មួយរយៈមកនេះយុវជនដែលមានសក់ខាងមុខវែងលេងស្ទាយ៍ក្រវីសក់បានក្លាយជាប្រធានបទពេញនិយមនៅលើបណ្តាញសង្គមដោយមានអ្នកទស្សនារាប់រយលាននាក់និងទទួលបានការចាប់អារម្មណ៍ពីក្រៅប្រទេសផងដែរ។ ជាមួយនឹងភាពល្បីល្បាញតារាចម្រៀង រ៉ាប៊ី បានបង្ហើបដំរួយចេញបទថ្មីថែមទាំងមានការចូលរួមសម្តែងពីយុវជនរូបនេះ។ ទោះយ៉ាងណាការចេញបទចម្រៀងរបស់ រ៉ាប៊ី រងនូវមតិប្រតិកម្មពីអ្នកលេងបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpvBRTyTO0y5cLRxD31Rhe7zMHJt8S6YNjJyzml6T7extW9tE3z0RkYiNw2JNAfg2Y0V9uHSTgk7S-y4JxgdWyhvpsDS4QO2ZyWQR-BSV6Oy8sebv6t5jP925ujgU1JFvfipYXzo7PNsR1joAWj7rjU9RJHIhAd3mRauQBfy0OXcyHxla74BGo8pR0cCV/s1800/image_2026-01-20_09-30-10%20(2).png
នៅថ្ងៃទី១៨ មករា តារាចម្រៀងរ៉ាប៊ី បានបង្ហោះវីដេអូខ្លី ជាមួយនឹងសញ្ញាចេញបទថ្មីរបស់ខ្លួនដែលត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះដោយភ្ជាប់មកជាមួយពាក្យថា «ពូកែក្រលាស់»។ វីដេអូបទថ្មីរបស់ រ៉ាប៊ី គេបានឃើញនាងថតតំបន់ផ្លូវថ្មើរជើងចតុមុខដោយមានមនុស្សម្នាទស្សនាយ៉ាងច្រើន ខណៈយុវជនក្រវីសាក់ដែលល្បីនៅលើបណ្តាញសង្គមក៏ត្រូវបាន រ៉ាប៊ី យកមកថតបទថ្មីរបស់នាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWQ39rVzKdbTQx9wKykgCdIIxxaFUCrzPv_eCYQ0VpA7vMbB8GCurELSKe1BnB9e69TTRhyphenhyphenuFD6gMWoCw4S8G95771YLk88xvFC4bTfWSChSaRdzSN6hWm3RFpxD-rQ7Ye46eijIT-fHelsHDQm_rypAkSteiTNkckZLKQj18spJluiejm1Is5vKEC1fCP/s1440/image_2026-01-20_09-30-16.png
វីដេអូខ្លីដែលមានរយៈពេលត្រឹមតែ៨ វិនាទីប៉ុណ្ណោះ បានទាក់ទាញមនុស្សចូលទស្សនាដល់ទៅជិត៤លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ រ៉ាប៊ី ។ ទោះជាយ៉ាងណា ទន្ទឹមនឹងបទថ្មីនេះដែរអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិប្រតិកម្មចម្រុះមកកាន់នាង។ គណនីមួយបានបញ្ចេញមតិថា «ចេញបទអប់រំវិញ កុំឱ្យទំពាំស្អុយ» ការខម្មិននេះ រ៉ាប៊ី បានឆ្លើយតបវិញថា «ចេញទាំង២ចា តម្រូវចិត្តfansផង តម្រូវចិត្តសង្គមផង អរគុណចា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmDQGzo57n_9tuehsx9cDAnqtyltFE1Z0zNaDtfaZbLGe4vQuylAPdVO9LS_A35kU-BoTEdkY1_TmYUUG7c9vM0xQLGJcR92BzLWVwPHPnOC-zJRPqCjpUHsz1ozsq2Z4BtYDWaQyiyeM7aClHtiNhv1mxGSKGqLTeAwJJtC8c5kswC5rZl5EOpovlRGiq/s1660/image_2026-01-20_09-30-10.png
មតិះផ្សេងទៀតបានរិះគន់តារាចម្រៀង រ៉ាប៊ី ថា «តាំងមកនាំឱ្យក្មេងៗ ទុកសក់បែបនេះកាន់តែច្រើនថែមទៀតហើយសង្គមកំពុងតែឈឺក្បាលរឿងនេះផង, ល្បីតែរឿងអត់ប្រយោជន៍គេដើរដល់ណាហើយ , វប្បធម៌សង្គមសព្វថ្ងៃកាន់តែធ្លាក់ចុះ, ឥតប្រយោជន៍មិនមានស្អីគួរសរសើរសោះនាំឱ្យតែអាប់បន្ថែម….»។ ជាមួយនឹងពាក្យរិះគន់ អ្នកមួយចំនួនបញ្ចេញមតិថាសក់គ្នាវែងកុំគិតថាគេអាក្រក់ ព្រោះមនុស្សម្នាក់ស្រលាញ់អ្វីៗដែលខ្លួនមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9KJoFXIX0JTd7q3PJ00fQ8nxuQBzWqjbJnOEk3P6Ed98EIUxFP0qYVtZ70tqJJwwn2o6l2l5JeMLDHpvTFCBUO7lRfKtr4k0WXu7Sel3XR14SQVCAjmm9ZMg3Vdd9HiQUarBRsnJhXQXt4YkEA_3o9j-4RkO0oBI-tyZ_AAFB1DfRQbT1FPAoiMUs2IH/s1440/image_2026-01-20_09-30-14%20(2).png

គួរឱ្យដឹងថា បទចម្រៀងមួយៗរបស់ រ៉ាប៊ី នៅពេលចេញមកជាញឹកញាប់តែងតែទទួលបានមតិប្រតិកម្មពីមហាជន ប៉ុន្តែទោះបីជាមានការរិះគន់បទចម្រៀងដែលនាងចេញក៏ផ្ទុះនៅលើទីផ្សារផងដែរ៕