Home Blog Page 167

សន្តិភាពហៅលែងលឺ! អនុទីន ចេញមុខគាំទ្រកងទ័ពឲ្យបើកការប្រយុទ្ធជាមួយកម្ពុជាជាផ្លូវការ

0

ប្រទេសថៃ៖ លោក អនុទីន ឆាន់វិរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បានប្រកាសនៅថ្ងៃនេះថា រដ្ឋាភិបាលគាំទ្រឲ្យយោធាកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃសម្រាប់ការវាយប្រហារលើកម្ពុជាជាផ្លូវការ ប៉ុន្តែអះអាងដោយបំពានថា នេះមិនមែនបានន័យថាថៃគឺជាអ្នកបង្កជម្លោះមុនឡើយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ថៃនៅរសៀលថ្ងៃចន្ទនេះ លោក អនុទីន បានធ្វើសេចក្ដីថ្លែងការណ៍ថា «ថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខជាតិបានជួបប្រជុំ និងដាក់ចេញសេចក្តីសម្រេចមួយ ដើម្បីឲ្យយោធាចាប់ផ្ដើមប្រតិបត្តិការនៅតាមព្រំដែនជាមួយកម្ពុជា»។ ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា ការអនុម័តនេះគឺស្របទៅតាមស្ថានការដែលចាំបាច់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីប៉ុណ្ណោះ មិនមែនកងទ័ពថៃបើកការឈ្លានពានមុនឡើយ។

ក្នុងពេលជាមួយគ្នានេះ លោកអនុទីន បានឆ្លៀតសុំការគាំទ្រពីប្រជាពលរដ្ឋឲ្យមានការជឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងការពារជាតិរបស់ថៃ ហើយចូលរួមសាមគ្គីគ្នាដើម្បីផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ប្រតិបត្តិការនេះជាទូទៅផងដែរ។

ក្រៅពីការប្រកាសរបស់ អនុទីន គេក៏ឃើញមានសមាជិកសភា ដែលមកពីគណបក្សប្រឆាំងថៃមួយចំនួន រួមទាំងប្រជាជនថៃផងនោះ បានចេញមុខគាំទ្រកងទ័ពឲ្យប្រកាសសង្រ្គាមជាមួយកម្ពុជាយ៉ាងពេញទំហឹង ដោយចង់ឲ្យយោធាវាយដណ្ដើមទឹកដីដែលពួកគេអះអាងថាជារបស់ខ្លួនហើយកំពុងស្ថិតក្រោមការកាន់កាប់របស់កម្ពុជា យកមកគ្រប់គ្រងវិញទាំងអស់។

ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ថា ជាតិសាសន៍មួយនេះចាប់តាំងពីថ្នាក់ដឹកនាំ រហូតដល់រាស្រ្តសាមញ្ញ មិនដែលបោះបង់មហិច្ចតាក្នុងការដណ្ដើមយកទឹកដីរបស់កម្ពុជាមួយវិនាទីណាឡើយ។

តាមការកត់សម្គាល់ សកម្មភាពបំផ្ទុះអាវុ.ធរបស់ថៃនៅពេលនេះ មិនត្រឹមតែជាការបង្កើតស្ថានការណ៍ដើម្បីញុះញង់កម្ពុជាឲ្យធ្លាក់ចូលក្នុងសង្រ្គាមជាមួយខ្លួនប៉ុណ្ណោះទេ តែក៏ជាការរៀបចំឡើងដើម្បីបិទបាំងនូវបញ្ហាជាច្រើន ជាពិសេសគឺអស្ថិរភាពនយោបាយនៅក្នុងប្រទេសរបស់ខ្លួន។

បន្ថែមលើនោះ រដ្ឋាភិបាលថៃ ថែមទាំងបានសម្លឹងឃើញបញ្ហានេះ គឺជាឳកាសដ៏ល្អសម្រាប់ខ្លួនក្នុងការទាក់ទាញយកប្រជាប្រិយភាព និងទំនុកចិត្តពីពលរដ្ឋផងដែរ តាមរយៈការអូសទាញកម្ពុជាចូលក្នុងបញ្ហានេះបញ្ហានោះ មិនចេះចប់មិនចេះហើយ ដើម្បីបង្វែការចាប់អារម្មណ៍របស់ពួកគេពីការរិះគន់ថ្នាក់ដឹកនាំ ទៅរួមគ្នាគាំទ្រការការធ្វើសង្រ្គាមដណ្ដើមទឹកដីពីកម្ពុជាវិញ។

យ៉ាងណាក៏ដោយ ទង្វើនេះកំពុងត្រូវបានមើលឃើញដោយសហគមន៍អន្តរជាតិជាបណ្ដើរៗហើយ ដោយចាប់ផ្ដើមពីការវាយប្រហារនៅថ្ងៃទី៨ ខែធ្នូនេះភ្លាម សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយថា «ប្រទេសថៃគឺជាអ្នកចាប់ផ្ដើមការវាយប្រហារមុន» ស្របពេលដែលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលចំហត្ថលេខារួមគ្នា ពេលនេះកំពុងត្រូវបានអនុវត្តដោយភាគីកម្ពុជាតែម្ខាងប៉ុណ្ណោះ៕

រដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបា.ញ់ប្រ.ហារកម្ពុជាដើម្បីស្តារប្រជាប្រិយភាពក្រោយទទួលសំឡេងគាំទ្រពីពលរដ្ឋធ្លាក់ចុះខ្លាំង

