Home Blog Page 1666

មហាជនរិះគន់ជាខ្លាំង លើការបង្ហូរទឹកស្អុយចូលព្រែកកំពត

0

លោក តាន់ គីមសួរ បញ្ចេញសំណេរមួយឃ្លាផ្ទុះការពេញចិត្តព្រាតពីរឿងតារាការពារធនធានធម្មជាតិ

0

លោក តាន់ គីមសួរ ប្រធានគម្រោងបៃតងវ៉រៀសន៍បានបញ្ចេញសំណេរមួយឃ្លានៅលើបណ្តាញសង្គមពីរឿងតារាការពារធនធានធម្មជាតិ ដែលធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងស្របពេលមនុស្សមួយចំនួនកំពុងកាប់បំផ្លាញធនធានធម្មជាតិដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFP2uYtaDoCueLADrHbvxCS22SY2MwwDQXdWuD0XU32erDOMvKH03eUo5AJkKmEEXdl12SsDwXXDj6LmcGQS5CoRikFM8BwoiIFWzA0z236k72gyw9znPi10j4VV1LPFwJ8cnLexdofH1Q4esnMkIOyQgLMxl2_Ft-WGAdc9hkB6aoMQuwcbvRmn6K/s2048/image_2023-05-25_14-54-06.png

មហាជនមួយចំនួនធំស្គាល់មកហើយថាលោក តាន់ គីមសួរ ជាប្រធានគម្រោងបៃតងវ៉រៀសន៍ ឬស្គាល់តាមរយៈសកម្មភាពឈឺឆ្អាលរបស់លោកទៅលើព្រៃឈើសុខចិត្តបោះបង់ភាពសុខសប្បាយនៅទីក្រុង ប្រើជីវិតលើការងារបរិស្ថាន ជាពិសេសព្រៃឈើដែលរងការគំរាមកំហែង បានបញ្ចេញសំណេរមួយឃ្លាធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តពេញថ្លើមយ៉ាងខ្លាំងនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_6VHv48b0nTH20gs5pAEFRQttcYUBb9szP64JjN1_0UAPba9xlybr0mM7NMrQUadTzKNrve4xNxIEiW0ZKa4Qi2l1Wa-G5b3ncXX4tmt45_RDfS8RmskNmARBole6wvNB7wAAd-l4xShm25DPKEwr1qyCSOxJ0qC_DEeOc8SBRWmMDvOhzkbc-Nva/s2048/image_2023-05-25_14-54-03.png

