Home Blog Page 1691

ទៀតហើយ ! តម្លៃស្វាយចុះថោក កសិករងាកមកដាំដំណាំផ្សេង

0

ប្រទេសថៃ ៖ កសិករដាំដំណាំស្វាយនៅខេត្តឧទ័យថានី ប្រទេសថៃ បានបង្ហាញពីក្តីអស់សង្ឃឹម ដោយសារតម្លៃស្វាយបានចុះថោកក្នុងរយៈពេល៣០ឆ្នាំ ហើយពួកគេមានបំណងកាប់ដើមស្វាយចោលទាំងអស់ ដើម្បីត្រៀមដាំដំឡូង និងពោតជំនួសវិញ ។ ពួកគេលើកឡើងថា នៅពេលស្វាយចេញផ្លែមក ឈ្មួញឱ្យតម្លៃថោកពេក ហើយមិនរួចថ្លៃចំណាយលើដើមទុនទេ ។

អ៊ំស្រីម្នាក់ឈ្មោះ អាំផៃ ផុងផានិជ អាយុ៦៣ឆ្នាំ ជាកសិករដាំស្វាយនៅឃុំថុងណាង៉ាម ស្រុកឡានសាក់ ខេត្តឧទ័យថានី បាននិយាយថា អ៊ំស្រីមានចម្ការស្វាយចំនួន១០០រ៉ៃ ហើយនៅឆ្នាំ២០២៣ នេះ តម្លៃស្វាយបានធ្លាក់ចុះខ្លាំងណាស់ គឺនៅសល់ត្រឹមតែពី២បាត ទៅ៥បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។ ដូច្នេះ កសិករដាំស្វាយគ្រប់គ្នាត្រូវខាតបង់ដើមទុនយ៉ាងខ្លាំង ហើយពួកគេមិនអាចជួលកម្មករមកបេះស្វាយយកទៅលក់បានទេ ពីព្រោះមិនរួចថ្លៃជួលកម្មករ ។ ហេតុនេះ ទើបពួកគាត់ទុកស្វាយចោលនៅលើដើមតែម្តងទៅ ។Yellow Mango Fruit With Leaf On The Tree Stock Photo - Download Image Now -  Mango Fruit, Tree, Thailand - iStock

អ៊ំស្រី អាំផៃ បន្តថា គាត់បានប្រកាសឱ្យអ្នកភូមិមកប្រមូលស្វាយនៅលើដើម និងមិនយកប្រាក់ទេ ប៉ុន្តែគាត់ចាំបាច់ត្រូវជួលកម្មករមកប្រមូលស្វាយដែលជ្រុះនៅក្រោមដើមយកទៅបោះចោល ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ បន្ទាប់មក អ៊ំស្រីនឹងកាប់ដើមស្វាយចោលខ្លះៗហើយ ។

ដូចគ្នានេះដែរ អ្នកស្រី រុងរ៉ាឌី ផូណូយ អាយុ៥១ឆ្នាំ និយាយថា ផ្លែស្វាយនៅភូមិនេះល្បីល្បាញណាស់ ព្រោះកាលពីមុននេះ គេបាននាំចេញទៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលរាប់លានបាតក្នុង១ឆ្នាំ ប៉ុន្តែពេលនេះ បើគាត់ទុកដើមស្វាយបន្តទៀតឃើញថា វាគ្មានប្រយោជន៍អ្វីទេ ។ ដូច្នេះ ចាំបាច់ត្រូវកាប់ចោលដើម្បីត្រៀមដាំដំណាំផ្សេងជំនួសវិញ ។Exotic Fruit Trees: Mango Tree - Thailand

ទោះយ៉ាងណា កសិករដាំស្វាយមួយចំនួនបានប្រមូលយកស្វាយទុំដើមមកកែច្នៃធ្វើជាដំណាប់ស្វាយដើម្បីទុកបានយូរ ប៉ុន្តែពួកគេក៏មិនដឹងថា តើអាចលក់ដាច់ឬអត់ ពីព្រោះក្នុងតំបន់នេះសុទ្ធតែនាំគ្នាដាំស្វាយទាំងអស់ ហើយអ្នកភូមិបានធ្វើដំណាប់ស្វាយគ្រប់គ្នា ៕ ប្រភព ៖ PPTV HD 36

តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករនិងសហការី២រូបពី «បទញុះញង់ និងរួមគំនិតក្បត់»