0

ប្រទេសថៃ ៖ ទឹកជំនន់នៅតាមបណ្តាខេត្តស្រកចុះមិនទាន់ស្រួលបួលផង កងទ័ពថៃក៏បើកឆាកបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ រួមទាំងកូនសិស្សជម្លៀសចេញភ្លាមៗ ។ ការបា.ញ់មកលើកម្ពុជាជាថ្មីនេះ គឺបន្ទាប់ពីរដ្ឋាភិបាលថៃបានរៀបចំជំរំជនភៀសសឹកសម្រាប់ឱ្យពលរដ្ឋខ្លួនស្នាក់នៅរួចជាស្រេច និងបញ្ជូនកងកម្លាំង រួមទាំងអាវុ.ធគ្រប់ប្រភេទមកកាន់តំបន់ព្រំដែន ដើម្បីស្តារប្រជាប្រិយភាពក្រោយនាយករដ្ឋមន្ត្រីថៃទទួលបានសំឡេងគាំទ្រពីពលរដ្ឋធ្លាក់ចុះខ្លាំង ។

តាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម គឺរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបា.ញ់ប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ទទួលសំឡេងគាំទ្រពីពលរដ្ឋថៃធ្លាក់ចុះខ្លាំង ដោយសារគ្មានសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លា.ប់រហូតដល់ជាង១ពាន់នាក់ ។ លើសពីនេះ ថែមទាំងបែកធ្លាយរូបថតនាយករដ្ឋមន្ត្រីថៃអង្គុយនៅតុអាហារ មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោ.កអនឡាញ (Online Scam) ជាជនបរទេស ទើបប្រឹងស្តារប្រជាប្រិយភាពមុនការបោះឆ្នោត បើមិនផ្ទុះអាវុ.ធជាមួយកម្ពុជាទេ លោកអាចនឹងធ្លាក់ពីតំណែងនៅមុនថ្ងៃទី១២ ខែធ្នូ ។

ពលរដ្ឋថៃក្នុងបណ្តាញសង្គមថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Anutin ទទួលសំឡេងគាំទ្រពីពលរដ្ឋធ្លាក់ចុះខ្លាំង ដោយសារអសមត្ថភាពដឹកនាំប្រទេស អសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូង រងការស្តីបន្ទោសដែលបណ្តោយពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់ជាង១ពាន់នាក់ និងរឿងអាស្រូវច្រើន លោក Anutin ក៏បញ្ជាឱ្យកងទ័ពរៀបចំឆាកល្ខោនសម្តែងថា កងទ័ពថៃរងរបួសដោយទម្លាក់កំហុសលើកម្ពុជា ។ នាយករដ្ឋមន្ត្រីថៃគ្មានជម្រើសអ្វីផ្សេងទេក្រៅពីបង្ករឿងធ្វើសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រកាន់តំណែងបន្តទៀត ដោយការបណ្តុះស្មារតីជាតិនិយមជ្រុល ពីព្រោះលោក Anutin អនុវត្តនយោបាយដើរដល់ផ្លូវទាល់ ទើបយកកម្ពុជាមកពាក់ព័ន្ធ ។

ហេតុនេះ លោក Anutin សម្រេចចិត្តបង្កសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីស្រោចស្រង់ប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ រីឯកងទ័ពថៃញុះញង់ឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ។ ពលរដ្ឋថៃថា ពួកគេគ្រាន់តែជាកូនអុករបស់រដ្ឋាភិបាលយកទៅធ្វើសង្គ្រាមនយោបាយ កងទ័ពថៃបានបង្កជម្លោះជាមួយកម្ពុជា ទាំងដែលស្ថានការណ៍នៅតំបន់ព្រំដែនស្ងប់ស្ងាត់គ្មានអ្វីកើតឡើងសោះ ។ លោក Anutin បើកដៃឱ្យកងទ័ពបាញ់ប្រហារកម្ពុជា ដើម្បីស្តារប្រជាប្រិយភាពមុនការបោះឆ្នោត បើមិនផ្ទុះអាវុធជាមួយកម្ពុជាទេ លោកអាចនឹងធ្លាក់ពីតំណែងនៅមុនថ្ងៃទី១២ ខែធ្នូ នេះ ។

ពលរដ្ឋថៃម្នាក់ដែលមានឈ្មោះក្នុងបណ្តាញសង្គមថា «nick_patnawin» បានបង្ហាញការខឹងសម្បារជាមួយរដ្ឋាភិបាល និងកងទ័ពរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីបើកឆាកសង្គ្រាមជាមួយកម្ពុជា ដោយនិយាយថា ខ្លួនទទួលដំណឹងថា រដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបាញ់ប្រហារកម្ពុជានាពេលឆាប់ៗនេះ ប៉ុន្តែខ្លួនមិនជឿទេ ស្រាប់តែនៅថ្ងៃទី៧ ខែធ្នូ កងទ័ពថៃក៏បើកការបាញ់មកលើកម្ពុជាពិតមែន ។

ដូចគ្នានេះ ពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជាជាច្រើនទៀតក៏ខឹងសម្បារដែរ ដោយសាររដ្ឋាភិបាលយកថវិកាជាតិមកចំណាយលើសង្គ្រាមម្តងហើយម្តងទៀត និងមិនខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញក្រោយពីធ្លាក់ចុះខ្លាំងដោយសារការបិទព្រំដែន ។ លើសពីនេះ ពលរដ្ឋក្នុងបណ្តាញសង្គមបានស្តីបន្ទោសរដ្ឋាភិបាលថៃរៀបចំទីតាំងព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អអធិកអធមដូចកម្ពុជា ដោយការរៀបចំអន់គ្រប់ផ្នែក មិនថាបន្ទប់ទឹកគ្មានស្តង់ដារ សំរាមនៅបរិវេណប្រកួតកីឡា ខុសបច្ចេកទេសសំឡេង ការរៀបចំស្លាកសញ្ញាមិនស្អាត និងចំណាយថវិការៀបចំតិចជាងកម្ពុជា ពីព្រោះរវល់តែឈ្លានពានកម្ពុជា ៕

