Home Blog Page 1667

រកឃើញផ្នូរអវកាសរបស់ជនជាតិជប៉ុននៅលើឋានព្រះច័ន្ទ

0

បរទេស៖ យានអវកាស Lunar Reconnaissance Orbiter របស់អង្គការ NASA បានរកឃើញកំទេចកំទីពីយានអវកាស Hakuto-R ឯកជនរបស់ជប៉ុន ដែលបានបរាជ័យក្នុងការចុះចតនៅលើឋានព្រះច័ន្ទកាលពីខែមេសា។Japan's lunar probe discovers moon cave, which may be optimal base for space  exploration | The Japan Times

នៅថ្ងៃទី ២៦ ខែមេសា កាមេរ៉ា LRO បានថតរូបចំនួន ១០ នៅជុំវិញតំបន់ចុះចតរបស់អវកាសជប៉ុន Hakuto-R ហើយអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA ដែលទទួលបន្ទុកគម្រោងបានសម្រេចចិត្តស្វែងរកអ្នកចុះចតរបស់ជប៉ុនដែលបានបាត់ខ្លួនកាលពីខែមេសា។ រូបថតដែលបានចែករំលែកដោយក្រុម Lunar Reconnaissance Camera (LROC) កាលពីថ្ងៃទី ២៣ ខែឧសភា បានបង្ហាញអំពីកំទេចកំទីធំៗចំនួន ៤ និងការផ្លាស់ប្តូរបន្តិចបន្តួចលើផ្ទៃព្រះច័ន្ទនៅរយៈទទឹង ៤៧,៥៨១ ដឺក្រេខាងជើង និងរយៈបណ្តោយ ៤៤,០៩៤ ដឺក្រេខាងកើត។Japanese Company Ispace Fears Moon Probe Crash-Landed

គួររំលឹកផងដែរ កាលពីថ្ងៃទី ២៥ ខែមេសា ក្រុមហ៊ុន iSpace បានបាត់បង់ទំនាក់ទំនងជាមួយស្ថានីយ៍ចុះចត Hakuto-R របស់ជប៉ុនដែលដឹកមនុស្សយន្ត ឆ្ពោះទៅកាន់រណ្ដៅភ្នំភ្លើង Atlas ។ ក្រោយមកក្រុមហ៊ុនបានបញ្ជាក់ថា ស្ថានីយ៍អវកាស Hakuto-R ត្រូវបានបរាជ័យក្នុងការចុះចតឋានព្រះច័ន្ទហើយ។

ទោះបីជាយានអវកាស Hakuto-R របស់ជប៉ុនបានបរាជ័យក្នុងការចុះចតក៏ដោយ ក៏ពួកគេកំពុងព្យាយាមត្រលប់ទៅឋានព្រះច័ន្ទវិញ។ ដែលក្រុមហ៊ុន iSpace ក៏កំពុងអភិវឌ្ឍបេសកកម្មទីពីរ និងទីបីសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ផងដែរ៕Discovery of 50km cave raises hopes for human colonisation of moon | The  moon | The Guardian ប្រភព៖vnexpress

ឧកញ៉ា ខេមរៈ សិរីមន្ត បកស្រាយទាំងខ្សឹកខ្សួលព្រោះដឹងរឿងច្រើនទាក់ទងនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

0

មិនឱ្យខកសន្យា នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើការឡាយនៅលើផេករបស់លោកបកស្រាយរឿងជាច្រើន ក្នុងនោះក៏និយាយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឧកញ៉ា ខេមរៈ សិរីមន្ត បកស្រាយទាំងខ្សឹកខ្សួលព្រោះដឹងរឿងច្រើននៅពីក្រោយខ្នថ ហើយការឡាយនេះមែនទែនទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនចង់ឱ្យលោកឡាយនោះព្រោះខ្លាចប៉ះពាល់ដល់ខ្លួនឯង។May be an image of 1 person, standing and indoor

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងច្រើន ព្រមទាំងឱ្យបងប្អូនដែលកំពុងBully ដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គិតពិចារណាសាជាថ្មី។ តារាចម្រៀងរូបនេះបានទម្លាយថាហេតុដែលលោកធ្វើការឡាយនេះព្រោះមិនអាចឱបដៃឈរមើលប្អូនប្រុសដ៏ល្អម្នាក់ដែលសំដៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវគេធ្វើបាប លាបពណ៌សព្វបែបយ៉ាង នោះទេ ព្រោះអ្នកឧកញ៉ាជាមនុស្សមានចិត្តទូលាយណាស់ ជាក្មេងម្នាក់ដែលឆ្លងកាត់ការលំបាកតស៊ូគ្រប់បែបយ៉ាង ពេលចំណេញមិនយកលុយដាក់ហោប៉ៅខ្លួនឯងទេគឺយកលុយជួយប្រជាជនទាំងមូល។May be an image of 2 people and text

