Home Blog Page 168

កម្ពុជា បញ្ជូនអត្តពលិកទៅចូលរួមសុីហ្គេម ស្របពេលថៃកំពុងផ្លោងគ្រាប់ដាក់កម្ពុជា

0

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជូនអត្តពលិកទៅចូលរួមសុីហ្គេមលើកទី៣៣ នៅប្រទេសថៃ ស្របពេលដែលថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkzNZ_kbKtiCUCLdxW5z_A0h1G_l9UKILERQlR_I4K90TGO-a9KTgWIETJpe88tYekNIuBDf7WwWZOUnFnigRYxrYHygBW4iQqtmQ1GWWaEdSahKwCCS-i16xnA7ZhhA2uR47yk6R9lDldSniB-XHa2n7t9uRI3WlupJkueBaoYW4KHDWfnyiZy_BPktE/s2000/image_2025-12-08_09-29-50.png

នាព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២៥នេះ ប្រភេទកីឡាចំនួន៣ តេក្វាន់ដូ ជឺជីតស៊ូ និងហែលទឹកបានចាកចេញពីកម្ពុជា ឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងចាប់ផ្ដើមជាផ្លូវការ នាថ្ងៃទី៩ ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wRVgqxyt78AcG6dTKWU4BcjneBCbUvfohv1tSlKHJXS62OKXiTXVm3Gu5WAeiyfZafl2ouIyGHbwQ-Iuw-LSgTCg6R0qPZWtBqV9qdU8HWzeZGOS6yD4ypUlEU8qEqyIGfoU80idTX2xOxEQ7X-B8eFMNwXZfGuTDOlJpG3Ygsz3lQ6guddIgE6gPgO3/s2000/image_2025-12-08_09-29-52.png

ស្របពេលដែលនៅក្នុងថ្ងៃតែមួយនេះ នៅវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkUvGDtF6NjWK1qQZ31CR8y3QBrTmzCA7Z79YzIWrUP-I1WVKa4WQUQUPkA9ABs6frtS0oVtyhiq6b8ZeTYmut3M8G_2QthHLflvAz47jHoTFG6TvdmnitQtIjUx3rOt3OYLCkeAPadDhyphenhyphenNsrw4T3UTpy90GjIgWK-zVOwH-wvXfdafWPpPuEtPXY8V93/s1280/image_2025-12-08_09-30-52.png

បន្ទាប់មក ថៃបន្តបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZz9cYg0iD38XBctJZx9yzSWEv3V5I-X1QjsvngK88PQ6Y8shpYAJqdkzzZ3oXbI5fRMN_6fYpGX31L6cpnhf6_99XUqUQjuqIeB5Oc76pn1IU__tT1pffzLQuG6Phs3mrO7KMeo66YwvIRNY2b7Y6Dv1A7wYA78Fxy402nI7DtTeYzb-LjNy06YfHGfVU/s772/image_2025-12-08_09-34-19%20(2).png

ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_0cwQU-DohT2rd4j6Eae5pEVRZ5rYSnooXJSuryaynsqoh1D2z1Q3KovSo4hCY-Gz9s32b3h5tBt4k8tgCr61MbwK6JnR-b5OrY9hcRke89m2nhUiGeIvYCLTxm1z5ndhROK-07f66pMzOGLaiUluU637unUac_RmPE1ZVKWLKUIQlJc0tIwPuTFtpel/s766/image_2025-12-08_09-34-19.png

 

សន្ធឹកកាំភ្លើ.ងលាន់លឺពេញព្រៃ យោធាថៃបើកការបា.ញ់ប្រហារនៅតំបន់ក្បែរៗប្រាសាទព្រះវិហារ

0

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបា.ញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

Big Hit និង SM ឆ្លើយតបនឹងពាក្យចចាមអារ៉ាមស្នេហារបស់ Jungkook និង Winter

0

ថ្មីៗនេះសហគមន៍អនឡាញជាច្រើនបានសង្ស័យពីទំនាក់ទំនងស្នេហារវាង Jungkook សមាជិក BTS និង Winter សមាជិក aespa ។ ការសង្ស័យពីសហគមន៍អនឡាញដោយសារតែពួកគេបានឃើញតារាទាំងពីរសាក់រូបនៅលើដៃទាំងពីរដែលមើលទៅស្រដៀងគ្នា ប្រើកាសប្រភេទដូចគ្នាប៉ុន្តែពណ៌ផ្សេងគ្នា ពណ៌ក្រចកដូចគ្នានៅលើម្រាមដៃចិញ្ចៀនខាងឆ្វេង ខ្សែដៃដែលមានការរចនាដូចគ្នា អាវយឺតម៉ាកដូចគ្នា…ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKLsJ3lZG4keHqS6x3WUCx1yWu8c9mEoq39y6WLjYXWtnydgCNTE2xktnUeZ3RlxiXX-RYNAB3op0p8czDEEwbFNbjuT1jJZC78QBJU24O6qpUcAwIyRucLZum-n4JNJwjFFBxKnhlk0AGN12XWrSjrfLBa2jwkHT2YUatUUGLEK0XVJhKNjTTEttwtyl/s1337/image_2025-12-02_16-37-07.png

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគណនី Instagram របស់ Jungkook ក៏អ្នកមួយចំនួនសង្ស័យថាដូចជាឈ្មោះពិតរបស់ Winter គឺ Minjung ។ Jungkook ធ្លាប់បានចូលរួមការប្រគំតន្ត្រីរបស់ aespa ពេលឈប់សម្រាកពីការងារយោធា។ រូបថតពីអ្នកគាំទ្រអន្តរជាតិ បានបង្ហាញឱ្យឃើញតារាចម្រៀងរូបនេះពាក់ម៉ាស់ និងមួករោមក្រាស់ ដើម្បីកុំឱ្យគេទទួលស្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixxsNbpFCnZrRyIjTbguDsu79dyCxi226glmGNvXhGwXSCqggtqULbpSTSBM2mzhSkc3WotTqcS2wl5P36jKdlw0lagvFnV-xHdm-SrmFVNSAPpkeLwoBMyJXacEEJ-sK2ahWmQB0iN4mtm0_XZqdYZN1EOoMy_vJnOwSM1Ggwd98v_gusOutizIoHm6Sz/s1350/image_2025-12-05_16-44-10%20(2).png
ទាក់ទិននឹងរឿងនេះ អ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិថា «នៅពេលដែលយើងដឹងថា Jungkook បានទៅមើលការប្រគំតន្ត្រីរបស់ aespa ពេលឈប់សម្រាកយោធា គ្រប់គ្នាភ្ញាក់ផ្អើល ព្រោះ Jungkook មិនដែលទៅការប្រគំតន្ត្រី របស់ NewJeans, LE SSERAFIM, ILLIT ទេ ដែលសុទ្ធសឹងជាក្រុមក្រោម HYBE។ ប៉ុន្តែលោកបានបង្ហាញខ្លួននៅក្នុងការប្រគំតន្ត្រី aespa ដូច្នេះគ្រប់គ្នាភ្ញាក់ផ្អើល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitUGIJzWrpi5W9KFD-A1sX6CBxD3W1qPXaryox8vEfaWknc2S5SiFJS-nbbZY0gjxcAt5G6M5kGcgfWnlM2T22yiPoYNEKdiE-WR8SNa429_O6H1uLNRv-VWybmodQIIoWoPSuMKv35ruOuR8UpAppgXhcWsT2FxKjJ4zvQse69rW0yrNFrC6ZY6fY_n9b/s886/image_2025-12-05_16-40-40%20(2).png