ម៉ាឡេសុី ទទួចឲ្យថៃបញ្ឈប់ការប្រយុទ្ធជាមួយកម្ពុជា រួចងាកមកប្រើការទូតវិញជាបន្ទាន់

0

ទីក្រុងគូឡាឡាំពួ៖ លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្ត្រីម៉ាឡេសុី បានសម្ដែងការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បន្ទាប់ពីថៃបានបើកការវា.យប្រហា.រយ៉ាងកំរោលមកលើកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1qz-XYEjmoKxMZrEg9NB45ImRsqxWIdyJWI8yPwVdk6if_uYWadrJ_AMiFgbfdQN34sdGQTfYv7nSgXjQ-NnT__Gxg1ZQ0PQoitY_XthAtwrypKlqfBUCVPdWh7t-VV1Be0SlaavBcbLIijfbo3ex5OptbqQYQpD-qeyTcTpI-Owr7wEzAaVZXclRnhjp/s1000/photo_2025-12-08_13-22-50.jpg

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក លោក អាន់វ៉ា បានសរសេថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងកម្ពុជា និងថៃតាមបណ្តោយព្រំដែន។ លោកថា ការប្រយុទ្ធគ្នាឡើងវិញនេះ ប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដោយប្រុងប្រយ័ត្នដែលបានធ្វើឡើងក្នុងការធ្វើឱ្យទំនាក់ទំនងមានស្ថេរភាពរវាងប្រទេសជិតខាងទាំងពីរ។ យ៉ាងណាលោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួសនៅក្នុងការប៉ះទង្គិចគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLqw4dkLEKosivSG1I1HLS3O0-cSQZ1vuxROfM_Wukn6OJpwz3Fw9A5WUP99gJ0aL5RJp5vX5ZygESpxSsddW5gYrgyRHvao1wdY_lOKtbDNVK6KBEzbnL39wFqzfUsx0TP6T8k-J_Rf0t2cXcYqrD3I9ipBf5UKtEFheyrAzJpm_vZ49VU_EVa6tcW_gR/s1280/photo_2025-12-08_13-22-50%20(2).jpg

តាមការបញ្ជាក់របស់លោក អាន់វ៉ា អាទិភាពបន្ទាន់នៅពេលនេះ គឺការបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងដែលអាស៊ានពឹងផ្អែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoP-eFGqQa1A4xD4XWhCDA1k1LgN0dXf7kVvG6wcWqNqTpjWXhRYeIFah5qORUHHp3s9TBIYwO3FZ2Uj-ziw-pcMeAvtGuVvQySo30VzbkVDTAkXCpmHK9RYKM8U22AF4x4-0ZJ_SEmy111bAVA3iLKaNZOWrlpo5yabXGxYMlmFk1WY52v36anY61mn5/s1000/image_2025-10-28_08-25-46%20(2).png

ក្នុងនាមកម្ពុជានិងថៃ សុទ្ធតែជាដៃគូជិតស្និទ្ធរបស់ប្រទេសម៉ាឡេស៊ី និងជាសមាជិកសំខាន់ៗរបស់អាស៊ាន លោក អាន់វ៉ា បានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា រក្សាបណ្តាញទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការដែលមាន។ ក្នុងនោះ ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងជៀសវាងឧប្បត្តិហេតុបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2PmuAyFsW2pK0bPYVld0QAA8K5dmAwnkQc7nusTobmxWNBejOKxO45rR0UxzO8GLOjMRu7zsoZQOD3B6UQHZBK-kLb7M3PgIS9BN9TKj2WS75DWbubYuk9hnXNb5bIhyGzsVUmbeoqD08Z6qotlCpKIxz7aRih99jgyS_geqMTrGMXvZPPNNWaInCEbH/s1280/photo_2025-11-17_09-11-29%20(2).jpg

គួរជម្រាបថា គិតមកត្រឹមរសសៀលថ្ងៃចន្ទនេះ ភាគីថៃនៅតែវា.យប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តបន្ទាប់ ដោយមានទាំងការប្រើប្រាស់អាវុធតូចធំគ្រប់ប្រភេទ។ បន្ថែមលើនោះ យោធាថៃក៏បានប្រើប្រាស់ផ្សែងពុល បាញ់ចូលតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoS6jn35LsHIqdDU-VUj4osA6U5x-AROXdXJwfitG2_jBYCN19sg1RCjrlM7gAbfpVwBTNJM5KyMATqFJ1xwWypVcJpMoigCdefPUS3YlADdwJbF_kQ2snFDN-ZeaXf84ieR-JgJCyskaKJN6memRqU0nt_EfeNUBsgLSCLc6x6ofLLFdND4-7oq_JD54/s718/photo_2025-11-17_09-11-29.jpg

ទាំងអស់នេះពុំមែនជាការប៉ះទង្គិចគ្នានោះទេ ព្រោះកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ កម្ពុជាបានព្យាយាមរក្សាការអត់ធ្មត់ជាអតិបរមា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_xTZ4MyrkRVtlcUYyfXMoQOwd96tFDbnocbpMn9rbP3qUnIpmXVQ62leqjgOUwmBKeSROsckxheOlaTrEekANJunIIpN-z5mEoUUy7l0LjjIl6UO4zOGfPHjCpXBLyo92rrxmif1L38jVmqtyJoNvp7tAb-L0EFZb08DFeNyYn1JZoAfUyZoc6r3VRoKE/s1000/photo_2025-11-15_11-50-43%20(2).jpg