លោកបានសរសេរថា «ធ្លាប់តែឃើញតារាលើសកលលោកជាច្រើនតែងតែរិះរកគ្រប់វិធីក្នុងការផ្សព្វផ្សាយការពារធនធានធម្មជាតិ ពួកគេស័ក្ដិសមទទួលបានការគោរព និងគាំទ្រ»។ ការបញ្ចេញសំណេរនេះ អ្នកបណ្តាញហ្វេកប៊ុកបានបញ្ចេញមតិយោបល់គាំទ្រស្រដៀងៗគ្នាថា «គាំទ្របង , ត្រូវបង, ពិតមែនហើយ, មែនហើយបង, សម្ដីបងចាក់ដោតណាស់ Respect Bong,បងកុំយាយចឹងមើលឈឺហាស, មើលឧកញ៉ាល្អខ្លះផងបានទេ?»។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះលោក តាន់ គីមសួរ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសតំបន់ភ្នំឱរ៉ាល់ដែលកំពុងមានការឈូសឆាយព្រៃឈើពីលោកឧកញ៉ាមួយចំនួនស្រែកឃ្លានដីដែលមានព្រៃឈើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK3uAM6s7NxVl2Nth-GusGKBeVAvB96KOoSzMxvyhLGMRo68xKlFNAB6pm9-O1CW3Gg8jOogDCZqDZjWrf8_B8U8DnyJoYxmvagsOrrOwIPF89nQlnCdfCSl3JLQqftZo-1b6ub6WB5kDD3g-rGn2nUg-npV70p_YgOGHMdQj5HFGi7b935GwshlJ0/s840/Capture%20(25).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBiNNrheJO1G0UfVkQZSF4hUB1aNSFKWvT8FiThZ-MqtxvZHTlKqfKbLxVUyl2uE7E8aVEedFuLm3KOB7aluaS5srxJ9rrmWbiNZglQPIkhKyQWoLfyfG6aFo9GavMOtIv-R6mNBWWWwiEsWRghp5fRyg4VMqbSZc6H-x_bn3gD_hIHhFTJOV_uXRg/s836/%E1%9E%90%E1%9E%90%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3h31gkx83pfiHsXl3cIwVE5wolVMfFcf4MtPvSzLluR7hlxio_p0lZLkgpGTwqvAtdHM36CWU9kM73Jb0MdZfdaE6b17Aj2r4EPw3CzfWIpaPg6fNy18OuCjy6tAEiqryr_ALQj6-AJ4jhXc2O1NY3_e164ZNPhswjes2miKrMWkl3Q8YW7ERFMCj/s833/%E1%9E%A0%E1%9E%99%E1%9E%99%E1%9E%A0.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZFchx_yK3C9IKBs1rl-GblHwMyhPD4ycbwZ4Nk1jfxGtlNWTiw92nUufyvTlGI00ydJqNXvM-1XVZqLPztjKXMLt3dLUp4tuxPSWxhuU-ssbTyOTKlqXDjbMC8kUxeHhRsOZotvPrz6FtT-PWN0LKubN0_XPXK6_wgCYNQL5gBFjLPyYYqxEvaAgO/s841/%E1%9E%90%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfrHDV2idKTM1sHECHrb27BpX5BXvUjzEJk0gvAyfYIRGAdk8mT_YABuK3lDCb0KgCdTI5JZUZmFxLnRb5DjqA382hUGXC0kAX0_tyRXdZQTT0HYtfTscUu2hBrTLvVhJrRNVIqco4GWfBv-9dGtxds2OmROTEDIiRo4E3FJ4gJFwNUEXEPF9WH1uU/s839/Capture%E1%9E%99.PNG

ទីផ្សារពាណិជ្ជកម្មរុស្ស៊ី-ចិនមានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ

0

បរទេស៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា ទំហំទីផ្សារពាណិជ្ជកម្មរុស្ស៊ី-ចិន ត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតកំពូលថ្មីចំនួន ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ។
កាលពីថ្ងៃទី២៣ ខែឧសភា ប្រភពព័ត៌មាន Global Times បានដកស្រង់សម្ដីរបស់លោក Mishustin ក្នុងវេទិកាធុរកិច្ចរុស្ស៊ី-ចិន ក្នុងទីក្រុងសៀងហៃ ដែលលោក Mishustin បាននិយាយថា ប្រទេសចិននឹងទិញផលិតផលកសិកម្មជាច្រើនពីប្រទេសរុស្ស៊ី ហើយអាជីវកម្មរបស់ប្រទេសរុស្ស៊ី និងចិន កំពុងមានការកើនឡើងយ៉ាងខ្លាំងក្នុងទីផ្សារអន្តរជាតិនៅឆ្នាំនេះ។Russia, China seal economic pacts amid Western criticism | Reuters

សេដ្ឋកិច្ចរុស្ស៊ី-ចិន កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង ដែលជំរុញឱ្យលោកខាងលិចដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជិត ៣០ ភាគរយដល់ចំនួន ១៩០ ពាន់លានដុល្លារ ដែលជំរុញដោយវិស័យថាមពលជាចម្បង។ នៅឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីនៅតែកើនឡើង ៤១% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមទិន្នន័យគយរបស់ចិន។Russia, China sign new agreements, defying Western criticism |  Russia-Ukraine war News | Al Jazeera

