ប្រជាពលរដ្ឋ និងអាជីវករក្នុងក្រុងកំពត ព្រមទាំងភ្ញៀវទេចរជាតិបង្ហាញការព្រួយបារម្ភចំពោះការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងដងព្រែកដែលបង្កឱ្យបំពុលបរិស្ថាន ខណៈទឹកទាំងនោះជះក្លិនស្អុយជាខ្លាំង។
ជាក់ស្តែង មានគណនីហ្វេកប៊ុកមួយឈ្មោះថា Sidavine Sun បានបង្ហោះរិះគន់ថា៖ “មិនហ៊ានផុសពេលសុីហ្គេម ខ្លាចគេថាវៃប្រហារការរៀបចំរបស់អាជ្ញាធរ ខ្ញុំគ្មានពាក្យរិះគន់ទេ មានតែពាក្យសរសើរលើកទឹកចិត្ត ព្រោះខ្ញុំពិតជាគិតថាពួកគាត់ធ្វើបានល្អណាស់។ តែខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអ្វីនៅតែគ្មានដំណោះស្រាយការបង្ហូរលូទឹកស្អុយចូលទៅក្នុងព្រែកកំពត? ការរៀបចំឆ្នេរកំសាន្តតាមព្រែកកំពតពិតជាធ្វើបានល្អ ទាស់តែត្រង់លូទឹកស្អុយហ្នឹងតែម្តង។ ពីក្មេង ខ្ញុំធ្លាប់ងូតទឹកព្រែកនេះស្ទើរតែរាល់ថ្ងៃ ឥឡូវកុំថាតែលាងជើងក៏មិនចង់ហ៊ានផង។ ថ្ងៃសុីហ្គេម ប្រណាំងទូកនៅខាងត្បូងវេទិការគណកម្មការ ចំហាយស្អុយខ្លាំងជះមកលើអ្នកមកមើលប្រណាំងទូក ខ្ញុំលឺជនបរទេសមួយចំនួនសម្តែងពាក្យសោកស្តាយថា ព្រែកដ៏ស្រស់ស្អាតដែលគួរអោយចង់ហែលតែមិនអាចហែលបាន។ ល្ងាចឡើង ដើរលេងតាមមាត់ព្រែកស្រូបខ្យល់បរិសុទ្ធលែងបាន ធុំខ្លិនតែលូ។ នេះជាសម្តីប្រជាពលរដ្ឋម្នាក់តែប៉ុណ្ណោះ ខ្ញុំអត់មានបក្សណាទេ មិនដែលទៅបោះឆ្នោតផង។ បញ្ជាក់៖ លូទឹកស្អុយមានច្រើនកន្លែងតាមបណ្តោយឆ្នេរខាងកើតព្រែក ឯខាងលិចមិនបាច់និយាយទេ កាន់តែយ៉ាប់ សឹងតែគ្រប់ផ្ទះបង្ហូរចូលទាំងអស់។ ខែវស្សាហូរទៅសមុទ្រ ខែប្រាំងហូរទៅទឹកឈូរ បែកវ៉ល់ពេញហ្នឹងអ្នកដើរលេងរកតែរីស៊តតាមមាត់ព្រែក ហក់ទឹកព្រោងៗ ចាបាយមាំហាស់ខ្ញុំចង់ចាបាយដែរ តែទៅអត់រួច”។
ទាក់ទងនឹងរឿងនេះ អាជ្ញាធរហាក់មិនទាន់មានការដោះស្រាយ លើបញ្ហាការបង្ហូរទឹកកង្វក់ចូលស្ទឹង ទន្លេ ព្រែក នៅឡើយទេ ខណៈបច្ចុប្បន្ន គេនៅតែឃើញមានបញ្ហានេះដដែលៗ ជាក់ស្ដែង ការបង្ហូរទឹកកង្វក់ទៅក្នុងព្រែកខេត្តកំពត ចំថ្ងៃប្រកួតសុីហ្គេមតែម្តង៕










