អាវុធជនជាតិរុស្ស៊ី ប្រឆាំងនឹងរបបផ្ដាច់ការរបស់ពូទីន

0

រដ្ឋធានីកៀវ៖ ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន អំពីការឆ្លងដែន ឆ្មក់ចូលវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី មិនបានប៉ុន្មានម៉ោងផង ក្រុមមន្រ្ដីក្រុងកៀវ បានឆ្លើយតបវិញ ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា កងកម្លាំងរបស់រុស្ស៊ី កំពុងតែប្រយុទ្ធនឹងការលុកលុយឆ្លងព្រំដែន តាមអ្វីដែលពួកយុទ្ធជន បានពិពណ៌នា ជាជម្រើសរបស់ក្រុមប្រឆាំងប្រដាប់អាវុធរបស់រុស្ស៊ី ឬ ជាអ្នកបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន ដែលឆ្លងកាត់ព្រំដែនរបស់អ៊ុយក្រែន ដោយមើលទៅ ហាក់បីដូចជាការវាយប្រហារដ៏សាហាវបំផុតមួយ នៅលើទឹកដីរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

លោក វីយ៉ាឆេស្លេវ ហ្ក្លាដកូវ (Vyacheslav Gladkov) ប្រធានតំបន់បែលហ្គោរ៉ូដ (Belgorod) ប្រទេសរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ពួកបំផ្លិចបំផ្លាញមួយក្រុមរបស់អ៊ុយក្រែន បានចូលមកលើទឹកដីរបស់រុស្ស៊ី នៅក្នុងស្រុកហ្គ្រេវ៉ូរ៉ុន (Graivoron) ដោយបានឆ្លងកាត់ មកពីប្រទេសអ៊ុយក្រែន ហើយកំពុងតែវាយបក ដោយកងកម្លាំងនៅក្នុងតំបន់។NEXTA on Twitter: "The Governor of #Belgorod region, #Russia, Vyacheslav  Gladkov, urged the residents of the settlements Zhuravlyovka and  Nekhoteyevka (both in Belgorod region) to evacuate.  https://t.co/X3K6p6f7eW" / Twitter

សារព័ត៌មានអ៊ុយក្រែន Hromadske (ហ្រូមម៉ាដស្កេ) បានដកស្រង់ប្រភពចារកម្ម ពីយោធាអ៊ុយក្រែន អះអាង ថា ក្រុមប្រដាប់អាវុធប្រឆាំងចំនួនពីររបស់រុស្ស៊ី រួមមាន ក្រុមចលនាសេរីភាពកងពលតូចរុស្ស៊ី (Liberty of Russia Legion) និង អង្គភាពស្ម័គ្រចិត្តរបស់រុស្ស៊ី (ហៅកាត់ RVC) ដែលមានពលរដ្ឋរុស្ស៊ី ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារទៅលើតំបន់បែលហ្គោរ៉ូដ (Belgorod)។ ប៉ុន្ដែមានអ្នកដឹងតិចតួចណាស់ អំពីទំនាក់ទំនង រវាងក្រុមទាំង២នេះ និង យោធាអ៊ុយក្រែន។ ក្រុម RVC ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២២ ហើយត្រូវបានគេរាយការណ៍ ថា ភាគច្រើន នៃអ្នកប្រយុទ្ធស្ដាំនិយមរបស់រុស្ស៊ី ប្រឆាំងនឹងពូទីន ដោយមានទំនាក់ទំនង ជាមួយក្រុមស្តាំជ្រុលនិយមរបស់អ៊ុយក្រែន។

លោក អេនឌ្រី ឆ័រនាក (Andrii Cherniak) តំណាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ក៏បានបញ្ជាក់ផងដែរ ថា ប្រជាជនរុស្ស៊ី ជាអ្នកនៅពីក្រោយការវាយប្រហារឆ្លងដែននោះ។

ស្របគ្នានោះដែរ លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា អ៊ុយក្រែន មិនមានអ្វីត្រូវធ្វើជាមួយនឹងបញ្ហានេះទេ ហើយគាត់បានលើកឡើង ថា «ចលនាទ័ពព្រៃ បានលេចឡើង ដើម្បីប្រឆាំងនឹងប្រទេសផ្ដាច់ការមួយនេះ»។Human Flesh, It Cannot Survive': Russian Infantry 'No Match For Western  Weapons,' British Analyst Says