នៅឆ្នាំ២០២៣ Jungkook មាន ពាក្យចចាមអារ៉ាមថា បានអញ្ជើញមិត្តស្រីរបស់លោកទៅផ្ទះ ប៉ុន្តែសមាជិកក្មេងជាងគេរបស់ BTS បានបដិសេធនៅលើការផ្សាយផ្ទាល់ថា `ខ្ញុំមិនមានមិត្តស្រីទេ ប្រសិនបើខ្ញុំនិយាយដូច្នេះ ខ្ញុំមិនឃើញចាំបាច់ត្រូវលាក់ការពិតថាខ្ញុំមានមិត្តស្រីទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RHwfjEcCJoXoqHRvnwykfJt_5vBd8Il_f8_tn8kuHcEK7-5PDywRXXm2IlVXIquvCc5AjgXOx873DmJgTEHIgeZ3OR35MXnFPQAwOIznLvBL6KuUuSPgGFBieSA878Lmy6qd_4ba9eTeZc5FN3g-bH8GnjOOqKyAZkWvGRkKkegVub6AXygzzJVGShp7/s640/image_2025-12-05_16-40-40.png
ទាក់ទិននឹងពាក្យចចាមអារ៉ាមរវាង Jungkook និង Winter នៅថ្ងៃទី៥ ខែធ្នូ ក្រុមហ៊ុន HYBE Group បានប្រាប់ My Daily ថា «យើងកំពុងផ្ទៀងផ្ទាត់»។ ប៉ុន្តែបន្ទាប់មក ទាំងក្រុមហ៊ុនគ្រប់គ្រងរបស់ Jungkook គឺ Big Hit Music ស្ថិតនៅក្រោម HYBE និងក្រុមហ៊ុនគ្រប់គ្រង Winter គឺ SM Entertainment បានឆ្លើយតបទៅប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា «យើងមិនមានអ្វីត្រូវបកស្រាយទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkuL6nmyasA4Lj_EjRxshhUAgr6UT-Qal40cML3pJhapWO07HAdHDx_BvZjNhE_FkOxv6BHBORbq7rnkfSckuVp_fnHjOQwfV1q-_v7VZb6bRm-NqKV5oC-iSyBnxYmLDEqvML437wPwEMW78JjgxCC2g-Lenw6keJseC1pOgH0oUsMlpNv1v6gbVlSq5G/s1019/image_2025-12-05_16-44-11.png

ទស្សនិកជនគិតថាការឆ្លើយតបមិនច្បាស់លាស់នេះគឺជាការបញ្ជាក់ដោយប្រយោលនៃការណាត់ជួបរបស់ Jungkook និង Winter ។ ដោយសារតែស្ទីលឆ្លើយតបមិនច្បាស់លាស់នេះជារឿយៗត្រូវបានក្រុមហ៊ុនកម្សាន្តអនុវត្តក្នុងករណីស្រដៀងគ្នានេះ ក្រុមហ៊ុនមិនបដិសេធទេ ប៉ុន្តែនឹងនិយាយថា «យើងគ្មានអ្វីត្រូវបកស្រាយទេ» «យើងមិនអាចបញ្ជាក់បានទេព្រោះនេះជាជីវិតឯកជនរបស់សិល្បករ…»៕

សំលៀកបំពាក់ត្រូវគ្នារបស់ V និង Jennie ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍

0

ចំណុចស្រដៀងគ្នាមិនថាគ្រឿងអលង្កាឬសំលៀកបំពាក់រវាង V សមាជិកBTS និង Jennie សមាជិក Blackpink តែងតែក្លាយជាប្រធានបទនៃមតិសាធារណៈ។ ជាក់ស្តែងថ្មីៗនេះការពិភាក្សាបានចាប់ផ្តើមនៅពេលដែល V បង្ហោះ vlog ឯកសារអំពីពេលវេលារបស់ខ្លួននៅ Los Angeles ។ ក្នុងវីដេអូនេះ V បង្ហាញខ្លួនក្នុងសំលៀកបំពាក់ pajama flannel។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHCGFnU5ESzN6n7rwp9ChQuXF5yxuAYVZgQFF_NbZtjv11g5WEYPo26Jy6vEPGGoZ4sOy6EQky7XGX2WPtIMUQodNjwW918BRhcZLMN6mmDRCrraOL4kIeTmg2uN6IVDDPLN31y1x-ewqdRoFIFA1ClNO48MYusqeD4RIr5-5yDugs4jjQ1ScqSr2TyDzA/s1440/image_2025-12-05_10-42-15.png
រូបភាពនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែតចាប់ផ្តើមចាប់អារម្មណ៍លើសម្លៀកបំពាក់របស់ Jennie នៅព្រលានយន្តហោះ។ តារាស្រីរូបនេះក៏ធ្លាប់បានស្លៀកឈុតដូចគ្នាផងដែរ។ ដំណឹងរបស់ V និង Jennie ស្លៀកឈុតពីរដែលមានម៉ូតស្រដៀងគ្នាបានសាយភាយយ៉ាងឆាប់រហ័ស។ ឃ្លីបមួយដែលប្រៀបធៀបសម្លៀកបំពាក់ទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងអ៊ីនធឺណិតដោយមានមតិជាច្រើនបានអះអាងថាវាជា «ព័ស្តុតាង» ដែលថា V និង Jennie អាចមានទំនាក់ទំនង។ទោះជាយ៉ាងណា មតិជាច្រើនលើកឡើងថា ការសន្និដ្ឋានបែបនេះគឺគ្មានមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqf51Wgan5gEeULQc1jf9xgmesxnmzmZuLSN0G6hl2SHDxEhkNUYh1XYNNjF72sXXy7YInACe1Lq3g8_6UMthaN2xPEPJMhbJqKCuilIeBtYc0Wb67mPHqjt7sp62QC-1X36a27C3V8F73BmFXrb3WBXQ8lsuGdtlYiPE0ltv9gr7sSn37CJp0HG4CEXal/s854/image_2025-12-05_10-42-18%20(4).png
ទស្សនិកជនភាគច្រើនជឿថា ម៉ូតសំលៀកបំពាក់នេះគឺជាការពេញនិយមប្រើប្រាស់ដោយមនុស្សជាច្រើន ហើយបច្ចុប្បន្នមិនមានព័ស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថា ទំនិញទាំងពីរនេះមកពីម៉ាកដូចគ្នា ឬពាក់ព័ន្ធគ្នាទៅវិញទៅមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPxA8ZFlLRFq1muARGIF_9PqnGZZo9qr6hdvbdPuLbqZc6ZNkQgec2-sYhqvXEG8jUpku9BDYhCa5MHdUehEdQdCZVEgeHWFUE5Fu71HjS-4zt16E69TpXypoQoSo18JLTBaL_tqTjDk6KHqFJs9jG7MRnP2Lkq2Fdqn0bSr8s29wdQEr2F2OfzMOd9vEM/s925/image_2025-12-05_10-42-18.png

ការជជែកវែកញែកជុំវិញរឿង «សម្លៀកបំពាក់គូស្នេហ៍» លើកនេះ នៅតែបន្តបង្ហាញថា មហាជនចាប់អារម្មណ៍លើរាល់ព័ត៌មានលម្អិតទាក់ទងនឹងតារាល្បីទាំងពីរ។ បើទោះជាកន្លងមក អ្នកសិល្បៈទាំងពីរមិនបានផ្តល់ការបញ្ជាក់ណាមួយ អំពីព័ត៌មានណាត់ជួប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpJF-COdsrXxFZgq3pLWOBK4OxOmX9hoDZjglWKdl9NOndNY9zCJ5xKk1cSXfQ8BluuMDh_liXUURnteIpN6zLrBkKpycdhPLXtUvCFXXYWcq24I0tSov2vJmcFI1yOk62dnVF_F6gV3vOFWlvsKax5zNeOq6gOiRSa09EVVK0p6MozZSYIAlCRvH4nnYU/s1195/image_2025-12-05_10-42-17%20(2).png