តារាចម្រៀងរូបនេះបន្តទៀតថា បងប្អូនមាននៅចាំទេ ពេលប្រជាជនជួបគ្រោះទឹកជំនន់ អ្នកឧកញ៉ា នេះហើយខ្នះខ្នែងជួយប្រជាជនជួបទុក្ខលំបាកមិនឱបដៃឈរមើលឡើយ ហើយគ្រានោះហើយដែលលោកឃើញពីទឹកចិត្តដ៏ធំធេងរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ធ្វើឱ្យលោកទាក់ចិត្តជាមួយអ្នកឧកញ៉ាពីភាពសប្បុរសរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់បទ «វ៉ៃយកTOP1» រូបនេះបានលើកឡើងទៀតថា បងប្អូននៅចាំទេពេលគ្រោះអាសន្នកូវីដ អ្នកឧកញ៉ាបានជួយឧបត្ថម្ភរាប់លានដុល្លារដើម្បីមានវ៉ាក់សាំងចាក់ប្រជាជន។

ឧកញ៉ា ខេមរៈ សិរីមន្ត បានបន្តទៀតថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនចង់មានជម្លោះជាមួយអ្នក Bully គាត់ទេ ហើយការដែលលោកឡាយនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មិនចង់អនុញ្ញាតិដែរព្រោះខ្លាចប៉ះពាល់ដល់លោក។ ក្នុងនោះលោកក៏បញ្ជាក់រឿងដែលមានអ្នកចេញវីដេអូនោះគឺគេចង់បញ្ជាក់ថាគេកំពុងធ្វើការ ហើយប្រើបេះដូងចេញមកការពារក្រុមហ៊ុន ដែលអ្នកឧកញ៉ា កំពុងជួយកម្មកររាប់ម៉ឺននាក់។No photo description available.

តារាចម្រៀងមានងារជាឧកញ៉ារូបនេះក៏បានបកស្រាយទាំងខ្សឹកខ្សួលផងដែរព្រោះជារឿងប៉ះពាល់ដល់ចិត្តរបស់លោកដែលឃើញមានមនុស្សជាច្រើនមិនដឹងរឿងពីក្រោយខ្នង ហើយបានប្រើពាក្យពេចន៍Bully មនុស្សល្អ។ ឧកញ៉ា ក៏បាននិយាយទៀតថាការរកស៊ីរមែងអាស្រ័យលើសេដ្ឋកិច្ច បើសេដ្ឋកិច្ចល្អនោះក៏រកស៊ីក៏ទៅតាមហ្នឹង តែបើសេដ្ឋកិច្ចមិនល្អក៏ទៅតាមហ្នឹងដូចគ្នា អ្នកដែលរកស៊ីពិតប្រាកដជាដឹងរឿងនេះហើយ៕

@iyun947

????

♬ original sound – I yun – I yun

អ្នកគាំទ្រ Muay Thai សាទរក្រោយថៃមិនដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៥

0

ប្រទេសថៃ ៖ សហព័ន្ធកីឡាស៊ីហ្គេមប្រទេសថៃបានបោះឆ្នោតកែប្រែលក្ខន្តិកៈជាទ្រង់ទ្រាយធំក្នុងរយៈពេល៦២ឆ្នាំ អំពីការដាក់បញ្ចូលប្រភេទកីឡាសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ហើយការដាក់បញ្ចូលនេះ គឺផ្តោតតែលើកីឡាសកលប៉ុណ្ណោះ ។ សហព័ន្ធនេះបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមដែលប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះ ខ្លួននឹងមិនដាក់គុនខ្មែរចូលក្នុងការប្រកួតទេ ។Thailand announced that it will “take measures” against massively  naturalized athletes at the 33rd SEA Games

អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោក Chaiyaphak Siriwat ក្នុងឋានៈជាប្រធានសហព័ន្ធកីឡាស៊ីហ្គេមលើកឡើងថា ប្រភេទកីឡាដែលត្រូវដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសថៃ គឺថៃនឹងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ថា តើនឹងត្រូវដាក់បញ្ចូលកីឡាណាខ្លះដើម្បីឱ្យស្របនឹងស្តង់ដារសកល រីឯកីឡាក្នុងស្រុកនឹងមានការជជែកគ្នាម្តងទៀតថា តើថៃនឹងដាក់បញ្ចូលកីឡាអ្វីខ្លះសម្រាប់ការប្រកួតស៊ីហ្គេមលើកក្រោយ ។

ចំណែករឿងការដាក់បញ្ចូលកីឡាគុនខ្មែរក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសថៃ លោក Chaiyaphak Siriwat និយាយថា ស៊ីហ្គេមលើកទី៣៣ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនោះ ច្បាស់ណាស់ ថៃនឹងមិនដាក់បញ្ចូលគុនខ្មែរទេ ហើយថៃនឹងយក Muay Thai មកដាក់ជំនួសវិញ ។Daniel earns Muay Thai win number two | Shepparton News

ក្រោយពីថៃប្រកាសថា មិនដាក់គុនខ្មែរក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ បានធ្វើឱ្យអ្នកគាំទ្រ Muay Thai អបអរសាទរយ៉ាងខ្លាំង ហើយពួកគេនិយាយថា គុនខ្មែរនឹងបាត់បង់ឱកាសប្រកួតរហូត ដោយពួកគេបាននាំគ្នាបញ្ចេញមតិដូចៗគ្នាថា វាជារឿងល្អដែលប្រទេសថៃសម្រេចចិត្តបែបនេះ ហើយពួកគេជឿថា គុនខ្មែរអាចមានឱកាសប្រកួតស៊ីហ្គេមតែ១លើកប៉ុណ្ណោះនៅប្រទេសកម្ពុជា ។ ចំណែកអ្នកលេងបណ្តាញសង្គមថៃខ្លះទៀតសំណូមពរថា ហាមដាក់បញ្ចូលអុកខ្មែរ និងល្បុកាតោ ក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសថៃ ព្រោះកីឡាទាំងពីរនេះគ្មានស្តង់ដារជាកីឡាសកលទេ ។

អ្នកលេងបណ្តាញសង្គមថៃនិយាយថា ហាមប្រទេសថៃយកអុកខ្មែរមកប្រកួតក្នុងស៊ីហ្គេមនៅថៃ ព្រោះវាជាការលេងអុកធម្មតា ហើយហៅថាជាកីឡាយ៉ាងម៉េចទៅ ។ ដូចគ្នានេះ ម្នាក់ទៀតថា ថៃត្រូវជ្រើសយកតែប្រភេទកីឡាសកលប៉ុណ្ណោះ ហើយយកកីឡាល្បុកាតោរបស់ខ្មែរចេញផង ។Ranking The 5 Fastest Muay Thai Fighters In History | Evolve Daily

ចំណែកពលរដ្ឋថៃម្នាក់ទៀតលើកឡើងថា សូមឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមតែម្តងនេះគ្រប់គ្រាន់ហើយ ហើយកម្ពុជាកុំធ្វើជាម្ចាស់ផ្ទះទៀត ព្រោះកម្ពុជារៀបចំការប្រកួតស៊ីហ្គេមគ្មានប្រយោជន៍តាំងពីបើកឆាកមកម៉្លេះ ។ បើកម្ពុជាទៅមិនរួចទេ កុំបំពានអី ហើយកម្ពុជាកុំយកកីឡាក្នុងស្រុករបស់ខ្លួនមកប្រកួតឱ្យសោះ នាំតែខាតពេលហ្វឹកហាត់កីឡាករ ។

គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមថៃចូលចិត្តនិយាយអ្វីឱ្យហួសពីការពិត ហើយមិនមែនមានតែរឿងកីឡាមួយទេដែលពួកគេរិះគន់ ប៉ុន្តែពួកគេបានបង្កបញ្ហាជាច្រើនទៀតដើម្បីឱ្យប្រទេសផ្សេងគិតមិនល្អដែរ ។ ផ្ទុយទៅវិញ កម្ពុជាបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ហើយមានប្រទេសជាច្រើននៅលើពិភពលោក កោតសរសើរកម្ពុជាពីការរៀបចំបានល្អ ដូចជា ផ្ទះស្នាក់នៅកីឡាករ និងម្ហូបអាហារ ហើយកម្ពុជាបានយកចិត្តទុកដាក់ចំពោះកីឡាករទាំងអស់ដោយមិនប្រកាន់ជាតិសាសន៍ដូចថៃទេ ៕