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA Novosti (អ បានរាយការណ៍ ថា លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានទទួលនូវជូនដំណឹងនេះហើយ។ ចំណែកការងារនេះ កំពុងតែដំណើរការ សម្រាប់ការបណ្តេញអ្នកបំផ្លិចបំផ្លាញ។ ស្របគ្នានេះ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងមូស្គូ ត្រូវតែវាយរុញច្រានពួកគេ ឲ្យចេញពីទឹកដីរុស្ស៊ី ហើយរំលាយក្រុមប្រដាប់អាវុធ ដែលកំពុងតែប្រព្រឹត្តនេះ ចោល។

ដោយឡែក ក្រុមចលនាសេរីភាពកងពលតូចរុស្ស៊ី បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា ពួកគេបានរំដោះទាំងស្រុង នៅក្នុងទីក្រុងព្រំដែនកូហ្ស៊ីនកា (Kozinka)។ ជាមួយគ្នានេះ អង្គភាពរបស់ពួកគេ នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាល នៃស្រុកហ្គ្រេវ៉ូរ៉ុន (Graivoron) ភាគខាងកើតបន្ថែមទៀត។ ការធ្វើសកម្មភាពបន្ដទៅមុខទៀត រុស្ស៊ី នឹងមានសេរីភាព៕Ukraine war: Wagner chief vows to hand Bakhmut to Russian army by June -  BBC News

លម្អិត! អំពីជាន់ទាំង១២​នៃអគារ​តេជោអភិវឌ្ឍន៍ នៅមន្ទីរពេទ្យកាល់ម៉ែត្រ តើជាន់នីមួយៗព្យាលបាលជំងឺអ្វីខ្លះ

0

អគារ​មជ្ឈមណ្ឌល​ពហុឯកទេស “អគារ​តេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបានបើកសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៣ ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អគារតេជោអភិវឌ្ឍន៍នេះ សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយ​មហា​វិថី​ព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង​២២.៥ ម៉ែត្រ មាន​កម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ បែងចែកដូចខាងក្រោម៖May be an image of skyscraper

-ជាន់ទី២ និងទី១ ក្រោមដី៖ ចំណតយានយន្ត។

-ជាន់ផ្ទាល់ដី៖ បន្ទប់វះកាត់តូចចំនួន២, ផ្នែក​សង្គ្រោះ​បន្ទាន់មាន ៣៦គ្រែ ឱសថ​ស្ថាន, ភេសជ្ជដ្ឋាន, ហាងទំនិញ និងផ្កា,ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់​សំលៀក​បំពាក់​​បុគ្គលិកសម្រាប់អគារទាំង​មូល។

-ជាន់ទី១៖ ផ្នែកពិគ្រោះជំងឺឯកទេសចំនួន៣០បន្ទប់, អមដោយបន្ទប់ X-ray, CT Scan, UltraSound, បញ្ឈរចុះឈ្មោះ និងអាហារដ្ឋាន។

-ជាន់ទី២៖ ផ្នែកប្រពោធនកម្ម សម្រាប់ទទួលសង្គ្រោះអ្នកជំងឺ​កម្រិតធ្ងន់ធ្ងរមាន​ចំនួន ៣២បន្ទប់ស្មើនឹង ៥១គ្រែ និងបន្ទប់លាងឈាម ចំនួន៤, ផ្នែកឯកទេសចក្ខុ​រោគ រួមមាន បន្ទប់ពិគ្រោះជំងឺចំនួន៣ បន្ទប់វះកាត់ភ្នែកចំនួន២ និងគ្រែសម្រាក​ព្យា​បាលចំនួន៤, ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កមានបន្ទប់ពិគ្រោះជំងឺ ៣បន្ទប់ និង​គ្រែសម្រាកព្យាបាលចំនួន០៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmLmsD96Kx97f1gr1wo4LK6QXVyQ1oLZpQerQbMMGrtAC5BaInuMxNov3CRKsVMd7mOogtFcnVW-U2B8syolruC07W7U6zIw1gzzZI7MXiNnjZxXNxYK81rS3CHeSSgFmJe7APw1N3BSarH-QxTvAr7gVr-8PvBkbieYIFD_Wonr1c5vbq8Q7oBWa1/s1280/348562577_574739258061209_3807474398213418582_n.jpg