0

នៅថ្ងៃទី២២ ខែឧសភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី បានសម្រេចឃុំខ្លួន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី២នាក់ទៀតរួមមានលោក ញិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសហគមន៍ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញករណីបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា អ្នកទាំង៣ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៧ ឧសភា នៅខេត្តក្រចេះ អំឡុងពេលធ្វើដំណើរត្រឡប់មកភ្នំពេញ។ ក្រោយមកនៅយប់ថ្ងៃទី១៨ ខែឧសភា សមត្ថកិច្ចខេត្តក្រចេះបានបញ្ចូនខ្លួនពួកគេមកខេត្តរតនគិរីវិញ។ បន្ទាប់ពីបញ្ចូនមកដល់ សមត្ថកិច្ចបានចាប់ផ្តើមរៀបចំនីតិវិធីសាកសួរ ខណៈក្រសួងមហាផ្ទៃចោទប្រកាន់ អ្នកទាំងបីមានគម្រោងធ្វើបដិវត្តន៍កសិករ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKBuv5eib7I4uMqTkyOZlGxGjrT3CYhd7X-UCn_vR2dbmaC4FwCcoMXrEo0X6P7Om4KnveHG7CddYXLVtXZd_Fq3vpSFBgEmn56tscQIXWNKMm86VeWEEVp4q_BnWNjGL5NsuX0iu3aTYWCbuEmNXD1Z0SiMnY46049SxEwkU82ypsmJ5aU6b4q3M1/s1382/348704201_236264059027097_3626936306879624890_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzftyXrAavUF_nOLbKwfQ6pGq-AMLgWoysim_X84pQUpdQeVsgScudNhaRXri8v5-eutST1Ld66RIGc4FgtE2OzcN9bbGMbRoupEeNwxIEfwpswBNRIVHpslfcZ-eHHfer7PKM7_JCv1qzz_3Izay8g4RWgxsg5oliYjuMyXH0kHr7S7XN-C2sKYP/s1280/348816250_787732076129032_5494458928597425220_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_WKNH3_X4kSCTQRaRSPJPAFYjMl687SITej7gozDZoHQKI15OoavtpTNmd2cyY3AaYxxoeOnBqmil_6LjCarmSFmwK1x6Z3eCWT2frHHwuxRK2YnsIoX79VEcTRbD3i2MqvSQ-Hm9O4ja-wpVHebMKVMnoq01Is1QfON1jGsmu6LABHhro7w9Ugca/s959/348823189_1310257099569991_3977048574253506931_n.jpg

SpaceX កំពុងសាកល្បងបច្ចេកវិទ្យាថ្មីដើម្បីការពារបន្ទះ Starship

0

បរទេស៖ ក្រុមហ៊ុន SPACEX របស់សហរដ្ឋអាមេរិក កំពុងធ្វើតេស្តបច្ចេកវិទ្យាដើម្បីជួយពង្រឹងផ្ទៃនៃបន្ទះបាញ់បង្ហោះ Starship ដើម្បីទប់ទល់នឹងថាមពលដ៏ធំសម្បើមនៃការរុញច្រានគ្រាប់រ៉ុក្កែតរបស់ម៉ាស៊ីន Raptor ។
កាលពីថ្ងៃទី ២០ ខែឧសភា បន្ទះបាញ់បង្ហោះដែលមានទីតាំងនៅមូលដ្ឋាន Starbase របស់ SpaceX នៅភាគខាងត្បូងនៃរដ្ឋតិចសាស់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការហោះហើរសាកល្បងដំបូងរបស់យាន Starship ដែលជារ៉ុក្កែតដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានពីមុនមក។Elon Musk keeps tweeting conspiracy theories despite Twitter advertiser  worries - Voxការហោះហើរសាកល្បងនៅថ្ងៃទី ២០ ខែឧសភា នេះមានបំណងចាប់ផ្តើមដំណាក់កាលខាងលើរបស់ Starship ជុំវិញផែនដី និងចុះចតនៅមហាសមុទ្រប៉ាស៊ីហ្វិក ជិតកោះហាវ៉ៃ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការមិនបានប្រព្រឹត្តទៅដោយរលូនឡើយ។ យានជំនិះពីរជាន់មិនដាច់ពីគ្នាដូចការគ្រោងទុកនោះទេ។
SpaceX កំពុងអភិវឌ្ឍ Starship បន្ថែមទៀត ដើម្បីដឹកអវកាសយានិកទៅឋានព្រះច័ន្ទ និងភពអង្គារ។ NASA ក៏បានជ្រើសរើសយាននេះជាអ្នកចុះចតដំបូងគេដែលនាំមនុស្សទៅឋានព្រះច័ន្ទក្នុងកម្មវិធី Artemis ។SpaceX Starship Grounded Indefinitely By FAA - FLYING Magazine

បច្ចុប្បន្ន ក្រុមហ៊ុន SpaceX កំពុងសាងសង់យាន Starship ជាច្រើនគ្រឿងនៅឯរោងចក្រ Starbase របស់ខ្លួន ហើយគ្រោងនឹងដាក់ដំណើរការកំណែបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ថ្មីៗនេះលោក Elon Musk បាននិយាយថា ជើងហោះហើររបស់ Starship មួយទៀត អាចប្រព្រឹត្តទៅក្នុងរយៈពេលពីរខែខាងមុខ ប្រសិនបើប្រព័ន្ធការពារដែកបានរួចរាល់ ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកផ្តល់ការអនុញ្ញាតសម្រាប់បេសកកម្មនេះ៕ ប្រភព៖vnexpress

ថៃ ពិន័យបុគ្គលិកនិងកីឡាករ៥រូប ក្នុងករណីហិង្សាជាមួយឥណ្ឌូនេសុី

0

សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) បានចេញសេចក្ដីសម្រេចរបស់ខ្លួនជុំវិញករណីហិង្សា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយឥណ្ឌូណេស៊ីយកឈ្នះថៃក្នុងលទ្ធផល ៥-២ ។