ប្រភព ៖ Thairath

ក្រសួងសុខាភិបាលសម្រេចបិទ មជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ក្រោយវះ.កាត់បណ្តោលឱ្យមនុស្សបាត់.បង់ជីវិត

0

ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន។

អ្នកជម្ងឺឈ្មោះ សុីនួន រិទ្ធីយ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ ចូលគ្លីនិកខាងលើនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីកែសម្ផស្ស ស្រាប់តែស្លាប់បាត់ជីវិតនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ។

ក្រោយពីផ្អើលជុំវិញករណីស្លាប់អ្នកជម្ងឺខាងលើ ទើបនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ក្រោមមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត៕

ភ្នំសំរាមជាង ៣៩,០០០ តោនត្រូវបានរកឃើញដោយផ្កាយរណប

0

ប្រទេសឈីលី៖ អ្នកស្រាវជ្រាវបានរកឃើញកន្លែងទុកចោលសំរាមដ៏ធំសម្បើម នៅលើវាលខ្សាច់ Atacama ដែលអាចមើលឃើញយ៉ាងច្បាស់ដោយផ្កាយរណប។
យោងតាមប្រភពព័ត៌មាន Insider កាលពីថ្ងៃទី ២៣ ខែឧសភា បានរាយការណ៍ថា សំរាមដែលនៅលើវាលខ្សាច់ Atacama ប្រទេសឈីលីមានសំលៀកបំពាក់ បញ្ចុះសពជាច្រើន ដែលសម្លៀកបំពាក់ទាំងនោះត្រូវបានគេបោះចោល ឬមិនប្រើប្រាស់ ដែលភាគច្រើនផលិតនៅក្នុងប្រទេសបង់ក្លាដែស និងប្រទេសចិន។ ដោយសម្លៀកបំពាក់បែបនេះមានចំនួន ៣៩,០០០ តោននឹងកកកុញនៅក្នុងវាលខ្សាច់ Atacama តាំងពីឆ្នាំ ២០២១ មកម្លេះ។Women search for clothing items in the Atacama Desert.

លោក SkyFi ដែលជាអ្នកបង្កើតកម្មវិធីវីដេអូ និងរូបថតផ្កាយរណប នៅថ្ងៃទី ១១ ខែឧសភា បានចែករំលែករូបភាពផ្កាយរណបដែលមានគុណភាពខ្ពស់បង្ហាញអំពីភ្នំសំរាមដែលត្រូវបានរកឃើញពីលំហ ។ លោក SkyFi បានសរសេរថា “ភ្នំសំរាមទាំងនេះមានកម្ពស់ ៥ ម៉ែត្រ ហើយត្រូវបានថតដោយផ្កាយរណប។
ភ្នំនៃសំលៀកបំពាក់ដែលមិនប្រើគឺមានទីតាំងនៅជិតកំពង់ផែ Iquique ប្រហែលមួយម៉ាយពីសង្កាត់មួយចំនួនរបស់ Iquique ។Massive mountain of clothing in the desert is growing even bigger – The Hillអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៨ បាននិយាយថា ឧស្សាហកម្មម៉ូដទាន់សម័យបានរួមចំណែកពី ២% ទៅ ៨% នៃការបំភាយកាបូនរបស់ពិភពលោក។ យោងតាមប្រភព Insider ក្នុងឆ្នាំ ២០១៩ សម្លៀកបំពាក់ជិត ៨៥% ត្រូវបានគេបោះចោលជារៀងរាល់ឆ្នាំ ហើយការផលិតម៉ូដបានប្រើប្រាស់ទឹកយ៉ាងច្រើន និងបំពុលទន្លេ ។ អង្គការអង់គ្លេសលោក Ellen McArthur បានប៉ាន់ប្រមាណថា រៀងរាល់វិនាទី រថយន្តដាក់សម្លៀកបំពាក់ជាច្រើនត្រូវបានដឹកបញ្ជូនទៅកន្លែងចាក់សំរាម៕ImageFast Fashion's Mountain of Leftover Clothes Can Be Seen From Space ប្រភព៖vnexpress

