Home Blog Page 1656

អាហារទាំង៦ ដែលប្រឆាំងនឹងជំងឺមហារីក

0

តើអ្នកដឹងទេថារោគសញ្ញាដំបូងរបស់អ្នកជំងឺមហារីក ភាគច្រើនគឺបណ្តាលមកពីការរលាកដុំសាច់។ ហើយវាជាការរលាកយូរអង្វែង ដែលនៅទីបំផុតធ្វើឱ្យកោសិកានៅតំបន់នោះក្លាយជាមហារីក។ ដូច្នេះដើម្បីការពារកុំឱ្យកោសិកាទាំងនោះផ្ដុំគ្នារហូតកើតជាដុំសាច់ហើយវិវត្តទៅជាជំងឺមហារីក យើងក៏មានអាហារដែលអាចប្រឆាំងនឹងជំងឺមហារីកផ្សេងៗផងដែរ ដែលអាហារទាំងនោះមានដូចជា៖

១.ប៉េងប៉ោះ៖ តាមរយៈការសិក្សាបានបង្ហាញថាផ្លែប៉េងប៉ោះគឺជាប្រភពដ៏ល្អនៃវីតាមីន A, C និង E និងសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីក៏ដូចជាការពារមហារីកក្រពេញប្រូស្តាត មហារីកសួត និងមហារីកក្រពះបានទៀតផង។ ដូចនេះផ្លែប៉េងប៉ោះគឺត្រូវបានរាប់ជាបន្លែដែលមានគុណសម្បត្តិនិងជាជម្រើសរើសល្អបំផុតសម្រាប់ការការពារពីជំងឺមហារីក។10 Tips for Planting & Growing Great Tomatoes

២.ផ្លែបឺរី៖ មនុស្សជាច្រើនបានដឹងហើយថាផ្លែបឺរីគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពាររាងកាយពីរ៉ាឌីកាល់សេរី បំផ្លាញនិងការពារកោសិកាមហារីកមិនឱ្យរីករាលដាល ដូច្នេះវាអាចជួយប្រឆាំងនឹងការរលាក និងទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីកសុដន់ផងដែរ។The 8 Healthiest Berries You Can Eat

៣.គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនមានផ្ទុកសារធាតុ polyphenols ដែលអាចជួយការពារការវិវត្ត និងការរីករាលដាលនៃកោសិកាមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់។9 Evidence-Based Health Benefits of Almonds

៤.បន្លែបៃតង៖ ប្រភេទបន្លែចដូចជាស្ពៃក្តោប ផ្កាខាត់ណា ប្រូខូលី និងខាត់ណាក៏មានមុខងារជួយប្រឆាំងមហារីកដែរ ជាពិសេសមហារីកពោះវៀនធំ មហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។List of Green Vegetables Names For Kids

៥.ត្រីសមុទ្រ៖ ត្រីដែលមានអាស៊ីតខ្លាញ់សំខាន់ៗដូចជាត្រីសាលម៉ុន ត្រី mackerel និង ត្រី anchovies គឺសម្បូរទៅដោយវីតាមីន B, វីតាមីន D, ប៉ូតាស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានគុណសម្បត្តិជួយការពារមហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត នឹងមហារីកតម្រងនោម។369,200+ Raw Seafood Stock Photos, Pictures & Royalty-Free Images - iStock  | Fresh seafood, Seafood market, Shrimp

៦.ផ្លែអូលីវ៖ ផ្លែអូលីវ គឺជាផ្លែឈើដែលមានជីវជាតិល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ដែលមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរួមទាំងសមត្ថភាពការពារប្រឆាំងនឹងការបំផ្លាញ សារធាតុប្រឆាំងអុកស៊ីតកម្ម ជំងឺបេះដូង ការបាត់បង់ឆ្អឹង ការពារជំងឺមហារីកផ្សេងៗ កាត់បន្ថយការរលាក និងរលាកសន្លាក់ និងបង្កើនការរំលាយអាហារ៕Olive | Description, Production, & Oil | Britannica ប្រភព៖sanook

សត្វកែះ ប្រភេទសត្វកម្រជិតផុតពូជ ប្រឈមនឹងការបាត់បង់ដោយសារតែជំនឿ

0

សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ អ្វីដែលគួរឱ្យបារម្ភសត្វកម្រប្រភេទនេះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ជីជម្រកព្រោះតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ។សត្វ​កែះ​ជា ប្រភេទ​សត្វ មាន​ដោយ​កម្រ នៅលើ​ពិភពលោក កំពុងមាន​វត្តមាន  នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​កម្ពុ​ជា​ - Rasmei Kampuchea Daily

សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង៊ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែងមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់ ដោយ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។No photo description available.

តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ សត្វកម្រនេះចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទនិងចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រកដែលគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។សត្វកែះមួយក្បាល ត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង ក្រោយជាប់អន្ទាក់  និងដេញចាប់ប្រផាប់ប្រភីង ដោយក្រុមព្រានព្រៃ ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំ ទើបចាកចេញ។No photo description available.