បន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់ជាស្ថាពរ សមាគមកីឡាបាល់ទាត់ថៃបានរកឃើញថា បុគ្គលិកនិងកីឡាកររបស់ខ្លួនចំនួន ៥រូប បានប្រព្រឹត្តខុសឆ្គងទៅលើសមាជិកនៃក្រុមឥណ្ឌូណេស៊ី ក្នុងនោះមានបុគ្គលិកដែលជាគ្រូបង្វឹកចំនួន ៣រូប និងកីឡាករចំនួន ២រូប។May be an image of 8 people, people playing soccer, people playing football and text

គ្រូបង្វឹកទាំង៣រូប ត្រូវពិន័យមិនឱ្យពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល ១ឆ្នាំ។ រីឯអ្នកចាំទី Soponwit Rakyart និងកីឡាករ Thirapak Prueangna ត្រូវបានពិន័យរយៈពេល ៦ខែ។ សេចក្ដីសម្រេចនេះ ចូលជាធរមានចាប់ពីថ្ងៃនេះតទៅ៕May be an image of 7 people, people playing football, people playing soccer and text

គំនូរទាំង ១០ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក

0

គំនូរ គឺជាសិល្បៈមួយប្រភេទដែលចូលរួមបង្ហាញពីវប្បធម៌របស់ជាតិសាសន៍នីមួយៗ គំនូរណាដែលមានតម្លៃខ្ពស់គឺបង្កប់អត្ថន័យជ្រៅ មានអាយុកាលយូរឆ្នាំ ជាគំនូរមានប្រភពនៅតំបន់អឺរ៉ុប ក្រៅពីនោះគឺមានការរចនាបានយ៉ាងស្អាត ឬមិនស្អាត ខណៈគំនូរខ្លះមនុស្សធម្មតាមើលមិនយល់នោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាគំនូរទាំង ១០ ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក៖

១. Salvator Mundi៖ រូបគំនូរព្រះយេស៊ូគ្រិស្ត Salvator Mundi បានដាក់លក់នៅឆ្នាំ ២០១៧ ក្នុងតម្លៃជាង ៤៥០ លានដុល្លា។ វាជាស្នាដៃរបស់វិចិត្រករ Leonardo da Vinci ដែលបានគូរក្នុងឆ្នាំ ១៤៩៩-១៥១០។The Missing Salvator Mundi Isn't in the Louvre's Leonardo da Vinci  Blockbuster. But a Second Version You've Probably Never Heard of Is

២. Interchange៖ គំនូរ Interchange មានតម្លៃ ៣៤៣ លានដុល្លារ ដែលបានដាក់លក់នៅឆ្នាំ ២០១៥ ។ វាជាស្នាដៃរបស់វិចិត្រករ Willem de Kooning ដែលបានគូរក្នុងឆ្នាំ ១៩៥៥ ។28x24" Willem de Kooning "Interchange" New HD print on Canvas contemporary  art | eBay

៣. The Card Players៖ គំនូរ The Card Players ឬអ្នកលេងបៀរ មានតម្លៃសរុប៣០១ លានដុល្លារ ក្នុងឆ្នាំ ២០១១។ វាជាស្នាដៃរបស់វិចិត្រករ Paul Cézanne ដែលចំណាយពេលគូរ ១ ឆ្នាំ ចាប់ពីឆ្នាំ ១៨៩២-១៨៩៣ ។the card players

៤. Nafea Faa Ipoipo៖ គំនូរ Nafea Faa Ipoipo មានតម្លៃសរុប ២៤០ លានដុល្លារ ក្នុងឆ្នាំ ២០១៤ ។ វាជាស្នាដៃរបស់វិចិត្រករ Paul Gauguin នៅអំឡុងឆ្នាំ ១៨៩២ ។Gauguin's Tahitian painting 'Nafea faa ipoipo' goes on display in Madrid |  The Straits Times

៥. Number 17A៖ គំនូរ Number 17A មានតម្លៃសរុប ២២៩ លានដុល្លារ ក្នុងឆ្នាំ២០១៥។ វាជាស្នាដៃរបស់វិចិត្រករ Jackson Pollock នៅអំឡុងឆ្នាំ ១៩៤៨ ។Amazon.com: Number 17A by Jackson Pollock Canvas Art Poster and Wall Art  Picture Print Modern Family Bedroom Decor Posters 20x30inch(50x75cm) :  Everything Else

៦.The Standard-Bearer៖ គំនូរនេះត្រូវបានដាក់លក់ក្នុងឆ្នាំ ២០២២ ដែលមានតម្លៃ ១៩៨ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Rembrandt នៅអំឡុងឆ្នាំ ១៦៣៦ ។Netherlands to buy Rembrandt Standard Bearer self-portrait - BBC News