លោក Mishustin បាននិយាយថាទំនាក់ទំនងរវាងប្រទេសទាំងពីរ “គឺស្ថិតក្នុងកម្រិតខ្ពស់គ្រប់ពេលវេលា” ។ លោកបានបញ្ជាក់ថា រុស្ស៊ី និងចិន «តែងតែគោរពផលប្រយោជន៍គ្នាទៅវិញទៅមក»។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានបន្តទៀតថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ។ នៅក្នុងវេទិកានេះ នាយកប្រតិបត្តិធនាគារ VTB លោក Andrey Kostin បាននិយាយថា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានស្តុកទុកប្រាក់យន់ ហើយកំពុងផ្តល់ប្រាក់យន់ និងរូប្លែជាង ៧០% នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ Russia, China sign economic pactsប្រភព៖vnexpress

មកស្គាល់ប្រាសាទដ៏អស្ចារ្យមួយ រំលេចខ្លួននៅក្នុងកណ្តាលបារាយណ៍ខាងលិច

0

បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លាចាប់ផ្ដើមកសាងឡើង នៅសតវត្សទី១១(១០០២ ដល់ ១០៦៦) ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២ ដល់ ១០៦៦) ហើយបានបញ្ចប់ជាស្ថាពរនៅក្នុងរជ្ជកាបន្ទាប់គឺ រជ្ជកាលព្រះបាទឧទ័យាទិ្យវរ្ម័នទី២ ដែលត្រូវជាព្រះរាជបុត្ររបស់ទ្រង់(១០៥០ ដល់ ១០៦៦) ។No photo description available.

បារាយណ៍ខាងលិចមានបណ្ដោយប្រវែង៨គីឡូម៉ែត្រ​ និងទទឹង២,២គីឡូម៉ត្រ, ជាប្រភពដែលផ្គត់ផ្គន់ទឹកយ៉ាងសំខាន់ ហើយក៏ជាទីកន្លែងកំសាន្តលេងទឹកដ៏ ពេញនិយម ស​​ម្រាប់ភ្ញៀវក្នុងស្រុក និងអន្តរជាតិដែរ  ជាពិសេសអំឡុងពេលបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលជារដូវក្ដៅ ។​ នៅកណ្ដាលផ្ទៃទឹកនៃបារាណ៍មានទីទួលកោះមួយដែលសាងសង់ប្រាសាទសម្រាប់បូជាដល់ព្រវិស្ណុឈ្មោះ “ប្រាសាទមេបុណ្យឋាងលិច”។បារាយណ៍បួនធំៗ នៃតំបន់អង្គរ AMS Central

ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២(ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។ ប្រាសាទនេះមានលក្ខណៈប្លែក ពិសេស សំនង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។បារាយណ៍ខាងលិច - Visit Cambodia

កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី, មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំនង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច៕បារាយណ៍ខាងលិច - Visit Cambodia

សម្តេច ស ខេង បញ្ជាឱ្យសមត្ថកិច្ចធ្វើយ៉ាងណា ឃាត់ខ្លួនជនសង្ស័យ ដែលបានបង្កគ្រោះថ្នាក់បណ្តាលឱ្យទារកម្នាក់ស្លា.ប់លើស្ពានជ្រោយចង្វារ ឱ្យមកទទួលទោស

0

សម្តេច​ក្រឡាហោម ស ខេ​ង រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ត្រូវ​តែ​ខិតខំ​ស្វែងរក​អ្នក​បង្ក​គ្រោះថ្នាក់​នៅ​លើ​ស្ពាន​ជ្រោយចង្វារ បណ្តាលឱ្យ​ទារក​ម្នាក់​ស្លា​.​ប់ ខណៈ​អ្នក​បង្ក​ត្រូវតែ​ជាប់​ពន្ធនាគារ។

ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ បានកើតឡើតាំងពីដើម​ខែធ្នូ មកម្ល៉េះ ដែល​បណ្តាល​ឱ្យទារក​ម្នាក់​ស្លា​.​ប់ និង​មនុស្ស​២​នាក់​រង​របួសធ្ងន់ រហូត​មក​ដល់​ពេល​នេះ​ជន​បង្ក​មិន​ទាន់​បង្ហាញមុខ​នៅឡើយ ខណៈសមត្ថកិច្ច នៅមិនទាន់ចាប់ជនបង្កបាននៅឡើយ។

សម្តេច ស ខេ​ង បាន​សង្កត់ធ្ងន់ថា ៖”​ខ្ញុំ​មិន​ចាំច្បាប់​យើង​អស់​ទេ ប៉ុន្តែ​គ្រាន់តែដឹងថា ​វា​ពិតជា​មានការ​ជាប់​គុ​.​ក​ក្នុង​ករណី​បែប​ហ្នឹង​”៕ស្ត្រីដែលអះអាងថា ជាជនរងគ្រោះក្នុងករណីគ្រោះថ្នា.ក់ចរា.ចរណ៍មួយ នៅលើស្ពានជ្រោយចង្វារ អះអាងថា គាត់ពិតជាមិនបានផ្ដិតមេដៃ ទទួលយកសំណង ២ ...

Apple បានលុបកម្មវិធីជាង ៨,០០០ ចេញពីប្រទេសវៀតណាម

0

វៀតណាម៖ វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានចំនួនកម្មវិធីច្រើនជាងគេបំផុតដែល Apple លុបចេញក្នុងពិភពលោក ដោយសារតែការក្លែងបន្លំ និងបទពិសោធន៍មិនល្អ។
Apple បានចេញផ្សាយ របាយការណ៍តម្លាភាព App Store ជាលើកដំបូង ដោយបង្ហាញព័ត៌មានជាច្រើនអំពីប្រតិបត្តិការរបស់កម្មវិធីនីមួយៗក្នុងឆ្នាំ ២០២២។ ពត៌មានមួយក្នុងចំណោមព័ត៌មានដែលបានលើកឡើងភាគច្រើនគឺការដកចេញនូវកម្មវិធីបំពានលើវេទិកា ឬតាមសំណើរបស់រដ្ឋាភិបាលជាតិ។Apple removes 8,000 Vietnamese apps for violating design standards

ដូច្នោះហើយ កម្មវិធីរបស់ Apple មានប្រហែល ១.៧៨ លានកាលពីឆ្នាំមុន។ ដែលបច្ចុប្បន្នមានត្រឹមតែជាង ១.៧៧ លានកម្មវិធីប៉ុណ្ណោះ។ ប្រទេសវៀតណាមមានកម្មវិធីចំនួន ៨,៤៦២ ត្រូវបានលុបដោយហេតុផលផ្សេងៗគ្នា ដែលភាគច្រើនជាការបំពានគោលការណ៍រចនាជាមួយនឹងកម្មវិធីចំនួន ៤,៦៥៧ ដែលជាប់ចំណាត់ថ្នាក់ទីប្រាំមួយនៅក្នុងពិភពលោក។ ហើយហេតុផលនៃការបន្លំមានចំនួន ៣,៦២៦ ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក។Apple removes 8,000 Vietnamese apps for fraud | Retail News Asia

របាយការណ៍តម្លាភាពរបស់ក្រុមហ៊ុន Apple ក៏បង្ហាញផងដែរថា វៀតណាមស្ថិតនៅក្នុងប្រទេសកំពូលទាំង ១០ ទាក់ទងនឹងចំនួនអ្នកអភិវឌ្ឍន៍ដែលបានត្អូញត្អែរបន្ទាប់ពីកម្មវិធីត្រូវបានដកចេញដោយមាន ៤១៦ ដង។ ទីផ្សារដែលមានចំនួនកម្មវិធីច្រើនបំផុតដែលត្រូវបានដកចេញពី App Store របស់ Apple គឺប្រទេសចិនដែលមានជាង ៤១ ពាន់ សហរដ្ឋអាមេរិកមានច្រើនជាង ៣២ ពាន់ និងប្រទេសឥណ្ឌាច្រើនជាង ១០ ពាន់៕ ប្រភព៖Cafef.com

