តារាចម្រៀង តន់ ចន្ទសីម៉ា បានទម្លាយមូលហេតុនៃការច្រៀងCoverបទជាភាសាអង់គ្លេសនាពេលកន្លងមកដែលមហាជនរិះគន់ពីការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់ថាជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយថ្នាក់ដឹកនាំឱ្យរៀនច្រៀងដើម្បីទទួលបានបទពិសោធន៍ ខណៈនាងហាត់ច្រៀងភាសាបរទេសជាង១ពាន់បទ ជិត ១០ ភាសាឯណ្ណោះ។No photo description available.

ជឿជាក់ថាអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីមា រយៈពេលចុងក្រោយនេះហាក់យីអ៊ុនដាក់រងពាក្យរិះគន់ពីមហាជនជាបន្តបន្ទាប់តាំងពីការច្រៀង Cover បទអង់គ្លេសឡើង។ ទោះយ៉ាងណានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅលើទំព័រផេកផ្លូវការ តន់ ចន្ទសីម៉ា បានទម្លាយពីមូលហេតុនៃការច្រៀងបទបរទេសនាពេលកន្លងមកព្រមទាំងភ្ជាប់មកជាមួយវីដេអូបទcover មានចំណងជើងថា «Same old love»។

តារាស្រីរូបនេះបានរៀបរាប់ថា «ជម្រាបសួរពុកម៉ែបងប្អូន នេះគ្រាន់តែជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយសារថ្នាក់ដឹកនាំ
ឱ្យរៀនច្រៀង ឱ្យបានច្រើន ដើម្បីមានបទពិសោធន៍ និងព្យាយាមកែតម្រូវ ក្នុងពេលរៀនក៏ថតវីដេអូទុក ផុសជាអនុស្សាវរីយ៍ ខុសឆ្គងអធ្យាស្រ័យនិងបងប្អូនជួយណែនាំផង»។No photo description available.

សីម៉ា បន្តទៀតថា «មានវីដេអូខ្លះក៏ត្រូវជាប់កម្មសិទ្ធិបញ្ញា មានវីដេអូខ្លះក៏អត់ជាប់ កម្មសិទ្ធិបញ្ញា តែក្រុមការងារសម្រេចផុសគិតថាអាចបានចំណូលខ្លះ ពី YouTube គ្រាន់បានសម្រួលជីវភាព។ ក្រុមការងារថាបើទុកចោលស្ដាយ ដូច្នេះមានការខុសឆ្គងសូមអធ្យាស្រ័យពុកម៉ែបងប្អូនជាមុន។ នាងខ្ញុំធ្វើលំហាត់ និងច្រៀងភាសាបរទេសជាង ១ពាន់បទ ជិត ១០ ភាសានាងខ្ញុំនឹងប្រឹងរៀនសូត្រអ្វីដែលខុសឆ្គង»។

តាមរយៈការបកស្រាយខាងលើនេះ អ្នកលេងបណ្តាញសង្គមខ្លះក៏បានចូលខំមិនលើកទឹកចិត្ត និងសរសើរការតាំងចិត្តរបស់តារាចម្រៀងរូបនេះ និងអ្នកខ្លះទៀតក៏បានបញ្ចេញមតិឱ្យសីម៉ា មើល lyrics ឱ្យច្បាស់សិនចាំ cover ជៀសវាងការខុស៕