៧.Shot Sage Blue Marilyn៖ គំនូរ Shot Sage Blue Marilyn មានតម្លៃ ១៩៥ ដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Andy Warhol ក្នុងឆ្នាំ ២០២២ ។andy warhol: Marilyn Monroe's iconic portrait 'Shot Sage Blue Marilyn' by  Andy Warhol sold for record-breaking $195 mn - The Economic Times

៨. Violet, Green and Red៖ គំនូរនេះត្រូវបានដាក់លក់ក្នុងឆ្នាំ ២០១៤ ដែលមានតម្លៃ ១៨៦ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Mark Rothko នៅអំឡុងឆ្នាំ ១៩៥១ ។Art Print Mark Rothko - n°6 (Violet green and red) 1951 - 60 x 90 cm

៩. Portraits of Maerten Soolmans and Oopjen Coppit៖ រូបគំនូរអាពាហ៍ពិពាហ៍មួយគូរបស់ Marten Soolmans និង Oopjen Coppit ត្រូវបានដាក់លក់ក្នុងតម្លៃ ១៨០ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Rembrandt van Rijn ដែលបានគូរក្នុងអំឡុងឆ្នាំ ១៦៣៤។Pendant portraits of Maerten Soolmans and Oopjen Coppit - Wikipedia

១០. Water Serpents II by Gustav Klimt៖ គំនូរនេះត្រូវបានដាក់លក់ក្នុងឆ្នាំ ២០១៥ ដែលមានតម្លៃ ១៧០ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Gustav Klimt នៅអំឡុងឆ្នាំ ១៩០៧ ៕austria art painting klimt exhibition

ឡាយផឹកស្រាតាមបណ្តាញសង្គម ស្អែកឡើងស្លា.ប់ក្នុងបន្ទប់

0

ប្រទេសចិន ៖ បុរសម្នាក់ឈ្មោះ Wang Mo Feng ឬឈ្មោះ Hey Sanqian ជាអាយដលដ៏ល្បីល្បាញម្នាក់នៅក្នុងបណ្តាញសង្គម និងរស់នៅទីក្រុង Lianyungang ខេត្ត Jiangsu ស្ថិតនៅភាគឦសានប្រទេសចិន បានស្លា.ប់បា.ត់ប.ង់ជីវិ.តភ្លាមៗ ក្រោយពីរូបគេផឹកស្រាក្នុងបរិមាណច្រើនហួសកម្រិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj9diN65uoQCYo1VcX0ADD4a5R9N089r9QDzBOjMjag41ZKYuPRmbRydpt6caIwz2urkiji64m9vVFlu3CXiSCdMaSE2XZrZy3a_OB3Q5K9UCXdE4i9yL-NwYYRC1IhjH79TBMuHTrRecSk_DPohzwwKVM8pnoUaXv_AEX3lkHF5MIKEqjBWTxwBy1/s1260/photo_2023-05-23_10-53-45.jpg

បើតាមការចុះផ្សាយរបស់សារព័ត៌មានចិនបញ្ជាក់ថា បុរសឈ្មោះ Hey Sanqian បានធ្វើការ Live ផ្ទាល់ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា កន្លងមក ។ ក្នុងការ Live ផ្ទាល់នេះ បុរសខាងលើបានចាក់ស្រាចំនួន៣ដបទៅក្នុងពែងដ៏ធំមួយ ហើយរូបគេក៏លើកពែងស្រានេះផឹករហូតទាល់តែអស់យ៉ាងងាយស្រួល ។ ក្រោយមក រូបគេក៏បានបើកដបស្រាទី៤ និងយកមកផឹកបន្តទៀត ហើយគ្មានអាការៈខុសប្លែកអ្វីឡើយ មិនថាក្អួតចង្អោរ ឬក៏ស្រវឹងបាត់បង់ស្មារតី ។

ប៉ុន្តែនៅព្រឹកថ្ងៃទី១៦ ខែឧសភា គ្មានអ្នកណាម្នាក់អាចទាក់ទង Hey Sanqian បានទេ ។ គេរាយការណ៍ថា មានមនុស្សស្និទ្ធនឹងបុរសនេះជាច្រើននាក់ព្យាយាមទំនាក់ទំនងទៅកាន់បុរសអាយដលរូបនេះ ប៉ុន្តែទាក់ទងមិនបានសោះ ។ ដូច្នេះ ពួកគេក៏បានមកដល់ផ្ទះរបស់បុរសអាយដល ស្រាប់តែប្រទះឃើញរូបគេស្លា.ប់នៅក្នុងបន្ទប់បាត់ទៅហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPKob1jEPL8WxGdTIQwcHc8sJR8egdRJWNQxLnW_3MHWHkrEia-vPVD_mOALdYqDuDmYCvvYynDlpbD2SAJXMNxsd5pCyPBE1mMQ_pAi0vbahWPrKSoFOJ5m-gPntj1HLbh4DWYmQk_7IeVbJvAaG0JQiSdPrrCdZDmhbSTGxqVRPke2NdVXedPTty/s800/photo_2023-05-23_10-53-45%20(2).jpg

