Home Blog Page 1675

នេះហើយ!​ ជាយុវជនម្នាក់ដែលរើសបានមេដាយប្រាក់របស់កីឡាករថៃ

0

យុវជនម្នាក់ដែល​បាន​រើសបាន​មេដាយ​ប្រាក់ របស់​កីឡាករថៃ Jonathan Khemdee ដែល​បាន​គប់​ចោល​ទៅកាន់​អ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បាន​រៀបរាប់​ថា ខ្លួន​ស្រឡាញ់​មេដាយ​នេះ​ណាស់ ទោះបីគេគប់ចោល តែមិនឲ្យវាធ្លាក់ដល់ដីបានឡើយ ហើយវាមានតម្លៃសម្រាប់​រូបគេ។May be an image of 1 person

យោងតាមការបង្ហោះរបស់គណនីមួយដែលមានឈ្មោះChhay Sathya បានលើកឡើងថា៖”មេដាយ​ប្រាក់ Sea Gameដែលកីឡាករថៃឈ្មោះ Jonathan Khemdee បាន​គប់​ចោល​នោះ​នៅ​ពេល​នេះ​វាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំ​ស្រឡាញ់​មេដាយ​នេះ​ណាស់​ព្រោះ​វា​បាន​រំលេច​នូវ​រូប​អង្គរវត្តនិង​រូបតំ​ណាង​ជាតិ​ផ្សេងៗទោះបី​គេគប់​ចោល​មិនឲ្យ​តម្លៃ​មេដាយ​នេះ​ក៏ដោយ​ក៏ខ្ញុំ​មិន​ឲ្យវា​ធ្លាក់​ដល់​ដីបាន​ដែរ​ព្រោះ​មេដាយ​នេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល”។May be an image of text

រំលឹកផងដែរថា កីឡាករថៃ Jonathan Khemdee ដែលបានគប់មេដាយប្រាក់ និងតុក្កតា តំណាងចោល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្រោយ U-22 ថៃ បានចាញ់ឥណ្ឌូនេស៊ី ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ក្រពើភ្នំជាសត្វសើ្ទរផុតពូជនៅលើលោក តែមានវត្តមានជាង៣០០ក្បាលនៅជួរភ្នំអារ៉ែង

0

កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

កិច្ចការអភិរក្សកន្លងទៅបានផ្តល់ផលជាទីមោទនៈ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្សក្នុងការបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិកម្ពុជា។May be an image of 1 person and crocodile

ថ្មីៗនេះ ក្រពើភ្នំចំនួន ១៤៦ ក្បាលក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។

អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI)។

សូមបញ្ជាក់ផងដែរ ក្រពើភ្នំគឺជាប្រភេទសត្វជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ៕May be an image of crocodileMay be an image of crocodile, grebe and limpkin

រូងភ្នំ Nerja របស់អេស្ប៉ាញ មានអាយុកាលជាង ៤០,០០០ ឆ្នាំ ដែលទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

0

អេស្ប៉ាញ៖ ប្រជាជន អេស្ប៉ាញ សម័យបុរេប្រវត្តិបានសាងសង់ល្អាង Nerja ជាច្រើនដងដើម្បីបង្កើតស្នាដៃសិល្បៈ និងធ្វើពិធីសាសនា។
Nerja គឺជារូងភ្នំដែលមានប្រវែងប្រហែល ៥ គីឡូម៉ែត្រនៅក្នុងខេត្ត Malaga ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។ យោងតាម សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ១៦ ខែឧសភា បានឱ្យដឹងថា រូងភ្នំនេះត្រូវបានរកឃើញដោយក្រុមមនុស្ស ៥ នាក់ កាលពីឆ្នាំ ១៩៥៩។ សព្វថ្ងៃនេះ អ្នកទស្សនាអាចមកលេងរូងភ្នំ Nerja ដើម្បីមើលសំណង់ថ្មពិល និង stalagmite ដ៏គួរឱ្យចាប់អារម្មណ៍។ រហូតមកដល់បច្ចុប្បន្ន គំនូរបុរេប្រវត្តិចំនួន ៥៨៩ ត្រូវបានរកឃើញនៅទីនេះ។Everything you need to know to visit the Nerja Cave

