កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ សម្តេចតេជោហ៊សុនែន បានប្រកាសស្វែងរកម្ចាស់គណនីដែលបង្កើត Tik Tok ដាក់ឈ្មោះ សម្ដេច ហើយផ្ដល់តួនាទីការងារជាជំនួយការរបស់សម្ដេច ខណៈសម្ដេចចង់បានគណីនោះយកមកប្រើបន្តគ្រាដែលសម្ដេចអះអាងថា ម្ចាស់គណនីមិនមានចេតនាអាក្រក់លើសម្ដេចនោះឡើយ។
ពេលនេះម្ចាស់គណនី TikTok ដែលសម្តេចតេជោ ប្រកាសតាមរកនោះបានឃើញហើយ ដោយមានគណនីហ្វេកប៊ុកឈ្មោះ ចក់ វណ្ណ រួន។ យុវជនម្នាក់នេះ ជាម្ចាស់អាខោន TikTok ដែលសម្តេចតេជោ ប្រកាសរក និងត្រូវបានតែងតាំងជាជំនួយការ ក្រោយបង្កើត TikTok ដាក់ឈ្មោះសម្តេចរហូតមានអ្នក Followers និង Like រាប់សិបមុឺននាក់។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបង្កើតគណនី TikTok ដោយប្រើឈ្មោះ និងរូបថតរបស់សម្ដេច ដែលមាន Follower 314K មកជួប ដើម្បីសុំយកមកគ្រប់គ្រងវិញ ព្រមទាំងផ្តល់តួនាទីជាជំនួយការសម្តេច៕