ប្រទេសចិនត្រៀមដំណើរការរថភ្លើងល្បឿនលឿនឆ្លងសមុទ្រ

0

ប្រទេសចិន ៖ សារព័ត៌មានចិនបានចុះផ្សាយថា ប្រទេសចិនត្រៀមដំណើរការរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេ ដែលចាកចេញពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen នៅខែកញ្ញា ឆ្នាំ២០២៣ ។ បច្ចុប្បន្ន មន្ត្រីជំនាញរថភ្លើងកំពុងតែសាកល្បងដំណើរការរថភ្លើងនេះ ដោយបានបើកបរចេញពីស្ថានីយរថភ្លើង Fuzhou ដែលស្ថិតនៅភាគខាងកើតខេត្ត Fujian ។Countries With the Most High Speed Rail - WorldAtlas

មន្ត្រីជំនាញរថភ្លើងលើកឡើងថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen បានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៧ មកម៉្លេះ ដែលមានប្រវែងសរុបជាង២៧៧គីឡូម៉ែត្រ និងបានឆ្លងកាត់ទីក្រុងធំៗជាច្រើនដូចជា ទីក្រុងពូធៀន, ឈួនចូវ និងឆាងចូវ ហើយមានស្ពានឆ្លងសមុទ្រចំនួន៣កន្លែងដែលតភ្ជាប់ឈូងសមុទ្រមៃចូវ, ឈូងសមុទ្រឈួនចូវ និងឈូងសមុទ្រអានហៃ ព្រមទាំងទីក្រុង Xiamen ផងដែរ ។

រថភ្លើងល្បឿនលឿនធ្វើដំណើរចាកចេញពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen នេះ អាចរត់ក្នុងល្បឿនលឿនបំផុត គឺស្មើនឹង៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ដែលធ្វើឱ្យការធ្វើដំណើរពីទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen ចំណាយពេលមិនដល់១ម៉ោងទេ ។ គេរំពឹងថា រថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រនេះ នឹងចាប់ផ្តើមផ្តល់សេវាកម្មធ្វើដំណើរដល់ពលរដ្ឋចិន នៅចុងខែកញ្ញា ឆ្នាំ២០២៣ នេះ ៕Erik Solheim on Twitter: "The high-speed rail from Fuzhou to Xiamen in  Fujian China ???????? has entered the track laying stage, and it is expected  that it will be put into operation ប្រភព ៖ China Face

ជី ដេវីត អបអរប្អូនស្រីពីចម្ងាយក្រោយបញ្ចប់ការសិក្សាបានដោយជោគជ័យបំពេញក្តីស្រមៃលោក១២ឆ្នាំមុន

0

ទោះបីជាមិនបានអបអរប្អូនស្រីដោយផ្ទាល់នៅថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា តារាចម្រៀងជី ដេវីត បានអបអរប្អូនស្រី ងួន ចាន់ដារីយ៉ា ពីចម្ងាយនិងបង្ហាញអារម្មណ៍មានមោទកភាពចំពោះប្អូនដែលធ្វើឱ្យក្តីស្រមៃរបស់លោករយៈពេល១២ឆ្នាំមកនេះក្លាយជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN6MIPlwOBCWqcx4WtUUqHJ2kAWDOaSliKMh__aoyB4kvTy34DuYEQTv_bDim9qSuonpXf08fxWqoljP5Vt8Pil9-vBMy9TdXycCe9VM7wsYaK_60vC9kMU9fvqJWVtDLM__8e-6WXDcEU4SddjsktMnYqF7191sFKfPKKPRWpesC_k8MTZ7TPXj3v/s2048/346878119_3536375123356344_8011809129569667672_n.jpg