នៅក្នុងការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Scientific Reports ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Cordoba បានកំណត់ថាមនុស្សជំនាន់មុនធ្លាប់ទៅលេងរូងភ្នំ Nerja កាលពី ៤១,២៩១ ឆ្នាំមុន។ ហើយវាក៏ជាកន្លែងសម្រាប់ “ដំណើរទេសចរណ៍” បុរេប្រវត្តិល្អបំផុតមួយនៃរូងភ្នំអឺរ៉ុបផងដែរ ។Caves in Nerja?? Underground World of a Popular Spanish Beach Town

ការសិក្សាថ្មីនេះប្រើបច្ចេកទេសណាត់ជួបកាបូនកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរូងភ្នំ។ ការវិភាគកាបូនបានបង្ហាញថា ភ្ញៀវទេសចរសម័យបុរេប្រវត្តិភាគច្រើនបានដុតស្រល់មួយប្រភេទ ដើម្បីបំភ្លឺផ្លូវ។ ក្រុមមនុស្សជំនាន់មុន បានទៅដល់រូងភ្នំ Nerja នៅ Paleolithic ដើម្បីបង្កើតសិល្បៈ ក្រោយមកពួកគេបានធ្វើពិធីសាសនានៅទីនោះ ។
បច្ចុប្បន្ន ភូមិសាស្ត្រនៃរូងភ្នំ Nerja របស់អេស្ប៉ាញ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ៕Caves of Nerja - Wikipedia ប្រភព៖vnexpress

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ថាសល់លុយសុខចិត្តទិញដី មិនទិញផ្ទះមិនទាន់សង់រួចជាដាច់ខាត

0

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអ៊ី គ្រុប និងជាម្ចាស់ជំនួញជាច្រើន បានចែករំលែកគំនិតផ្ទាល់ខ្លួននៅលើបណ្តាញសង្គមថា បើសិនជាសល់លុយនៅក្នុងខ្លួនអាចយកលុយទិញដីតម្លៃក្រោមទីផ្សារទុកចំណេញនៅពេលក្រោយ ប៉ុន្តែក៏ត្រូវពិនិត្យមើលឱ្យច្បាស់លាស់ទៅលើក្រុមហ៊ុនដីឡូតិ៍។ ក្នុងនោះក៏មានការលើកឡើងទៀតថា ផ្ទះមិនទាន់សង់រួចលោកជំទាវមិនតិចជាដាច់ខាត។No photo description available.

ថ្មីៗនេះនៅលើបណ្តាញសង្គមបានការបង្ហោះជាច្រើនទាក់ទងនិងការបង់លុយទិញផ្ទះ ទាំងខ្ចីបុលធនាគារជាដើម បែរជាមិនទាន់បានផ្ទះ មិនឃើញមានការសាងសង់នៅឡើយ ដីនៅទំនេរស្អាត ខណៈពួកគេអះអាងថា ការចេញមកបង្ហោះនៅលើបណ្តាញសង្គមនេះដោយសារមិនទាន់មានដំណោះស្រាយណាមួយច្បាស់លាស់ពីម្ចាស់ក្រុមហ៊ុន ខណៈរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ដំនើរការសាងសង់ផ្ទះល្វែង – អ៊ិនអេសស៊ីកម្ពុជា

ជាមួយគ្នានេះដែរ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ជាអ្នកជំនួញដ៏ល្បីឈ្មោះបានចែករំលែកគំនិតផ្ទាល់ខ្លួនជាគន្លឹះទៅដល់អ្នកសល់លុយពី៥ពាន់ដុល្លារទៅ៥ម៉ឺនដុល្លារគួរធ្វើបែបណា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានរៀបរាប់ថា « រីករាយថ្ងៃសំរាកបងប្អូន ជាគំនិតចែករំលែកផ្ទាល់ខ្លួនរបស់ខ្ញុំផ្ទាល់ ( បើសល់លុយ )$៥,០០០ ទៅ $៥០,០០០ដុល្លារអាម៉េរិក អាចទិញដីក្រោមទីផ្សារ៣០% ទៅ ៤០% ទុកចំណេញ២ ទៅ៣ឆ្នាំទៀតបានលក់បាន ត្រូវចាំយូរបន្តិចបានចំណេញ តែនឹងចំណេញច្រើនគួរសម។ ក្នុងស្ថានភាពនេះមានអ្នកលក់ដីច្រើនជាងអ្នកទិញដី បើមិនលក់ក្រោមទីផ្សារច្រើនកុំទិញហើយជាពិសេសផ្ទះមិនទាន់សង់រួច ខ្ញុំមិនទិញដាច់ខាត»។