ការណ៍នេះផ្ទុយស្រឡះពីភាគីថៃ ដែលមានបំណងបង្កហេតុញុះញង់ចង់ឲ្យមានការធ្វើសង្រ្គាម រួចប្រឌិតរឿងចោ.ទប្រកាន់មកលើកម្ពុជាថារំលោ.ភបទឈប់បា.ញ់ ខណៈដែលជាក់ស្ដែងគឺថៃខ្លួនឯងបានការបើកការវាយប្រហារមិនឈប់មិនឈរមកលើកម្ពុជា ក្នុងចេតនាបង្កើនភាពតានតឹងអស់ពេលជាច្រើនថ្ងៃមកហើយ៕

សម្រស់លោកជំទាវ យឹម ឆៃលីន ឆាបឆក់បេះដូងមហាជនសាជាថ្មីខណៈបង្ហាញកាយវិការសមសួនដាក់ សម្តេចតេជោ

0

លោកជំទាវ យឹម ឆៃលីន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាថ្មីនៅពេលលោកជំទាវផ្តល់កិត្តិយសចូលរួមពិធីមង្គលការនាយព្រែកនិង ឈិន មុន្នីនាថ។ អ្វីដែលធ្វើឱ្យមហាជនរំភើបនោះគឺបានឃើញលោកជំទាវ យឹម ឆៃលីន បានបង្ហាញកាយវិការសមសួនប្រកបដោយក្តីគោរពជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjto2nwaKcqezREJC7xB_Sv5yXNvur6cBkkETFpz85fieTDgQuurMDr3PYKJ3erM8g76NEnFj462S1hnGS18CbPetCO7zR_9r2-v1amBgKnl8lT_RIPfet-yTIh_wLw5Y_2a6j8VTjDtH9i8fiQuN4-5tr7VHY-uLCfLK_uL8zufedMmlFbg7HqXNdd74Oy/s1440/SnapInsta_to_582665807_18536648701000887_5061919237814072002_n.jpg

នាយព្រែក កូនប្រុសពៅរបស់តារាកំប្លែងយាយយ៉យ បានចូលរោងជ័យជាមួយនឹងតារាសម្តែង ឈិន មុន្នីនាថ យ៉ាងអធិកអធមកាលពីថ្ងៃទី៧ ខែធ្នូ នេះដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ សិល្បករសិល្បការិនីល្បីៗប្រចាំប្រទេស។ ក្នុងចំណោមភ្ញៀវកិត្តិយសជាច្រើនលោកជំទាវ យឹម ឆៃលីន ក៏បានអញ្ជើញចូលខណៈវត្តមានរបស់លោកជំទាវនិងសម្តេចតេជោ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKTIyLQ4dtYV18c0VO0We1eSEaHxiIRWOr2SKxrJMPZHQy8SQ9jFTwlxfrOaULuKwFqW3b7iwzYIsLZuAKDtY6PratC8QDU4k904iPoxtj-KA1kYmuZRaK6S2mkuy3RKdjvv6NFWclJieuCv3sMLuu_jgFmuOe7T0yyZtr5MnLgq44JNgWleYK1UZArhFc/s1440/SnapInsta_to_590400282_18543107119000887_5782707131587288633_n.jpg

ក្នុងវីដេអូដែលបានចែករំលែកដោយគណនីហ្វេកប៊ុក Ti Meng លោកជំទាវ យឹម ឆៃលីន បានស្លៀកឈុតប្រពៃណីយ៉ាងស្រស់ស្អាតជាមួយនឹងពណ៌បៃតង អមដោយគ្រឿងពេជ្រយ៉ាងភ្លឺចិញ្ចែងចិញ្ចាច។ មិនត្រឹមតែសម្រស់ដែលជាផ្នែកមួយនៃការទាក់ទាញអារម្មណ៍ទស្សនិកជនប៉ុណ្ណោះទេប៉ុន្តែលើកនេះទស្សនិកជនក៏មានការចាប់អារម្មណ៍នៅពេលលោកជំទាវ យឹម ឆៃលីន បង្ហាញកាយវិការយ៉ាងសមសួនជាមួយនឹងសម្តេចតេជោ ហ៊ុន សែន។ ចំណែកឯសម្តេចតេជោ បានបង្ហាញទឹកមុខញញឹមពញ្រាយ មកកាន់លោកជំទាវ យឹម ឆៃលីន វិញប្រកបដោយក្តីស្រលាញ់ទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRgNbYsnXw1KjNldTDIbruLLxN3SZnpUcVDffb5OAwjJPDO6RPevD_ZvYvCmy-A0XnZN_4pDDRO9q03-BVUr6OwaWtRP7yGvxmSFzs-SPk9dlrpnbQZQQRhrTkQQl__Z1WM0nldj93E3uqdMES3He6TyAPC7NlQJ_rxpCdt-Ehf7mNG8TTf1uRgxGuasja/s2048/image_2025-12-08_09-11-18.png

ឃើញសកម្មភាពបែបនេះហើយអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQQhkoI33dtkE6UNM_UyJo7LYWrAFieqISA6lH1kuRqdLbysNrF-IaFQqJoTT_tLHzOD2-MOO63zHjN_3mnY4fAmxiv8WTaaoaqT9ed75evSw3XO08kXKUalfzlFQX5swjOuTi8-711v7Ay9uO7-9Bjfmmr62ZxCx2wsqiJZpwj24ulQFzki2c4W2372Z/s2048/image_2025-12-08_09-11-17.png

គួរបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះលោកជំទាវ យឹម ឆៃលីន បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការចាប់អារម្មណ៍ជាពិសេសនៅពេលគ្រងឈុតពេជ្រដ៏ស្រស់ស្អាតហើយមានការលើកឡើងថាមានតែបីប៉ុណ្ណោះនៅលើពិភពលោក។ ជារឿយៗលោកជំទាវ យឹម ឆៃលីន បានបង្ហាញមានភាពទាក់ទាញជាមួយនឹងគ្រឿងអលង្ការប្រណីតៗជាច្រើន ក្នុងនោះសំម៉ូតលៀកបំពាក់របស់លោកជំទាវក៏មានការចាប់អារម្មណ៍ខ្ពស់ផងដែរ៕

