Home ព័ត៌មានអន្តរជាតិ ឡាវធ្វើយុទ្ធនាការ «ទស្សនាប្រទេសឡាវ» ដើម្បីជំរុញទេសចរណ៍

ឡាវធ្វើយុទ្ធនាការ «ទស្សនាប្រទេសឡាវ» ដើម្បីជំរុញទេសចរណ៍

78
0

ប្រទេសឡាវ ៖ ប្រទេសឡាវបានត្រៀមធ្វើយុទ្ធនាការ «ទស្សនាប្រទេសឡាវ ឆ្នាំ២០២៤» ដើម្បីជំរុញផ្នែកទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ។ យុទ្ធនាការនេះ គឺជាការសហការគ្នារវាងភ្នាក់ងារទីផ្សារទេសចរណ៍ ផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងក្រុមហ៊ុនឯកជនដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ។10 Places To Visit In Laos That'll Inspire You To Explore Southeast Asia

អ្នកនាង Phonemaly Inthaphome ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍លើកឡើងថា ចក្ខុវិស័យទេសចរណ៍ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ មានគោលដៅចម្បងចំនួន៦ចំណុច រួមទាំងការកែលម្អសមត្ថភាពរបស់បុគ្គលិកទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងទេសចរណ៍ផ្សេងៗ ។ អ្នកនាងសង្កត់ធ្ងន់ថា ឡាវត្រូវកែលម្អតំបន់ទេសចរណ៍ ផលិតផល និងសេវាកម្មឱ្យមានគុណភាពល្អដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ។10 Best Tourist Attractions In Laos You Have To See - Rainforest Cruises

ក្នុងកិច្ចប្រជុំរបស់ RDK Group ជាភ្នាក់ងារព័ត៌មាន និងទីផ្សារ បានលើកឡើងពីយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីកែលម្អទីផ្សារទេសចរណ៍នៅប្រទេសឡាវ រួមទាំងទីផ្សារអនឡាញ និងសហការជាមួយអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គមផងដែរ ។ តាមរបាយការណ៍របស់នាយកដ្ឋានទីផ្សារទេសចរណ៍បញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមធ្វើយុទ្ធនាការ «ទស្សនាប្រទេសឡាវ» ជាលើកដំបូងនៅឆ្នាំ១៩៩៩ និងនៅឆ្នាំ២០០០, ឆ្នាំ២០១២ និងឆ្នាំ២០១៨ តាមលេខរៀង ។15 Top-Rated Tourist Attractions & Things to Do in Laos | PlanetWare

ក្រៅពីនេះ ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទេសចរណ៍អាស៊ានប្រចាំឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលអាស៊ាន ។ ហេតុនេះ ឡាវនឹងមានអ្នកដំណើរចូលមកប្រទេសរបស់ខ្លួនច្រើន ហើយឡាវនឹងអាចបង្ហាញពីតំបន់ទេសចរណ៍នានាទៅកាន់ភ្ញៀវទេសចរទាំងនោះ ។ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ប្រទេសឡាវបានទទួលភ្ញៀវទេសចរបរទេសជាង១លាននាក់ ខណៈឡាវបានដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសចំនួន១,៣លាននាក់ក្នុង១ឆ្នាំ ៕ Discover Laos, A Natural Wonder | Trails of Indochinaប្រភព ៖ AEC connect