លោកជំទាវ បន្តថា «ខ្ញុំតែងតែ ពិនិត្យឈ្មោះក្រុមហ៊ុនថាមានច្បាប់ត្រឹមត្រូវរឺអត់? មានប្លង់បំបែកក្បាលដីទេ? មានច្បាប់បើកលក់ដីឡូតិ៍និងផ្ទះរឺអត់ ? ជាចុងក្រោយពិនិត្យកុងត្រាឱ្យបានច្បាស់លាស់មុននឹងខ្ញុំកក់លុយ។ ក្នុងពេលនេះលុយពិបាករកណាស់ ចង់បានចំនូល $3000 ទៅ $10000 ក្នុងមួយខែគួររកស៊ីដាក់ទុនលើមុខរបរណាដែលបានលុយចំណេញជាប្រចាំថ្ងៃហើយមានហានិភ័យតិចបំផុត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcyC68nnN6Vj9OaOzANTylzb-URBa4Zy9bglqzZgQHvd3HPHzv526JPMffWsUKCVLOKeBbgmk4vKIUb1Dr4L6jl3Dfp1Qns3rf_gma7yAo0Zm6FApA8D614OckeUyiQQKhLvXQ9OZw3magjtvyN7i8eEh3DnrE2cQT53ec7G0wuVl_0248iv6hKNjz/s670/Capture%20(19).PNG

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ថាការប៉ះទង្គិចគ្នារវាងឥណ្ឌូនេសុីនិងថៃ កំពុងធ្វើឱ្យបាល់ទាត់តំបន់អាស៊ានដើរថយក្រោយ

0

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino ចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងការប៉ះទង្គិចគ្នាក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣ ដែលបង្កឡើងរវាងក្រុមឥណ្ឌូនេស៊ី និងថៃ។

លោក Gianni Infantino បានលើកឡើងថា ៖”បាល់ទាត់អាស៊ីអាគ្នេយ៍កំពុងមានសក្តានុពលក្នុងការអភិវឌ្ឍន៍ទៅមុខប៉ុន្តែវាបែរជាត្រូវបានទាញថយក្រោយដោយសារតែបញ្ហាអំពើហិង្សា និងបញ្ហាសង្គមផ្សេងៗទៀតទៅវិញ”។

Gianni Infantino: FIFA president hits out at Qatar World Cup criticism in extraordinary speech ahead of tournament | Football News | Sky Sports

លោកបានសម្តែងការសោកស្តាយនិងបានបញ្ជាក់ទៀតថា ៖”ក្នុងពេលមានកីឡាករប៉ះទង្គិចគ្នាបែបនេះ ក្រុមគ្រូបង្វឹកគួរតែសម្របសម្រួលដើម្បីបញ្ឈប់វា ប៉ុន្តែពួកគេបែរជាបន្ថែមស្ថានភាពឲ្យកាន់តែច្របូកច្របល់ទៅវិញ។ សម្រាប់លោក នេះជាហេតុការណ៍ដែលបានបង្ហាញនូវភាពអវិជ្ជមានសម្រាប់វិស័យបាល់ទាត់ទាំងមូល”។

May be an image of 8 people, people playing soccer, people playing football and text

ជាមួយគ្នានេះ លោក Gianni Infantino រំពឹងថា សហព័ន្ធបាល់ទាត់អាសុី (AFC) រួមជាមួយសហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងបណ្តាសហព័ន្ធបាល់ទាត់តាមនៃប្រទេសទាំងអស់នឹងរួមគ្នាស្វែងរកវិធីសាស្ត្រក្នុងការបញ្ចៀសបញ្ហាបែបនេះកុំឲ្យកើតឡើងជាថ្មីទៀត។

May be an image of 7 people, people playing football, people playing soccer and text
សូមបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតវគ្គផ្តាច់ព័្រត្រព្រឹត្តិការណ៍សុីហ្គេម ក្រុមឥណ្ឌូនេសុី បានយកឈ្នះ៥-២ ទៅលើក្រុមថៃ ដោយក្តោបបានមេដាយមាស៕
ប្រភព៖ Indonesia.Post

​អូរដា កំណប់ទ្រព្យតំបន់ទេសចរណ៍ដ៏មានតម្លៃរបស់អ្នកខេត្តពោធិ៍សាត់

0

រមណីយ​ដ្ឋាន​អូរដាស្ថិត​ក្នុង​ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ​ ខេត្ដ​ពោធិ៍សាត់ ចម្ងាយ​ប្រមាណ ៥៥ គីឡូម៉ែត្រ​ពីទី​រួម​ខេត្ដ និង​ប្រមាណ ៣០ គីឡូ​ម៉ែត្រ​ពីខ្លោង​ទ្វារ​ចូល​នៃ​វត្ដខ្លុង។