សុខ ពិសី ស្ទើរប្រេះដើមទ្រូងក្រោយឃើញកុមាររត់ចេញពីសាលារៀនព្រោះតែថៃវាយប្រហារកម្ពុជា

0

មិនខំប្រឹងរៀបចំកម្មវិធីស៊ីហ្គេមលើកទី៣៣ ឱ្យបានល្អនោះទេប៉ុន្តែថៃយកពេលបើកការវាយប្រហារមកលើកម្ពុជានៅព្រលានថ្ម នៅខេត្តព្រះវិហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ក្នុងចេតនាញុះញង់ រហូតនៅព្រឹកថ្ងៃទី៨ ខែធ្នូ យោធាថៃបានបើកការបា.ញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាច្រើនកន្លែង។ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលរស់នៅតាមបន្ទាត់ព្រំដែនត្រូវរត់ភៀសខ្លួនរកទីកន្លែងសុវត្ថិភាពមកកាន់ជំរំម្តងទៀត ខណៈដែលកុមារជាច្រើនអាក់ខានក្នុងការរៀនសូត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgdVgNlIU_hpFro9Z002aK4lZX4QKNDw56pWJ1dgoxB823UQb7wUE5T0Zk1xw1OvbFeOIk3q-E1VQDqpgjjUMihePMjoeDO9ANBrQjhzVHvR78aiLIdFJp0X3KvF6wKc3Rn53ayjjrXSGoJFtZ1xMnIk2fbieCO0nnxISHYhyphenhyphenR-xMpUqKu7XuXgIm6Jd6P/s2048/image_2025-12-08_10-22-29.png

សភាពការណ៍នៅតាមព្រំដែនផ្ទុះសាជាថ្មីតារាចម្រៀង សុខ ពិសី បានប្រើសំឡេងរបស់ខ្លួនអំពាវនាវកុំឱ្យទស្សនិកជនចែកចាយរូបភាពនិងវីដេអូចល័តទ័ព ខណៈឃើញកុមារៗរត់ចេញពីសាលារៀនពេលដែលថៃផ្លោងគ្រាប់ធ្វើឱ្យ សុខ ពិសី ពោលថានាងស្ទើរតែប្រេះដើមទ្រូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZcXFhoi1X7BvvlXnNQZg8_SGdDvSn0BG-u-TJ9gwwDBxFT6sthTc82uXCDJtxxmznfmEcgpIpCIxPM5J3UZ8_nkAA82LKAoNZWG5Ho1Y7DB7GU4Iqjwfli3QLcyFuG1eAo7HRPH3CZqRA_t1dbavLQ9-t0t1W9C4UsfbPVT9bEzFJlWaWnjNWWvgD46uX/s1280/image_2025-12-08_10-26-02.png
តារាចម្រៀងរូបនេះបានបង្ហោះសំណេរជាបន្តបន្ទាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «សូមវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយឃុំគ្រងថែរក្សាវីរៈកងទ័ពកម្ពុជាឱ្យជួបតែសេចក្តីសុខគ្រប់ៗគ្នា »។ កញ្ញា បានបង្ហោះទៀតថា «បងប្អូនជាទីស្រលាញ់ សូមបងប្អូនកុំចែកចាយ រូបភាពឬវីដេអូ ចល័តទ័ព និងទីតាំងលេណដ្ឋានរក្សាការសម្ងាត់អស់គ្នា»។ ក្រៅពីបួងសួងឱ្យវត្ថុស័ក្តិសិទ្ធិឃុំគ្រងវីរកងទ័ព និងកុំឱ្យប្រជាពលរដ្ឋចែកចាយរូបភាពចល័តទ័ព តារាចម្រៀងរូបនេះក៏បានបង្ហាញការខូចចិត្តស្ទើរតែប្រេះដើមទ្រូងនៅពេលឃើញក្មេងៗរត់ប្រសាចពេញបរិវេណសាលាអក់ខានក្នុងការរៀនសូត្រដើម្បីរត់ចូលលេដ្ឋានដើម្បីសុវត្ថិភាព។ អ្វីដែលកាន់តែរំជួលចិត្តកុមារមួយចំនួនមិនទាន់នឹងបានហូបបាយព្រឹកផងត្រូវហូបបាយក្នុងលេដ្ឋានព្រោះតែការវាយប្រហាររបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNB6k0IjU_45BPtAJ8WrzIn7rS1cFgmPqTUgSCGW1rZF1cWmxCnH-NJb_yUjVkGMOTzU5VAR2RKS5aoc0aG2-fHXGSWV6seRdGS5TsfNeUnhxzMs-5f8WTT7ZYrqUUosLrih2AAP7G1r8kANfsci7UDv757VQE0oqQuNR-rUl47F-8xaJRTLNY3i_UpI3k/s1280/image_2025-12-08_10-26-49.png

គួរបញ្ជាក់ផងដែរថា កាសែតធំៗជាច្រើនដូចជា CNN ,CNA, Al Jazeera កាសែតឡាវ សុទ្ធតែបានចុះផ្សាយថា ថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន។ បើតាមប្រភពពីក្រសួងអប់រំ សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យនៅតាមបន្ទាត់ព្រំដែន សាលារៀននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារទាំងអស់ ត្រូវបិទទ្វារដោយសារការវាយប្រហារពីភាគីថៃ៕