-ជាន់ទី៣៖ ផ្នែកសម្រាកមុន និងក្រោយសណ្តំ ២៥គ្រែ, បន្ទប់សម្រាករយៈពេលខ្លី ១២គ្រែ បន្ទប់ពិគ្រោះមុនសណ្តំចំនួន០៤ និងបន្ទប់វះកាត់១។ បន្ទប់វះកាត់១០ ដែល​មានកម្រិតស្ដង់ដារខ្ពស់ ជាពិសេសក្នុងនោះមានបន្ទប់សម្រាប់​ធ្វើអន្តរាគមន៍​វិទ្យុសាស្ត្រទំនើប Angiography Bi-plan សម្រាប់ឆ្លុះសរសឈាមចាប់ពីខួរក្បាល​រហូតដល់ចុងជើងសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ចោះ ឆ្លុះ និងព្យាបាលសន្លាក់​ឆ្លុះ​បាញ់រំលាយក្រួសតម្រងនោមដោយមិនបាច់វះកាត់ដ៏ទំនើប។

-ជាន់ទី៤៖ ផ្នែកឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន មានបន្ទប់សម្រាកព្យាបាល ១៧​បន្ទប់ ស្មើនឹង៣៣គ្រែ, បន្ទប់ត្រៀមឆ្លុះ ចំនួន០១, បន្ទប់ក្រោយឆ្លុះចំនួន០១, បន្ទប់​ឆ្លុះក្រពះ-ពោះវៀន ចំនួន០៤, បន្ថែមដោយបន្ទប់ពិសេស ENDOALPHA ដែលបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យសម្រាប់ធ្វើ ERCP (មានសមត្ថភាព​ក្នុងការ​ឆ្លុះចាប់យកក្រួសក្នុងផ្លូវទឹកប្រមាត់រួម និងការដាក់ STENT បង្ហូរទឹកប្រមាត់ដែល​ស្ទះ ដោយជំងឺមហារីក ឬរលាកផ្សេងៗ។ បន្ទប់នេះ ក៏អាចធ្វើប្រតិបត្តិការ Echo​-​Endoscopie និងធ្វើការព្យាបាលទំនើបដោយមិនចាំបាច់វះកាត់ធំឡើយ)។May be an image of 10 people, hospital and newsroom

-ជាន់ទី៥៖ ផ្នែកឯកទេសជំងឺទូទៅ មានបន្ទប់សម្រាកព្យាបាលសរុបចំនួន ៤២​បន្ទប់ ស្មើនឹង ៤៨គ្រែ, បន្ទប់សម្រាកសម្រាប់ករណីជំងឺឆ្លង មានចំនួន ៩គ្រែ, បន្ទប់​ឆ្លុះទងសួតចំនួន ២បន្ទប់, បន្ទប់សម្រាក Polysomnographie ១បន្ទប់, បន្ទប់​បច្ចេកទេស ០១ និងបន្ទប់វាស់សមត្ថភាពសួត ០១។

-ជាន់ទី៦៖ ផ្នែកឯកទេសជំងឺក្រពេញ ២៣គ្រែ និងផ្នែកឯកទេសជំងឺតម្រងនោម​ចំនួន ២៥គ្រែ (ក្នុងនោះបន្ទប់លាងឈាមចំនួន៣) បានបំពាក់ដោយឧបករណ៍​ទំនើ​បកម្រិតខ្ពស់ រួមមានម៉ាស៊ីនInsulin Pump ម៉ាស៊ីនវាស់ប្រព័ន្ធវិញ្ញាណអវៈយវៈ ម៉ាស៊ីនថតបាតភ្នែកអ្នកជំងឺទឹកនោមផ្អែម និងរួមជាមួយផ្នែកជំងឺក្រពេញអ័រម៉ូន ដែលផ្តល់នូវសេវាសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែមព្យាបាលកម្រិតទំនើបទាន់ការអភិវឌ្ឍសកល។