ក្រោយពីមមាញឹកជាមួយការងារសិល្បៈមួយក្ឌាំង តារាចម្រៀង ជី ដេវីត និងគូស្នេហ៍ អ្នកនាង ទេព បូព្រឹក្ស បានឆ្លៀតពេលទៅកម្សាន្តនៅលើទឹកដីបែបអឺរ៉ុបសាងភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំងធ្វើឱ្យអ្នកគាំទ្រច្រណែនមិនតិចនោះទេ រួមទាំងការដើរទិញរបស់ប្រេនៗជាច្រើនទុកជាកាដូសម្រាប់ខ្លួនឯង។ ជាមួយគ្នានេះដោយសារតែខ្លួននៅក្រៅប្រទេសមិនបានចូលរួមអបអរប្អូនស្រីក្នុងថ្ងៃទទួលសញ្ញាបត្រដោយផ្ទាល់លោកបានបង្ហោះសារអបអរប្អូនស្រីពីចម្ងាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi85hJx8Ac3eah71QTzJFC2fRczZFkrWXaGkzUjfulyll6fNAZ-iPO8eGcREg9k4_9kI9BfMunAvgXdYsvyW8G7z0XGEoHQPap_mSN3toq8xe3IZAKNOFUYMjAsByUjmVZ0GtgoiRD0qgL0dpX9D6hRa6ekkvrhSN1tHqfTvIWd0LR7WG2tvZvIkFMq/s2048/348869545_950350776167992_5033411368092748651_n.jpg

នៅយប់ថ្ងៃទី២៤ ខែឧសភា ម៉ោងនៅប្រទេសកម្ពុជា តារាចម្រៀង ជី ដេវីត បានបង្ហោះសារអបអរប្អូនយ៉ាងដូច្នេះថា «ក្នុងថ្ងៃនេះ ប្អូនស្រីរបស់ខ្ញុំបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា ឯកទេស បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្តីស្រមៃរបស់ខ្ញុំកាលពី ១២ឆ្នាំមុន ត្រូវបានសម្រេចជាច្រើននៅក្នុងឆ្នាំនេះ ។ ខ្ញុំត្រូវកំណត់គោលដៅថ្មីទៀតសម្រាប់ជំនាន់ក្រោយ ក្នុងនាមខ្ញុំ ជាបងប្រុស ជាឳពុកជាម្តាយផង I’m so Proud of you My Dariya»។

ងាកទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស វិញក៏បានបង្ហាញរំភើបយ៉ាងខ្លាំងចំពោះប្អូនថ្លៃក្នុងថ្ងៃទទួលសញ្ញាបត្រ ព្រមទាំងមានបំណងចង់ឱ្យប្អូនថ្លៃបន្តការសិក្សាថ្នាក់អនុបណ្ឌិតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_7VyGBdMjoOE-5siH_-yQ67rbrdZ0HBvXAj1T1n5y-JglGk5iojiJEZ7-rnxFWXT5_XeSyXWAh67Xixq9mbamxUl3OCYvZBinguJWmh0RoNFDq3rQexyfgdZCGm9g2mVN_9JZRNLnxH0J87ELDiju_w-KvNxbWoJuXbLSwa1DngBshtn6fqMOPi8/s2048/349095897_799230434685026_498960356341592700_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2NC5HHXCQRomOM9wUhvANA2vRBmYr4URcAViadMU02h1oyH20d1qax32gUbeP_0QmpbaILVZgrvFMg0deDZYntSzF2llJj0ufTJ3a3dKHBctiDNC9cOwArVuH8AcnfKC_6J0USmP94nJevifQvk-8l0piKlOJHSEQru5a6nWerKGjOLsxp4qVH3Kr/s2048/348847460_801386804866129_3135948789349181890_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6yMLNdZO5C8l2Zosf2SAktJSLtE2fIV4Xr9NEvF8ro1iwwhXZ5kQI8tEsOTAXtyrKR8gJoWxj-J6Lm_DmZiyCjJ1cV7qgI1t2FWYgz7713hAidDO6_135Y9wjmbHkguZcmp6RrDftp4qhitevUP7AsBPGSPqRb1tQINLjctKgdUUY8favLcfKY-Rh/s1280/348741439_681027820151264_7106840099392201305_n.jpg