គណបក្សភឿថៃនឹងជួយជំរុញគណបក្សកាវក្លៃបង្កើតរដ្ឋាភិបាល

0

ប្រទេសថៃ ៖ អ្នកនាង Paethongthan Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានលើកឡើងថា អ្នកនាងមិនរំពឹងចាំឱ្យផ្លែក្រូចជ្រុះទេ ហើយអ្នកនាងនឹងជំរុញគណបក្សកាវក្លៃដើម្បីបង្កើតរដ្ឋាភិបាលដោយជោគជ័យ ។ អ្នកនាងនឹងជំរុញលោក Phitha Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ឱ្យក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ។ ការបោះឆ្នោតនៅឆ្នាំ២០២៣ គណបក្សភឿថៃទទួលបានសំឡេងឆ្នោតចំនួន១៤១អាសនៈ ហើយបានក្លាយជាគណបក្សទី២ ដែលចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សកាវក្លៃ ។Thaksin's Daughter Paetongtarn Among Three Prime Minister Candidates  Nominated by Pheu Thai Party - Bloomberg

កាលពីថ្ងៃទី២៤ ខែឧសភា គណបក្សភឿថៃបានរៀបចំការប្រជុំមួយអំពីប្រធានបទ «លើកទឹកចិត្ត និងបន្តដំណើរឆ្ពោះទៅមុខដើម្បីពលរដ្ឋ» ដោយមានការចូលរួមពីលោក Chonnan Srikaew ជាមេដឹកនាំគណបក្សភឿថៃ, លោក Phumtham Wechayachai អនុប្រធានគណបក្សភឿថៃ, លោក Prasert Chanruangthong លេខាគណបក្សភឿថៃ, អ្នកនាង Paethongthan Shinawatra និងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីគណបក្សភឿថៃ ព្រមទាំងសមាជិកផ្សេងទៀតជាង៥០០នាក់ ។

ក្នុងកម្មវិធីនេះ អ្នកនាង Paethongthan Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃបានលើកឡើងថា ក្នុងឋានៈគណបក្សភឿថៃបានទទួលជ័យជម្នះក្នុងការបោះឆ្នោតស្ថិតក្នុងលំដាប់ទី២ យើងនឹងគាំទ្រគណបក្សជាប់ឆ្នោតលំដាប់ទី១ ជានិច្ច ហើយយើងមិនរំពឹងឱ្យផ្លែក្រូចជ្រុះនោះទេ ប៉ុន្តែយើងនឹងជួយឱ្យគណបក្សកាវក្លៃបង្កើតរដ្ឋាភិបាលដោយជោគជ័យនាពេលនេះ ។ យើងនឹងរួមធ្វើការជាមួយគ្នាបន្តទៀត ហើយយើងនឹងធ្វើអ្វីឱ្យល្អប្រសើរឡើងខ្លះសម្រាប់ការបោះឆ្នោតអាណត្តិថ្មី ។Pita Limjaroenrat: Thailand's Move Forward Party leader says he will  'demilitarize' country | CNN

អ្នកនាងបន្តថា ៖ «ខ្ញុំសូមសំណូមពរឱ្យរដ្ឋាភិបាលប្រើប្រាស់បណ្តាញសង្គមឱ្យកាន់តែច្រើនជាងមុន ប៉ុន្តែការចុះទៅតាមភូមិស្រុក និងការជិតស្និទ្ធជាមួយពលរដ្ឋ នៅតែចាំបាច់ដូចគ្នា ។ ខ្ញុំក៏សូមអរគុណទៅកាន់បេក្ខជនទាំងអស់ដែលប្រឹងប្រែងធ្វើការយ៉ាងខ្លាំង និងលះបង់កម្លាំងកាយចិត្តមករហូត ហើយនៅថ្ងៃអនាគត បណ្តាញសង្គមនៅតែមានសារសំខាន់ និងចង់ឱ្យគ្រប់គ្នាមានទំនុកចិត្តលើខ្លួនឯង និងមិត្តភក្តិ ។ យើងមានមោទនភាពចំពោះគណបក្សរបស់យើង និងមោទនភាពចំពោះខ្លួនយើងផងដែរ» ។

