ទោះបីជាមិនបានអបអរប្អូនស្រីដោយផ្ទាល់នៅថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា តារាចម្រៀងជី ដេវីត បានអបអរប្អូនស្រី ងួន ចាន់ដារីយ៉ា ពីចម្ងាយនិងបង្ហាញអារម្មណ៍មានមោទកភាពចំពោះប្អូនដែលធ្វើឱ្យក្តីស្រមៃរបស់លោករយៈពេល១២ឆ្នាំមកនេះក្លាយជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN6MIPlwOBCWqcx4WtUUqHJ2kAWDOaSliKMh__aoyB4kvTy34DuYEQTv_bDim9qSuonpXf08fxWqoljP5Vt8Pil9-vBMy9TdXycCe9VM7wsYaK_60vC9kMU9fvqJWVtDLM__8e-6WXDcEU4SddjsktMnYqF7191sFKfPKKPRWpesC_k8MTZ7TPXj3v/s2048/346878119_3536375123356344_8011809129569667672_n.jpg

ក្រោយពីមមាញឹកជាមួយការងារសិល្បៈមួយក្ឌាំង តារាចម្រៀង ជី ដេវីត និងគូស្នេហ៍ អ្នកនាង ទេព បូព្រឹក្ស បានឆ្លៀតពេលទៅកម្សាន្តនៅលើទឹកដីបែបអឺរ៉ុបសាងភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំងធ្វើឱ្យអ្នកគាំទ្រច្រណែនមិនតិចនោះទេ រួមទាំងការដើរទិញរបស់ប្រេនៗជាច្រើនទុកជាកាដូសម្រាប់ខ្លួនឯង។ ជាមួយគ្នានេះដោយសារតែខ្លួននៅក្រៅប្រទេសមិនបានចូលរួមអបអរប្អូនស្រីក្នុងថ្ងៃទទួលសញ្ញាបត្រដោយផ្ទាល់លោកបានបង្ហោះសារអបអរប្អូនស្រីពីចម្ងាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi85hJx8Ac3eah71QTzJFC2fRczZFkrWXaGkzUjfulyll6fNAZ-iPO8eGcREg9k4_9kI9BfMunAvgXdYsvyW8G7z0XGEoHQPap_mSN3toq8xe3IZAKNOFUYMjAsByUjmVZ0GtgoiRD0qgL0dpX9D6hRa6ekkvrhSN1tHqfTvIWd0LR7WG2tvZvIkFMq/s2048/348869545_950350776167992_5033411368092748651_n.jpg

នៅយប់ថ្ងៃទី២៤ ខែឧសភា ម៉ោងនៅប្រទេសកម្ពុជា តារាចម្រៀង ជី ដេវីត បានបង្ហោះសារអបអរប្អូនយ៉ាងដូច្នេះថា «ក្នុងថ្ងៃនេះ ប្អូនស្រីរបស់ខ្ញុំបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា ឯកទេស បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្តីស្រមៃរបស់ខ្ញុំកាលពី ១២ឆ្នាំមុន ត្រូវបានសម្រេចជាច្រើននៅក្នុងឆ្នាំនេះ ។ ខ្ញុំត្រូវកំណត់គោលដៅថ្មីទៀតសម្រាប់ជំនាន់ក្រោយ ក្នុងនាមខ្ញុំ ជាបងប្រុស ជាឳពុកជាម្តាយផង I’m so Proud of you My Dariya»។

ងាកទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស វិញក៏បានបង្ហាញរំភើបយ៉ាងខ្លាំងចំពោះប្អូនថ្លៃក្នុងថ្ងៃទទួលសញ្ញាបត្រ ព្រមទាំងមានបំណងចង់ឱ្យប្អូនថ្លៃបន្តការសិក្សាថ្នាក់អនុបណ្ឌិតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_7VyGBdMjoOE-5siH_-yQ67rbrdZ0HBvXAj1T1n5y-JglGk5iojiJEZ7-rnxFWXT5_XeSyXWAh67Xixq9mbamxUl3OCYvZBinguJWmh0RoNFDq3rQexyfgdZCGm9g2mVN_9JZRNLnxH0J87ELDiju_w-KvNxbWoJuXbLSwa1DngBshtn6fqMOPi8/s2048/349095897_799230434685026_498960356341592700_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2NC5HHXCQRomOM9wUhvANA2vRBmYr4URcAViadMU02h1oyH20d1qax32gUbeP_0QmpbaILVZgrvFMg0deDZYntSzF2llJj0ufTJ3a3dKHBctiDNC9cOwArVuH8AcnfKC_6J0USmP94nJevifQvk-8l0piKlOJHSEQru5a6nWerKGjOLsxp4qVH3Kr/s2048/348847460_801386804866129_3135948789349181890_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6yMLNdZO5C8l2Zosf2SAktJSLtE2fIV4Xr9NEvF8ro1iwwhXZ5kQI8tEsOTAXtyrKR8gJoWxj-J6Lm_DmZiyCjJ1cV7qgI1t2FWYgz7713hAidDO6_135Y9wjmbHkguZcmp6RrDftp4qhitevUP7AsBPGSPqRb1tQINLjctKgdUUY8favLcfKY-Rh/s1280/348741439_681027820151264_7106840099392201305_n.jpg