-ជាន់ទី៧៖ ផ្នែកសម្រាកព្យាបាលជំងឺបេះដូង មានបន្ទប់ពិគ្រោះចំនួន៣ និងគ្រែ​សម្រាកព្យាបាលចំនួន ៤៣គ្រែ។May be an image of 12 people and hospital

-ជាន់ទី៨-៩៖ បន្ទប់សម្រាកព្យាបាលពហុជំនាញចំនួន ៩៤គ្រែ។

-ជាន់ទី១០៖ ទីចាត់ការទូទៅមន្ទីរពេទ្យទាំងរដ្ឋបាល ធនធានមនុស្ស, បច្ចេកទេស,គណនេយ្យបន្ទប់ប្រជុំ និងសាលសន្និសីទ និងផ្នែកគ្រប់គ្រងជាតិពុល និងគ្រោះ​មហន្ត​រាយវេជ្ជសាស្ត្រ។

-ជាន់ទី១១៖ ផ្នែកសម្រាកព្យាបាលអន្តរជាតិ International Departement មាន ១៤បន្ទប់ ស្មើនឹង ១៤គ្រែ។

-ជាន់ទី១២៖ បន្ទប់រក្សាទុកឯកសារ, បន្ទប់ប្រជុំពហុបំណង, ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​សម្រាប់ទូទាំងអគារ និងចំណតឧទ្ធម្ភាគចក្រ។

សូមបញ្ជាក់ផងដែរថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ក្រុមហ៊ុន Meta ត្រូវបានពិន័យប្រាក់ពីបទបំពានទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់

0

កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបានពិន័យប្រាក់ទៅលើក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ចំនួន១,២ពាន់លានយូរ៉ូ ។ ការពិន័យនេះ ដោយសារក្រុមហ៊ុន Meta បានល្មើសច្បាប់ភាពឯកជនរបស់សហភាពអឺរ៉ុប ខណៈក្រុមហ៊ុននេះបានចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅអឺរ៉ុបទៅឱ្យ server របស់អាមេរិក ។Mark Zuckerberg | Biography & Facts | Britannica

តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបង្ហាញថា ការដាក់ពិន័យលើក្រុមហ៊ុន Meta នេះ ក្រោយពីគណៈកម្មការគ្រប់គ្រងទិន្នន័យរបស់អៀរឡង់បានពិនិត្យលើការងាររបស់ក្រុមហ៊ុនហ្វេសប៊ុក ហើយប្រទះឃើញថា ក្រុមហ៊ុននេះបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងរំលោភច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អឺរ៉ុប ។

អ្នកនាង Andrea Jelinek ប្រធានគណៈកម្មការគ្រប់គ្រងទិន្នន័យអឺរ៉ុបលើកឡើងថា ការបំពានច្បាប់របស់ហ្វេសប៊ុកជារឿងធ្ងន់ធ្ងរណាស់ ព្រោះវាពាក់ព័ន្ធនឹងការបញ្ជូនទិន្នន័យជាប្រព័ន្ធដែលកើតឡើងម្តងហើយម្តងទៀត ។ អ្នកនាងនិយាយថា ៖ «មានអ្នកប្រើហ្វេសប៊ុកជាច្រើនលាននាក់នៅអឺរ៉ុប ហេតុនេះ បរិមាណទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានគេចែកចាយ គឺច្រើនមហាសាល ។ គេមិនធ្លាប់ពិន័យប្រាក់លើក្រុមហ៊ុននេះទេ ហើយវាជាការបង្ហាញសញ្ញាយ៉ាងច្បាស់ទៅស្ថាប័នផ្សេងៗថា ការរំលោភច្បាប់មានផលវិបាកយ៉ាងធំធេង» ។390 Millionen Euro Strafe für Facebook-Mutterkonzern Meta | tagesschau.de

គេចាត់ទុកថា ប្រាក់ពិន័យនេះជាចំនួនច្រើនបំផុតដែលគេបានអនុវត្តតាមច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Amazon ក៏ធ្លាប់ត្រូវបានគេពិន័យជាប្រាក់ចំនួន៧៤៦លានយូរ៉ូផងដែរ ។ ក្រៅពីនេះ ក្រុមហ៊ុន Meta ក៏ត្រូវបានគេបញ្ជាឱ្យឈប់ចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើហ្វេសប៊ុកជនជាតិអឺរ៉ុបនៅអាមេរិក ក្នុងរយៈពេល៦ខែផងដែរ ។