រដ្ឋបាលកំពង់ចាម ច្រា.នចោលអាជ្ញាធរពា.ក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ ខណៈ ឈូសឆាយដីទំហំមួយហិចតាជាល្បិចកលជនខិលខូច

0

រដ្ឋបាលខេត្តកំពង់ចាមបានចេញលិខិតបំភ្លឺ និងច្រានចោលការលើកឡើងរបស់បុរសម្នាក់ដែលថាអាជា្ញធរស្រុកស្រីសន្ធរ ពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបុរសនោះក៏បានចេញមុខសូមទោសជាសាធារណៈផងដែរ។ ចំពោះការឈូសឆាយដីទំហំប្រហែលមួយហិចតារដ្ឋបាលខេត្តបានបំភ្លឺថាជាល្បិចកលរបស់ជនខិលខូច ដែលមានចេតនាឈូសឆាយឱ្យបានស្អាតដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះជូនពួកគេ។

នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានបកស្រាយបំភ្លឺថា កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្ដាញសង្គមនានា នូវវីដេអូ មានរយៈពេល៩នាទី៣១វិនាទី របស់បុរសម្នាក់ឈ្មោះ ឌុច ភាស់ អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើការចោទប្រកាន់មកលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អំពីការឃុបឃិត ឈូសឆាយ ដីបឹងចារ នៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរជំនាញ និងអាជ្ញាធរបានជួបជាមួយ សាម៉ីខ្លួនផ្ទាល់ ហើយសាម៉ីខ្លួនបានបកស្រាយថាខ្លួនមានការយល់ច្រឡំទើបមានការប្រើប្រាស់ពាក្យសំដីជ្រុលហួសហេតុធ្វើឱ្យប៉ះពាល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា ឈានដល់ធ្វើការចោទប្រកាន់ខុសការពិត ជាមួយគ្នានេះបុរសខាងលើក៏បានធ្វើការសុំទោសជាសាធារណៈ តាមរយៈបណ្តាញសង្គមផងដែរ។
លិខិតដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះក្រុមការងារខេត្តចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបាននឹងកំពុងដំណើរការចុះបញ្ជីដោយប្រុងប្រយ័ត្ននៅក្នុងតំបន់នេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការហាមឃាត់ការចុះបញ្ជីដីធ្លីដែលមានភាពមិនប្រក្រតី។

ចំពោះការ ឈូសឆាយដីទំហំប្រហែលមួយហិចតាជាល្បិចកលរបស់ជនខិលខូចដែលមានចេតនាឈូសឆាយឱ្យបានស្អាតដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះជូនពួកគេ។ ប៉ុន្តែដោយក្ដាប់បានព័ត៌មាននេះ ក្រុមការងារចម្រុះខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះចំណត់ដីផ្ទៃបឹងចារ ដែលស្ថិតនៅភូមិក្ស ភូមិ ព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉កថ្មី ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដើម្បីប្ដូរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋរួចរាល់ហើយ៕