លោក ចាវ ជាម្ចាស់ភោជនីយដ្ឋាន និងជាមិត្តភក្តិរបស់ Hey Sanqian បានធ្វើដំណើរមកចូលរួមពិធីបុណ្យសព កាលពីថ្ងៃទី២០ ខែឧសភា និយាយថា លោកបានបង្ហោះវីដេអូនៅពេលលោកផឹកស៊ី និងហូបអីជុំគ្នាជាមួយ Hey Sanqian ជាញឹកញាប់ ។ លោកថា ៖ «ខ្ញុំមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងសម្រាប់ការស្លា.ប់របស់មិត្តភក្តិ ហើយខ្ញុំជាមិត្តល្អជាមួយគេ ។ ខ្ញុំមិនគិតថា គេស្លាប់ដោយសារផឹកស្រាសោះ ព្រោះគេជាមនុស្សល្អ និងស្មោះត្រង់ ហើយខ្ញុំបានដឹងដំណឹងថាគេស្លាប់ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ។ ដូច្នេះ ខ្ញុំក៏ធ្វើដំណើរមកស្រុកកំណើតដើម្បីជួបគេជាលើកចុងក្រោយ» ។

ចំណែកអ្នកលេងបណ្តាញសង្គមនៅប្រទេសចិននិយាយថា បើយោងតាមច្បាប់ គឺមិនអនុញ្ញាតឱ្យមានការផឹកភេសជ្ជៈមានជាតិអាល់កុលក្នុងអំឡុងពេល Live ផ្ទាល់ទេ ។ កន្លងមក គណនីបណ្តាញសង្គមរបស់ Hey Sanqian ត្រូវគេដាក់កំណត់ក្នុងការប្រើប្រាស់ ដោយសារបានប្រើខុសពីគោលការណ៍ច្បាប់ ប៉ុន្តែទោះមានការដាក់កំណត់ក្តី ប៉ុន្តែ Hey Sanqian បានផ្លាស់ប្តូរគណនី និងផឹកស្រាបន្តទៀត ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV6COJ2h563Q-dT7GXyBHsw50bq2Sbq_jlp6SGVLRRR5dd1PpkJNE-hy7DKBTFIch8XKPw06fnvxupvCjEDZm72kI92lkgPPurdfEPMdvhHeUoEgZ-7dFTZG-D5a91EuAToq57FE771_t3Xn08vmINlhdElj5qqDVdAMbMdHQIOTcU-5R5_3pjLCOd/s800/photo_2023-05-23_10-53-45%20(3).jpgប្រភព ៖ khaosod

តារាចម្រៀង ម៉េង កែវពេជ្ជតា ថាមានអ្នកច្រណែនដើរលាបពណ៌អ្នកនាងថា «ជាតារាចរិតតួឯក»

0

តារាចម្រៀងសំនៀកឯករបស់កម្ពុជា អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហើបទាំងព្រឹកនៅថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីជួបហេតុការណ៍ស្រដៀងៗគ្នាជាច្រើនដង ដោយបានលើកឡើងថាមានមនុស្សមួយក្រុមអត់ការងារធ្វើដើរលាបពណ៌អ្នកនាងថា «ជាតារាចរិតតួឯក»។ តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថាអាចមកពីអ្នកនាងនៅតែល្បី នៅតែខ្លាំង ទើបច្រណែនបែបនេះទាំងអ្នកនាងព្យាយាមរក្សាភាពស្ងៀមស្ងាត់។May be an image of 1 person and text

អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មួយរយៈនេះដូចឮល្ហៀងៗមកថា មានជនអត់ការងារធ្វើមួយក្រុមបានពង្រាយគ្នាដើរលាបពណ៌ខ្ញុំក្នុងបំណងបំពុលចិត្តមនុស្សល្អៗដែលស្រលាញ់ខ្ញុំឱ្យគេយល់ច្រលំ និងខឹងខ្ញុំ ។ ពួកគេបានប្រើពាក្យចោទខ្ញុំជាច្រើន និងដូចៗគ្នាថា «ខ្ញុំជាតារាចរិតតួឯក» ហ៊ឺ..ប្លែករហូតម៉ង គិតទៅទោះបីស្លឹកឈើខ្ជិលបក់ ក៏ខ្យល់ចង្រៃនេះវាអត់ខ្ជិលបោកដែរ វាបោកអត់ហត់ អត់ស្គាល់បាបបុណ្យ អត់ស្គាល់នរកកម្មអ្វីសោះតែម្តង អីក៏ងងឹតងងុលយ៉ាងនេះ ! ហេតុអីក៏យកកម្មជាមួយខ្ញុំគ្រួសារខ្ញុំម្ល៉េះ ? ម៉េចចង់បំបាត់ពូជខ្ញុំតែម្តងមែនទេ ? ឬក៏មកពីខ្ញុំនៅតែល្បី នៅតែខ្លាំងរហូតធ្វើឱ្យពួកគេច្រណែនពេកឡើងឆ្កួត ? »។No photo description available.