ការលើកឡើងរបស់អ្នកនាង Paethongthan Shinawatra នេះ ស្របពេលគេមិនប្រាកដថា លោក Phitha Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ នឹងទទួលបានសំឡេងគាំទ្រដើម្បីក្លាយជានាយករដ្ឋមន្ត្រីដែរឬទេ ពីព្រោះត្រូវតែមានសំឡេងគាំទ្រ៣៧៦ ពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ។ លើសពីនេះ លោក Phitha Limjaroenrat អាចប្រឈមនឹងការកាត់សិទ្ធិផ្នែកនយោបាយ ដោយសារលោកកាន់កាប់ភាគហ៊ុន ។ ហេតុនេះ គេគិតថា បើលោក Phitha Limjaroenrat មិនអាចឆ្លងផុតបញ្ហាប្រឈមទេ តើគណបក្សភឿថៃនឹងបង្កើតរដ្ឋាភិបាលជំនួសដែរឬដែរ?Thailand wants a different government, but the question is whether the army  will allow it

ក្រៅពីនេះ គណបក្សផ្លាំងប្រាឆារ៉ាត់អាចនឹងរំលាយគណបក្សរបស់ខ្លួន ហើយមកចូលរួមជាមួយគណបក្សភឿថៃ ហេតុនេះ ធ្វើឱ្យគណបក្សភឿថៃមានចំនួនសភាតំណាងរាស្ត្រវ៉ាដាច់គណបក្សកាវក្លៃ ហើយក្លាយជាគណបក្សធំទី១ ជំនួសគណបក្សកាវក្លៃ ។ លើសពីនេះ ក៏មានការខ្វែងគំនិតគ្នារវាងសមាជិកគណបក្សភឿថៃ និងកាវក្លៃផងដែរ ពាក់ព័ន្ធនឹងរឿងតំណែងប្រធានសភាតំណាងរាស្ត្រ ៕ ប្រភព ៖ sanook

រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ អំពីប្រទេសអេហ្សុីបនាសម័យព្រះចៅផារ៉ាអុង

0

អេហ្ស៉ីប គឺជាប្រទេសចំណាស់មួយ ដែលត្រូវបានរាប់បញ្ចូលក្នុងប្រទេសចំណាស់ទាំង១០ នៅលើពិភពលោក។ ប្រទេសមួយនេះ មានរឿងរ៉ាវជាច្រើន ដែលអ្នកគួរតែបានសិក្សា និងស្វែងយល់យល់អំពីវា។

ខាងក្រោមនេះជារឿង៣យ៉ាង ដែលអ្នកមិនបានដឹង ពីអេហ្សុីបនាសម័យព្រះចៅផារ៉ាអុង៖

១/ មិនមែនគ្រប់អ្នកស្លាប់ សុទ្ធតែអាចក្លាយជាសាកសពម៉ាំមីនោះទេ

សាកសពម៉ាំមី ត្រូវបានគេយកទៅសម្ងួត និងរុំដើម្បីបានក្លាយជាវត្ថុបុរាណនៅអេហ្សុីប។ ប៉ុន្តែការធ្វើមរណភាពបែបនេះ គឺមានតម្លៃថ្លៃ និងចំណាយពេលច្រើន ហើយភាគច្រើនគឺសម្រាប់អ្នកដែលមានវណ្ណៈខ្ពស់ ឬជាអ្នកមាននៅក្នុងសង្គម។ អ្នកស្លាប់ភាគច្រើននៅអេហ្សុីប ត្រូវបានគេកប់នៅក្នុងរណ្តៅដ៏សាមញ្ញនៅវាលខ្សាច់។

ហេតតុផលដែលអ្នកមានទ្រព្យសម្បត្តិសម្រេចធ្វើមរណកាលបែបនេះ ព្រោះពួកគេជឿជាក់ថា ពួកគេអាចនឹងមានជីវិតឡើងវិញ បន្ទាប់ពីស្លាប់ តែលុះត្រាតែរាងកាយរបស់ពួកគេនៅរក្សាទម្រង់ល្អដូចដើម។ ពួកគេជឿទៀតថា ការកប់នៅក្នុងដីខ្សាច់ នឹងធ្វើឲ្យសពពួកគេស្លាប់ មិនអាចរស់ឡើងវិញ។The Mummification Process: How Ancient Egyptians Preserved Bodies for the Afterlife | Discover Magazine