ទោះយ៉ាងណា ក្រុមហ៊ុន Meta បញ្ជាក់ថា ពួកគេនឹងប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ ព្រមទាំងតវ៉ានឹងការដាក់ពិន័យផងដែរ ។ Meta អះអាងថា បញ្ហានេះកើតឡើងដោយសារមានជម្លោះផ្លូវច្បាប់រវាងច្បាប់ការចូលប្រើទិន្នន័យរបស់អាមេរិក និងសិទ្ធិឯកជននៅអឺរ៉ុប ។ បច្ចុប្បន្ន សហភាពអឺរ៉ុប និងអាមេរិកកំពុងដោះស្រាយបញ្ហានេះនៅក្រោមសេចក្តីព្រាងច្បាប់ទិន្នន័យផ្ទាល់ខ្លួន ៕ ប្រភព ៖ Thairath

សត្វតែមួយគត់នៅលើពិភពលោក ដែលមានជីវិតអមតៈ

0

គ្រប់ភាវៈមានជីវិតទាំងអស់នៅលើផែនដី សុទ្ធតែត្រូវ កើត ចាស់ ឈឺ ស្លាប់ មិនថាមនុស្ស សត្វ រុក្ខជាតិ ឬក៏ពពួកមីក្រូសារពាង្គកាយណានោះទេ គឺសុទ្ធតែស្ថិតក្នុងវដ្ដសង្សារនេះដូចគ្នា។ ប៉ុន្តែដោយឡែកមានសត្វកម្រមួយប្រភេទ ដែលត្រូវបានគេរកឃើញថា វាជាសត្វដែលមានជីវិតអមតៈទៅវិញ។ ដូច្នេះហើយតើអ្នកដឹងទេ? តើសត្វណាដែលមានជីវិតអមតៈ?

តាមប្រភពព័ត៌មាន BBC Earth បានឱ្យដឹងថា ពពួកខ្ញែរសមុទ្រធួររីថប់ស៊ីស នុតទ្រីឃួលឡា (Turritopsis nutricula) គឺជាភាវសមុទ្រដែលមានជីវិតអមតៈ ដោយវាមានជីវិតរស់នៅតាំងពីកំឡុងជាង ៥០០លានឆ្នាំមុនមកម្ល៉េះ។The strange life of the immortal jellyfish - ABC Radio Nationalអ្នកវិទ្យាសាស្រ្តបានពន្យល់ថា Turritopsis nutricula គឺមានរូបរាងដូចជាខ្ញែរសមុទ្រតូចៗធម្មតាដែរ ដែលវាមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥មីលីម៉ែត្រ ឡោមព័ទ្ធដោយពុកមាត់ពិសមិនតិចជាង ៨០សរសៃ រីឯដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺ។
ជាទូទៅ វាស៊ីសត្វផ្សេងៗជាអាហារ ដោយប្រើពុកមាត់បញ្ចេញពិស ហើយកៀរបញ្ចូលក្នុងមាត់។ មាត់របស់វានេះទៀតសោត ក៏ប្រើជាទ្វារធំបញ្ចេញលាមកផងដែរ ចំណែកឯខ្ញែរសមុទ្រញី ក៏ភ្ញាស់ពងតាមទ្វារធំនេះដែរ ក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ស្ពើមចូល។

ខ្ញែរសមុទ្រអមតៈពួកវាមិនងាប់នោះទេ ដោយពួកវានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ កោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបដើមវិញ។ ទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត។
ចំណែកប្រភពរស់នៅរបស់ខ្ញែរសមុទ្រអមតៈនេះវិញ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល។ ប៉ុន្តែវាមិនមែនជាអាហារ សម្រាប់មនុស្សយកទៅបរិភោគ ដើម្បីបង្កើនអាយុ ឬសម្រាប់ធ្វើឱ្យជីវិតអមតៈនោះទេ៕Turritopsis Nutricula l Shocking - Our Breathing Planet