ព្រៃ.ផ្សៃណាស់! ថៃបានបា.ញ់ផ្សែងពុ.លយ៉ាងច្រើនចូលតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារ

0

ក្រៅពីបើកការបា.ញ់ប្រហារដោយអាវុ.ធមកលើកម្ពុជាមុនដោយគ្មានមូលហេតុ នាព្រឹកថ្ងៃចន្ទទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃបានធ្វើការបា.ញ់ផ្សែងពុ.លយ៉ាងច្រើនចូលក្នុងតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារ។ នេះបើតាមសេចក្ដីរាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

នាមុននេះបន្តិច លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា ចាប់ពីវេលាម៉ោង៨:១០នាទីយោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មោច ហើយនៅម៉ោង៨:១៤នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលតំបន់ប្រាសាទព្រះវិហារបន្ថែម។

តាមការបញ្ជាក់របស់លោកជំទាវអ្នកនាំពាក្យ យោធាថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា ដោយមានទាំងការប្រើប្រាស់អាវុ.ធបាញ់ផ្លោង និងបាញ់ផ្ទុប នៅតំបន់ដំណាក់ស្ដេចចន្លោះថ្មដូន និងប្រាសាទតាមាន់។

បច្ចុប្បន្នយោធាថៃកំពុងគំរាមកំហែងកម្ពុជាតាមរយៈផ្លូវអាកាស ដោយបានប្រើប្រាស់យន្តហោះ ហោះឆ្វែលនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានប្រើប្រាស់យន្តហោះចម្បាំង F-16 វា.យប្រហារមកលើកងកម្លាំងកម្ពុជាបន្ថែមទៀតនៅក្នុងភូមិសាស្រ្តស្រុកស្រអែម ខេត្តព្រះវិហារ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាក៏បានច្រានចោលនូវព័ត៌មានមិនពិតរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។

ក្រសួងការពារជាតិ ចាត់ទុកសកម្មភាព នេះធ្វើគឺជាបង្កហេតុ បង្កើតស្ថានការណ៍ និងបង្កើនភាពតានតឹង ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពនេះជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕

កាសែតអន្តរជាតិធំៗបានចុះផ្សាយការពិតថា «ថៃជាអ្នកបា.ញ់ប្រហារមកលើកម្ពុជា និងបំ.ផ្លាញកិច្ចព្រមព្រៀងសន្តិភាព»

0

សារព័ត៌មានអន្តរជាតិ Al Jazeera, CNN, CNA, Nikkei Asia និងសារព័ត៌មានអន្តរជាតិផ្សេងទៀត ដែលមានអ្នកតាមដានរាប់លាននាក់នៅជុំវិញពិភពលោកបានចេញផ្សាយអំពីការពិតនាមុននេះបន្តិចថា ប្រទេសថៃបានបើកការវា.យប្រហា.រតាមផ្លូវអាកាសមកលើប្រទេសកម្ពុជា ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Trump នៅតែមានប្រសិទ្ធភាព។

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ទីភ្នាក់ងារព័ត៌មាន Al Jazeera បានចុះផ្សាយអត្ថបទព័ត៌មានអមដោយចំណងជើងធំៗថា «ប្រទេសថៃបើ.កការវាយប្រហារផ្លូវអាកាសតាមបណ្តោយព្រំដែនកម្ពុជា» និងបានរៀបរាប់អំពីហេតុការណ៍នេះថា ការវាយប្រហារមកលើកម្ពុជាមុននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពភូមិន្ទថៃចោទប្រកាន់កងកម្លាំងកម្ពុជាថាបានបាញ់ទៅលើពួកគេមុន។

បន្ថែមលើនេះ Al Jazeera បានលើកឡើងពីពាក្យសម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលីសុជាតា ដែលបានបញ្ជាក់ពីគោលជំហររបស់កម្ពុជាទៅលើករណីនេះថា កម្ពុជានឹងនៅតែរក្សាការអត់ធ្មត់ដោយមិនធ្វើការឆ្លើយតបសងសឹកទៅកាន់ភាគីថៃវិញនោះទេ។

ដោយឡែក ចំពោះការចុះផ្សាយរបស់កាសែត CNN នៅព្រឹកថ្ងៃដដែលនេះ បានបង្ហាញថា ការចាប់ផ្តើសកម្មភាពវា.យប្រហារតាមអាកាសលើប្រទេសកម្ពុជារបស់ប្រទេសថៃ ធ្វើឡើងខណៈដែលកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមានតុល្យភាព ដែលនេះឆ្លុះបញ្ចាំងពីភាពតានតឹងកាន់តែខ្លាំងឡើង បើទោះបីជាមានបទឈប់បា.ញ់នៅក្រោមច្បាប់អន្តរជាតិហើយក៏ដោយ។

តាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ពិភពលោកទាំងពីរដូចខាងលើ វាបានបង្ហាញយ៉ាងច្បាស់អំពីការមើលឃើញរបស់អន្តរជាតិមកលើទង្វើឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ ដែលមិនត្រឹមតែរំលោ.ភបទឈប់បា.ញ់ ទាត់ចោលសេចក្ដីថ្លែងការណ៍រួម និងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏សបញ្ជាក់ឲ្យឃើញពីភាពគ្មានមនុស្សធម៌ផងដែរ តាមរយៈបើកការបា.ញ់ប្រហារទាំងគ្មានមូលហេតុមកលើកម្ពុជាមុន ដោយមិនខ្លាចការវា.យតម្លៃពីអន្តរជាតិ។