ទឹក​ធ្លាក់​អូរដា បាន​បែង​ចែកជា​ ៣ តំបន់​កម្សាន្ដ គឺនៅ​ផ្នែក​ខាង​លើ​ ទឹកហូរ​ជម្រាល​ស្រោប​កម្រាល​ថ្មធ្លាក់​ចុះចូល​អន្លង់​។ បន្ទាប់​មកនៅ​ផ្នែក​កណ្ដាល ​ជាទី​កន្លែង​លេង​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ ពីព្រោះ​វាហូរ​ធ្លាក់​លើ​ផែន​ថ្មជា​ដំណាក់​រាក់ៗ​ ដែល​ផ្ដល់​អំណោយ​ផល​សម្រាប់​ងូត និង​គេង​សំដិល។រមណីយដ្ឋាន​ទឹក​ធ្លាក់​អូរដា – ព្រះរាជាណាចក្រកម្ពុជា

ចំណែក​នៅ​ផ្នែក​ខាង ជា​តំបន់​ទឹកហូរ​គួច​ខ្លាំង​ពេល​ទឹក​ជន់​ឡើង ពុះជ្រែក​ក្រហែង​ថ្មធំៗ​មុន​នឹង​ធ្លាក់​ទៅក្នុង​ស្ទឹង​ដែល​ហ៊ុំព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា​ប្រប​មាត់​ទឹក​ ដែល​បង្កើត​បាន​ជា​បរិយាស​ដ៏​ត្រជាក់​ល្ហឹម។

នៅទីនេះ មានទេសភាព​ស្រស់​បំព្រង និង អំណោយផល​ណាស់ដល់​វិស័យ​ទេសចរណ៍​ ដោយ​យើង​ឃើញ​មាន​ព្រៃ​ឈើក្រាលគ្របក្រាស់​ឃ្មឹក​មាន​ថ្មដុះ​តូច​ធំ​ និង ​ខ្សែ​ទឹក​ហូរ ធ្វើឱ្យទេសភាពនៅ អូរដា ​ចោល​សម្រស់ឆើតឆាយ​គួរជាទីគយគន់ ។រមណីយដ្ឋាន​ទឹក​ធ្លាក់​អូរដា – ព្រះរាជាណាចក្រកម្ពុជា

មាន​រឿង​ដំណាលមក​ថា អូរដា កាល​ដើម​ឡើយ​គេ​ហៅ​ថា ដាអារ៉ៃ ឬ ដា​ព្រះ​នាង​ឳរ៉ៃ ដែល​មាន​រឿង​ព្រេងនិទាន​មួយ ទាក់​ទង​នឹង​តំបន់​រមណីយដ្ឋាន​នេះ​ថែម​ទៀត​ផង ក៏​ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា អូរដា រហូតមក​ដល់​ពេល​នេះ ​នៅ​តែ​មាន​ប្រជាប្រិយ មិន​ចាញ់​តំបន់​ទឹក​ធ្លាក់​មួយ​ចំនួន​ទៀត​ ​នៅ​លើទឹក​ដី​ខេត្ត​ពោធិ៍សាត់​នោះ​ឡើយ ពី​ព្រោះ​អូរដា មាន​ទេសភាព​ស្អាត និង ខ្យល់​ជំនោរត្រ​ជាក់​បរិ​សុទ្ធ​ណាស់ ជា​ពិសេស​នៅ​ដើម​រដូ​វស្សា ៕ពោធិ៍សាត់ ខេត្តមួយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ - Khmer Breaking News

ក្រុមហ៊ុន BMW គ្រោងអភិវឌ្ឍនាវាអ៊ីដ្រូហ្វូលអគ្គិសនី The Icon ដែលមានចម្ងាយជាង ៩០ គីឡូម៉ែត្រ

