Home ព័ត៌មានជាតិ រដ្ឋបាលពោធិ៍សាត់បកស្រាយថា «ព្រះពុទ្ធរូបផ្ចាញ់មា» ដែលរងមតិរិះគន់កសាងឡើងដោយជាងមានចំណេះដឹងតិចតួច

រដ្ឋបាលពោធិ៍សាត់បកស្រាយថា «ព្រះពុទ្ធរូបផ្ចាញ់មា» ដែលរងមតិរិះគន់កសាងឡើងដោយជាងមានចំណេះដឹងតិចតួច

411
0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានមតិវែកញែកជាច្រើនទាក់ទងនិងរូបព្រះពុទ្ធម្ចាញ់មា១អង្គនៅខេត្តពោធិ៍សាត់ថាបដិមានេះមានព្រះភក្រ្តមិនសមរម្យ។ ជុំវិញរឿងនេះរដ្ឋបាលពោធិ៍សាត់បានចេញលិខិតបំភ្លឺថា«ព្រះពុទ្ធរូបផ្ចាញ់មា»នេះកសាងឡើងដោយជាងមានចំណេះដឹងតិចតួចនិងបច្ចេកទេសសូន្យរូបនៅមានកម្រិតពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេដែលអាចមានការខុសឆ្គងខ្លះៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOCpR9AZ1CiVMXviuekiMNMxb0wToh6mg-KaBbG28V6gpFLRPOjAwq7olN30QTJHa6fJLAyD-eEVa3S3jVVBy7eQmcKreLBIDs9xb8JTXFNDWDQpDFC1_DHvaaRRP30azjVLr0TH5MZ1eOuEeEIQo5vgvHNez4rcOuVx6oyUiHbcWwnSCDVI-75QHAm8/s1603/347638856_1954810908186400_7934110299542994405_n.jpg

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលពោតិ៍សាត់បានស្រាយបំភ្លឺថា ព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuxMp-aANHQJPCYEUnnQnEydeNjW5k4Jm84FOiuu8_h-fARDfMmF7HgeCoUPzHoxJS1egpsjM5r6X8tbXp_SXFecoWLedVVYckIJf2VND8x_DECIKe7cwApptY0OGQmIHfuGT-bcpAPCqCzFiR3r9V3WXJQOvTATCyUs6_meniVQORZjdwBAmjvXhZxOQ/s1637/350510287_1954810844853073_6536581996311252681_n.jpg

ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើយើងមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIjKyxU6aUmj4fyfAkIDqKscN4xjl09a-Cd6ZKYWg_2VK3TzP5pv8MDU-5DQtm6NfEodq0s-JlKOdcZVKw1PYftISnMx0gOvjFTsj-PFJLCej8gqkvePjAvpE3aj6z0WX6L8qwJ0-1GbnGbWOXRKH9ViA-5UNVTJxLvEdAce6t5ep0g5nAHfq4vdHv7k8/s960/356842533_6488316427856914_5210805907786826983_n.jpg
ជាមួយការស្រាយបំភ្លឺនេះរដ្ឋបាលខេត្តពោធិ៍សាត់ ក៏នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅ អធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អ ឱ្យបានសមរម្យផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiya0rXJBk9kdugQiG_vsKmFSdzWSFv8WZ0vFa48OnoSFnS_cqb7pVyOALA-DCeplCa6kUJ_sGWt-8pSwG5rO198u0HaeaZX6aZOSGWWK6VfW0kAw1lGNk0XUIM2AxsPnTCx9hABaXZkkA8K6gKGI-q5m6zih7e96v4Hm1mNOODtiyMBDz26MsWC1p3dnI/s1280/356865839_6488315737856983_690312957466174073_n.jpg