បន្ទាប់ពីការវា.យប្រហារនេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

កម្ពុជា ក៏អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបើកដៃឱ្យកងទ័ពខ្លួនបា.ញ់ប្រ.ហារមកលើកម្ពុជាបន្តទៀតដោយគ្មានញញើតអាមេរិក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួចហើយ កងទ័ពថៃក៏បើកការបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជាជាលើកទី២ ដោយប្រើកាំភ្លើ.ងដៃបា.ញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍ និងបន្តបា.ញ់ប្រ.ហារមកលើកងទ័ពកម្ពុជានៅទីតាំងព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើកាំភ្លើ.ងដៃ និងកាំភ្លើ.ងត្បាល់ បា.ញ់ជាច្រើនគ្រាប់ ។ លើសពីនេះ នៅព្រឹកថ្ងៃទី៨ ខែធ្នូ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ រួមទាំងបា.ញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបា.ញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក ។

កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាជាច្រើនលើកនេះ បន្ទាប់ពីកងទ័ពថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា និងមានគោលបំណងបំភ័ន្តសាធារណមតិជាតិ-អន្តរជាតិ ដើម្បីធ្វើលេសបង្កឱ្យមានភាពតានតឹងផ្នែកកងទ័ពជាមួយកម្ពុជាឡើងវិញ ។ ប៉ុន្តែថៃបែរជាចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ទាំងដែលកងទ័ពកម្ពុជាពុំបានបាញ់តបតឡើយ ដោយកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៧ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាឱ្យមេបញ្ជាការកំពូលកងទ័ព រហូតដល់គ្រប់អង្គភាពកងទ័ពបាញ់ប្រហារមកលើកម្ពុជាបន្តទៀតដោយគ្មានញញើតអាមេរិក បន្ទាប់ពីកងទ័ពថៃបើកការបាញ់ប្រហារលើកងទ័ពកម្ពុជាជាច្រើនថ្ងៃ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កងទ័ពកម្ពុជាបាញ់កងទ័ពថៃនៅតំបន់ព្រលានថ្ម ខេត្តស៊ីសាកេត ពេលកងទ័ពថៃកំពុងរៀបចំកែលម្អផ្លូវ បន្ទាប់មក ថៃក៏បានរៀបចំឆាកល្ខោនបំភ័ន្តភ្នែកអន្តរជាតិ ដោយឱ្យកងទ័ពរបស់ខ្លួន២នាក់សម្តែងជារងរបួស ដូចដែលថៃធ្លាប់សម្តែងរហូតមកដើម្បីចោទប្រកាន់កម្ពុជា ។

បន្ទាប់ពីស្ថានការណ៍ទឹកជំនន់នៅប្រទេសថៃស្រកចុះបន្តិច ក្រសួងការពារជាតិថៃ និងកងទ័ពថៃក៏ចាប់ផ្តើមបង្ករឿង និងបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មី រួចហើយចោទប្រកាន់កម្ពុជាដូចរាល់ដងដើម្បីធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងឡើងវិញ ។ កងទ័ពថៃបានបាញ់ និងព្យាយាមញុះញង់គ្រប់រូបភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទាំងដែលកងទ័ពកម្ពុជាមិនតបត ដោយកម្ពុជាឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។

កាលពីថ្ងៃទី៧ ខែធ្នូ ក្រោយពីកងទ័ពថៃបើកការវាយប្រហារមកលើកម្ពុជា ពួកគេក៏ជម្លៀសពលរដ្ឋរបស់ខ្លួននៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃភ្លាមៗ រួមមាន ៖ បុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ទៅកាន់ជំរំភៀសសឹកដែលអាជ្ញាធរថៃបានរៀបចំមុនរួចជាស្រេចអស់ហើយ ។ ក្រសួងការពារជាតិថៃបានបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពនៅជាប់ព្រំដែនកម្ពុជាការពារសុវត្ថិភាពពលរដ្ឋថៃ ក្នុងអំឡុងពេលកងទ័ពថៃបើកការបាញ់លើកម្ពុជា ។

យោងតាមក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ១៤:៣២នាទី ហើយថែមទាំងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ ។ ក្រសួងការពារជាតិកម្ពុជាសូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

លើសពីនេះ នាវេលាម៉ោងប្រមាណ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទី២ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍ ។ បន្ទាប់មក នៅវេលាម៉ោង២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់ ។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង២០:៥០នាទីយប់ ។

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក ។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនៅក្នុងឧប្បត្តិហេតុលើកទី២នោះ កងកម្លាំងកម្ពុជាក៏មិនបានបាញ់តបតឡើយ ដោយកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ៕

កងទ័ពអាកាសថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កកំទេ.ច ៣ទីតាំងរបស់កងទ័ពកម្ពុជា

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃបានប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 វា.យប្រ.ហារមកលើទីតាំងកងទ័ពកម្ពុជាបន្ថែមទៀត បន្ទាប់ពីកងទ័ពថៃបើកការបា.ញ់ប្រ.ហារដោយអាវុ.ធគ្រប់ប្រភេទ ដូចជា ៖ កាំភ្លើ.ងដៃ កាំភ្លើ.ងត្បាល់ និងរថក្រោះ អស់រយៈពេលជាច្រើនថ្ងៃ ជាពិសេស នៅថ្ងៃទី៧ ខែធ្នូ ទាំងដែលកងទ័ពកម្ពុជាមិនតបត ។ នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបើកដៃឱ្យកងទ័ពខ្លួនធ្វើប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបង្កហេតុជាថ្មី ក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសបង្កឱ្យមានភាពតានតឹងផ្នែកកងទ័ពជាមួយកម្ពុជាឡើងវិញ ។

អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree បាននិយាយក្រោយពីកងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់ព្រំដែនជាច្រើនកន្លែងតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ថា នៅព្រឹកថ្ងៃនេះ (ព្រឹកថ្ងៃទី៨ ខែធ្នូ) កងទ័ពអាកាសថៃប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកំទេចទីតាំងចំនួន៣ របស់កងទ័ពកម្ពុជា រួមមាន ៖ ១-ច្រកអានសេះ ២-ប្រាសាទខ្នា និង៣-តំបន់ក្បែរប្រាសាទព្រះវិហារ ។