0

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បានសហការជាមួយក្រុមហ៊ុនសាងសង់កប៉ាល់ Tyde ដើម្បីបង្កើតនាវា The Icon electric hydrofoil yacht ដែលមានចម្ងាយជាង ៩០ គីឡូម៉ែត្រ។
យោងតាម Yanko Design ដែលក្រុមហ៊ុនរចនាឧស្សាហកម្មទំនើបអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែឧសភាថា The Icon គឺជាទូកតូចមួយដែលដំណើរការដោយថាមពលថ្មរបស់ BMW i៣ វ៉ុលខ្ពស់ ដែលផ្តល់នូវការជិះទូកកម្សាន្តនឹងមិនបញ្ចេញឧស្ម័នពុល។ មិនដូចទូកកប៉ាល់ជាច្រើនដែលមានទំហំដូចគ្នាទេ The Icon គឺជាបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យទូកក្តោងមានល្បឿនលឿន និងកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងច្រើន។Luxe Electric Hydrofoil Yachts : the icon

មុនពេលនាវាអ៊ីដ្រូហ្វូលអគ្គិសនីមិនទាន់អភិវឌ្ឍ Icon មានប្រវែង ១៣.១៥ ម៉ែត្រ និងមានល្បឿនអតិបរមាត្រឹមតែ ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ប៉ុន្តែដោយសារការអភិវឌ្ឍរបស់អាគុយ BMW ទូកក្តោងនេះត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិច ១០០ kW មួយគូ និងត្រូវបានបំពាក់ដោយអាគុយ BMW i៣ ចំនួន ៦ ។ ដោយនាវាអ៊ីដ្រូហ្វូលអគ្គិសនីបច្ចុប្បន្ន មានល្បឿនច្រើនជាង ៩០ គីឡូម៉ែត្រ ក្នុងប្រវែង ៤៤ ម៉ែត្រ រយះពេលមួយម៉ោង ដោយគ្មានសំលេងរំខាន ។BMW & Tyde "The Icon" Electric Boat Revealed At Cannes Film Festival -  DriveSpark

ជាមួយនឹង The Icon ក្រុមហ៊ុន BMW និង Tyde បានរួមបញ្ចូលគ្នាយ៉ាងជោគជ័យនូវការរចនាប្រណីត ជាមួយនឹងប្រសិទ្ធភាពបរិស្ថាន។ ពីបច្ចេកវិទ្យា hydrofoil ដែលផ្តល់ល្បឿនលឿនដោយមិនបង្កើតរលក ឬអូសទៅកាន់កនាវាអគ្គិសនីដើរដោយថាមពលថ្ម នាវាអគ្គិសនីនេះកំណត់ស្តង់ដារថ្មីសម្រាប់ BMW ក្នុងការបង្កើតយានជំនិះក្រោមទឹកដែលគ្មានសំឡេង និងគ្មានការបំភាយឧស្ម័ន៕THE ICON Is BMW's Hydrofoil-Enhanced Electric WatercraftBMW Shoved Six i3 Batteries Into A Hydrofoil Yacht And Called It 'THE ICON'  - The Autopian ប្រភព៖vnexpress

បេឡាជាតិសន្តិសុខសង្គម បកស្រាយជុំវិញករណីបុរសម្នាក់មរណ.ភាពលើកង់បី រឿងប័ណ្ណ បសស ផុតសុពលភាព

0

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បេឡាជាតិសន្តិសុខសង្គមបានចេញលិខិតបំភ្លឺ ក្រោយពីមានការចែកចាយព័ត៌មានថាបុរសម្នាក់បានបាត់ជីវិតនៅលើកង់ ក្រោយពីប្រើប័ណ្ណ បសស ទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវគ្រូពេទ្យថាប័ណ្ណផុតសុពលភាពមិនទទួលបានការព្យាបាល។

តាមលិខិតបំភ្លឺរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា «ដោយហេតុថា មានការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមលើគណនីហ្វេសបុកមួយចំនួន ដែលបានសរសេរបង្ហោះមិនបានត្រឹមត្រូវ និងមានអត្ថន័យប្រហាក់ប្រហែលគ្នាថា “ពុទ្ធោអ៊ំសួរថា កំហុសអ្នកណា បើក្រហើយសូម្បីតែពេទ្យក៏ដាច់ចិត្តអោយមកវិញ គាត់មានជំងឺហឺតនិង បេះដូងរីក គាត់មានប័ណ្ណ បសស ដែរប៉ុន្តែគេថាផុតសុពលភាព ក៏សុខចិត្តត្រឡប់មកវិញ ហើយក៏ស្លាប់ ឃាំងកំសត់លើតុកៗ សង្វែកណាស់ពុកគេពុកយើង ព្រោះតម្លៃជីវីតមនុស្សវាមិនស្មើកាតមួយសន្លឹក” និងការ ចេញផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ ច្រឡំថា ជនរងគ្រោះ ឈ្មោះ ម៉ៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធ័មនៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. ។