តារាចម្រៀងសំនៀងឯករូបនេះបន្តទៀត «សូមអធ្យាស្រ័យផងបងប្អូនអើយ មិនចង់ឆ្លើយតបឡើយហត់ណាស់ តែពួកគេពិតជាមានចេតនាជាន់ពន្លិចគ្រួសារខ្ញុំមែន បើទោះជាខ្ញុំខំគេច រក្សាភាពស្ងាត់ស្ងៀមយ៉ាងលំបាកយ៉ាងណា ក៏ពួកគេមិនព្រមបញ្ឈប់ដែរ ដូច្នេះមានតែអញ្ចឹងទៅ ឱ្យអ្នកទាំងអស់គ្នាដឹង ព្រោះខ្ញុំមិនចង់សុខៗបាត់មុខឈឹងហើយទុកឱ្យពួកគេដើរចោទថាខ្ញុំខុសស្រេចតែចិត្តនោះទេ ! មេឃអើយ សូមផ្តល់យុត្តិធម៌ដល់មនុស្សល្អផង »។
គួរបញ្ជាក់ផងដែរថា កាលពីកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងមកនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា និងគ្រួសារ បានសម្តែងបទចម្រៀង ” កីឡារស់ក្នុងសន្តិភាព ” ដែលទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisiZm9vyY5bEHQfNSXdkFJxInXmbqwPk9Ofz_LVKMFhPrnAL5qfILM1m18Q_YnfbyAhC5WZX7UDBzlxelO69MnRr7jTjuYeVqsaQNisJwPr7ErFkbp7Ct5sAP1cNEdXoj6Ot9r251AXeWlSdKh6X9fenziFslCFQjayDkh_Hqlir_eSGRGPmmotiGc/s662/Capture%20(22).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzvFpvYhzA6sWAYpf4OEkQPD6EqBplIlVA_pyPQryOu4AAv9yU8RQ_qncO0xv2OnIqTX8O-1DL-VM05Updp4Kq9rnLdy23rwHYFDDxjMZdwiZv5jkdSgTWpwFxJymUPbdv1UJfw8xGeYA7tc0J65sCY50jUE8sYU3hDsPq1o5HXWWIdg3ZiITl43L3/s2048/348835747_604415098310614_2143974785289959182_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvjELRefeNxh8_UxPwoKEPc2SqtK8oofODb6DDe6hXoXikZOXzk6_ZA4-QZNe_PTyIUxzl4xmBtgCE6ETSz3lIM7IChLARVJ4SKKbrEz-qAsq801q5tF3eL3BQ4xmZNZHKG25H2JpQwvlmGN2_r4UDPVHCNL1b5tKuAX7_VrVRp49xqxfiLjkIZPDN/s2048/348595630_1629318587578688_2038207117628820368_n.jpg

ណុប បាយ៉ារិទ្ធ ពោលបែបនេះ ក្រោយក្មេងប្រុសម្នាក់សម្តែងជាតួអង្គហនុមានបានយ៉ាងល្អ

0

ថ្មីៗនេះមានការចែករំលែកពីវីដេអូក្មេងប្រុសម្នាក់នៅខេត្តសៀមរាបដែលបានសម្តែងជាតួអង្គហនុមានតូច ប្រកដដោយកាយវិការក្រមិចក្រមើមគួរឱ្យសរសើររហូតទាក់ចិត្តតារាចម្រៀង ណុប បាយ៉ារិទ្ធ ពោលសរសើរមិនដាច់ពីមាត់ហើយលោកក៏លើកឡើងទៀតថាប្រសិនក្មេងប្រុសរូបនេះទទួលបានការបណ្តុះបណ្តាលតាំងពីក្មេងរហូតដល់ចម្រើនវ័យក្លាយទៅជាធនធានសិល្បៈផ្នែករបាំដ៏ពេញដោយសមត្ថភាព។May be an image of 1 person

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះតារាចម្រៀង ណុប បាយ៉ារិទ្ធ បានរៀបរាប់នៅលើបណ្តាញសង្គមថា «សិល្បៈពិតជាដើរតួយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ ហើយនឹងត្រូវបានបន្តថែរក្សាការពារពីមួយជំនាន់ទៅមួយជំនាន់ ដោយការចងក្រង ថែរក្សា បង្ហាត់បង្រៀនដោយលោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យពីមួយជំនាន់បន្តទៅមួយជំនាន់។ ដូច្នេះក្នុងនាមជាប្រជាជនខ្មែរមួយរូបខ្ញុំសូមចូលរួមចំណែកជំរុញទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយ ត្រូវចេះស្រលាញ់ ឱ្យតម្លៃ និងចេះថែរក្សាវប្បធម៌ខ្មែរយើងឱ្យបានគង់វង្សតទៅមុខទៀត។ បើយើងជាម្ចាស់យើងមិនស្រលាញ់ យើងមិនថែរក្សាការពារ និងអភិរក្សនោះគ្មានជាតិសាសន៍ណាផ្សេងមកស្រលាញ់ មកជួយថែរក្សាជួសយើងឡើយ »។May be an image of 1 person, bangs and text