ដូចគ្នានេះ អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក ចាក់គ្រីត ថាំម៉ាវីឆ័យ និយាយថា កងទ័ពអាកាសថៃបានសហការជាមួយកងកម្លាំងស៊ុណារី ដោយប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើទីតាំងរបស់កងទ័ពកម្ពុជា ក្រោយពីកងទ័ពថៃជម្លៀសពលរដ្ឋថៃភ្លាមៗទៅកាន់ជំរំភៀសសឹកដែលបានត្រៀមទុកមុនកាលពីថ្ងៃទី៧ ខែធ្នូ ។ កងទ័ពអាកាសថៃបានកំណត់គោលដៅប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកកំទេចលើមូលដ្ឋានកងទ័ពកម្ពុជា កំទេចឃ្លាំងដាក់អាវុធ និងទីតាំងបញ្ជាការ ក្រោមហេតុផលការពារអាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋថៃ ។

គួរបញ្ជាក់ថា ការប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសថៃ បន្ទាប់ពីកងទ័ពជើងគោកថៃធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា ទាំងដែលកងទ័ពកម្ពុជាមិនតបត ។

នាវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ចាប់តាំងពីម៉ោង៥ព្រឹកមក ។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេស ឧបទ្ទវហេតុកាលពីម្សិលមិញ (ថ្ងៃទី៧ ខែធ្នូ) នៅព្រលានថ្ម ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទី២នោះ កងកម្លាំងកម្ពុជាក៏មិនបានបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទី២ ទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ៕

ដំណឹងបន្ទាន់! សម្ដេចតេជោដៅបន្ទាត់ក្រហមរួចស្រេច សម្រាប់ឆ្លើយតបចំពោះការឈ្លានពានរបស់ថៃ

0

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលុបចោលកម្មវិធី និងការងារផ្សេងៗដើម្បីមកចូលរួមជាមួយនាយករដ្ឋមន្រ្តី និងមេទ័ពទាំងអស់ក្នុងការបញ្ជាលើកងកម្លាំងប្រដាប់អាវុ.ធទប់ទល់ជាមួយការឈ្លានពានរបស់ថៃ បន្ទាប់ពីយោធាថៃបានបើកការបា.ញ់ប្រហារដោយគ្មានមូលហេតុនៅជុំវិញតំបន់ប្រាសាទព្រះវិហារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkUvGDtF6NjWK1qQZ31CR8y3QBrTmzCA7Z79YzIWrUP-I1WVKa4WQUQUPkA9ABs6frtS0oVtyhiq6b8ZeTYmut3M8G_2QthHLflvAz47jHoTFG6TvdmnitQtIjUx3rOt3OYLCkeAPadDhyphenhyphenNsrw4T3UTpy90GjIgWK-zVOwH-wvXfdafWPpPuEtPXY8V93/s1280/image_2025-12-08_09-30-52.png

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្ដេចតេជោ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_W7XI28ZDYH4EI6t1rxd7aSfqSdBZpkJZlvtFVM8IXbuDWHKjTUEVYqYsnXYytfReWorlvOQ789iRQt3x20sgL-8xnEkyDOGhrOGyuhDftCsbpOD0038I9KjLauh0K5jTFqexWhHk7KBb7L3OF5o6T48Jt-fS7M5bnxiN4-NGVWY9P5hfgP1lINh2YN5Z/s1280/photo_2025-12-08_09-33-50.jpg

តាមការបញ្ជាក់របស់សម្ដេចតេជោ គឺ«បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។»

ជាមួយគ្នានេះ សម្ដេចបានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។ បន្ថែមលើនោះ សម្ដេចក៏បានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ផងដែរ ដែលលោកបានលុបចោលកម្មវិធី និងជំនួបផ្សេងៗក្រោយហេតុការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FNHu7nBho8DNWloH0o1LsT9WoLa5IJSmKuafCdMBRuRnb-_DVrqbdnRh8QAmF4VFQNXak1nFxp6aVrSPi799ZiLgxHyN-Hbu8sbEcuFmto6J3MP5WBridUIhUSBn-tta3jH259cDpKSLhwPH2hmIn3TZtXseL3B5gZu8kfoB0oTHT2Rkych2C9XxVqON/s1280/photo_2025-12-08_09-33-49.jpg

គួរជម្រាបថា ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពថៃ បានបើកការបា.ញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក កាលពីថ្ងៃទី៧ និងព្រឹកព្រលឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzMa5A7gwN4hbrB89FXlj1FcjdMugfmDbddg_CcFRmtij2mcTcu-_9w1pstvHgOcirQKtOR5c78OgoUWZMRj1JqUZLzyVRgDg6lZ98NDunr9IWnOdFrLM6nzx1PSw9vdTJtPw0TSaczq094OO2n_8vr8ZJZSM9yEQiGObY_EFEGKm7vhcbzX6KmofPiCH/s720/photo_2025-12-08_08-24-46.jpg

កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ និងបានសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZz9cYg0iD38XBctJZx9yzSWEv3V5I-X1QjsvngK88PQ6Y8shpYAJqdkzzZ3oXbI5fRMN_6fYpGX31L6cpnhf6_99XUqUQjuqIeB5Oc76pn1IU__tT1pffzLQuG6Phs3mrO7KMeo66YwvIRNY2b7Y6Dv1A7wYA78Fxy402nI7DtTeYzb-LjNy06YfHGfVU/s772/image_2025-12-08_09-34-19%20(2).png