លិខិតដដែលបញ្ជាក់ទៀតថា «តាមការស្រាវជ្រាវពីគ្រួសារជនរងគ្រោះ និងភាគីពាក់ព័ន្ធបង្ហាញឱ្យឃើញថា ជនរងគ្រោះ បានប្រើប្រាស់នោះ មិនមែនជាប័ណ្ណ ប.ស.ស. ។
ឆ្លើយតបចំពោះបញ្ហានេះ កុំឱ្យសាធារណជនបន្តការភាន់ច្រឡំតទៅទៀត បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាប ជូនសាធា រណជន ឱ្យបានជ្រាបថា៖
១. ប្រភេទប័ណ្ណពណ៌ស្វាយ ដែលជនរងគ្រោះកាន់គឺជាប័ណ្ណមូលនិធិសមធម៌សុខាភិ- បាល ពុំមែនជាប័ណ្ណសមាជិក ប.ស.ស. ទេ។ ចំពោះការបែងចែករវាងប្រភេទប័ណ្ណសមាជិក ប.ស.ស. និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល សូមពិនិត្យរូបភាពខាងក្រោមខ្លឹមសារនៃសេចក្ដីបំភ្លឺនេះ។
២. ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ មាន តួនាទីជាសមាជិកភូមិ១៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តួនាទីជាសមាជិក ភូមិរបស់ជនរងគ្រោះ គឺជាកម្មវត្ថុនៃការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើកង់បីក្បែរសាលារៀនឯកជនមួយកន្លែងនៅផ្លូវ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhICx8BttD-42IplgtWgFVaEY_ESGkSZ5xG4-82vKTvMd3Zjk3Y0ZF6LVTimmsbMJDb9Tejx4Q07g_mWe1Gh_1HLzt6tXwSPG1tjbQFkRwmTQ0WCVLOcNgiUZWDfKdiNLqgju8LSvj8s5ZNKYgtFb8bf0_56enJXqOiDNjeHu4A70pSY2GSeAeLdt-B/s1280/image_2023-05-20_11-44-06.png

បុរសម្នាក់សាក់រូបមេដឹកនាំគណបក្សកាវក្លៃលើគល់ភ្លៅរបស់ខ្លួន

0

ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ដោយសារបុរសថៃម្នាក់នេះសាក់រូបលោក Phitha Limjaroenrat ជាមេដឹកនាំគណបក្សកាវក្លៃ នៅលើគល់ភ្លៅរបស់ខ្លួន ហើយនិយាយថា លោកមិនខ្វល់នឹងមតិរិះគន់ទេ សំខាន់លោកស្រឡាញ់ចូលចិត្តមេដឹកនាំរូបនេះ ហើយលោកនឹងសាក់បន្ថែមទៀត ។

បុរសដែលល្បីល្បាញក្នុងបណ្តាញសង្គម ដោយសារតែសាក់រូបមេដឹកនាំគណបក្សកាវក្លៃនៅលើជើងនោះឈ្មោះ ហ្វីវ និយាយថា លោកយល់ពីអ្នករិះគន់ការសាក់នេះ ព្រោះមានទាំងអ្នកគាំទ្រ និងមិនគាំទ្រ ។ ប៉ុន្តែលោកមិនយកការរិះគន់នេះមកទុកក្នុងចិត្តទេ ព្រោះវាជារាងកាយរបស់លោក ហើយឪពុកម្តាយលោកក៏បានអនុញ្ញាតឱ្យលោកសាក់រូបមេដឹកនាំគណបក្សកាវក្លៃដែរ ។

លោក ហ្វីវ រៀបរាប់ថា លោកជាអ្នកតាមដានរឿងនយោបាយប្រទេសជាតិ លោកចូលចិត្តគំនិតរបស់លោក Phitha Limjaroenrat ហើយគិតថា បើលោក Phitha Limjaroenrat បានក្លាយជានាយករដ្ឋមន្ត្រីនោះ ប្រទេសថៃនឹងរីកចម្រើនជាងនេះ ។ លោកមានទំនុកចិត្តលើមេដឹកនាំគណបក្សកាវក្លៃ ព្រោះមេដឹកនាំរូបនេះជាក្មេងជំនាន់ក្រោយមានថាមពលខ្លាំង ហើយបើលោក Phitha Limjaroenrat បានឡើងជានាយករដ្ឋមន្ត្រីមែននោះ គឺការសាក់នេះមិនឥតប្រយោជន៍ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgopDPjZtQ-1L9dPjQ5opFtmBTzgHyYb1Fu3qy61-_oHysGQHlNpd694gpi8ZOCc4QWQ8rlj-u-hlOeo9VSGiXMZdUEblBqPd9TBZ4MBPbFc6PpYkZizCUNbthgBkclOAMJGQ7bYhnOnbDt-z5IUmerZUM-Sk8sdccJlVTMBl8y4vqkYDY_7XmL924D/s1280/photo_2023-05-20_11-31-32.jpg