V និង Jennie មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាតាំងពីរដូវក្តៅឆ្នាំ២០២២នៅពេលដែលពួកគេត្រូវបានគេនិយាយថាបានបង្ហាញខ្លួនជាមួយគ្នានៅលើកោះ Jeju ។ ក្រោយមក រូបថតឯកជនជាច្រើនសន្លឹក ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណែត ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងលើទំនាក់ទំនងរបស់ពួកគេ។ នៅក្នុងខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងទាំងពីររូបត្រូវបានគេចោទប្រកាន់ថាបានកាន់ដៃគ្នាដើរនៅទីក្រុងប៉ារីស ប្រទេសបារាំង។ បន្ទាប់មកអ្នកគាំទ្រក៏បានចង្អុលបង្ហាញរូបភាពជាច្រើនដែលបង្ហាញពី V និង Jennie ស្លៀកសំលៀកបំពាក់ដែលត្រូវបានគេនិយាយថាជាសំលៀកបំពាក់គូស្នេហ៍ ហើយបង្ហាញខ្លួននៅទីតាំងជាច្រើនក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCFHNnyKvu6pM1HMQCY6Sl4LNIPNv7LSdHdGHhAD7xdv1Yg3gEw4RJXU47lrKKGqG-ulmugK6uHhDpIBEMMATALhyU3j9Ju9QW1ruWnGeGRla6SIpfS1om-uKiRnrXf4EoC1kJ28II-Q7WwEIxxcrBmHAiDVMBzARzgIkbava5mWwHm7avrWSY9gqQm7Cj/s1184/image_2025-12-05_10-42-18%20(3).png

នៅចុងឆ្នាំ២០២៣ JTBC បានរាយការណ៍ថា V និង Jennie បាន «ដើរតាមផ្លូវដាច់ដោយឡែក» ទោះបីជាពួកគេមិនដែលបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈក៏ដោយ។ សកម្មភាពរបស់ V និង Jennie តែងតែទទួលបានការចាប់អារម្មណ៍ជាសាធារណៈព្រោះអ្នកទាំងពីរគឺសុទ្ធតែជាតារាល្បីឈ្មោះនិងមកពីក្រុមដ៏មានឥទ្ធិពល៕

ប្រកែកមិនឈ្នះអ្នកយកទៅប្រៀបធៀប ថៃបែរជាចោ.ទកម្ពុជាថាមានចិនជួយទើបរៀបចំសុីហ្គេមបានល្អ

0

ប្រទេសថៃ៖ នៅពេលត្រូវបានគេប្រៀបធៀបថាការរៀបចំព្រឹត្តិការណ៍សុីហ្គេមរបស់ថៃអ.ន់ជាងកម្ពុជា ប្រធានគណៈកម្មការកីឡារបស់ថៃមិនត្រឹមតែមិនព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួននោះទេ តែថែមទាំងតបតនឹងការរិះគន់ដោយមិនអៀនមាត់ថា មកពីកម្ពុជាមានចិននៅពីក្រោយខ្នងចាំជួយ មិនដូចថៃនោះទេដែលធ្វើឡើងផ្អែកតាមសមត្ថភាពខ្លួនឯងពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Yyqk8ctHV4KRPc9_3BbvhppOsPfWnTCS1jR2APL9TiHCwxByErricDaYKSF0SwBg8GXNwKQm9mROALZ8n76714CrHoXiETc4ob2Z3jMh9bOe2E2tms5scQF7Wk5oM4XP7JSdZE0sOQjxGv5wQ6GAydcwNTkzj406xjnS5DwF28CIgwKIlfyzKdEX-vI/s1280/photo_2025-12-05_15-41-09.jpg
បន្ទាប់ពីត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ ថាមានការធ្វេសប្រហែសច្រើន ខុសបច្ចេកទេស ខ្វះខាតមុខក្រោយ មិនបានល្អដូចការរៀបចំរបស់កម្ពុជា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃបានលើកឡើងថា ទាំងអស់នេះបណ្ដាលមកពីកត្តាជាច្រើនដូចជា គ្រោះធម្មជាតិ បញ្ហានយោបាយ ដែលថៃបានផ្លាស់ប្ដូរក្បាលម៉ាសុីនជាច្រើនដង ធ្វើឲ្យការរៀបចំមានភាពរអាក់រអួល និងសល់ពេលប្រថុចញ៉ុច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwDmlcyYAYeILNqsF4j5QXgmp7sS560g9RHGJeJp4qheTgrNhGj8Tm97ttyPHlypNX_Kn022a5ZLLqc3SUjg8FWRnwPybcuocikxs1tavfNTiHo614rC4-bahKecz3D10JvaRoc31wOw_Q93vQ_Ltd4Odb2PVprRFlfaWaclV3pWvjSlA6pvVAHdNQ5Vc/s769/photo_2025-12-05_15-42-00.jpg

បន្ថែមលើនោះលោក Thamanat បានឆ្លើយតបចំពោះការប្រៀបធៀបជាមួយកម្ពុជាថា កន្លងទៅនេះ មិនមែនកម្ពុជាជាអ្នកធ្វើដោយខ្លួនឯងនោះទេ ពោលគឺមានប្រទេសចិន ជាអ្នកជួយគាំទ្រឧបត្ថម្ភពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihEOCzybdnm-QeL_VZYpn_igGn_rRuE0QjiG6Q64n1fmfsv_IjtbDFILR4ivimhMtcda_Icx22mkDBvB3Bf4T3kkah3BDJ-ylGI_0sE-5LdcTTkQgTSO-G11irymZyhtL4KMhexRurBsw3TdbMSRJmWof5X7-j6qS4RyMux8O9Ar2UU1s5FegP19BDe7KD/s1280/photo_2025-12-05_15-41-10%20(2).jpg

លោកថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺជាការរៀបចំឡើងដោយផ្អែកលើសមត្ថភាពរបស់ថៃខ្លួនឯងសុទ្ធសាធ ដោយមិនពឹងពាក់ទៅលើប្រទេសណាមួយនោះឡើយ» និងថែមទាំងបានសង្កត់ធ្ងន់ថា៖ «លោកនៅតែជឿជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះលើកនេះ នឹងល្អប្រសើរជាងកាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាក់ជាមិនខាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1o6fUw-awovnnu3MV-SGw_lTJSTxnJkF2-BWKSdjUNltFBU8TsPo3VmjQdTHo7wNOWhjNnX1cJSLJIvT6Ox48eUFrd5p5jPlEEs0fgkMF1FsJMKGqhbTNB81J_ysi-bFteZy5uLnJWw3gYFFhyphenhyphenqtfWH4pdkMYKKXSfXbX7fsFkFlbt2Kc7czQurTPpX0-/s960/photo_2025-12-05_15-41-10%20(3).jpg

គួរជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ជិតនឹងឈានមកដល់ថ្ងៃបើកជាផ្លូវការហើយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កំពុងរងនូវមតិចម្រូងចម្រាស់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនថៃផង និងបណ្ដារប្រទេសដទៃមួយចំនួន ដោយសារតែអ្នករៀបចំរបស់ថៃលើកនេះ បានបង្កកំហុសជាច្រើនចាប់តាំងពីការលួចចម្លងគំរូផ្ទាំងផ្សព្វផ្សាយ, ការរៀបចំបរិក្ខាមិនគ្រប់គ្រាន់, ការផ្ដល់បដិសណ្ឋារកិច្ចមិនបានល្អ រួមជាមួយកំហុសបច្ចេកទេសផ្សេងទៀតដូចជា ការភ្លេចចាក់ភ្លេងជាតិសម្រាប់កីឡាករគោរពមុនពេលប្រកួត, ការច្រលំឈ្មោះប្រទេសលើទង់ជាតិ និងការលក់សំបុត្រតែគ្មានកៅអីអង្គុយសម្រាប់អ្នកទស្សនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rUm5uPeZtEUqxRpoqZMnhsJ_vRc6A5NA95ytQfAWVxMbZ9sfnBAdUMNh30sGUR7fjtV21rERpUAL9d35EfBJdOfPW-4kHPPdLajdv9H6sXVkxes3Udx0HxUQq78yhBKD2MhIEmR-VuF0anrdyMbQf0eekn33WP5FuUGl2jRFC5m9zJPg2TndWdcoMG0E/s900/photo_2025-12-05_15-41-10.jpg

កំហុសឆ្គងដ៏គួឲ្យអាម៉ាសទាំងអស់នេះ បានជំរុញឲ្យពលរដ្ឋថៃដែលធ្លាប់រិះគ.ន់កម្ពុជាថារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អ មានការរអៀសខ្លួននិងខ្មាសចំពោះពាក្យសម្ដីរបស់ពួកគេយ៉ាងខ្លាំង ដោយពួកគេមិននឹកស្មានសោះថាប្រទេសរបស់ខ្លួនដែលមានប្រាក់ចំណាយច្រើនជាងកម្ពុជា មានបច្ចេកវិទ្យាទំនើបជាងកម្ពុជា បែរជាមករៀបចំកម្មវិធីដ៏ធំមួយដោយគ្មានទំនួលខុសត្រូវបែបនេះទៅវិញ៕

ពលរដ្ឋថៃជាង ១០លាននាក់ ចាប់ផ្ដើមឈឺបណ្ដាក់គ្នាដោយសារខ្យល់ពុ.ល PM2.5

0

ពលរដ្ឋថៃជាង 10 លាននាក់នៅទូទាំងប្រទេសចាប់ផ្ដើមឈឺភ្នែក ពិបាកដកដង្ហើម ឡើងកន្ទួលរមាស់លើស្បែក និងមានបញ្ហាសុខភាពឆ្លងបណ្ដាក់គ្នា ចូលសម្រាកព្យាបាលពេញៗពេទ្យមិនថារដ្ឋ ឬឯកជន ដែលទាំងនេះបណ្ដាលមកពីកម្រិតធូលីកខ្វក់ដែលមាននៅក្នុងខ្យល់កើនឡើងកំហាប់កាន់ខ្ពស់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKiWbW0UpdUXqE0x5zikTkfTSk_0I_9hC35K6ZqfD6eSdLbsFmxfpdzNTyPMwfhBhTwAuM_EKEGOqKhDlpmNyV_0vCoHeVzodLJ23GUau4PFS3czyF7ju3tJA4D6Vl1Up5fcEhIGbKDYyovGimozhMbZTz8wJpvh3IpZ3yTAe4-vkSrCu8Yohc-OYvV7YL/s1280/photo_2025-12-03_09-04-18.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2025 បញ្ហាសុខភាពដែលត្រូវបានគេសង្កេតឃើញញឹកញាប់បំផុតរួមមានជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត និងជំងឺសួតរ៉ាំរ៉ៃ (COPD) ការឡើងកន្ទួលលើស្បែក និងបញ្ហាភ្នែក បានកើនឡើងកាន់តែច្រើនករណីនៅទូទាំងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLYiAssEUJnKTCRRjEjRFUlLYX9B-ZcrWjSsbZ65b8C_tFLDS2QaAdCyuA48yRn4o4BDgJJlT5KSYbqkHkonamZJuiPnW3agexrVL0aoVeMMzuBQo4KElfRITe5v96dhw4cZmHHzUW7DH-Ycfig78Yfzx3Zdr1N51McGP__ufx_t9OWINIK33NOBUren4/s1280/photo_2025-12-03_09-04-19.jpg

តាមការបញ្ជាក់ បញ្ហាសុខភាពទាំងអស់នេះ គឺជាលទ្ធផលនៃការប៉ះពាល់ និងស្រូបចូលទៅក្នុងខ្លួនដោយផ្ទាល់នៃខ្យល់កខ្វក់ PM2.5 ដែលវានឹងនាំឲ្យប៉ះពាល់ដល់សុខភាពរយៈពេលវែង ហើយក៏នឹងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីកសួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhheP9bH1PklAX9o71VcV85dTIMeHUE37j8EE06QwzT5GmbXPevFh3JcQGRjLpo76qV2a4A4dab3RF6aNjek5ZyWDwg-IaYZIS7hst1WIg7ysNcd-BjneQuOODMoR4BDdQIQMrV1RMXQj3q6nH2mdHd4N8Ctq3G7uV6XVuZbHEZKllyeLKmYzFAmso_zOFY/s1280/photo_2025-12-03_09-04-24.jpg

អាជ្ញាធរ និងគ្រូពេទ្យណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ឬប្រសិនបើគ្មានការចាំបាច់កុំចេញទៅក្រៅឲ្យសោះ គួរស្ថិតនៅក្នុងផ្ទះបិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុបានបានជាប់ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXXE5fRpYQ6v7ChwLCVIAhEhxweE3jXhDh_DzJ2onsLOig7OAc57VrB9-667Tjp_-ZcJdhwWcGDcdlRsqgZeujTBAqKF67Is1EM_4xjwvP8qOz9vYe858YVxudbbFvH93feDIOjyQfrcWTSy6bMf5V7Fkq9w2RxqZWOx3AXjXUzZoCgIebnoIoRqmG2Cwp/s1280/photo_2025-12-03_09-04-21.jpg

គួរជម្រាបថា ស្ថានភាពធូលីកខ្វក់នៅក្នុងខ្វល់ដែលកំពុងកើនឡើងនៅទីក្រុងបាងកក រួមទាំងខេត្តមួយចំនួនរបស់ប្រទេសថៃនេះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា បណ្ដាលមកពីការបំភាយឧស្ម័នពីរោងចក្រឧស្សហកម្ម យានជំនិះ និងការដុតសំរាម ឬកសិកម្មព្រៃដុតជាដើម ដែលជំរុញឲ្យកំហាប់នៃសារធាតុពុលទាំងនោះឡើងទៅប្រមូលផ្ដុំនៅក្នុងបរិយាកាស រួចក៏ធ្វើឲ្យកម្រិតអុកសុីសែនធ្លាក់ចុះ និងគំរាមកំហែងដល់សុខមាលភាពមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnDsQxtrq8Qp6ynr7nNy-M-ByjXvVyRIw0_XC6Hs-C2XFFAHqp1tYGPKJLyT9f2fwDqlA4C3yNmdJIOmUz_iIk-hLyNLxFGMAtYf6HQdtYIKB51FUOoiDefCmP-CI4LBIjIL3ZxnJxJ6Nnl-Cx7kFqAdle2ew9Fm1e6CD7EzSWVHXrGZv8NJomAOJadWT/s1280/photo_2025-12-03_09-04-21%20(2).jpg

