(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ គេសង្កេតឃើញជនជាតិចិនរាប់រយនាក់បាននាំគ្នាឈរតម្រង់ជួរនៅខាងមុខស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំឯកសារចាកចេញពីកម្ពុជាទៅប្រទេសកំណើតខ្លួនវិញ។ ស្ថានភាពជ្រួលច្របល់នេះ ត្រូវបានគេមើលឃើញថាកើតមានស្របពេលដែលរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្រ្កាបបទល្មើសឆបោ.កតាមអនឡាញទ្រង់ទ្រាយធំ។
.jpg)
ខណៈដែលជនជាតិចិនកាន់តែច្រើនបានសម្រុករៀបចំឯកសារចាកចេញពីប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក GUO JIAKUN នៅថ្ងៃទី ១៩ មករានេះ បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្លួន និងថា ទូតចិនប្រចាំនៅកម្ពុជា កំពុងធ្វើការជាមួយកម្ពុជា ដើម្បីធានាសុវត្តិភាពជូនពលរដ្ឋចិននៅកម្ពុជាទាំងអស់។
.jpg)
បន្ថែមលើនោះ លោក GUO JIAKUN ក៏បានថ្លែងដែរថា៖ មួយរយៈពេលមកនេះ ភាគីចិន និង កម្ពុជាបានសហការគ្នាយ៉ាងសកម្ម ដើម្បីបង្ក្រាប ONLINE SCAM ហើយសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។លោកថា ស្ថានទូតចិនប្រចាំនៅកម្ពុជា កំពុងរក្សាការទំនាក់ទំនង និងសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការងារពាក់ព័ន្ធ។
ទោះជាយ៉ាងណា ជុំវិញមូលហេតុជាក់លាក់អំពីការសម្រុកទៅស្ថានទូតចិនរបស់ពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជានៅពេលនេះ គេមិនបានដឹងច្បាស់នោះទេ ប៉ុន្តែការណ៍នេះត្រូវបានសាធារណជនមើលឃើញថា ស្ថានភាពដ៏ជ្រួលច្របល់របស់ជនជាតិចិនដូចខាងលើនេះ កើតឡើង ក្រោយអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនអតីតឧកញ៉ាខ្មែរដើមកំណើតចិន ចេន ហ្ស៊ីទៅឲ្យចិន និងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្រ្កាបចាស់ដៃលើបណ្តាញឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស។

ដូចគ្នានេះដែរ បើតាមប្រភពមួយចំនួនបានអះអាងថា នៅក្នុងចំណោមពលរដ្ឋចិនដែលបានសម្រុកទៅស្ថានទូតទាំងអស់នោះ គឺភាគច្រើនមិនមាន«លិខិតឆ្លងដែន»ជាប់ខ្លួននោះទេ ដូច្នេះហើយកត្តានេះ បានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ពួកគេ ដោយខ្លាចថាអាចនឹងត្រូវសមត្ថកិច្ចកម្ពុជាចាប់ឃា.ត់ខ្លួន៕