បច្ចុប្បន្នគេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅ ក្នុងប្រទេសកម្ពុជាទេ តែប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ យ៉ាងណាមិញ ថ្មីៗនេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញថាសត្វកែះបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់អភិរក្សបានបង្ហាញ៕

មកដឹងទីតាំងដែលត្រូវប្រកួតព្រឹត្តិការណ៍ប៉ារ៉ាហ្គេមឆ្នាំ២០២៣

0

​ព្រឹត្ដិការណ៍​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​ចាប់​ផ្ដើម​ដំណើរការ​ប្រកួត​នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ ពោលគឺនៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០២៣​​ខាង​មុខ​។May be an image of 6 people, people playing volleyball and text

សម្រាប់ព្រឹត្តិការណ៍ប៉រ៉ាហ្គេមនេះ នឹងធ្វើការ​ប្រកួត​ឡើង​នៅ​៦​ទីតាំង​ផ្សេង​គ្នារួមមាន៖

  • ​ពុហកីឡដ្ឋានមរតក​តេជោ​
  • សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
  • ទី​ស្នាក់​ការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NPCC Hall)
  • ​ពហុកីឡដ្ឋានជាតិអូឡាំពិក
  • ណាហ្គាវើល​២ ​
  • និង​មជ្ឈមណ្ឌល​​​ជាតិជន​ពិការ​ តេជោសែន។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាជនពិការក្នុងតំបន់អាស៊ាននេះដែរ នឹងមាន១៤ប្រភេទកីឡា និង៤៣១វិញ្ញាសា៕May be an image of text

ប្រទេសថៃនៅតែទទួលពលករបរទេសមកធ្វើការតាមធម្មតា និងពុំបានបដិសេធពលករខ្មែរ និងឡាវទេ

0

ប្រទេសថៃ ៖ នាពេលកន្លងមក ទំព័រហ្វេសប៊ុករបស់ថៃមួយឈ្មោះធួរលុង (TOURLONG) បានចុះផ្សាយថា ពលករខ្មែរ និងឡាវដែលធ្វើការនៅប្រទេសថៃ គឺត្រូវត្រៀមប្រមូលបង្វេចត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែក្រសួងការងារប្រទេសថៃបានចាត់វិធានការតឹងរ៉ឹងជាងមុននោះ គឺជាព័ត៌មានមិនផ្លូវការទេ ។ ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនេះ គ្រាន់តែជាការញុះញង់ និងបង្កភាពចលាចលប៉ុណ្ណោះ ។

យោងតាមព័ត៌មានច្បាស់ការណ៍ដែលសារព័ត៌មាន KBN News ទទួលបានពីមន្ត្រីអន្តោប្រវេសន៍ថៃម្នាក់លើកឡើងថា ជុំវិញការចុះផ្សាយថា ប្រទេសថៃមិនទទួលយកពលករខ្មែរ និងឡាវនោះ គឺជាព័ត៌មានមិនពិតទេ គ្រាន់តែប្រទេសថៃនឹងផ្លាស់ប្តូរខ្លះៗនូវដំណើរការស្នើសុំនាំចូលពលករបរទេសតាម MOU ។ មន្ត្រីអន្តោប្រវេសន៍ថៃរូបនេះបន្តថា ប្រទេសថៃនៅតែទទួលពលករបរទេសចូលមកធ្វើការនៅថៃតាមធម្មតា ហើយពុំមានការបដិសេធចំពោះពលករខ្មែរ និងឡាវទេ គឺពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមអាចមកធ្វើការនៅថៃដោយស្របច្បាប់ ។Thailand acquires home-produced and imported vaccines for public use -  Pattaya Mail

ដោយឡែក លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តាមសំណើរបស់ក្រសួងការងារពាក់ព័ន្ធនឹងការគ្រប់គ្រងលើការងាររបស់ពលករបរទេសចំនួន២ក្រុម គឺពលករមកពី៣ប្រទេស (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា) និងពលករមកពី៤ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) គឺមានពលករបរទេសចំនួន៥សែននាក់បានក្លាយជាពលករខុសច្បាប់ ។

ក្រុមទី១ ៖ ការធ្វើការរបស់ពលករមកពី៣ប្រទេស (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា)
ជាក្រុមពលករចូលមកធ្វើការនៅប្រទេសថៃតាមអនុស្សរណៈការយោគយល់នៃកិច្ចសហការការងារ (MOU) ដោយព្រមព្រៀងថា ការជួលពលករមកធ្វើការតាម (MOU) ហើយលិខិតអនុញ្ញាតការងារផុតសុពលភាពក្នុងរយៈពេល៤ឆ្នាំ ។ បច្ចុប្បន្ន មានបញ្ហាជាច្រើនដែលធ្វើឱ្យពលករបរទេសមិនអាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនបាន ដូចជា មានភាពចលាចល និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ចាប់ពីខែមករា ឆ្នាំ២០២៣ កន្លងមក ពលករបរទេសក៏ផុតសុពលភាពការងារតាម MOU ហើយធ្វើឱ្យពលករបរទេសនៅប្រទេសថៃជាង២សែននាក់ក្លាយជាពលករខុសច្បាប់ ហើយម្ចាស់អាជីវកម្មថៃ ក៏ខ្វះខាតកម្លាំងពលកម្មផងដែរ ។ពលករ​ខ្មែរ​ជិត​ ២០ ​ម៉ឺន​នាក់​អាច​សុំ​ឯកសារ​ពី​អាជ្ញាធរ​ថៃ | ភ្នំពេញ  ប៉ុស្ដិ៍