តាមការកត់សម្គាល់ ទីក្រុងបាងកកនៅពេលនេះកំពុងចូលដល់រដូវធូលីប្រចាំឆ្នាំ ដែលមានរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ។ សព្វថ្ងៃនេះ ការវាស់វែងគុណភាពខ្យល់ដោយប្រើកំហាប់ PM2.5 បង្ហាញពីកម្រិតរវាង 37.6–75 µg/m³ (មីក្រូក្រាមក្នុងមួយម៉ែត្រគូប) និងស្ថិតនៅកម្រិតពណ៌ទឹកក្រូច ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVASvaVhL3_ZtEr8B2axwk1bfpSEPUMJXzT2IQQ_theYYM25svSXFxAjpD3MqUO7VQNPGMFN-IrHvG-Hmgj8nFQqwsA89MsIqal7dSefr6M5oDgzWC-hIv-obQMtq0C0oxHW-AV72-jhdNP8sx9WsSdRoS17CA6tqnJbt3B_lQ71zO47FroRPM92De5ZEH/s1280/photo_2025-12-03_09-04-24%20(3).jpg

តាមអង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលការណ៍ណែនាំគុណភាពខ្យល់សម្រាប់កម្រិត PM 2.5 មធ្យមប្រចាំឆ្នាំថា មិនគួរលើសពី ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបឡើយនៅពេលដែលកម្រិតនេះកើនឡើង ហានិភ័យសុខភាពក៏កើនឡើងដែរ៕

លំបាកទ្រាំពេក ពលរដ្ឋថៃបន់ព្រះសំពះទេវតាសូមឱ្យទឹកជំនន់ស្រកឆាប់ៗ

0

ប្រទេសថៃ ៖ បើទោះជាទឹកជំនន់ស្រុកហាតយៃ ខេត្តសុងក្លា និងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃបានស្រកចុះមែន ប៉ុន្តែទឹកជំនន់នៅខេត្តអយុធ្យាមិនស្រកឡើយ ពលរដ្ឋថៃបានត្រឹមតែបន់ស្រន់ឱ្យទឹកជំនន់ស្រកឆាប់ៗ បន្ទាប់ពីលិចផ្ទះសម្បែងអស់រយៈពេលជាង៤ខែ ។ ទឹកជំនន់វាយប្រ.ហារស្រុកចំនួន១៣ និងប៉ះពាល់ពលរដ្ឋរហូតដល់ជាង៧ម៉ឺន១ពាន់គ្រួសារ ខណៈកម្ពស់ទឹកតាមមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilJrDUE0gL29JpplJfjTnRkjEm38puhPMJSPu0LWuLuUame1UftxRFbn-AGeJ6XHceUbIAZxeqyElcGmp7bwoDVAURR1Q5XihHynZJnPX7LdqU9Dy0INWv4x2G4bnqNl_Z8VrxvKoHsc0ihlbj5fd_ZTgALmxEYIodNZWVfuxSSnwhpWo4O-odBKFCkdGQ/s640/image_2025-12-05_16-26-35.png
រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍ទឹកជំនន់ខេត្តអយុធ្យានៅតែធ្ងន់ធ្ងរដដែល បើទោះជាទំនប់ចៅប្រាយ៉ានៅខេត្តឆ័យណាត បានកាត់បន្ថយការបង្ហូរទឹកក៏ដោយ ប៉ុន្តែកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ទន្លេណយ និងប្រឡាយផ្សេងៗបានកើនឡើងខ្ពស់ ដែលធ្វើឱ្យពលរដ្ឋរស់នៅមាត់ទន្លេណយ រងផលប៉ះពាល់យ៉ាងខ្លាំង ។ ផ្ទះជាច្រើនខ្នងលិចទឹករហូតដល់ជាង៤ខែ ហើយពលរដ្ឋសង្ឃឹមថា នៅខែមេសា ឆ្នាំ២០២៦ ទឹកអាចនឹងស្រកវិញ ។

ក្នុងចំណោម១៦ស្រុកនៅខេត្តអយុធ្យា គឺមាន១៣ស្រុកកំពុងលិចលង់ដោយទឹកជំនន់ រួមមាន ៖ ស្រុកសេណា ផាក់ហៃ បាងបាល បាងសៃ ព្រះណាខនស្រ៊ីអយុធ្យា បាងប៉ាក់អ៊ិន បាងប៉ាក់ហាន់ បាងសាយ បានព្រែក ឡាតបួហ្លួង មហារ៉ាច ណាខនហ្លួង និងវាំងណយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmryUkmUp40kMRHY0rmF7z53yC5Y0n8j2EBawxPZ_afxnukdAS4iFxZZrWIrVk_zJ8UEbce36LUKzGQPfqtdlQg4nKPrR9OqG9q56r2UCvTe41UfRAaBSHQv2z-dY_Acsp_WSeoAJiM3uLLLZyy-uuJrizt8_MFb-kwZDdeGpA2ptK3shl4hMXDBcSMa9/s1024/photo_2025-12-05_16-11-22.jpg

យោងតាមទិន្នន័យការខូចខាត ទឹកជំនន់ជាច្រើនខែនៅខេត្តអយុធ្យាបណ្តាលឱ្យពលរដ្ឋចំនួន៧១,៦៧០គ្រួសាររងផលប៉ះពាល់, មនុស្សស្លាប់២០នាក់, វត្តលិចទឹក៣៨កន្លែង, សាលារៀនលិចទឹក៣៣កន្លែង, ខូចខាតផ្លូវ៥៨កន្លែង និងខូចខាតអគាររដ្ឋ៨កន្លែង ។

ទឹកជំនន់បានលិចភូមិហួវៀង ឃុំហួវៀង ស្រុកសេណា ខេត្តអយុធ្យា អស់រយៈពេលជាង៤ខែ ដោយកម្ពស់ទឹកនៅបរិវេណមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ខណៈផ្ទះជាច្រើនខ្នងលិចទឹកធ្វើឱ្យពលរដ្ឋពុំអាចរស់នៅបាន ។ ទោះយ៉ាងណា ទឹកចាប់ផ្តើមស្រកចុះនៅតំបន់ខ្លះ និងមានការសម្អាតដីភក់ក្នុងផ្ទះ វត្ត រីឯពលរដ្ឋខ្លះទើបត្រឡប់មករស់នៅផ្ទះវិញ បន្ទាប់ពីរស់នៅតាមផ្លូវរាប់ខែ ប៉ុន្តែពួកគេនៅតែបារម្ភដោយសារទឹកជំនន់លិចយូរពេកខុសប្រក្រតី និងលិចខ្លាំងរហូតដល់ផ្ទះជាន់ទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoQ_GWqUsxCU5cUlfSorZ3rG0NcFoIj9sfTDroBMFOPi3pp4du58Mgi502ZlI9D1MsjfUWTpZivfOIi0xTNhL-XrWO88elzQ-JnIpYwP1aH4b2SBzfnm563gjMNSKI6vwSASW9d7DiIfmanu0cq3IGFVfUQ6fzAEBraQFX3H7UYlNQa2P6cARgxWhwDf7c/s1024/photo_2025-12-05_16-11-23.jpg

ពលរដ្ឋអយុធ្យានិយាយដូចៗគ្នាថា ទឹកជំនន់នៅឆ្នាំ២០២៥ ធ្ងន់ធ្ងរ និងលិចយូរខែបំផុត បើធៀបនឹងបណ្តាឆ្នាំមុនៗ ។ ពេលនេះ ពួកគេបានត្រឹមតែបន់ស្រន់ឱ្យទឹកស្រកឆាប់ៗ ហើយសង្ឃឹមថា ទឹកនឹងស្រកវិញបន្ទាប់ពីចូលឆ្នាំថ្មីរួច គឺនៅខែមេសា ឆ្នាំ២០២៦ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKsrfY_lt9vgtOfCTWbzg34GfMFFoaGwjZDJm2swvx4r4w0WrkXb6iq4HkIJUWoK2YbDkr_uaPyKJLm4iJRAulTCimZofOSfZuDltBvIH4W5VSb1tts8POqyfNMJNiZ7qdBkxp8FDjoXtfZrMelEIfsUbvQWDqc-j-vWq2oMgdHRHwZh-iiosyYyo_VumV/s1280/image_2025-12-05_16-26-35%20(2).png

តួលេខអ្នកស្លា.ប់ដោយទឹកជំនន់នៅ​ឥណ្ឌូណេស៊ីបានកើនលើស៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ គិតត្រឹមថ្ងៃទី៤ ធ្នូ ម្សិលមិញ!