ដឹងមូលហេតុ តន់ ចន្ទសីម៉ា ច្រៀងបទ Cover អង់គ្លេសកន្លងមក ខណៈហាត់ច្រៀងភាសាបរទេសជាង១ពាន់បទ ជិត១០ ភាសា

0

តារាចម្រៀង តន់ ចន្ទសីម៉ា បានទម្លាយមូលហេតុនៃការច្រៀងCoverបទជាភាសាអង់គ្លេសនាពេលកន្លងមកដែលមហាជនរិះគន់ពីការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់ថាជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយថ្នាក់ដឹកនាំឱ្យរៀនច្រៀងដើម្បីទទួលបានបទពិសោធន៍ ខណៈនាងហាត់ច្រៀងភាសាបរទេសជាង១ពាន់បទ ជិត ១០ ភាសាឯណ្ណោះ។No photo description available.

ជឿជាក់ថាអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីមា រយៈពេលចុងក្រោយនេះហាក់យីអ៊ុនដាក់រងពាក្យរិះគន់ពីមហាជនជាបន្តបន្ទាប់តាំងពីការច្រៀង Cover បទអង់គ្លេសឡើង។ ទោះយ៉ាងណានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅលើទំព័រផេកផ្លូវការ តន់ ចន្ទសីម៉ា បានទម្លាយពីមូលហេតុនៃការច្រៀងបទបរទេសនាពេលកន្លងមកព្រមទាំងភ្ជាប់មកជាមួយវីដេអូបទcover មានចំណងជើងថា «Same old love»។

តារាស្រីរូបនេះបានរៀបរាប់ថា «ជម្រាបសួរពុកម៉ែបងប្អូន នេះគ្រាន់តែជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយសារថ្នាក់ដឹកនាំ
ឱ្យរៀនច្រៀង ឱ្យបានច្រើន ដើម្បីមានបទពិសោធន៍ និងព្យាយាមកែតម្រូវ ក្នុងពេលរៀនក៏ថតវីដេអូទុក ផុសជាអនុស្សាវរីយ៍ ខុសឆ្គងអធ្យាស្រ័យនិងបងប្អូនជួយណែនាំផង»។No photo description available.

សីម៉ា បន្តទៀតថា «មានវីដេអូខ្លះក៏ត្រូវជាប់កម្មសិទ្ធិបញ្ញា មានវីដេអូខ្លះក៏អត់ជាប់ កម្មសិទ្ធិបញ្ញា តែក្រុមការងារសម្រេចផុសគិតថាអាចបានចំណូលខ្លះ ពី YouTube គ្រាន់បានសម្រួលជីវភាព។ ក្រុមការងារថាបើទុកចោលស្ដាយ ដូច្នេះមានការខុសឆ្គងសូមអធ្យាស្រ័យពុកម៉ែបងប្អូនជាមុន។ នាងខ្ញុំធ្វើលំហាត់ និងច្រៀងភាសាបរទេសជាង ១ពាន់បទ ជិត ១០ ភាសានាងខ្ញុំនឹងប្រឹងរៀនសូត្រអ្វីដែលខុសឆ្គង»។

តាមរយៈការបកស្រាយខាងលើនេះ អ្នកលេងបណ្តាញសង្គមខ្លះក៏បានចូលខំមិនលើកទឹកចិត្ត និងសរសើរការតាំងចិត្តរបស់តារាចម្រៀងរូបនេះ និងអ្នកខ្លះទៀតក៏បានបញ្ចេញមតិឱ្យសីម៉ា មើល lyrics ឱ្យច្បាស់សិនចាំ cover ជៀសវាងការខុស៕

ជ្រះថ្លាណាស់! កុមារ ទៀ សុវណ្ណបញ្ញាសិទ្ធ និងប្អូន២នាក់សូត្រធម៌នមស្ការជូនគណៈកម្មការ ស្តាប់យ៉ាងជក់ចិត្ត

