បរទេស៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា ទំហំទីផ្សារពាណិជ្ជកម្មរុស្ស៊ី-ចិន ត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតកំពូលថ្មីចំនួន ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ។
កាលពីថ្ងៃទី២៣ ខែឧសភា ប្រភពព័ត៌មាន Global Times បានដកស្រង់សម្ដីរបស់លោក Mishustin ក្នុងវេទិកាធុរកិច្ចរុស្ស៊ី-ចិន ក្នុងទីក្រុងសៀងហៃ ដែលលោក Mishustin បាននិយាយថា ប្រទេសចិននឹងទិញផលិតផលកសិកម្មជាច្រើនពីប្រទេសរុស្ស៊ី ហើយអាជីវកម្មរបស់ប្រទេសរុស្ស៊ី និងចិន កំពុងមានការកើនឡើងយ៉ាងខ្លាំងក្នុងទីផ្សារអន្តរជាតិនៅឆ្នាំនេះ។Russia, China seal economic pacts amid Western criticism | Reuters

សេដ្ឋកិច្ចរុស្ស៊ី-ចិន កាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង ដែលជំរុញឱ្យលោកខាងលិចដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជិត ៣០ ភាគរយដល់ចំនួន ១៩០ ពាន់លានដុល្លារ ដែលជំរុញដោយវិស័យថាមពលជាចម្បង។ នៅឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីនៅតែកើនឡើង ៤១% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមទិន្នន័យគយរបស់ចិន។Russia, China sign new agreements, defying Western criticism |  Russia-Ukraine war News | Al Jazeera

លោក Mishustin បាននិយាយថាទំនាក់ទំនងរវាងប្រទេសទាំងពីរ “គឺស្ថិតក្នុងកម្រិតខ្ពស់គ្រប់ពេលវេលា” ។ លោកបានបញ្ជាក់ថា រុស្ស៊ី និងចិន «តែងតែគោរពផលប្រយោជន៍គ្នាទៅវិញទៅមក»។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានបន្តទៀតថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ។ នៅក្នុងវេទិកានេះ នាយកប្រតិបត្តិធនាគារ VTB លោក Andrey Kostin បាននិយាយថា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានស្តុកទុកប្រាក់យន់ ហើយកំពុងផ្តល់ប្រាក់យន់ និងរូប្លែជាង ៧០% នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ Russia, China sign economic pactsប្រភព៖vnexpress