សម្តេចក្រឡាហោម ស ខេង រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឱ្យសមត្ថកិច្ចត្រូវតែខិតខំស្វែងរកអ្នកបង្កគ្រោះថ្នាក់នៅលើស្ពានជ្រោយចង្វារ បណ្តាលឱ្យទារកម្នាក់ស្លា.ប់ ខណៈអ្នកបង្កត្រូវតែជាប់ពន្ធនាគារ។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បានកើតឡើតាំងពីដើមខែធ្នូ មកម្ល៉េះ ដែលបណ្តាលឱ្យទារកម្នាក់ស្លា.ប់ និងមនុស្ស២នាក់រងរបួសធ្ងន់ រហូតមកដល់ពេលនេះជនបង្កមិនទាន់បង្ហាញមុខនៅឡើយ ខណៈសមត្ថកិច្ច នៅមិនទាន់ចាប់ជនបង្កបាននៅឡើយ។
សម្តេច ស ខេង បានសង្កត់ធ្ងន់ថា ៖”ខ្ញុំមិនចាំច្បាប់យើងអស់ទេ ប៉ុន្តែគ្រាន់តែដឹងថា វាពិតជាមានការជាប់គុ.កក្នុងករណីបែបហ្នឹង”៕











