បរទេស៖ អ្នករចនាទូកជនជាតិអ៊ីតាលីលោក Marco Ferrari បានដាក់បង្ហាញនូវគំនិត Project Neptune hydrogen superyacht concept ដែលលុបបំបាត់ការព្រួយបារម្ភពីការបំភាយឧស្ម័ន។

យោងតាមប្រភពព័ត៌មាន IFL Science កាលពីថ្ងៃទី២៦ ខែមិថុនា បានឱ្យដឹងថា Neptune គឺជាទូកក្តោងទំនើបដ៏ធំមួយ ដែលមានទម្ងន់ប្រហែល ៥,០០០ តោន និងមានប្រវែង ១៣៧.៥ ម៉ែត្រ។ ទូកដ៏ធំនេះដែរត្រូវបានរចនាដោយផ្ទៃខាងក្រៅផលិតពីអាលុយមីញ៉ូមបុរាណ នឹងបំពាក់ដោយតំបន់ចុះចតពីរសម្រាប់ឧទ្ធម្ភាគចក្រ។10 of the most exciting superyacht concepts | CNN ចំណែកឯផ្ទៃខាងក្នុងវិញ មានបន្ទប់ចំនួន ៤ ដែលមានយ៉រឯកជននៅជាន់ខាងក្រោម និងបន្ទប់ប្រណីតចំនួន ៦ ផ្សេងទៀតដែលផ្ទុកអ្នកដំណើរសរុបចំនួន ២២ នាក់ រួមជាមួយគ្លីនិកមួយនៅលើឧទ្ធម្ភាគចក្រដែលអាចប្រើបាននៅពេលចាំបាច់។ លើសពីនេះ Neptune ក៏មានកន្លែងសម្រាប់អមជាមួយយានជំនិះផងដែរ ដូចជា ជិះស្គី ជិះទូកកាណូ ជិះទូកលេង ឧបករណ៍មុជទឹក និងឧបករណ៍នេសាទជាដើម។

បន្ថែមពីលើការរចនាដ៏ប្រណិត និងបំពាក់ដោយគ្រឿងបរិក្ខារជាច្រើនគម្រោង Project Neptune ក៏មានមុខងារពិសេសមួយគឺដំណើរការលើអ៊ីដ្រូសែន ដោយបញ្ចេញទឹកសុទ្ធជំនួសឱ្យសារធាតុដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ លោក Marco Ferrari ក៏បានបំពាក់នូវ Project Neptune ជាមួយនឹងបន្ទះកញ្ចក់រួមបញ្ចូលគ្នាជាមួយនឹងបន្ទះអ៊ីសូឡង់ ដើម្បីសន្សំសំចៃថាមពលក្នុងការផ្គត់ផ្គង់ឧបករណ៍ម៉ាស៊ីនត្រជាក់ផងដែរ៕360-Foot-Long Battleship-Inspired Superyacht Concept Features Sharp  Styling, Military-Tilt Rotor Aircraft, And Personal Submarine ប្រភព៖vnexpress