Home ព័ត៌មានជាតិ មកស្គាល់ប្រាសាទដ៏អស្ចារ្យមួយ រំលេចខ្លួននៅក្នុងកណ្តាលបារាយណ៍ខាងលិច

មកស្គាល់ប្រាសាទដ៏អស្ចារ្យមួយ រំលេចខ្លួននៅក្នុងកណ្តាលបារាយណ៍ខាងលិច

186
0

បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លាចាប់ផ្ដើមកសាងឡើង នៅសតវត្សទី១១(១០០២ ដល់ ១០៦៦) ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២ ដល់ ១០៦៦) ហើយបានបញ្ចប់ជាស្ថាពរនៅក្នុងរជ្ជកាបន្ទាប់គឺ រជ្ជកាលព្រះបាទឧទ័យាទិ្យវរ្ម័នទី២ ដែលត្រូវជាព្រះរាជបុត្ររបស់ទ្រង់(១០៥០ ដល់ ១០៦៦) ។No photo description available.

បារាយណ៍ខាងលិចមានបណ្ដោយប្រវែង៨គីឡូម៉ែត្រ​ និងទទឹង២,២គីឡូម៉ត្រ, ជាប្រភពដែលផ្គត់ផ្គន់ទឹកយ៉ាងសំខាន់ ហើយក៏ជាទីកន្លែងកំសាន្តលេងទឹកដ៏ ពេញនិយម ស​​ម្រាប់ភ្ញៀវក្នុងស្រុក និងអន្តរជាតិដែរ  ជាពិសេសអំឡុងពេលបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលជារដូវក្ដៅ ។​ នៅកណ្ដាលផ្ទៃទឹកនៃបារាណ៍មានទីទួលកោះមួយដែលសាងសង់ប្រាសាទសម្រាប់បូជាដល់ព្រវិស្ណុឈ្មោះ “ប្រាសាទមេបុណ្យឋាងលិច”។បារាយណ៍បួនធំៗ នៃតំបន់អង្គរ AMS Central

ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២(ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។ ប្រាសាទនេះមានលក្ខណៈប្លែក ពិសេស សំនង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។បារាយណ៍ខាងលិច - Visit Cambodia

កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី, មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំនង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច៕បារាយណ៍ខាងលិច - Visit Cambodia