តារាចម្រៀងរូបនេះបន្តទៀតថា «ខ្ញុំបានមើលFacebookឃើញដោយចៃដន្យពីការផុសនៅរូបភាពក្មួយប្រុសម្នាក់នេះ សម្តែងបានយ៉ាងល្អក្នុងតួអង្គហនុមាន កាយវិការ ទឹកមុខ ក្បាច់រាំ ក្មួយធ្វើបានល្អ ស័ក្តិសម ហាក់ដូចជាទទួលបាននៅការហ្វឹកហាត់ដិតដល់ពីមុនមកអ៊ីចឹង ។ ជាមួយនិងទឹកមុខស្នាមញញឹមរបស់ពុកម៉ែបងប្អូនដែលសម្លឹងមកពីក្រោយហាក់
បង្ហាញនៅការសាទរ ស្ងើចសរសើរ និងហាក់ពេញចិត្តចំពោះទេពកោសល្យរបស់ក្មួយប្រុស
ម្នាក់នេះជាខ្លាំង។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យសិល្បៈនៅខេត្តសៀមរាបលោកនឹងជួយបណ្តុះបណ្តាលបង្វឹកក្មួយប្រុសម្នាក់នេះឱ្យកាន់តែរីកចម្រើនលូតលាស់នៅទេពកោសល្យរបស់គាត់ឱ្យកាន់តែពូកែថែមទៀត។ ព្រោះប្រសិនជាក្មួយបានហ្វឹកហាត់ដឹតដល់តាំងពីតូចបែបនេះទម្រាំដល់ពេលចម្រើនវ័យពេញរូបពេញរាង ក្មួយប្រាកដជាក្លាយទៅជាធនធានសិល្បៈផ្នែករបាំដ៏ពេញដោយសមត្ថភាពពិតប្រាកដនោះហើយដែលបង្ហាញពីទំពាំងជំនាន់ក្រោយដ៏មានគុណភាពដែលស័ក្តិសមជាអ្នកបន្តរវេននៅសិល្បៈវប្បធម៌មរតកដូនតាខ្មែរនៅថ្ងៃខាងមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSbfmjZZ-4Lai8FZKGVLOvhpBLWfh7y39hXIiKoi6y-LD8_SAql9UL2FdzS-nOchFrw4c8uSTHSjeOkiwkBoxWN0WHLkpi4UoacMvmCPnpqmiiUl77UX-STMScqPjWCm72PF7hPop7OZtU_f_wLctqQ8lv86_k7fymVVTh6BulBch6agQNbUWk-MCA/s2048/image_2023-05-23_11-05-38.png

គួរបញ្ជាក់ផងដែរ តាមរយៈវីដេអូកូនហនុមានតូចសម្តែងនៅចំពោះមនុស្សជាច្រើននាក់ ក្មេងប្រុសម្នាក់នេះទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាទំពាំងស្នងមរតក កូនខ្មែរថែវប្បធម៌៕

 

អតីតអ្នកនយោបាយថា គណបក្សកាវក្លៃកុំបង្កើតលក្ខខណ្ឌឈានដល់ការធ្វើរដ្ឋប្រហារ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែឧសភា នៅសណ្ឋាគារ CONRAD BANGKOK លោក Chuwit Kamolvisit ជាអតីតអ្នកនយោបាយម្នាក់បានធ្វើដំណើរមកចូលរួមសង្កេតការណ៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា (MOU) របស់គណបក្សនយោបាយនានាដើម្បីបង្កើតរដ្ឋាភិបាល ។ លោកបានក្រោកឈរឡើងនិយាយថា ថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា) លោកមកទីនេះក្នុងឋានៈជាពលរដ្ឋម្នាក់ ខណៈកាលពី៩ឆ្នាំមុន លោកជាអ្នកនយោបាយ ហើយពេលមានការធ្វើរដ្ឋប្រហារនៅប្រទេសថៃ គ្មានអ្នកណាឈឺចាប់ដូចលោកទេ ។Legalise casinos, and profit, says former massage parlour owner

លោកបន្តថា ក្នុងនាមលោកជាពលរដ្ឋថៃម្នាក់ លោកសូមគាំទ្រមេដឹកនាំគណបក្សកាវក្លៃ ប៉ុន្តែខ្លាចថា នឹងមានអំណាចផ្សេងទៀតដែលធ្វើឱ្យលោក Pita Limjaroenrat មិនអាចធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ។ បើគណបក្សនយោបាយទាំងពីរ គឺគណបក្សកាវក្លៃ និងគណបក្សភឿថៃសហការគ្នា មិនថាក្នុងឋានៈអ្វីទេ ពលរដ្ឋដូចជារូបលោកក៏មិនបាច់រង់ចាំដែរ ។ លោកសូមនិយាយឱ្យច្បាស់ថា នឹងមានអំណាចផ្សេងមករារាំង ហើយធ្វើឱ្យលោក Pita Limjaroenrat មិនអាចបង្កើតរដ្ឋាភិបាលបានទេ ប៉ុន្តែនៅពេលលោកមានគោលជំហរ គឺអំណាចផ្សេងដែលនិយាយនេះជាលក្ខខណ្ឌផ្ទាល់របស់លោកខ្លួនឯង ។