ហេតុនេះ ក្រសួងការងារថៃបានសំណូមពរឱ្យលើកលែងចំពោះពលករបរទេសអាចស្នាក់នៅប្រទេសថៃក្នុងករណីពិសេស ហើយពួកគេអាចធ្វើការជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព្រោះបច្ចុប្បន្ន ប្រទេសថៃកំពុងរៀបចំរដ្ឋាភិបាលថ្មី ។ ដំណាក់កាលបន្តទៀត រដ្ឋាភិបាលថៃថ្មីនឹងពិចារណាអំពីការប្រើប្រាស់លិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែន, លិខិតអនុញ្ញាតធ្វើការ ឬឯកសារបញ្ជាក់ដោយនាយកដ្ឋានការងារធ្វើជាភស្តុតាង ។

ក្នុងអំឡុងពេលនេះ ម្ចាស់អាជីវកម្មថៃទាំងចាស់ និងថ្មី ដែលមានគោលបំណងជួលពលករបរទេស គឺត្រូវដំណើរការឯកសារស្នើសុំអនុញ្ញាតនាំពលករបរទេសមកធ្វើការនៅប្រទេសថៃតាម MOU ។ លើសពីនេះ ពលករបរទេសដែលកាន់លិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែនផុតសុពលភាព គឺពួកគេអាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតបានដោយមិនចាត់ទុកថាខុសច្បាប់ ។ពលករ​កម្ពុជា​នៅ​ប្រើ​ប្រព័ន្ធ​ក្រៅ​ផ្លូវ​ការ​ដើម្បី​បាន​ទៅធ្វើការ​នៅ​ប្រទេស​ជិត​ខាង

ក្រុមទី២ ៖ ការធ្វើការរបស់ពលករមកពី៤ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)
តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃនាពេលកន្លងមក បានឯកភាពឱ្យពលករបរទេសចូលមកធ្វើការនៅប្រទេសថៃ ប៉ុន្តែមានបញ្ហាដូចជា ពួកគេមិនអាចធ្វើលិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែន ឱ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។ ដូច្នេះ ធ្វើឱ្យពលករបរទេសចំនួន៣សែននាក់ក្លាយជាពលករខុសច្បាប់នៅប្រទេសថៃ ។ ហេតុនេះ ប្រទេសថៃបានបន្ថែមរយៈពេលសម្រាប់ធ្វើលិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែនសម្រាប់ពលករបរទេសចំនួន៤ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដោយពួកគេអាចស្នាក់នៅប្រទេសថៃក្នុងករណីពិសេស និងអាចធ្វើការបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។

ពលករបរទេសអាចប្រើប្រាស់ឯកសារដើមដែលអនុញ្ញាតឱ្យធ្វើការនៅប្រទេសថៃធ្វើជាភស្តុតាងសម្គាល់ខ្លួន ហើយនៅពេលពួកគេទទួលបានលិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែនហើយ ទើបការិយាល័យជនអន្តោប្រវេសន៍ថៃត្រួតពិនិត្យការបោះត្រា និងអនុញ្ញាតឱ្យស្នាក់នៅប្រទេសថៃ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឬរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គឺអាស្រ័យលើករណីនីមួយៗ ៕ពលករ​ខ្មែរ​ជាង​ ១ ​ម៉ឺន​នាក់​ វិល​ចូល​ស្រុក​តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ​នៃ​ខេត្ត​ឧត្តរមានជ័យ  និង​​បន្ទាយមានជ័យ | ភ្នំពេញ ប៉ុស្ដិ៍ ប្រភព ៖ Thansettakij

សេង សុខឃីម ថាកុំយករឿងកូនមកទាមទារលុយពីគេទាំងសម្រេចចិត្តចង់ចិញ្ចឹមកូនម្នាក់ឯង

0

អ្នកមេម៉ាយ សេង សុខឃីម ដែលជាអតីតសង្សារតារាចម្រៀងនាយ ចឺម បានបង្ហោះសំណេរនៅលើបណ្តាញសង្គមពីរឿងអាហារកិច្ចរបស់កូនថានាងមិនដែលទាមទារអ្វីពីអតីតស្វាមីឡើយ ព្រមទាំងលើកឡើងទៀតថាបើសម្រេចចិត្តចង់ចិញ្ចឹមកូនម្នាក់ហើយកុំយករឿងកូនមកទាមទារលុយពីគេ និយាយមិនល្អពីឪពុកប្រាប់កូន ព្រោះធ្វើបែបនេះកាន់តែធ្វើឱ្យយើងអស់តម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjfZLf4GGwHfQ6ep1W9XA04NkPitCBqpVxDTGSylVQNKXdDJDy8SaqbMbOTM5AuaJCZuWti2Vw6rt6O-0d7WzCGtjzEgofieSvvb_e5ZSdmf4n97EZIr795r1V_nrPHDIHjC49DXpz7ETZDlWg0S3bAlDXMHsGQ9zipoP-L7Ax6Vv5cJskMYHJSQd/s2048/347586433_1788935114835326_4113852541365628222_n.jpg