២/ បុរសអេហ្សុីបអាចរៀបការជាមួយបងស្រីរបស់ពួកគេ

ស្តេចអេហ្ស៉ីបខ្លះ បានរៀបការជាមួយបងប្អូនស្រី ឬបងប្អូនស្រីរបស់ពួកគេ។ អាពាហ៍ពិពាហ៍មិនញញើតទាំងនេះ បានធានាថាព្រះមហាក្សត្រិយានីត្រូវបានបណ្តុះបណ្តាលក្នុងភារកិច្ចរបស់នាងតាំងពីកំណើតហើយថានាងនៅតែស្មោះត្រង់ចំពោះស្វាមីនិងកូនៗ របស់ពួកគេ។ ពួកគេបានផ្តល់ស្វាមីសមរម្យសម្រាប់ព្រះនាងដែលអាចមិនចង់បានខណៈពេលដែលការរឹតត្បិតចំនួនអ្នកទាមទារសក្តានុពលសម្រាប់រាជបល្ល័ង្ក។ ពួកគេថែមទាំងបានផ្តល់នូវការភ្ជាប់ទំនាក់ទំនងជាមួយព្រះដែលពួកគេមួយចំនួន (ដូចជាអ៊ីស៊ីសនិងអូសៀរីស) ចូលចិត្តសហជីពរួមរស់ជាមួយគ្នា។ ទោះយ៉ាងណា អាពាហ៍ពិពាហ៍ជាមួយបងប្រុសមិនដែលជាកាតព្វកិច្ចទេ ហើយមហាក្សត្រិយានីលេចធ្លោមួយចំនួនរបស់អេហ្ស៊ីប រួមទាំងណេហ្វឺធីទីរ មិនមានកំណើតពីរាជវង្សឡើយ។Marriage in Ancient Egypt: Egyptian Family System

៣/ ឆ្មា

ឆ្មាត្រូវបានគេចាត់ទុកថាជាសត្វពិសិដ្ឋដោយជនជាតិអេហ្ស៊ីបបុរាណ។ វាត្រូវបានគេគិតថា គ្រួសារភាគច្រើនដែលមានឆ្មាជាសត្វចិញ្ចឹម នោះពួកគេនឹងជួបតែសំណាងល្អ៕egypt is a heaven Photo: PAPYRUS | Egyptian art, Egyptian cats, Egypt cat

ប្រភព៖  Wikipedia

ករណីបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីវិញបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះ

0

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន  បានឱ្យដឹងថា ក្រសួងសារធាណការសូមជូនដំណឺងដល់បងប្អូនដែលបាត់បណ្ណសម្គាល់រថយន្ត​នោះ បងប្អូនអាចទៅដាក់ស្នើវិញបាន ដោយគ្រាន់តែមានឯកសារទាំងនេះ ៖

  • អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
  • ពាក្យបណ្តឹងមានបញ្ជាក់ពី (ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់)
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

ដោយឡែកកម្រៃជើងសារវិញ៖

  • បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ៣៦.០០០ រៀល
  • បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០.០០០ រៀលAlleviating Phnom Penh's traffic jams - Khmer Times

Meta គ្រោងផលិតបន្ទះឈីប AI ជាលើកដំបូង

0

បរទេស៖ Meta បានប្រកាសព័ត៌មានអំពីគម្រោងផលិតបន្ទះឈីប semiconductor AI ដោយក្រុមហ៊ុនបាននិយាយថា AI ជាផ្នែកមួយនៃឧបករណ៍សំខាន់ដែលអាចជួយប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត ដែលកំពុងវិនិយោគធនធានជាច្រើននៅក្នុងវិស័យ AI ។

យោងតាមអនុប្រធាន Meta លោក Santosh Janardhan បាននិយាយថា ផលិតផលបន្ទះសៀគ្វី MTIA គឺជាការបណ្តុះបណ្តាលមេតានិងឧបករណ៍បង្កើនល្បឿន។ វាផ្តល់នូវថាមពល និងប្រសិទ្ធភាពនៃកុំព្យូទ័រល្អជាងបើប្រៀបធៀបទៅនឹងស៊ីភីយូធម្មតា ហើយត្រូវបានប្ដូរតាមបំណងឱ្យសមស្របទៅនឹងភារកិច្ចដែលបានកំណត់ដោយ Meta ។ ការរួមបញ្ចូលគ្នានៃបន្ទះឈីបក្រាហ្វិក MTIA និង GPU នឹងជួយឱ្យក្រុមហ៊ុនបង្កើនការអនុវត្ត និងកាត់បន្ថយភាពយឺតយ៉ាវសម្រាប់កិច្ចការនីមួយៗ ។Meta unveils its first custom AI chip | ZDNET