0

ពិតជាគួរឱ្យស្ងើចសរសើរខ្លាំងណាស់ កុមារា ទៀ សុវណ្ណបញ្ញាសិទ្ធ បេក្ខជននៅក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី២ មិនត្រឹមតែបញ្ចេញសមត្ថភាពប្រកួតប្រជែងលើចម្រៀងប៉ុណ្ណោះទេ ថែមទាំងអាចស្មូត្រ ចងចាំធម៌នមស្ការសូត្រយ៉ាងរលូនជូនគណៈកម្មការទាំង៣ស្តាប់ឡើងជក់ចិត្ត។ ជាពិសេស សូម្បីប្អូនប្រុសស្រីរបស់កុមារារូបនេះដែលទើបមានអាយុ៥ឆ្នាំនិង៦ឆ្នាំក៏អាចសូត្រធម៌បានដែរ មានចិត្តជ្រះថ្លាលើផ្លូវព្រះធម៌តាំងពីតូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVonuerI2_tSgxDxJkYm3SK35uCac4slRKHwr9Snwg2GpSw2TXY1K-8vBRle60wfF0dhK3YgDYchuXkdnf2ee53aVzZ_mB582MndWwBbCJIGqN2ARBNiW_CaHUJnFnYEnmB2hbfrE6mcBed5xa6PzrIsbej_vD_JHSQKau83ACa07PXLL-hoTgEW7/s1055/%E1%9E%9A%E1%9E%8F.PNG

កុមារដែលអាចសូត្រធម៌មិនមានច្រើននោះទេ សូម្បីមនុស្សមួយចំនួនធំក៏មិនចងចាំអាចសូត្រធម៌បានដែរ ព្រោះតម្រូវឱ្យមានការចងចាំខ្ពស់ដែលសុទ្ធជាបាលីសំស្រ្កឹត។ យ៉ាងណាមិញនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី 2 កុមារា ទៀ សុវណ្ណបញ្ញាសិទ្ធ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនត្រឹមមានទេពកោសល្យលើសិល្បៈប៉ុណ្ណោះទេ តែកុមារអាយុ១១ឆ្នាំរូបនេះអាចស្មូត្រ និងសូត្រធម៌នមស្ការជូនគណៈកម្មការទាំង៣ស្តាប់យ៉ាងជក់ចិត្ត។ ជាពិសេសប្អូនប្រុសស្រីរបស់ បញ្ញាសិទ្ធ អាយុទើបតែ៥ និង៦ឆ្នាំ ក៏អាចសូត្រធម៌ដូចបងប្រុសបានដែរសឹងតែមិនគួរឱ្យជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCc8-q6AjEbAZ8crVqluZFPKyILUFVaOeQioTGWVX5vopFzCPKztQeceU0PlWdyl2TRj7YDn5200kVF1oEYHD0gc2xgNoMYcuV8C68xIOf79i_rrCcuLB9OLpFvzu4XtncWKKsqHpMJd5uc9P7TfX2veuPYAn6OVI1JF7H6OJ1-qQD2T9WAmVYj_qi/s1059/%E1%9E%84%20(3).PNG

ការជ្រះថ្លាលើផ្លូវព្រះធម៌របស់កុមារតាំង៣រូបនេះដែលបង្ហាញទៅគណៈកម្មការបានធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ រួមទាំងសរសើរដល់ឪពុកម្តាយអ្នកទាំង៣ដែលបានអប់រំកូនប្រកបដោយផ្លូវធម៌បានយ៉ាងល្អដូចនេះ។
គួរបញ្ជាក់ផងដែរថា កុមារ ទៀ សុវណ្ណបញ្ញាសិទ្ធ បានជ្រើសរើសបទ «តើបងមានថ្ងៃនោះទេ» ពីសំនៀងដើមលោក នី រតនា ជាលទ្ធផលកុមារមកពីខេត្តបន្ទាយមានជ័យរូបនេះត្រូវបានគណៈកម្មការទាំង៣រួមមាន សុគន្ធ និសា លោក ហ្សូណូ និងកញ្ញា សុខ សីឡាលីន សម្រេចឱ្យបន្តទៅវគ្គបន្ទាប់ទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsr-AEXk6pFbpYumwBJBgYzF_zpWS49bqtmC4hj1aoTcR7LgwFrgNC4GxPizWUhnkDEOieT_GOKJRmy3TfwKmH7FucPWgNmWrRY8vK420mGehrqUwK77nnU3kCiE1PiEY4DoBbIrf5r75SrfoEHzoxQdAKoc33FPVFXyI39nqS9Wdzm5PgPF4h4qbn/s1050/Capture%20(23).PNG