ដូចមហាជនជ្រាបមកហើយរឿងអាស្រូវក្នុងគ្រួសារតារាចម្រៀង ហ្សូណូ និងអតីតភរិយា ចាន់ សុផានី នៅតែមានជាប្រធានបទនៅលើបណ្តាញសង្គម រហូតកូនស្រីលោក ហ្សូណូ ចេញមក Live នៅលើហ្វេកប៊ុកតតាំងយកភាពយុត្តិធម៌ជូនម្តាយផងដែរ ក្រោយពីអ្នកលេងបណ្តាញសង្គមរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFghUat5KwwkxFErgRQCwqPkRautOiVBcnqAmGNnK4mflKbaUCKzxE8tfD7fVcER_4XlL_G7RuHl599ALJSI-xg-0bCfnG2bSzvn0etLVUkQ0vU92keazwWNobn7McvypX-6JxIUZbWnPsGtPncECC7gBchY7gMpv8y7pYtvp_XF57ELhCUupSBBrk/s2048/347775959_1370643546837704_7789338584897437287_n.jpg

ជាមួយគ្នានេះផងដែរ នៅលើហ្វេកប៊ុករបស់ស្រីស្អាត សេង សុខឃីម វិញក៏បានបង្ហោះពីខ្លឹមសារក្នុងនាមជាម្តាយមួយរូបដែលចិញ្ចឹមកូនប្រុសតែម្នាក់ឯងដោយមិនទាមទារការជួយពីអតីតស្វាមីឡើយ។

ស្រីស្អាតសាច់សខ្ចីរូបនេះបានរៀបរាប់នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ថា «ខ្ញុំលែងលះ អាហារកិច្ចគេថាជួយ តែមិនដែលជួយ… ខ្ញុំក៏មិនដែលទាមទារ មិនមែនខ្ញុំខ្លាំងទេ ខ្ញុំចេញមកតែខ្លួននិងយកកូនប្រុសមកផ្ទះវិញ តែខ្ញុំមិនសុំគេឡើយ ទោះក្រម៉េចក៏ដោយ ព្រោះបើគេមានចិត្តជាឪពុកគេនិងមើលថែកូនហើយ តែបើគេគ្មានចិត្តចាប់ទុកថាគេជាមនុស្សមិនចេះស្រលាញ់កូន ខ្ញុំគិតត្រូវដែលលែងលះនិងគេ»។

អ្នកនាង បន្តទៀតថា «បើអ្នកសំរេចចិត្តថាចង់ចិញ្ចឹមកូនម្នាក់ឯងហើយ កុំយករឿងកូនមកទាមទារលុយពីគេ កុំនិយាយរឿងឪពុកមិនល្អ មិនដែលមើលថែ និយាយឱ្យកូនស្អប់ ខឹង ឪពុក ធ្វើបែបនេះ ស្មើនិងយើងជាម្តាយអ្នកដាក់សម្ពាធឱ្យកូន មានអារម្មណ៍ថាខ្លួនឯងគ្មានខ្វះភាពកក់ក្តៅពីឪពុក-ល- យើងធ្វើបែបនេះកាន់តែធ្វើឱ្យខ្លួនឯងអត់តម្លៃ និយាយក្នុងនាមមនុស្សស្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicCDnwv-_RMYZ4WuQk88B1-B_voV1r9tMeo5kRa7ItIQ-ka-xRhQqbxSfS0D7WmZNQdrSX7LB0aFnHxsEV1CStdb1hZY2gWTSA7muBoDrTpOCuWcNyZd_-7eQ5OHo-IAqdwWhBWkGL1p-e2VElhPI5nbkJlIh_F2dUedN2bVZM_LBCCFvg0gFz2dps/s2048/348838640_974423123588028_3076240639621449869_n.jpg

