សម្រស់តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK ចូលរួមនៅក្នុងកម្មវិធីរបស់គ្រឿងអលង្ការ Bvlgari ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរ៉ូបសវាលខ្នងអមជាមួយគ្រឿងអលង្ការប្រណីត។ ជាពិសេសការបង្ហាញខ្លួនក្នុងកម្មវិធីលើកនេះ Lisa មិនបានទម្លាក់សក់សេះរបស់នាងឡើយរហូតធ្វើឱ្យមានការវែកញែកថាក្រុមហ៊ុនបែបចំណាយលុយជាង៧លានដុល្លារឱ្យតារាចម្រៀងរូបនេះហើយទើបបានជានាងលើកសក់មុខឡើងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOjm7fCh-YJ34PqjPiWnNxptN7rsids6oNL3zLS4PxwiHCaCw0j1GUOBc9DDdZ6xi0fYyOcUYpFl2e95EcmUT1JorLVStMzWxIzNusdVNzfHtrVffjWlLSpCLROtsI72wJc4l378UMz_mEpYp5JW0i7g5R-yycJ1mK8WcDbD5kOEspzJX5Enx_v337kCM/s1093/image_2023-06-29_16-53-12%20(3).png

កាលពីថ្ងៃទី ២៨ ខែមិថុនា Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេឃើញនៅក្នុងព្រឹត្តិការណ៍ សម្រាប់កម្មវិធី Bvlgari នៅ Kukje Gallery ក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល ដែលប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃម៉ាកគ្រឿងអលង្ការប្រណីតនេះ។ Lisa បានស្លៀកឈុតពណ៌សវាលខ្នងយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកមានវត្តមាននៅទីនេះ ក៏ដូចជាអ្នកមើលតាមប្រព័ន្ធអ៊ីនធឺណែតលង់នឹងសម្រស់នាងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxiRz3Fyggcc31i9KbitYFmVzTmdnganVMhbybWfnQBVBT4m32HJXGGyqswK07ENAdVIS1lwUeIubn4cBaViJ3uFLLhJ7UEqDOrROx1eYfqO3fXdRy8K_m_0CXAnPuegh-YPwedh7a3sgvzCMbj5Qqupv7cSGY_b-2zuWSzkBUBl11dOwF070pnndgZ9I/s1115/image_2023-06-29_16-53-12.png

យ៉ាងណា វាមិនមែនគ្រាន់តែជាសម្លៀកបំពាក់តែមួយមុខរបស់នាងទេដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយ Lisa តែតារាចម្រៀងរូបនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយការផ្លាស់ប្តូរម៉ូដសក់របស់នាងសម្រាប់ព្រឹត្តិការណ៍នេះ។ មែនទែនទៅអ្នកតាមដានតារាចម្រៀងK-Pop ធ្លាប់បានដឹងហើយថា Lisa តែងតែលេងស្ទីលម៉ូដសក់សេះខាងមុខអំឡុងពេលចូលរួមកម្មវិធីនានា កម្រនឹងលើកសក់ណាស់ភាគតិចបំផុតគឺអាចទម្លាក់សក់សេះពាក់កណ្តាល បើមិនដូច្នេះទេគឺទម្លាក់សក់សេះទាំងអស់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzYxRPF81FbIYtsfzy69nfehxfZs4k9w392cx27xa0m1U709fraKWt1uYdLsdqOOATTO4Wwo9-fwKl3Xl_bXT35cMYVi-kGkjI0-4HmcmH1gIhgdan6LOh4m3pIJN_sQ7G16BAC_ndHB5n_js8JyErpn0PFUDv1jNsU0T-DEw67xag8koUDrNVMYyu3A/s1166/image_2023-06-29_16-53-13.png

នៅពេលរម្លឹករឿងនេះគេក៏ចាំបានដែរថា ពេលLisa ចូលរួមក្នុងកម្មវិធីកម្សាន្ត JTBC ‘Knowing Bros’ ឆ្នាំ ២០២០ តារាចម្រៀងរូបនេះនិយាយថាទោះជាមានម៉ូដសក់អ្វីក៏ដោយ នាងនឹងមិនបោះបង់ម៉ូដសក់សេះខាងមុខនេះឡើយ។ ក្នុងអំឡុងពេលនៃកម្មវិធី Lisa បាននិយាយដោយលេងសើចថា នាងនឹងមិនទម្លាក់សក់សេះប្រសិនបើនាងត្រូវបានផ្តល់ជូនការផ្សាយពាណិជ្ជកម្មចំនួន ១០ ពាន់លានវ៉ុន ប្រមាណជា ៧.៦លានដុល្លារ និងទឹកប្រាក់៥ពាន់លានវ៉ុនប្រមាណ៣.៨លានដុល្លារបើទម្លាក់សក់មុខពាក់កណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjbe9rQeShzCci6Adagp3UlayFQYHzKeJvh8VbVu2_uVK6ONh8aU9uQ5Y3sLPiTgu8Q3p33pHStP3774nl9kXue6crZM4gnzbv1fqJNK1LGifwe3GtBKPhBsf7n1Rl3WAdaLEN241Nd4f7CGpSQhF8oa-5Aqpc0FFTeyhEDqqOx_uG_bBphlWLg8Tuk4/s1119/image_2023-06-29_16-53-11%20(2).png

រឿងនេះដែរ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការជជែកវែកញែកយ៉ាងខ្លាំងដោយ អ្នកខ្លះបានបញ្ចេញមតិថាប្រហែលជាខាងក្រុមហ៊ុនពាណិជ្ជកម្មបានផ្តល់ទឹកប្រាក់តាមអ្វីដែលLisa ចង់បានហើយមើលទៅ បានជានាងដាច់ចិត្តលើកសក់របស់នាង។ អ្នកខ្លះទៀតបានពោលសរសើរពីសម្រស់ lisa ថានៅពេលមិនទម្លាក់សក់សេះបង្ហាញថ្ងាសបែបនេះក៏ស្រស់ស្អាតដែរព្រមទាំងចង់ឃើញនាងលើកសក់បែបនេះម្តងម្កាលឱ្យអ្នកគាំទ្រឃើញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimijPOwO3Ou0YEX9z-Mmubk2fDLhHn5yi8Yfa9d0MjE3yE3smjyZ3jslm_vvDDtAT-EU19V4i8YFrUBvUizhes9yxFxlvizaoolEHyOxLXs_OdJyjZhF9l41ZJW0gbqQkHXTTmk3hF5Kh1V6n-69WGgr0SglMajbJu4lEZj6A9XJAZhQBaH0pyj0-p1IM/s700/image_2023-06-29_16-53-11.png