ត្រី គឺជាសត្វឆ្អឹងកងដែលរស់នៅក្នុងទឹក ប៉ុន្តែក៏មានប្រភេទត្រីមួយចំនួនតូច ដែលអាចផ្លាស់ទីលើគោកបានយ៉ាងល្អផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទត្រីទាំង ៧ ដែលអាចផ្លាស់ទីនៅលើគោកបានយ៉ាងងាយស្រួល ដូចជា៖
១. Mudskipper៖ គឺជាត្រីដែលស្ថិតនៅតំបន់អាហ្រ្វិក ប៉ូលីណេស៊ី និងអូស្រ្តាលី ពពួកត្រីនេះអាចនឹងងាប់ ប្រសិនបើពួកវាចំណាយពេលយូរពេកនៅក្នុងទឹក។
២. Snakehead៖ មានឈ្មោះវិទ្យាសាស្រ្តហៅថា Channidae នឹងមានប្រភពដើមនៅអាស៊ី និងអាហ្រ្វិក ដោយពួកវាអាចនៅរស់បានរយៈពេល ៧ ថ្ងៃនៅលើដីគោក។
៣. Epaulette Shark៖ គឺជាប្រភេទត្រីដែលស្ថិតនៅប្រទេសអូស្រ្តាលី និងកោះនូវែលហ្គីណេ ជារឿយៗពេលនៅក្នុងទឹក ពពួកត្រីនេះចូលចិត្តដើរនៅលើខ្សាច់ជាជាងហែល។
៤. Climbing Gourami៖ ប្រភពកំណើតរបស់ត្រី Climbing Gourami គឺស្ថិតនៅប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍ និងអាហ្រ្វិក។ នៅពេលស្ថានភាពកន្លែងរស់នៅបច្ចុប្បន្នរបស់វា លែងអំណោយផលតទៅទៀត ពួកវានឹងផ្លាស់ទីនៅលើដីគោក ដើម្បីតស៊ូរកទីតាំងទឹកថ្មី ដែលសមស្របសម្រាប់ពួកគេ។ ប្រភេទត្រីនេះដែរក៏ត្រូវគេអះអាងថា មានសមត្ថភាពពិសេសអាចឡើងដើមឈើបានផងដែរ។
៥. Walking Catfish៖ ត្រី Walking Catfish មានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ ត្រីទឹកសាបនេះ អាចនៅក្រៅទឹកបានដល់ខ្ទង់៣០ម៉ោង ប្រសិនបើពួកវាត្រូវស្វែងរកទីជម្រកថ្មី។
៦.Mangrove Rivulus៖ គឺជាត្រីដែលមានវត្តមាននៅគឺអាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ពពួកត្រីនេះជាប្រភេទត្រីទំហំតូច ដែលមានប្រវែងចន្លោះ ២.៥ ទៅ ៦ សង់ទីម៉ែត្រ ប៉ុន្តែអាចរស់នៅលើដីគោកបានរហូតដល់ ៦៦ ថ្ងៃឯណោះ។
៧.Bichir៖ ត្រី Bichir ច្រើនមានវត្តមាននៅទ្វីបអាហ្រ្វិក ដែលពួកវាមានសួតមួយគូ នឹងស្ថិតនៅលើគោកក៏បាន លើទឹកក៏បាន៕