លោក ហ្វីវ បន្តថា ពីដំបូង លោកតាំងចិត្តថា សាក់រូបឡូហ្គោរបស់គណបក្សកាវក្លៃ ប៉ុន្តែពេលលោកមកដល់ហាងសាក់ ម្ចាស់ហាងប្រាប់ឱ្យលោកសាកល្បងសាក់ផ្ទៃមុខរបស់មេដឹកនាំគណបក្សនេះមើលថា តើដូចមនុស្សពិតប្រាកដឬអត់ ? ហើយហាងនឹងបញ្ចុះតម្លៃឱ្យលោកចំនួន៥០% គឺពីតម្លៃ១ម៉ឺន២ពាន់បាត មកត្រឹមតែ៦ពាន់បាតប៉ុណ្ណោះ ។ ដូច្នេះ លោកក៏សម្រេចចិត្តសាក់តែម្តង ។

បើសួរថា ហេតុអ្វីបានជាលោកត្រូវសាក់រូបមេដឹកនាំគណបក្សកាវក្លៃនៅដើមភ្លៅទៅវិញ ? លោក ហ្វីវ ប្រាប់ថា ព្រោះកន្លែងផ្សេងទៀត លោកបានសាក់អស់ហើយ គ្មានកន្លែងទំនេរទេ គឺនៅសល់តែបរិវេណគល់ភ្លៅប៉ុណ្ណោះ ។ ដូច្នេះ លោកក៏បានសាក់នៅលើគល់ភ្លៅខាងឆ្វេង ហើយមិននឹកស្មានថា មានអ្នកចាប់អារម្មណ៍លោកច្រើនបែបនេះសោះ ។ លោក ហ្វីវ ប្រាប់ទៀតថា ការចាប់អារម្មណ៍នឹងរូបសាក់នេះ គឺតែងមានមតិយោបល់ពីរផ្សេងគ្នាជានិច្ច ហើយលោកក៏យល់ពីអ្នករិះគន់ផងដែរ ។ ប៉ុន្តែលោកមិនយកមកទុកក្នុងចិត្តទេ ព្រោះវាជារាងកាយរបស់លោក ហើយឪពុកម្តាយលោកក៏បានអនុញ្ញាតដែរ ហើយពួកគាត់ចូលចិត្តរូបសាក់នេះទៀតផង ។

លោក ហ្វីវ បញ្ជាក់ថា លោកចង់ឃើញប្រទេសថៃផ្លាស់ប្តូរទៅរកផ្លូវល្អ និងចង់ឱ្យពលរដ្ឋថៃគិតរឿងប្រទេសជាតិឡើងវិញ ។ លើសពីនេះ លោកក៏សូមផ្តាំផ្ញើទៅលោក Phitha Limjaroenrat ផងដែរ សូមមកជួយចុះហត្ថលេខាលើជើងរបស់លោកផង ព្រោះលោកចង់បានហត្ថលេខារបស់មេដឹកនាំគណបក្សកាវក្លៃ ហើយបើលោកបានហត្ថលេខាមែននោះ លោកនឹងសាក់បន្ថែមទៀត ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhluvoZXqU9U-Fx8xdaizUqEpnYT1l-DhenBvEU8P6aM7-PcTtPPfm6IazQPvFNp3UpMMdGKN4kzwykPe6pOZBF_u2K1leRsAJJKevQsnc1wei-U9pgsybRRhMjE93HElbhrQvNyEfeB_Ph3lqZZLptmjZAaaUG4U-KXy81T_9sCrXox-0TVO8KVdvM/s1280/photo_2023-05-20_11-31-24.jpgប្រភព ៖ Thairath