0

ប្រទេសឥណ្ឌូណេស៊ី ៖ ស្របពេលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ថៃ វៀតណាម និងម៉ាឡេស៊ី ត្រូវបានទឹកជំនន់វាយប្រ.ហារយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យខូចខាតផ្ទះសម្បែង អគារ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងផ្ទៃដីកសិកម្ម ដែលជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល នៅឥណ្ឌូណេស៊ីរងផលប៉ះពាល់ខ្លាំងជាងគេដោយសារទឹកជំនន់ បើគិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋឥណ្ឌូណេស៊ីស្លា.ប់កើនឡើងរហូតដល់ជាង៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ZatFEhMWTEM6WH6ADgikV50JshcZ-7tC7VXYhrl8SbXMsp-lVj-mtQ453IxJm3okY99F49UTlq1La8Xdli98qQ1SQ6Vvb_-bL-rqwc-k4NJGiPCXX_ELljm7AOJsFqS4qJ8APc9BoWuU7pOuzNp68MQMtJyqy-BiUt5dTXTZs7zgO-FRKTeJMbTb6SNO/s1280/photo_2025-12-01_14-15-16.jpg

ប្រទេសឥណ្ឌូណេស៊ីមិនធ្លាប់មានទឹកជំនន់ធ្ងន់ធ្ងរបែបនេះពីមុនទេ ដែលស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេបាត់បង់ទ្រព្យសម្បត្តិក្នុងហេតុការណ៍រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ហើយការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារទឹកជំនន់ គឺមិនខុសគ្នាពីរលកយក្សស៊ូណាមិឡើយ ។ អ្នកជំនាញថា ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មានបានបង្ហាញពីបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យខាងឧតុនិយមពិបាកព្យាករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-aqqj4j2TLznBnUXaLqye4ae4XOgmta6KzCS4ITMz74heEuqax7gYRvwGJ7SvGdjlU1xGuboPtlqM_WQGxuzHpCPzSwI94d0pvgQouWD3q9yByQiEdDJ68cRho-tpAaGKR5U5j_lxAyGYJW-FGup_beM5UvJtSz_pEWd-rFMuF-e2_JgFBoWHdOZMDua/s1280/photo_2025-12-01_14-15-18%20(2).jpg

កាលពីថ្ងៃទី៤ ខែធ្នូ ភ្នាក់ងារសង្គ្រោះឥណ្ឌូណេស៊ីនៅតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួននៅតាមតំបន់ផ្សេងៗដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវធ្វើដំណើរ និងបាក់ដីជាច្រើនកន្លែង បន្ទាប់ពីទិន្នន័យចុងក្រោយបង្ហាញថា មនុស្សស្លាប់ដោយសារទឹកជំនន់កើនឡើងរហូតដល់ជាង៧០០នាក់ និងបាត់ខ្លួនជាង៩០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHe-WX8NDvMjlBXuuopr4N4wrcphiV335dG0VGaomqoRekYt6q9dpY3LxRauI09VJW4N7S3y2dtsjP3HEyQdmp0bhqW1elWRiIR9OHtHE5OVV0nheBKjLvsnDxmWJtPBqlGzZ36X0pFdJnTn_OSwe2gaqb3gT54ZlxUSHZyedytSKVRHzbZzb-Ftyc-RCx/s1280/photo_2025-12-01_14-15-18.jpg

នៅឆ្នាំ២០២៥ ប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រូវបានទឹកជំនន់វាយប្រហារក្នុងពេលតែមួយ ដែលធ្វើឱ្យមនុស្សស្លាប់ដោយសារទឹកជំនន់ក្នុងប្រទេសទាំងនេះសរុបជាង១,៤០០នាក់ ក្នុងនោះឥណ្ឌូណេស៊ីមានមនុស្សស្លាប់ច្រើនបំផុត គឺរហូតដល់៧៨០នាក់ ។ ភូមិជាច្រើននៅឥណ្ឌូណេស៊ីពោរពេញទៅដោយដីភក់ និងគំនរបាក់បែក ខណៈអគ្គិសនី និងបណ្តាញទូរគមនាគមន៍នៅតែត្រូវកាត់ផ្តាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVufS3rg1LFTkAab3rQSnvZ0PG5r6qoC8XhG-x97kK9ae3DW6k01B1xQjgd2UjEemg8LsPrkyQb9OyeQm2xO31Teh4Cuf6pwStVPswbGvkiS_t6eDXzys9n2_vwUD_i8sddk4DPUvr6CieWishqUhjI23jglPQyqfYn2fBDUErP6cgoqPq-tmAWOQPwc8C/s1280/photo_2025-12-01_14-15-20.jpg

ទោះជាឥណ្ឌូណេស៊ីមានភ្នាក់ងារសង្គ្រោះគ្រប់គ្រាន់ បានត្រៀមកម្លាំងទ័ព និងបែងចែកថវិកាសង្គ្រោះបន្ទាន់ ប៉ុន្តែនៅតែរងផលប៉ះពាល់ខ្លាំងបំផុត ។ ផ្លូវ និងស្ពាននានាខូចខាតដោយសារទឹកជំនន់ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះពិបាកធ្វើដំណើរទៅជួយជនរងគ្រោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅខេត្តសុម៉ាត្រាខាងជើង ខេត្តសុម៉ាត្រាខាងលិច និងខេត្តអាចិ ។ តំបន់ជាច្រើនខ្វះខាតអាហារ ប្រេងឥន្ធនៈ និងទឹកស្អាត បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូនបោកបក់លើឥណ្ឌូណេស៊ី ខណៈមនុស្សម្នាឈរតម្រង់ជួរប្រជ្រៀតគ្នារង់ចាំចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ ហើយអ្វីកាន់តែធ្ងន់ធ្ងរ គឺមានចោរប្លន់នៅតាមហាងលក់ទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMhSHC3XxR_29OTJ_Vo8noGj-F63UHL1FSpqA1jnNcNLg55SHJkKamH8QL8mRZUePSRvHOXZB6Z9U-GmNRtlBoZS8WFkWLsNNWgWav_aYP9e0wkJTNDD2XrvkwHDT7UKN1INmJimZFLwIFMnnKzsFEbfq4JBmmdUA0l4nmX7aesJ-wkk7BiSPln14lX5sH/s1280/photo_2025-12-01_14-15-21.jpg

រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ីបាននិយាយដូចអ្នកជំនាញលើពិភពលោកថា បម្រែបម្រួលអាកាសធាតុ ឬផែនដីឡើងកំដៅដោយសារទង្វើរបស់មនុស្ស គឺជាមូលហេតុធ្វើឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរវាយប្រហារឥណ្ឌូណេស៊ី និងប្រទេសជាច្រើនពេលនេះ ។ ជាក់ស្តែង តំបន់ព្រៃតាមបណ្តាខេត្តរបស់ឥណ្ឌូណេស៊ីរងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NZFONwxTLwmooWnW0EhNgPIs5QPCxUe6UgaiZ7Iir3ph4CSdkZHJTA1zkzrJMS5E83NapT7w-u1lnQOATWMm4C2jLDDMTd2KCixFUJkXPkWqZ40bgsUrtbCiJdgpjzzyxZ4iOXk2yxdAYzpeelJr2B2ygexwYAoxB1LbegnXLYJuAl4xUX18BBvn5t5_/s1280/photo_2025-12-01_14-15-22.jpg

