ជឿជាក់ថាប្រិយមិត្តស្គាល់ហើយតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា និង Content Creator ដែលមានរូបសម្រស់ស្រស់សង្ហា ហេង វិសាល ហើយអ្នកទាំងពីរក៏ធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងប្រចាំឆ្នាំពេលប្រកាសបើកចំហចំណងស្នេហ៍ជាសាធារណៈ ដោយ វណ្ណដា ប្រកាសមានទំនាក់ទំនងជាមួយស្រីស្អាត ឡូរីន។ ចំណែកកាលពីឆ្នាំ២០២២ គឺជាពិធីភ្ជាប់ពាក្យរបស់ ហេង វិសាល និង ជា ស្រីនា ដែលជា Content Creator ដ៏ល្បីឈ្មោះដូចគ្នាដែលកាលនោះធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអ្នកទាំងពីរមិនដែលប្រកាសមានទំនាក់ទំនងជាសាធារណៈស្រាប់តែប្រកាសភ្ជាប់ពាក្យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiChH10lxP9nffwolCc04-095vyDweiYFJnuxpqzsvbxWr0nCkQPw1U6nZjftN4YDW2KHyARw1piT8WqaDDJ3EcLJsNrrL5eDqZ1eV4ssOZpd_vIddb0s_U-rOgZAhrcBYYyfavPO8HBaVWNuGx2IzERmalv8giP_lxRuw-xzN-tfaV_xcu4Ef8JiyGwq0/s1080/image_2023-06-30_10-28-49%20(2).png

រម្លឹកទៅកាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមចាប់ផ្តើមផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីមានរូបភាពពីខាងដេគ័រផ្កាថតជាប់កញ្ញា ជា ស្រីនា ដែលជា Content Creator ស្រីដ៏ល្បីឈ្មោះ និងលោក ហេង វិសាល ដែលជា Content Creator ដ៏ស្រស់សង្ហានិងល្បីឈ្មោះខ្លាំងដូចគ្នាកំពុងតែស្ថិតក្នុងអាគារនៃការតុបតែងផ្កានោះ។

ទោះយ៉ាងណា អាថ៌កំបាំងលាក់លែងជិតព្រោះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ពិធីភ្ជាប់ពាក្យរបស់ពួកគេក៏មកដល់មិនអាចរក្សាអាថ៌កំបាំង ខណៈ ហេង វិសាល សម្រេចចិត្តប្រកាសតែម្តងថារូបគេ និង ជា ស្រីនា ពិតជាភ្ជាប់ពាក្យជាមួយគ្នាពិតមែន។ ការប្រកាសនេះធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងអ្នកទាំងពីរពិតជាមានភាព Private ខ្លាំងណាស់ក្នុងពេលទំនាក់ទំនងជាសង្សាររក្សាអាថ៌កំបាំងបានល្អណាស់។
យ៉ាងណាមិញ នៅពេលឃើញពួកគេភ្ជាប់ពាក្យនោះមហាជនចូលរួមសម្តែងក្តីត្រេកអរ ព្រោះ Content Creator ទាំងពីររូបនេះស័ក្តិសមខ្លាំងហើយអ្នកគាំទ្រក៏ចង់ឃើញ ហេង វិសាល និង ជា ស្រីនា មានទំនាក់ទំនងជាមួយគ្នាដូចគ្នា ហើយពេលនេះអ្នកទាំងពីរក៏ក្លាយជាគូដណ្តឹងនឹងគ្នារង់ចាំតែពិធីមង្គលការមកដល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdoT-YGSg1a89rT2IWxpKzQUlkeOgakWKNsHlkul59v_Ya3kirVvq1s5YOHj1iubUqV1dGb-hT6QrufdxIOe89nAxLyIr1imX6C96k7pwTGH65HCdN8w3ilj0eyGXh21-rl08tBruuWUgjAEFRlRxGWoq1trpaKW-FxZB7MYXIIJhs2rA9HGLFUcVXE9g/s1080/image_2023-06-30_10-28-49.png

ទន្ទឹមនឹងគូស្នេហ៍ល្បីខ្លាំងប្រចាំឆ្នាំ២០២២ ចូលមកដល់គូស្នេហ៍ល្បីខ្លាំងប្រចាំឆ្នាំ២០២៣ វិញម្តងនោះគឺ តារាចម្រៀងរ៉េប វណ្ណដា និង ស្រីស្អាត ឡូរីន វិញម្តង។ មុនពេល វណ្ណដា ប្រកាសមានទំនាក់ទំនងស្នេហ៍ជាសាធារណៈពាក្យចចាមអារ៉ាមស្នេហារបស់គេផ្ទុះកក្រើកខ្លាំងមិនធម្មតានៅលើបណ្តាញសង្គមក្លាយជាប្រធានបទយ៉ាងក្តៅគគុកនាវេលានោះធ្វើឱ្យអ្នកគាំទ្រតាមដានយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJz4QAjfi4jPNGnY99YBzIHf2-wPs2hrkJXVX4SI3kKya3ecUByqeKOiFZubmXQnh25yIAHPx8LUSRH0ZvJExnSQQogo_bxruvMSZp1qoo74KIP0nj0YSuFcv41CKlfyywtjXvFiTZWElBDpawo48zVM265cMQ-5inP_XY76St5rJVCxzlh3ixA5deqNs/s960/image_2023-06-30_10-30-23%20(2).png

នៅទីបំផុត កំពូលតារាចម្រៀង វណ្ណដា បានប្រកាសបើកចំហចំណងស្នេហ៍ជាសាធារណៈជាមួយស្រីស្អាត ឡូរីន នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ អ្នកទាំងពីរចាប់ផ្តើមបង្ហោះរូបភាពគូ និងរូបភាព វីដេអូ ផ្អែមល្ហែមជាបន្តបន្ទាប់ថែមទាំងលេងសើចពាក្យសម្តីជាមួយគ្នាយ៉ាងខ្យូត។ ការប្រកាសមានទំនាក់ទំនងស្នេហារបស់ វណ្ណដា និង ឡូរីន បានក្លាយទៅជាប្រធានបទ ផ្ទុះនៅលើបណ្តាញសង្គមដូចគ្នាហើយជាការប្រកាសមានទំនាក់ទំនងដែលមានឥទ្ធិពលប្រចាំឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgryRetXaFkRpwCYONEqGj8EaCSX5NHofHkCxpxsL4tReejh4nR0wv3H6QjtQF-oNVL7ee7HaDAH4JZj-Tllln9RdNrA-JeRV3h4nlGvPGJ1qv9FQW6ZoDTflhK1a4rrT0lB7_LwRg4aXIz0h-6_1hhsFQuAhNa9JZ6wzIkPNNv6SRu-F0eHK797KkWRy4/s1440/image_2023-06-30_10-30-23.png

ដូច្នេះហើយឃើញថា ឥទ្ធិពលរបស់ វណ្ណដា និង ហេង វិសាល គូដណ្តឹង ជា ស្រីនា ពិតជាមិនធម្មតាធ្វើឱ្យឆ្នាំ២០២២ និងឆ្នាំ២០២៣ ផ្ទុះខ្លាំងពេលពួកគេបើកចំហជីវីតឯកជន៕