នៅលើពិភពលោកមានសាកលវិទ្យាល័យជាង ២៥.០០០ ដែលក្នុងនោះមានសកលវិទ្យាល័យត្រឹមតែ ៥ ប៉ុណ្ណោះដែលល្អបំផុតលើលោក ដោយសម្គាល់ទៅលើកេរ្តិ៍ឈ្មោះការសិក្សា, កេរ្តិ៍ឈ្មោះសាលា, សមាមាត្រនិស្សិត, កេរ្តិ៍ឈ្មោះនិយោជក, ទំនាក់ទំនងរបស់សាស្រ្តាចារ្យអន្តរជាតិ, និងទំនាក់ទំនងរបស់និស្សិតអន្តរជាតិ…ជាដើម នេះបើយោងតាមចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក QS។ ដូច្នេះហើយខាងក្រោមនេះគឺជាឈ្មោះសកលវិទ្យាល័យល្បីៗទាំង៥ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដែលមានដូចជា៖

១. Massachusetts Institute of Technology (MIT) ៖ គឺជាសាកលវិទ្យាល័យឯកជនមួយដែលបានបើកដំណើរការនៅឆ្នាំ ១៩១៦ ហើយមានទីតាំងនៅខេមប្រីជ រដ្ឋម៉ាសាឈូសេត នៃប្រទេសសហរដ្ឋអាមេរិក។ ដែលនិស្សិតរបស់សកលវិទ្យាល័យនេះទទួលបានជ័យលាភីពានរង្វាន់ណូបែលចំនួន ៧៨ នាក់ក្នុងចំណោមនិស្សិតទាំង ១,០០០ នាក់នៅជុំវិញពិភពលោក។Massachusetts Institute Of Technology Free Online Courses • ShoreLoop

២. University of Cambridge៖ សាកលវិទ្យាល័យខេមប្រីជ បង្កើតឡើងក្នុងឆ្នាំ ១២០៩ និងមានទីតាំងនៅខេមប្រីជ ប្រទេសអង់គ្លេស។ ហើយវាក៏ជាសាកលវិទ្យាល័យឯកជនដែលមានកិត្យានុភាពបំផុតមិនគួរឱ្យជឿផងដែរ។Cambridge University outranks Oxford in new global university rankings -  Cambridgeshire Live ៣. University of Oxford៖ សាកលវិទ្យាល័យ Oxford បង្កើតឡើងក្នុងឆ្នាំ ១០៩៦ និងមានទីតាំងនៅប្រទេសអង់គ្លេស ដែលឱកាសនៃការចូលរៀនរបស់និស្សិតមានត្រឹមតែ ១៧.៥% ប៉ុណ្ណោះ។University of Oxford | History, Colleges, & Notable Alumni | Britannica

៤. Harvard University៖ សកលវិទ្យាល័យហាវើត បង្កើតឡើងក្នុងឆ្នាំ ១៦៣៦ វាគឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំណាស់ជាងគេបំផុតនៅសហរដ្ឋអាមេរិក។ ដែលឱកាសនៃការចូលរៀនរបស់និស្សិតមានត្រឹមតែ ៥% ប៉ុណ្ណោះ។How Harvard could become a higher ed hero - CommonWealth Magazine

៥. Stanford University៖ សាកលវិទ្យាល័យស្ទែនហ្វដ បង្កើតឡើងក្នុងឆ្នាំ ១៨៨៥ ដែលជាសាកលវិទ្យាល័យឯកជនមួយ នឹងមានទីតាំងស្ថិតនៅទីក្រុងស្ទែនហ្វដ នៃរដ្ឋកាលីហ្វ័រញ៉ា។ ដែលឱកាសនៃការចូលរៀនរបស់និស្សិតមានត្រឹមតែ ៤% ប៉ុណ្ណោះ៕Stanford University