បន្ទាប់ពីលើកឡើងបែបនេះ អ្នកលេងបណ្តាញសង្គមក៏បានចូលទៅបញ្ចេញមតិយោបល់លើការបង្ហោះរបស់ សេង សុខឃីម ទាំងមតិស្រប និងមតិមិនស្រប។ អ្នកខ្លះបានលើកឡើងថា ស្ថានភាពមិនដូចគ្នាទេហើយក៏បាននិយាយថាកុំឱ្យស្រីស្អាតរូបនេះដៀមដាមអតីតភរិយា ហ្សូណូ ព្រោះអ្នកនាង ចាន់ សុផានី ចង់ឱ្យកូនស្រីល្អ ខណៈអ្នកខ្លះក៏បង្ហាញ ការគាំទ្រនូវការលើកឡើងរបស់ សេង សុខឃីម ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjspQQLqVcpfz982Rmp4-PbFEqaoDDuR-IXWXnPaCFyFWenrwdmG39JGso8qWtMCkHOweqCiQCupvwouCsX7QfPJnXaar6YzvdrRARZ-BtzBP-x8cID_a3UxnWJ7iKe2UfiuDh3kc3Kt7DnKaoMeqMyqsFumj6CC0WfhyQ7TduNPvVkNfR-MK2rG-c5/s1080/photo_2023-05-31_09-35-16.jpg

ប្រធានាធិបតីរុស្ស៊ី ដឹងពីគោលបំណងវាយប្រហារដោយដ្រូន លើរដ្ឋធានីមូស្គូ

0

រដ្ឋធានីមូស្គូ៖ ការវាយប្រហារដោយដ្រូន មកលើរដ្ឋធានីមូស្គូ ជាបេះដូង នៃសហព័ន្ធន៍រុស្ស៊ី ជាលើកទី២ នៅក្នុងខែឧសភា នេះ កំពុងតែធ្វើឲ្យប្រជាជនរុស្ស៊ី មានការភ័យខ្លាច លាយឡំនឹងការខឹងសម្បា ចាប់តាំងពីសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានចូលលុកលុយទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២មក ប៉ុន្ដែរដ្ឋាភិបាលក្រុងកៀវ តែងតែច្រានចោលរាល់សកម្មភាពណាមួយ ជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារ នៅលើទឹកដីរបស់រុស្ស៊ី។Russia claims Ukraine tried to assassinate Putin in Kremlin drone attack

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣១ ខែឧសភា ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនវាយប្រហារ យ៉ាងតិចចំនួន៨គ្រឿង កាលពីព្រឹក ថ្ងៃអង្គារ បានហោះចូលទៅក្នុងដែនអាកាសរបស់ទីក្រុងមូស្គូ មុនពេលត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នៅក្នុងរដ្ឋធានីនេះ ខណៈដ្រូនជាច្រើនទៀត បានហោះទៅវាយប្រហារ លើអគារជាលំនៅឋានមួយចំនួនទៀត។ ស្របគ្នានេះដែរ រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់ថា អ៊ុយក្រែន ជាអ្នកវាយប្រហារភេរវកម្មនេះ ប៉ុន្ដែក្រុមមន្ត្រីក្រុងកៀវ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ទាំងនេះ។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងកម្មវិធីអាហារពេលព្រឹក YouTube របស់អ្នកកាសែតរុស្ស៊ី ដែលកំពុងតែនិរទេសខ្លួន គឺលោក អាឡិកសាន់ដឺរ ផ្លូសេវ (Alexander Plushev) ថា «អ្នកដឹងទេ យើងកំពុងតែត្រូវបានគេអូសទាញឲ្យចូលទៅក្នុងយុគសម័យ នៃបញ្ញាសិប្បនិម្មិត។ ករណីនេះប្រហែលជាមិនមែនសុទ្ធតែដ្រូនទាំងអស់ ត្រៀមខ្លួន សម្រាប់តែការវាយប្រហារ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ។ បញ្ហានេះទំនងជាអាចនឹងវិលត្រឡប់ទៅរកអ្នកបង្កើតរបស់សង្គ្រាមនោះវិញ។ យើងចង់សួរនូវសំណួរទៅកាន់ពួកគេវិញ ថា ហេតុអ្វីបានជាអ្នកបញ្ជូនគ្រឿងសព្វាវុធទាំងនោះ មកវាយប្រហារលើពួកយើង វាយប្រហារដល់អ៊ុយក្រែន ជាពិសេស វាយប្រហាររដ្ឋធានីក្រុងកៀវ ?Russia says Ukraine tried to kill Putin with night-time drone attack on  Kremlin | Reuters

លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានថ្លែង ថា ការវាយប្រហារ មកលើរដ្ឋធានីមូស្គូ មានចេតនា កំណត់គោលដៅលើជនស៊ីវិល ជាមួយនឹងគោលបំណងបំភិតបំភ័យ ដល់ប្រជាជនរុស្ស៊ី។

ជាមួយគ្នានេះ លោក ស៊ើរហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលទីក្រុងមូស្គូ បានបញ្ជាក់ ថា រដ្ឋធានីរបស់រុស្ស៊ី និង តំបន់ជុំវិញទីក្រុងមួយនេះ កំពុងតែក្លាយជាគោលដៅ វាយប្រហារដ៏កម្រ ដោយដ្រូន កាលពីព្រឹក ថ្ងៃអង្គារ។ សកម្មភាពនេះ បានធ្វើឲ្យអគារមួយចំនួន រងការខូចខាតបន្តិចបន្តួច ហើយមានមនុស្សចំនួន២នាក់ បានរងរបួស។Putin says Ukraine drone strikes on Moscow aim to scare and provoke Russia  - CNA