ញាក់ណាស់! លើកម្រាលព្រំក្រហមថ្ងៃទី២ ស៊ីន យូប៊ីន នាំយកអត្តសញ្ញាណខ្មែរទៅបង្ហាញ

0

តារាសម្តែង ស៊ីន យូប៊ីន កំពុងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានមោទកភាព ព្រោះតែតារស្រីរូបនេះមិនភ្លេចយកអត្តសញ្ញាណជាតិផ្សព្វផ្សាយទៅកាន់ពិភពលោក នៅពេលនាងមានឱកាសចូលរួមកម្មវិធីអន្តរជាតិ។ ជាក់ស្តែង ថ្ងៃទី២ លើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តលើកទី ៧៦ នៅប្រទេសបារាំង យូប៊ីន បានស្លៀកឈុតយ៉ាងមានអត្ថន័យឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។May be an image of 3 people

តាមការរៀបរាប់របស់តួឯកស្រីរូបនេះ បានឱ្យដឹងថា រូបនាគរាជ តំណាងឱ្យដើមកំណើតជនជាតិខ្មែរដែលមានប្រវត្តិនិងមានពូជពង្សជាអំបូរនាគដែលមានរឿងព្រេងនិទានតំណាលតៗគ្នាថាព្រះថោងបានរៀបអភិសេកនិងព្រះនាងនាគនិងបានបង្កើតរជ្ជកាលទី១នៃរាជវង្សនិងព្រះរាជាណាចក្រខ្មែរដំបូងគេបង្អស់ដោយមានឈ្មោះថានគរគោកធ្លកប្រហែល៦០០ឆ្នាំមុនគ.ស មកម្ល៉េះនិងបានបង្កើតបុត្រាបុត្រីបន្តររាជវង្សានុវង្សជាអង្វែងរៀងមករហូតមកដល់បច្ចុប្បន្នកាលនេះ។ ហេតុដូចនេះហើយទើបកូនខ្មែរជំនាន់ក្រោយៗនិយមប្រើរូបចម្លាក់ដាក់ធ្វើជាបង្កាន់ដៃនៅប្រាសាទស្ទើរគ្រប់រចនាបថទាំងអស់ដែលតំណាងអោយភាពខ្លាំងខ្លាមានរិទ្ធចេស្តាបារមីនិងបង្ហាញនៅភាពសុខដុមរមនា សម្បូរសប្បាយ ត្រជាក់ត្រជុំ។ ជាក់ស្តែងនៅមុខប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នជាភស្តុតាងស្រាប់ ។May be an image of 1 person and text

ជាមួយគ្នានេះ ស៊ីន យូប៊ីន បាននាំយកទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលកំពុងបក់បោករេ រាំតាមខ្យល់អាកាសកំពុងបង្ហាញនិងផ្សព្វផ្សាយឱ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់។ មិនត្រឹមតែនាំរូបនាគរាជ ទង់ជាតិខ្មែរ តែតារាស្រីមានទេពកោសល្យរូបនេះក៏បាននាំយកផ្ការំដួលសៀតត្រង់ត្រចៀក ជាផ្កាតំណាងជាតិខ្មែរ ដែលបានឆ្លាក់ជាប់នៅសិលានៃប្រាសាទដែលបញ្ជាក់ប្រាប់ថាជាតិខ្មែររឹងដូចថ្មគ្មានថ្ងៃសាបសូន្យនិងកំពុងតែជះក្លិនក្រអូបសុសសាយពេញសកលលោកឱ្យកាន់តែស្គាល់និងស្ងប់ស្ញែងជាតិខ្មែរខ្លាំងឡើងៗ។May be an image of 3 people

មិនទាន់អស់នោះទេ តារាស្រីក្រសោបពានទាំងក្នុងនិងក្រៅប្រទេសរូបនេះ ក៏បានលើកឡើងស្លាបបក្សីនៅកន្ទុយរ៉ូបតំណាងឱ្យសន្តិភាពរបស់កម្ពុជាក្នុងសម័យតេជោ ដូចពាក្យមួយឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍គឺ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព »។

គួរបញ្ជាក់ផងដែរថា ទោះបីជា ស៊ីន យូប៊ីន នៅមិនទាន់ជាសះស្បើយទាំងស្រុងពីរបួសជើងត្រូវការជំនួយឈើច្រត់យ៉ាងណាក្តី តែតារាស្រីរូបនេះមិនរុញរាពុះពារគ្រប់បែបយ៉ាងឈរបង្ហាញខ្លួនប្រកបដោយភាពជឿជាក់នៅលើឆាកអន្តរជាតិ ដើម្បីជាមុខមាត់តំណាងប្រទេសកម្ពុជា៕May be an image of 3 people and text