បន្ទះឈីប MTIA នឹងដំណើរការដោយក្បួនដោះស្រាយ និងការណែនាំមួយចំនួន ដែលបង្ហាញអំពីខ្លឹមសារ និងការផ្សាយពាណិជ្ជកម្មនៅក្នុង News Feeds។ បន្ថែមពីលើ MTIA មេតាក៏បានបង្ហាញពីដំណើរការវីដេអូដែលអាចធ្វើមាត្រដ្ឋានបាន នឹងមានសមត្ថភាពដំណើរការ បញ្ជូនវីដេអូទៅកាន់អ្នកប្រើប្រាស់ ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់ថាមពល។ លោក Bjorlin បាននិយាយថា “មិនមានបន្ទះឈីបពាណិជ្ជកម្មណាដែលអាចគ្រប់គ្រង និងចាក់ផ្សាយវីដេអូចំនួន ៤ ពាន់លានក្នុងមួយថ្ងៃជាមួយនឹងកម្រិតនៃប្រសិទ្ធភាពដែល Meta ទាមទារនោះទេ” ។

អនុប្រធានផ្នែកវិស្វកម្ម Meta Aparna Ramani បាននិយាយថា Hardware ដែលទើបប្រកាសថ្មីនឹងដំណើរការជាមួយកម្មវិធី PyTorch ដែលអភិវឌ្ឍដោយខ្លួនឯង នឹងជាឧបករណ៍ដ៏ពេញនិយមបំផុតមួយដែលត្រូវបានប្រើប្រាស់ដោយភាគីនានាដើម្បីបង្កើតកម្មវិធី Build AI ៕All You Need to Know About Meta's New AI Chip MTIA ប្រភព៖vnexpress

កម្មករ-កម្មការនី ដែលព្យួរការងារ អាចចុះឈ្មោះរៀនជំនាញទាំងនេះដោយឥតគិតថ្លៃពីវិទ្យាស្ថានជាតិសហគ្រិនភាព

0

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជូនដំណឹងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថាវិទ្យាស្ថានប្រកាសជ្រើសរើសកម្មករ កម្មការនី និងសាធារណជនដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល៤ខែ ដោយឥតគិតថ្លៃទីលើជំនាញ៦មុខ ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដោយចាប់ផ្តើមចូលរៀននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។May be an image of 5 people and blonde hair

ក្នុងវគ្គបណ្តុះបណ្តាលនេះមានជំនាញដូចជា៖
១-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ២-ការថែរក្សាសម្ផស្ស និងសម្អាងកាយ
៣-ការឆុងកាហ្វេ និងភេសជ្ជៈ ៤-ការដុតនំប៉័ង ៥-ការក្រឡុកស្រា
៦-ជំនាញម្ហូបខ្មែរ/ថៃ/ជប៉ុន/ចិន។

អត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលអាចឱ្យកម្មករ កម្មការនី និងសាធារណជនទទួលបានជំនាញមួយច្បាស់លាស់ បានសញ្ញាបត្រក្រោយបញ្ចប់ការសិក្សា មានសមត្ថភាពអាចស្វែងរកការងារធ្វើទទួលបានប្រាក់ខែសមរម្យ មានឱកាសបើកអាជីវកម្មផ្សេងៗ។May be an image of 7 people

លក្ខខណ្ឌនៃការជ្រើសរើសក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ គឺជា កម្មករ កម្មការនីដែលបានព្យួរការងារ ឬបោះបង់ការងារ និងសាធារណជនទូទៅដែលមិនមានជំនាញ ឬមុខរបរច្បាស់លាស់អាចដាក់ពាក្យសុំចុះឈ្មោះចូលរៀនបានដោយភ្ជាប់ឯកសារដាក់ពាក្យដែលមានដូចជា៖
– អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ០១ ច្បាប់
– សំបុត្រកំណើត (ថតចម្លង) ចំនួន ០១ ច្បាប់
– សៀវភៅការងារ (ថតចម្លង) ចំនួន ០១ ច្បាប់
– ប័ណ្ណសំគាល់ខ្លួនកម្មករនិយោជិតខ្មែរ (ថតចម្លង) ចំនួន ០១ ច្បាប់
– រូបថត 4*6 ផ្ទៃពណ៌ខៀវ (ពាក់អាវធំ) ចំនួន ០៦ សន្លឹក ៕May be an image of 6 people, drink, hospital and textMay be an image of 7 peopleMay be an image of 11 people