គុយទាវទុរេនរបស់ជប៉ុនកំពុងទាក់ទាញអតិថិជនក្នុងប្រទេសម៉ាឡេស៊ី

0

បរទេស៖ ភោជនីយដ្ឋានរ៉ាមេនជប៉ុន Menya Shishido មួយក្នុងប្រទេសម៉ាឡេស៊ីបានប្រកាសមុខម្ហូបថ្មីនៅថ្ងៃទី១៥ ខែឧសភា ដែលមានគុយទាវ រ៉ាមេន បម្រើជាមួយអង្ករទុរេន ដែលអាហារនេះកំពុងទាក់ទាញអតិថិជនក្នុងប្រទេសម៉ាឡេស៊ីយ៉ាងច្រើន។New Menya ShiShiDo @ B.Land, PJ - I Come, I See, I Hunt and I Chiakអាហារថ្ងៃត្រង់ប្រភេទនេះមានគ្រឿងផ្សំដូចជា គុយទាវរ៉ាមេន ទំពាំងបាយជូរ ទុរេនស្រស់ ស៊ុត ខ្ទឹមបារាំង អង្ករទុរេន និងបន្លែ។ តម្លៃនៃចាននីមួយៗមានចាប់ពីជាង ៨ ដុល្លារឡើងទៅ ដែលអាហារនេះត្រូវបានបម្រើក្នុងសំបកទុរេនជំនួសឱ្យចានប៉សឺឡែន។ ភ្ញៀវត្រូវបានលើកទឹកចិត្តឱ្យពាក់ស្រោមដៃនៅពេលញ៉ាំអាហារ ដើម្បីជៀសវាងការមុតសំបកទុរេន លើសពីនេះទៀតភោជនីយដ្ឋានអាចផ្តល់ចានសម្រាប់ការខ្ចប់យកទៅញ៉ាំខាងក្រៅបាន។

នៅថ្ងៃដំបូង មុខម្ហូបថ្មីគុយទាវទុរេន ត្រូវបានបញ្ចូលក្នុងមុខម្ហូបសំខាន់ៗនៃភោជនីយដ្ឋាន។ មានមនុស្សជាច្រើនបានមកទទួលទានអាហារនេះ រហូតដល់ភោជនីយដ្ឋានប្រកាសថា អស់ស្តុក ។ ភោជនីយដ្ឋានជប៉ុន Menya Shishido បាននិយាយថាខ្លួនសង្ឃឹមថាម្ហូបនេះនឹងក្លាយជា “មុខម្ហូបដ៏ល្បីបំផុតប្រចាំប្រទេសម៉ាឡេស៊ី” នៅពេលដែលវារួមបញ្ចូលគ្នានូវគុយទាវរ៉ាមេន និងស្តេចផ្លែឈើទុរេន។ ដូច្នេះ គុយទាវទុរេនត្រូវបានគេស្គាល់ផងដែរថាជា king ramen (king ramen noodles)។Take a whiff, it's Menya Shishido's latest dish - Durian ramen

Menya Shishido គឺជាភោជនីយដ្ឋានជប៉ុនដ៏ល្បីបំផុតមួយនៅក្នុងទីក្រុង Petaling Jaya ដែលតែងតែលក់មុខម្ហូបប្លែកៗជាមួយនឹងរសជាតិមិនធម្មតា។ នៅក្នុងខែកុម្ភៈ ពួកគេបានណែនាំនំខេកហ្សេនប៊ឺរី ជាមួយនឹងទំពាំងបាយជូរខ្ទឹមខ្មៅដ៏សម្បូរបែប។ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ហាងមានផ្តល់ជូន រ៉ាមេន សូកូឡា។ នៅឆ្នាំ ២០២១ ហាងនេះបានទាក់ទាញអតិថិជនមួយចំនួនធំជាមួយនឹង ramen តែបៃតង។ ភ្ញៀវទេសចរអន្តរជាតិជាច្រើនមកទទួលទាន និងបញ្ចេញមតិសរសើរពីរសជាតិដ៏ពិសេស។ ទោះយ៉ាងណាក៏មានអ្នកខ្លះនិយាយថាម្ហូបនៅទីនេះមានរសជាតិហឹរពេក៕ ប្រភព៖vnexpress