May be an illustration of text

ជនខិលខូចប្រើប្រាស់បច្ចេកវិទ្យា AI បន្លំធ្វើជាមិត្តភក្តិបោកឱ្យផ្ទេរប្រាក់

0

ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានចិនបានចុះផ្សាយពីការបោកប្រាស់ថ្មីមួយទៀត គឺជនខិលខូចបានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI មកបោកប្រាស់ជនរងគ្រោះរហូតយល់ព្រមផ្ទេរប្រាក់អស់ប្រាក់ចំនួន៤លាន៣សែនយាន់ ។ ជនរងគ្រោះលើកឡើងថា បច្ចេកវិទ្យា AI អាចបន្លំផ្ទៃមុខ និងសំឡេងរបស់អ្នកណាម្នាក់ដូចគ្នាបេះបិទ ។

ហេតុការណ៍នេះបានកើតឡើងចំពោះបុរសម្នាក់រស់នៅទីក្រុងហ្វូចូវ ខេត្ត Fujian ។ បុរសរងគ្រោះជាអ្នកធ្វើការក្នុងក្រុមហ៊ុនអាជីវកម្មមួយនិយាយថា ខ្លួនបានទទួលវីដេអូខលពីទូរស័ព្ទអនាមិកមួយ ហើយនៅពេលសន្ទនាគ្នាតាមវីដេអូនោះ លោកបានឃើញផ្ទៃមុខមិត្តភក្តិរបស់លោកនិយាយជាមួយលោក ។ ចំណែកសំឡេងវិញ គឺដូចគ្នានឹងមិត្តលោកខ្លាំងណាស់ រហូតដល់លោកមិនអាចបែងចែកថា វាជាសំឡេងពិតប្រាកដ ឬសំឡេងក្លែងក្លាយ ។Fraudsters' New Trick Uses AI Voice Cloning to Scam People - TheStreet

ក្រោយមក ជនខិលខូចទូរស័ព្ទមកប្រាប់ថា ខ្លួនមានបញ្ហាក្នុងគ្រួសារ ហើយសូមឱ្យលោកជួយ ដោយឱ្យលោកផ្ទេរប្រាក់ទៅឱ្យគេជាបន្ទាន់ ។ ជននោះអះអាងថា នឹងយកប្រាក់នេះទៅដេញថ្លៃការងារមួយរបស់រដ្ឋ ធ្វើឱ្យលោកជឿទាំងស្រុង រួចក៏យល់ព្រមផ្ទេរប្រាក់តាមសំណូមពរ ។

ទោះយ៉ាងណា ក្រោយពីបានសន្ទនាគ្នា និងផ្ទេរប្រាក់ចប់សព្វគ្រប់ លោកក៏បានផ្ញើសារទៅកាន់មិត្តភក្តិជិតស្និទ្ធរូបនេះ ស្រាប់តែមិត្តរបស់លោកមិនដឹងរឿងរ៉ាវដែលកើតឡើងទេ លោកក៏ដឹងភ្លាមៗថា មានគេបន្លំធ្វើជាមិត្តរបស់លោក ។ លោកបានទៅដាក់ពាក្យបណ្តឹង និងជូនដំណឹងទៅកាន់ធនាគារផងដែរឱ្យពិនិត្យមើលការផ្ទេរប្រាក់នេះឡើងវិញ បន្ទាប់មក លោកក៏បានទទួលប្រាក់ត្រឡប់មកវិញចំនួនតែ៣លាន៤សែនយាន់ប៉ុណ្ណោះ ចំណែកប្រាក់នៅសល់ គឺគេកំពុងតាមដាន ។Scammer uses AI to pose as man's friend, steals R12 million | Business

ក្រោយហេតុការណ៍នេះ មន្ត្រីប៉ូលិសបានដាស់តឿនទៅកាន់ពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងពិនិត្យមើលអ្នកសន្ទនាជាមួយយើងឱ្យគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តផ្ទេរប្រាក់ទៅឱ្យនរណាម្នាក់ ពីព្រោះបច្ចុប្បន្ន គេបានយកបច្ចេកវិទ្យាទំនើបមកប្រើប្រាស់ក្នុងផ្លូវខុសកាន់តែច្រើន ៕

ប្រភព ៖ Mono News