លោក អាន់ឌ្រី វ៉ូរ៉ូបយូវ (Andrei Vorobyov) ប្រធានតំបន់មូស្គូ បានអះអាង ថា ដ្រូនមួយចំនួន ត្រូវបានបាញ់កម្ទេចចោល ខណៈកំពុងហោះសំដៅមកកាន់រដ្ឋធានីមូស្គូ។ ប៉ុន្ដែគាត់នៅតែមិនទាន់ដឹងច្បាស់ ថា តើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននេះឡើយ។ នេះជាការប្រហារលើកទី២ នៅក្នុងទីក្រុងមូស្គូ នៅក្នុងខែឧសភានេះ ក្រោយពេលអាជ្ញាធររុស្ស៉ី បានអះអាង ថា ដ្រូនចំនួន២គ្រឿង បានវាយប្រហារ មកលើវិមានក្រឹមឡាំង ខណៈរដ្ឋាភិបាលក្រុងមូស្គូ បានចាត់ទុកជាសកម្មភាពប៉ុនប៉ង ធ្វើឃាតមកលើលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ។Analysis: Kremlin drone attack is highly embarrassing for Moscow - BBC News

រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់ ថា អ៊ុយក្រែន បានវាយប្រហារដោយដ្រូនដ៏ខ្លាំងក្លា មកលើទីក្រុងមូស្គូ។ ប៉ុន្ដែប្រព័ន្ធការពារដែនអាកាស បានបាញ់កម្ទេចដ្រូន ចំនួន៨គ្រឿង។

នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន ឯណោះវិញ កាលពីព្រឹក ថ្ងៃអង្គារ ក៏នៅតែបន្តរងការវាយប្រហារតាមផ្លូវអាកាស ដោយមីស៊ីល និង ដ្រូន ពីកម្លាំងទាហានរុស្ស៉ី ដោយបានសម្លាប់មនុស្សម្នាក់ និង ៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពេលអគារដ៏ខ្ពស់មួយ បានរងការឆាបឆេះ។ ទាហានរុស្សី បានបង្កើនការវាយប្រហារជាថ្មី តាមផ្លូវអាកាស ដោយការប្រើប្រាស់ដ្រូន និង មីស៊ីល បាញ់ស្រោចទៅលើរដ្ឋធានីកៀវ និង តំបន់មួយចំនួនទៀត នៃប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា រហូតមក៕Putin says Ukraine trying to frighten Russians following Moscow drone  attack - Saudi Gazette

អគារខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក ស្ថិតនៅប្រទេសតំបន់អាស៊ានយើង

0

ប្រសិនបើនិយាយអំពីអគារដែលខ្ពស់ជាងគេនៅលើពិភពលោក ប្រាកដណាស់គេនឹងនឹកឃើញដល់អគារ Burj Khalifa នៅទីក្រុងឌូបៃ ដោយមានកម្ពស់ ៨២៣ម៉ែត្រឯណោះ។ ចុះអ្នកទាំងអស់គ្នាដែរដឹងអត់ ប្រទេសនៅតំបន់អាស៊ានយើងមួយ មានអគារខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក។

អគារ Merdeka 118 នៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីដែលជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់លេខ២នៅលើសាកលលោក។ អគារនេះ មានកម្ពស់រហូតដល់ទៅដល់៦៧៨.៩ម៉ែត្រ ១១៨ជាន់ (មាន៥ជាន់ក្រោមដី)។Southeast Asia's tallest building Merdeka 118 - Daily Times

អគារពាណិជ្ជកម្មដ៏ខ្ពស់នេះ ចំណាយពេលសាងសង់ដល់តែ៨ឆ្នាំ ពោលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ ដល់ឆ្នាំ ២០២២ ក្រោមកញ្ចប់ថវិការ១,២១ ពាន់លានដុល្លារ។ ថ្វីតែសាងសង់រួចរាល់នៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែអគារនេះ នឹងដាក់សម្ពោធជាផ្លូវការនៅពាក់កណ្តាល ឆ្នាំ ២០២៣ ឯណោះ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រៀបធៀបអគារMerdeka 118 ទៅអគារ Burj Khalifa នៅទីក្រុងឌូបៃ គឺខុសគ្នាតែ១៥០ម៉ែត្រ តែប៉ុណ្ណោះ៕Merdeka 118, Gedung Tertinggi Kedua Dunia Saingan Burj Khalifa - MerahPutihMerdeka 118 Tower Struck By Lightning During Heavy Thunderstorm