មតិខ្លះរិះគន់ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ គឺបណ្តាលមកពីការជីកយករ៉ែ និងប្រើប្រាស់ដីធ្លីច្រើនពេក រហូតធ្វើឱ្យផ្ទៃដីពុំអាចស្រូបទឹកភ្លៀង ។ ពលរដ្ឋឥណ្ឌូណេស៊ី និងអាជ្ញាធរមូលដ្ឋានសំណូមពរឱ្យរដ្ឋាភិបាលប្រកាសអាសន្នពីគ្រោះមហន្តរាយដើម្បីបង្កើនការជួយជនរងគ្រោះ ពីព្រោះអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយវិបត្តិនេះតែឯងទេ ប៉ុន្តែរដ្ឋាភិបាលបដិសេធ ពីព្រោះបារម្ភពីស្ថានការណ៍នឹងធ្ងន់ធ្ងរខ្លាំងឡើងធ្វើឱ្យជនរងគ្រោះដែលកំពុងរង់ចាំការជួយអន្តរាគមន៍អស់សង្ឃឹម ៕

៥ប្រទេសដែលមានការស្តាប់បទរបស់ N.JOHN ច្រើនជាងគេ ខណៈលោកថានេះគ្រាន់តែជាការចាប់ផ្តើម

0

តារាចម្រៀង N.JOHN ដែលមានឈ្មោះពិតថា សុវត្ថិ មុន្នីនាគ បានបង្ហាញពីតន្រ្តីរបស់ខ្លួនដែលទទួលបានការស្តាប់ច្រើនជាងពីសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី នៅលើវេទិកាតន្រ្តី Spotify Wrap។ ជាមួយនឹងសមិទ្ធផលនេះ N.JOHN ថាធំឡើងនៅប្រទេសកម្ពុជាហើយការមករស់នៅអាម៉េរិកមិនមែនជារឿងងាយស្រួលប៉ុន្តែលោកមិនបោះបង់ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRPJXKpj6IoiIBDilhTAVGfM1d5dmpP1_p9ItV85XLzlTVanInPuQA4uLhBWriwwjnmS6AgGcNoOjxEa_PczTnzNZ8bGUrGXPf2msNBGNkS8dQzO5MT2H6uYpEUjVmodvI1j8bcxhC-oKJK9ZIThlBYlsTGxdy6BsFnLHEEvjGSJueVg6lHdpL4oQMS9X/s1506/image_2025-12-05_09-47-57.png
នៅយប់ថ្ងៃទី៤ ខែធ្នូ N.JOHN បានបង្ហាញពីទិន្នន័យនៃបទចម្រៀងរបស់ខ្លួននៅវេទិកាតន្រ្តី Spotify ក្នុងឆ្នាំ២០២៥ ដែលមានអ្នកស្តាប់សរុប៤៣៣០០០ម៉ឺននាក់ មានការស្រី្ទម១.៥លានដងនិងមកពី១៨០ប្រទេស ហើយបទចម្រៀងដែលមានការស្តាប់ច្រើនជាងគេគឺបទ« Sweet Love» ដែលមានការស្រ្ទីមរហូតដល់៨៦២K។ ចំណែកឯប្រទេសដែលមានការស្តាប់ច្រើនជាងគេនៅលើវេទិកានេះគឺជាសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហ្វីលីពីន អង់គ្លេស និង អូស្រ្តាលី ដោយប្រទេសកំណើតពុំមានក្នុងបញ្ជី TOP5 ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQZB1mReqgRiOHrj8O1M_peneLIs34JH3Av99z6Mbq0rNnKbq0nmXcfGqTW9iiZL4iKjd8BOH1WDxSyCKKZCeFwX_CV_BV9vRO3O3g2P1drAlhuHtw0t6Wvkb6zywx0qL5eQqfSwCQNm3vtwqxdD4Z_0-Tr3v52ljtwaBJ2zinKvj5ekpyqjqYgNT8gRM/s1920/image_2025-12-05_09-47-55.png

ជាមួយនឹងការបង្ហាញទិន្នន័យនេះ N.JOHN បានបង្ហាញថា Spotify Wrap ក្នុងឆ្នាំនេះខុសគ្នា។ ក្នុងនោះ N.JOHN បានរៀបរាប់ថាខ្លួនគឺធំឡើងក្នុងប្រទេសកម្ពុជាមានក្តីសុបិនឃើញបែបនេះ.. គឺចង់ឃើញមនុស្សជុំវិញពិភពលោកបានស្តាប់អ្វីដែលលោកបានបង្កើត។ N.JOHN ថាការមកអាម៉េរិកមិនងាយស្រួលទេ ប៉ុន្តែការគាំទ្ររបស់ទស្សនិកជនបានរម្លឹកលោកហើយ ជាមូលហេតុដែលមិនបោះបង់។ N.JOHN ថា «អរគុណដែលបានជួយខ្ញុំដាក់ប្រទេសកម្ពុជានៅលើផែនទី។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAm0uQIsI5PRPIcZRRVtudIorAi20CB8EJIIXGBvRhGonPIbI7QyXftGwHfdWtzalSsN57mApz-he1CrZD2Ii48nwCQFxBMdK7xpQfxPS8bRT3dLBBP0nEQSPvLBnTu5Yjem-pJsu1S6n2ZdQeuyv5sc6_Ub-dXoV5O_pKcrEwyMXRiV27QKR-b0oFddr/s1920/image_2025-12-05_09-47-56%20(2).png

គួរបញ្ជាក់ផងដែរថាក្នុងអាជីពតន្រ្តីនៅឯសហរដ្ឋអាម៉េរិក N.JOHN បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ច្រើនទៅលើបទចម្រៀងមានចំណងជើងថា « Sweet Love»។ ទោះយ៉ាងណា ដំណើររបស់ N.JOHN ពោរពេញដោយស្នាមរបួសព្រោះទទួលបានការរិះគន់យ៉ាងច្រើនពីទស្សនិកជនកម្ពុជាក្រោមហេតុផលលោកទម្លាក់បទប៉ះចំតែថៃប៉ះទង្គិចជាមួយនឹងកម្ពុជា៕

ជីវិតផុយស្រួយមិនទៀងទាត់តារាសម្តែង Charmaine Sheh រៀបចំបណ្តាំមរតកទុកឱ្យហើយ

0

កាលពីថ្ងៃទី ៤ ខែធ្នូ តារាសម្តែង Charmaine Sheh បាននិយាយថាបន្ទាប់ពីឪពុកធម៌របស់ខ្លួនគឺលោក Benz Hui បានទទួលមរណភាពនាងបានគិតច្រើនអំពីជីវិតនិងការស្លាប់ហើយមានអារម្មណ៍ថាការស្លាប់មិនមែនជារឿងធ្ងន់ទៀតទេ។ Charmaine Sheh បានជួបជាមួយមេធាវីដើម្បីពិភាក្សាអំពីឆន្ទៈ និងបំពេញខ្លឹមសារ និងនីតិវិធី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8X0H5f8XHA97yFIKNNUhYwPy8pZOpb00GoDKjobZCkHPqjtYMVXviQ-blhOcsbj-HjigXFSgHzaPhRcATTXWItZAdNbyXQvF5PSyfRnApeJqPiEEaWTnDPlOFWtl7zhXaFO-YR_qzAb4e6Lb4H12w7NCkcXkr12GqzP9VX3-iRnp66ntnEsMfsUi2TkO-/s1920/image_2025-12-05_09-24-28%20(2).png