លោក Chuwit Kamolvisit លើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារបស់គណបក្សនយោបាយនានា វាគ្រាន់តែជាការកត់ត្រាឈ្វេងយល់ពីគ្នាប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់ក្លាយជាការពិតទេ ។ លោកសូមឱ្យប្រយ័ត្នចំពោះលក្ខខណ្ឌទាំងពីរនេះ គឺនៅពេលមុន និងក្រោយពេលលោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រីប្រទេសថៃ ។Meet Pita Limjaroenrat, the Harvard Grad Tipped to Be Thailand's PM

លោកបាននិយាយពាក់ព័ន្ធនឹងកញ្ឆាថា រដ្ឋាភិបាលត្រូវដាក់កញ្ឆាឱ្យក្លាយជាថ្នាំញៀនវិញ និងបិទហាងលក់កញ្ឆាទាំងអស់ ។ កន្លងមក ប្រទេសថៃចាត់ទុកថា កញ្ឆាស្ថិតក្នុងផ្នែកវេជ្ជសាស្ត្រ គឺត្រូវឱ្យគ្រូពេទ្យជាអ្នកប្រាប់ ប៉ុន្តែតើឱ្យគ្រូពេទ្យទៅដើរប្រាប់ហាងលក់កញ្ឆាយ៉ាងម៉េចទៅ ។ ហេតុនេះ បើមេដឹកនាំគណបក្សកាវក្លៃធ្វើមិនបានទេ លោកនឹងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ។

ចុងក្រោយ លោក Chuwit Kamolvisit ក៏បានសម្តែងការអបអរជាមួយភាពជោគជ័យក្នុងថ្ងៃទី២២ ខែឧសភា ផងដែរ ហើយលោកនិយាយថា លោកមកនេះដើម្បីផ្តល់កម្លាំងចិត្តក្នុងឋានៈជាពលរដ្ឋម្នាក់ និងសូមឱ្យលោក Pita Limjaroenrat រក្សានូវលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ ហើយកុំបង្កើតលក្ខខណ្ឌឈានដល់ការធ្វើរដ្ឋប្រហារ ។Liberal upstart Pita Limjaroenrat makes strong showing as military  dominance in doubt - Washington Times

ចំណែកលោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រី និងមេដឹកនាំគណបក្សកាវក្លៃបានឆ្លើយតបថា លោកនឹងដឹកនាំប្រទេសថៃឈានទៅថ្ងៃអនាគតប្រកបដោយការអភិវឌ្ឍល្អប្រសើរជាងបច្ចុប្បន្ន ។ ចំណែករឿងកញ្ឆា លោកត្រូវតែជជែកគ្នា ព្រោះក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ ប្រទេសថៃបានចាត់ទុកការប្រើប្រាស់កញ្ឆាជារឿងស្របច្បាប់បង្កឱ្យមានផលវិបាកជាច្រើន ដូចជា មានហាងលក់កញ្ឆានៅក្បែរសាលារៀន និងនៅតាមទីសាធារណៈ ។ ដូច្នេះ លោកនឹងដោះស្រាយបញ្ហានេះ ហើយត្រូវមានការចូលរួមពីពលរដ្ឋផងដែរ ។ បច្ចុប្បន្ន យើងត្រូវយកកញ្ឆាមកធ្វើជាគ្រឿងញៀនវិញ ហើយលោកសន្យាថា នឹងធ្វើឱ្យបានល្អបំផុត ៕

ប្រភព ៖ The standard

ផ្លែឈើព្រៃ មានរសជាតិឆ្ងាញ់ តែមិនសូវមានអ្នកស្គាល់

0

ផ្លែព្រូស ឬអ្នកខ្លះហៅថាមង្ឃុតព្រៃ ជាផ្លែឈើព្រៃមួយប្រភេទ ដែលមិនសូវមានអ្នកស្គាល់ និងធ្លាប់បរិភោគ។ ជារុក្ខជាតិព្រៃមានដើមខ្ពស់ៗ ដុះនៅព្រៃស្រោង និងព្រៃរបោះ ព្រូសមានរសជាតិជូអែមលាយចត់តិចៗដោយសារតែជ័ររបស់វា។No photo description available.

សម្រាប់ផ្លែព្រូសមានស្លឹករាងពងក្រពើ ផ្លែវារាងមូលពេលទុំមានពណ៌លឿងទុំ ខ្លះទៀតពណ៌ស្លាទុំ មទ្រង់ទ្រាយដូចទៅនិងផ្លែមង្ឃុត មានរសជាតិជូអែមលាយចត់តិចៗដោយជ័រវា។

ថ្វីបើជាផ្លែឈើព្រៃ តែផ្លែព្រូស អាចលក់បានថ្លៃគួរសមនៅក្នុងតម្លៃ ៨ពាន់រៀលក្នុងមួយគីឡូក្រាម។

បងប្អូនដែលទៅលេងខេត្តសៀមរាប អាចភ្លក់រសជាតិផ្លែព្រូស ឬមង្ឃុតព្រៃនេះ ដែលមានលក់នៅតាមដងផ្លូវក្នុងខេត្តនៅត្រឹមខែមិថុនានេះប៉ុណ្ណោះ៕No photo description available.