ប្រភព៖ Wikipedia

ទីក្រុងសៀងហៃជាប់កំណត់ត្រាក្លាយជាទីក្រុងដែលមានកម្តៅក្តៅជាងគេក្នុងប្រវត្តិសាស្រ្ត

0

ប្រទេសចិន៖ យោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា សីតុណ្ហភាពដែលបានកត់ត្រានៅថ្ងៃទី ២៩ ខែឧសភា នៅទីក្រុងសៀងហៃគឺ ៣៦.១ អង្សាសេ ដែលបន្តនិន្នាការក្តៅមិនធម្មតានៅក្នុងប្រទេសចិនចាប់តាំងពីខែមីនា។ សីតុណ្ហភាពនេះបានលើសពីកំណត់ត្រា ៣៥.៧ អង្សាសេដែលបានកំណត់ក្នុងឆ្នាំ ១៨៧៦, ១៩០៣, ១៩១៥ និង ២០១៨ ។ សីតុណ្ហភាពនៅក្នុងតំបន់នឹងបន្តកើនឡើងខ្ពស់ជាងនេះចាប់ពីខែមិថុនា, កក្កដា និងខែសីហា។Shanghai Breaks Century-Old Heat Record - EcoWatch

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផ្នែកខ្លះនៃខេត្តស៊ីឈួន ដែលជាកន្លែងរស់នៅរបស់ប្រជាជន ៨០លាននាក់ ក៏បានចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ ដោយឈានដល់ ៤២ អង្សាសេផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា ក្នុងរយៈពេល ៣-៥ ថ្ងៃខាងមុខ សីតុណ្ហភាពអតិបរមានៅក្នុងទីក្រុងមួយចំនួនក្នុងខេត្ត Sichuan នឹងឡើងដល់ ៣៨-៤២ អង្សាសេផងដែរ។China heatwave brings record high temperatures to Shanghai and other cities | South China Morning Post

រួមជាមួយអាកាសធាតុមិនប្រក្រតីប្រទេសចិនក៏បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ក្នុងតំបន់មួយចំនួន។ ភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងខេត្ត Sichuan ភាគឦសានកាលពីថ្ងៃទី ២៩ ខែឧសភា បានជម្លៀសមនុស្សរាប់ពាន់នាក់ដើម្បីការពារភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះ។Shanghai breaks more than century-old heat record in sweltering May | Reutersជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង Chongqing បានព្រមានអំពីហានិភ័យនៃទឹកជំនន់ ដោយកម្រិតទឹកនៃទន្លេ Jialing បានកំណត់នឹងកើនឡើងប្រហែល ៦ ម៉ែត្រនៅថ្ងៃទី ៣០ ខែឧសភា ដោយសារទឹកជំនន់មានភ្លៀងធ្លាក់ខ្លាំង និង ការសម្របសម្រួលអាងស្តុកទឹក៕Shanghai breaks 100-year-old heat record amid intense heatwave | The Independent

ប្រភព៖cafef.com

«ចន្ទល់ភ្នំ» រុក្ខជាតិបន្តពូជដោយឥតភេ.ទ អាចយកធ្វើជាបន្លែអន្លក់បាន

0

ចន្ទល់ភ្នំ ឬ វល្លិថ្ពាល់ត្រី ភាសាអង់គ្លេសហៅថា (Pecel semanggi, nardoo) ជារុក្ខជាតិដុះដោយឯកឯងរស់នៅលើដីសើម ឬក្នុងទឹកបឹង ត្រពាំង វាលស្រែ និងតាមតំបន់ក្តៅ ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាអន្លក់។ រុក្ខជាតិវល្លិនេះមានប្រភពដើម នៅអាហ្វ្រិក អាស៊ី អូស្ត្រាលី និងកោះឯទៀត នៃអូសេអានីផ្នែកអាស៊ី។No photo description available.

ចន្ទល់ភ្នំ រស់ក្នុងទឹក មានក្តៀង តួដើមតូចៗ មានរាងជាខ្សែដេក (horizontal) អណ្តែតលើទឹក។ ស្លឹកបណ្ណង្គជាតិ ហៅថាហ្វង់ (frond) មានកូនស្លឹក៤ តម្រៀបជិតគ្នាហើយមានរាងជាឈើឆ្កាង (cross) កូនស្លឹករាងមូលនៅចុង រួមស្រួចនៅគល់។ ស្លឹកមានទងវែងៗ មានប្រវែង ២០-៣០ សង់ទីម៉ែត្រ។ ចំណែកនៅគល់ទងស្លឹកមានសរីរាង្គ បន្តពូជដោយឥតភេទ ដែលគេហៅថាស្ប៉រ(spore)។No photo description available.

រុក្ខជាតិ ដែលពុំសូវមានអ្នកចាប់អារម្មណ៍ខាងលើនេះក៏អាចយកមកធ្វើបន្លែផងដែរ ដែលស្លឹករបស់វាសម្រាប់ធ្វើជាបន្លែអន្លក់ទឹកគ្រឿង។ ជាមួយគ្នានេះ ចន្ទល់ភ្នំ ឬ វល្លិថ្ពាល់ត្រី ក៏អាចធ្វើជាឱសថបានដូចគ្នា ដោយសារធាតុដែលចម្រាញ់ចេញពីស្លឹក ប្រជាជនខ្មែរមានជំនឿថាអាចជួយបន្ថយជាតិខ្លាញ់ កូលេស្តេរ៉ូល និងទ្រីគ្លីសេរីត ក្នុងសរសៃឈាម៕ចន្ទល់ភ្នំប្រើធ្វើជាអន្លក់ និង ជាឱសថបំបាត់សារជាតិខ្លាញ់ ក្នុងសរសៃឈាម -  Rasmei Kampuchea Daily

តើគោលនយោបាយថ្មីរបស់ជប៉ុន ដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើតដូចម្តេចខ្លះ ?