Charmaine Sheh បាននិយាយថា «ខ្ញុំខំប្រឹងរកលុយបើមានរឿងអីកើតឡើងខ្ញុំមិនចង់ខ្ជះខ្ជាយរបស់ដែលខ្ញុំប្រមូលបានពេញមួយជីវិតទេ។ ទ្រព្យសម្បត្តិនោះមិនអាចប្រើប្រាស់ដោយរើសអើងបានទេ។ ខ្ញុំសង្ឃឹមថានឹងអាចបែងចែកបានតាមបំណងប្រាថ្នារបស់ខ្ញុំ»។ តារាសម្តែងរូបនេះបាននិយាយថា នៅពេលដែលនាងចូលរួមពិធីបុណ្យសពតារាសម្ដែង Benz Hui នាងបាននិយាយជាមួយមនុស្សជុំវិញខ្លួន ហើយនិយាយថានាងចង់ត្រឡប់ទៅអាយុ ៣០របស់នាងវិញ។ ពេលនោះ នាងត្រូវបានហ៊ុព័ទ្ធដោយរឿងសប្បាយៗដូចជាការណាត់ជួប រៀបការ និងមានកូន។ ក្នុងដំណាក់កាលមួយទៀត នាងត្រូវប្រឈមមុខនឹងជីវិត និងសេចក្ដីស្លាប់ជាញឹកញាប់។ ឥឡូវនេះ Charmaine Sheh កំពុងរៀនកែប្រែចិត្តគំនិតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyvkYmnse_SjEjHiEBOStfTmpF1DZsQOkb7LTjgIFs_ueTuZXAnfgLQLJuYQiyxD7HMngkEQQ0cuVpTyEQMPGo9joldDxGW9FCj1CSYui48P4OMSvJAehZ0Mj9N4rE3KhD4_bwo3WgJmYvtRek3LVY-PWIjIh4QQ2CJ_TEHC4qD_P46dey5UFXwMzYfij/s1530/image_2025-12-05_09-24-28.png

តារាសម្តែងវ័យ៥០ឆ្នាំរូបនេះបាននិយាយថា«កើត ចាស់ ឈឺ និងស្លាប់ គឺជាផ្លូវដែលមនុស្សគ្រប់រូបត្រូវតែឆ្លងកាត់ ទោះមានរឿងអ្វីក៏ដោយ យើងត្រូវដើរទៅមុខ។ ជីវិតខ្លីណាស់ ខ្ញុំគួរតែព្យាយាមធ្វើកិច្ចការបន្ថែមទៀតដើម្បីជួយអ្នកដទៃ ធ្វើឱ្យខ្លួនឯងពេញចិត្ត»។ តារាស្រីរូបនេះមិនទាន់រៀបការ ឬមានកូនទេ ប៉ុន្តែនាងមិនស្តាយក្រោយឡើយ ដោយមានអារម្មណ៍ថានាងហួសអាយុស្រមៃចង់សម្រាលនិងចិញ្ចឹមកូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmZdac-BtzJZpY8JLbWvYrHrNfbjW7L0Ag-XVWe6iBtJNQzpsa0ioCW9Yj_CiBnRFZ6ZEQzzjUTFeiUuEb3GWsWV41LnIfmLiOETKKktTyfG0gQFJUCCyLTvM8aIsNhmV3YEFQ8Ych9wA0LABv-B1tfskx8YLO2WAPAqhLU6TQdie2n5kToCQxRuSF9AN/s1797/image_2025-12-05_09-24-30.png
Charmaine បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីបានឈ្នះតំណែងរង បវរកញ្ញាហុងកុង។ នាងគឺជាតារាសម្តែង TVB ដ៏លេចធ្លោមួយរូបក្នុងទសវត្សរ៍ឆ្នាំ ២០០០ជាមួយនឹងខ្សែភាពយន្តជាច្រើន។ នៅពេលដែលនាងបានចាកចេញពី TVB ជាលើកដំបូងក្នុងឆ្នាំ ២០១៦ មនុស្សជាច្រើនគិតថានាងនឹងបាត់បង់ ការគាំទ្រ ហើយនឹងមិនអាចបន្តអាជីពរបស់នាងបានទេព្រោះនាងហួសពីតំណែងរបស់នាង។ យ៉ាងណាមិញ រូបសម្រស់បានបង្ហាញពីសមត្ថភាពរបស់នាង ហើយនៅតែមានតំណែងក្នុងវិស័យសិល្បៈដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSk5kYYA_5MNt2y5wUCQgbS8BeTVcsP0kIdAiXy_3Vqa_FP-mya8Vxx-ldpWm8RdgRRkMaqAX0LJ-WTXDNz9cPggt9mHu72S3BScTC0bTzqFZNRVivYKu12GXWa7WgmmAlQMQnY53wHKSrHFZprR7IHWahhZLlvQPBdd-K3E9w5bXUKFd8Ok3dbos7HdRt/s1920/image_2025-12-05_09-24-31%20(2).png

Charmaine បានអធិប្បាយថា នាងពូកែរកលុយ អាជីពរបស់នាងកំពុងអភិវឌ្ឍយ៉ាងល្អ ។ ចាប់តាំងពីឆ្នាំ២០១៦ មក នាងបានបង្កើតក្រុមហ៊ុនមួយដើម្បីចរចាការងារផ្ទាល់ខ្លួន ដោយផ្តោតលើទីផ្សារប្រទេសចិន។ ក្នុងឆ្នាំ ២០១៨ ខ្សែភាពយន្ត «Story of Yanxi Palace» ធ្វើឱ្យនាងមានការផ្សាយពាណិជ្ជកម្ម និងចូលរួមព្រឹត្តិការណ៍ជាច្រើន។ ក្នុងឆ្នាំបន្តបន្ទាប់ Charmaine នៅតែរក្សាបាននូវប្រជាប្រិយភាព និងទាក់ទាញរបស់នាង ជាមួយនឹងខ្សែភាពយន្តដែលពេញនិយមជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២៣ នាងបានទទួលការវាយតម្លៃជាវិជ្ជមានពីទស្សនិកជនសម្រាប់តួនាទីនាំមុខរបស់នាងនៅក្នុង «The Queen of News»
។ ការងារនេះបានកត់សម្គាល់ ការវិលត្រឡប់ របស់ Charmaine ក្នុងការសម្ដែងឱ្យ TVB បន្ទាប់ពីបានឃ្លាតឆ្ងាយពីស្ថានីយ៍អស់រយៈពេល ៧ ឆ្នាំ។ ឆ្នាំ២០២៥នេះ Charmaine បានចេញវគ្គ២នៃរឿង «The Queen of News» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8YPC_raQTSuwG4f6HKITu4dpsuax9Gn6PSga6hkC1CgNv054iAlGGUM_J3MX_jG9kJjBV0Jy4BHo7Rp_6f8ld1gTK6x60w60gkIzcT5GqqL4o5zGmB1-Kf8RWIF3RluncL10BSNrvDopDJzl-YGKja0Ac8O7fbHBKWmxq8115_iIYsPScX5I0HVjsnm_e/s960/image_2025-12-05_09-24-31.png

Charmaine Sheh ចំណាយភាគច្រើននៃប្រាក់ចំណូលរបស់នាងលើអចលនទ្រព្យ។ យោងតាម St Headline នាងមានផ្ទះយ៉ាងតិចចំនួន ៥ដែលមានតម្លៃសរុប ១៨០លានដុល្លារហុងកុហប្រមាណនឹង២៣លានដុល្លារអាម៉េរិក៕