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាយុទ្ធសាស្ត្រអនាគតកុមារថា លោកនឹងមិនប្រមូលពន្ធថ្មី ឬមិនដំឡើងពន្ធទេ ដើម្បីលើកទឹកចិត្តឱ្យគូស្វាមីភរិយាមានកូនបន្ថែមទៀត ក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមមនុស្សចាស់នៅប្រទេសជប៉ុន ។ កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក លោកនាយករដ្ឋមន្ត្រីជប៉ុនធ្លាប់លើកឡើងថា ការជួយគ្រួសារនីមួយៗឱ្យមានកូន គឺជាគោលនយោបាយសំខាន់បំផុតរបស់រដ្ឋាភិបាល ។Childless couples are 'selfish', senior Japanese politician says | The  Independent | The Independent

ក្រៅពីនេះ រដ្ឋាភិបាលនឹងបន្ថែមប្រាក់ចំណូលដល់គ្រួសារ និងលើកកម្ពស់ស្ត្រីក្នុងតួនាទីការងារឱ្យកាន់តែច្រើនជាងមុន រហូតដល់ផ្តល់ជំនួយដល់គ្រួសារឱ្យមានកូន ដូចជា បង្កើនចំនួនសាលាមត្តេយ្យដើម្បីជួយថែទាំក្មេងតូចៗ ។ ផែនការទាំងនេះស្ថិតនៅក្នុងគោលនយោបាយ «New Capitalism» របស់លោក Fumio Kishida ។

ចំណែកក្រុមប្រឹក្សាយុទ្ធសាស្ត្រអនាគតកុមារបានបង្ហាញវិធីបង្កើនអត្រាកំណើតរបស់ជប៉ុន ហើយនឹងប្រកាសយុទ្ធសាស្ត្រទាំងអស់យ៉ាងលម្អិតនៅខែមិថុនា ឆ្នាំ២០២៣ ។ គេសង្ឃឹមថា នឹងត្រូវការប្រើប្រាស់ប្រាក់ដ៏ច្រើន ហើយមានសំណួរថា តើរដ្ឋាភិបាលបានប្រាក់មកពីណា ? ប៉ុន្តែលោក Fumio Kishida បានបដិសេធការដំឡើងពន្ធផ្សេងៗ ។ ទោះយ៉ាងណា លោក Fumio Kishida ពិបាកស្វែងរកប្រាក់ដើម្បីដំណើរការគោលនយោបាយសំខាន់ៗចំនួន២ ដែលត្រូវការប្រើប្រាស់ប្រាក់ជាច្រើន ខណៈចំនួនពលរដ្ឋធ្លាក់ចុះ និងផ្នែកការពារជាតិ គឺមានសារសំខាន់ដូចគ្នាសម្រាប់ប្រទេសជប៉ុន ។Why Japan's low birth rate makes economic sense | The Japan Times

រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវដោះស្រាយបញ្ហាពលរដ្ឋធ្លាក់ចុះឱ្យបានឆាប់រហ័ស ពីព្រោះបញ្ហានេះកាន់តែធ្ងន់ធ្ងររៀងរាល់ឆ្នាំ ។ កាលពីឆ្នាំ២០២២ ជប៉ុនមានអត្រាកំណើតថ្មីត្រឹមតែ៧៩៩.៧២៨នាក់ប៉ុណ្ណោះ ដែលវាជាចំនួនតិចបំផុតតាំងពីគេបានកត់ត្រាមក ហើយក៏ជាលើកដំបូងផងដែរ ដែលអត្រាកំណើតថ្មីទាបជាង៨សែននាក់ ។ កាលពីមុន រដ្ឋាភិបាលជប៉ុនរំពឹងថា អត្រាកំណើតថ្មីនឹងមានចំនួនតិចជាង៨សែននាក់នៅឆ្នាំ២០៣០ ។

ចំនួនពលរដ្ឋជប៉ុននៅឆ្នាំ២០២២ ស្មើនឹង១២៤.៤៩លាននាក់ ខណៈនៅឆ្នាំ២០១៧ ជប៉ុនមានពលរដ្ឋរហូតដល់១២៨លាននាក់ ។ បើតាមការស្រាវជ្រាវមួយចេញផ្សាយដោយ The Lancet បង្ហាញថា ចំនួនពលរដ្ឋជប៉ុននឹងធ្លាក់ចុះពាក់កណ្តាល គឺនៅសល់ត្រឹមតែ៥៣លាននាក់ប៉ុណ្ណោះនៅចុងសតវត្សរ៍នេះ ៕ ប្រភព ៖ TNN World