Home Blog Page 1657

ប្រទេសកូរ៉េខាងត្បូងសើចចំអកផ្កាយរណបកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពកូរ៉េខាងត្បូងបានលើកឡើងថា ពួកគេបានប្រមូលផ្នែកខ្លះរបស់គ្រាប់រ៉ុក្កែតដែលប្រើសម្រាប់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង ។ វាបានផ្ទុះ និងធ្លាក់នៅក្នុងសមុទ្រ កាលពីថ្ងៃទី២១ ខែឧសភា កន្លងមក ហើយពួកគេបានប្រមូលកម្ទេចទាំងនេះអស់រយៈពេល២សប្តាហ៍ ។S. Korea retrieves N. Korean spy satellite wreckage, ends salvage  operation: military - The Korea Times

អ្នកជំនាញមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានវិភាគកម្ទេចរបស់ផ្កាយរណបរកឃើញថា ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងនេះគ្មានប្រយោជន៍សម្រាប់កងទ័ពទេ ព្រោះផ្កាយរណបអាចតាមដានចំណុចគោលដៅក្នុងកម្រិតទាបបំផុត ហើយវាមិនសាកសមសម្រាប់ប្រើប្រាស់ក្នុងផ្នែកកងទ័ព សូម្បីតែបន្តិច ។ មុននេះ ប្រទេសកូរ៉េខាងជើងទទួលស្គាល់ថា ខ្លួនបានបរាជ័យក្នុងការបង្ហោះផ្កាយរណបចារកម្ម ហើយវាជាការបរាជ័យដ៏ធំមួយ ។ កូរ៉េខាងជើងប្រកាសថា នឹងបង្ហោះផ្កាយរណបឱ្យបានជោគជ័យ ។South Korea retrieves North Korean spy satellite wreckage, ends salvage  operation

ការបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងមក ត្រូវបានប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសលោកខាងលិចថ្កោលទោស ដោយពួកគេលើកឡើងថា ការបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង គឺជាការរំលោភច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមកូរ៉េខាងជើង មិនឱ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីល ។ ទោះយ៉ាងណា កូរ៉េខាងជើងបានបដិសេធនឹងការចោទប្រកាន់នេះ ព្រមទាំងបញ្ជាក់ថា ប្រទេសលោកខាងលិចរំលោភសិទ្ធិកូរ៉េខាងជើងក្នុងការការពារខ្លួន និងការស្រាវជ្រាវអវកាស ៕ ប្រភព ៖ Mono News

រូបមន្ត ៤ យ៉ាងដើម្បីថែរក្សាដៃឱ្យស្រឡូន

0

មនុស្សស្រីភាគច្រើនតែងតែត្អូញត្អែររឿងដៃរបស់ខ្លួនមិនស្អាត មិនស្រឡូន គ្រើម ដៃធំដូចប្រុស និង មិនសូវមានទំនុកចិត្តក្នុងការប៉ះដៃអ្នកដទៃឡើយ។ ដូច្នេះហើយខាងក្រោមនេះគឺជារូបមន្ត ៤ យ៉ាងដើម្បីថែរក្សាដៃឱ្យស្រឡូន និងស្រស់ស្អាត៖

១.រូបមន្តសម្រាប់ស្បែកដៃទន់រលោង៖ ដើម្បីចិញ្ចឹមស្បែកនៅលើដៃឱ្យរលោង និងទន់ អ្នកនឹងត្រូវរៀបចំទឹកឃ្មុំ ១ស្លាបព្រាបាយ និងប៊ឺ ៣ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរនេះចូលគ្នា បន្ទាប់មកលាបវាឱ្យសព្វលើស្បែកដៃ រួចទុកប្រហែល ១០នាទី លាងទឹកចេញជាការស្រច។5 Ways to Make Your Perpetually Dry Hands Softer, Straight From  Dermatologists

២.រូបមន្តដោះស្រាយបញ្ហាដៃស្ងួត៖ ដើម្បីដោះស្រាយបញ្ហាដៃស្ងួតបានយើងត្រូវលាយ គ្លីសេរីន ១ស្លាបព្រាបាយ, ប្រេងអូលីវ ១ស្លាបព្រាបាយ, ប្រេងអាល់ម៉ុន ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២០មីលីលីត្រ, និងស៊ុតលឿង ១ គ្រាប់ លាយចូលគ្នា រួចលាបនៅលើដៃ ទុកចោលប្រហែល ២៥ នាទី លាងទឹកចេញជាការស្រេច។

៣.រូបមន្តដោះស្រាយបញ្ហាដៃគ្រើម៖ ដើម្បីដោះស្រាយបញ្ហាដៃគ្រើម អ្នកត្រូវលាយ aloe vera gel ចំនួន ២ស្លាបព្រា, រួមជាមួយប្រេង sunflower ២ស្លាបព្រា បន្ទាប់មកលាបលើដៃណាដែលគ្រើម ទុកចោល ២០នាទី រួចលាងទឹកចេញជាការស្រេច។73,100+ Smooth Hands Stock Photos, Pictures & Royalty-Free Images - iStock

៤.រូបមន្តកាត់បន្ថយបញ្ហាដៃខ្មៅ៖ សម្រាប់មនុស្សស្រីជាច្រើនតែងជួបប្រទះនឹងបញ្ហាដៃខ្មៅ ឬដៃជាំ នៅពេលដែលជិះម៉ូតូហាលថ្ងៃដោយមិនពាក់ស្រោមដៃ។ ដូចនេះយើងត្រួវយកសំបកស៊ុតមកបុក ហើយបន្ថែមស៊ុតសបន្តិចចូលច្របល់គ្នា រួចជូតពាសពេញដៃហើយទុកចោលប្រហែល ១០ នាទី លាងទឹកចេញជាការស្រេច ៕ ប្រភព៖sanook

បញ្ហាសុខភាពទាំង៥ របស់អ្នកធ្វើការក្នុងការិយាល័យអាចនឹងប្រឈម

0

ជាធម្មតា មនុស្សភាគច្រើនតែងធ្វើការចំនួន ៨ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែដោយសារបញ្ហាបន្ទុកការងារ ឬកត្តាសេដ្ឋកិច្ច ទើបធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តធ្វើការថែមម៉ោង ដោយមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ដូច្នេះហើយខាងក្រោមនេះគឺជា បញ្ហាសុខភាព ៥ យ៉ាងរបស់ “អ្នកធ្វើការ”ដែលគួរប្រុងប្រយ័ត្ន៖

១.រោគសញ្ញាការិយាល័យ៖ មនុស្សជាង ៦០% នៃកម្មករ ជាពិសេសគឺបុគ្គលិកការិយាល័យ ច្រើនតែមានសភាពរឹងក ខ្នង ស្មា កដៃ ម្រាមដៃ…ជាដើម ដោយសារត្រូវអង្គុយនៅមុខកុំព្យូទ័រយូរដោយមិនធ្វើចលនារាងកាយ។ សូម្បីតែពេលសម្រាកក៏អង្គុយមើលអេក្រង់ទូរសព្ទដែរ។ ដូចនេះប្រសិនបើទុកចោលយូរនឹងបណ្តាលឱ្យរលាកសាច់ដុំ រលាកសរសៃពួរ កោងខ្នង ឈឺចុកចាប់ត្រង់កមិនបាត់ ខ្វិន និងឈឺក្បាលរ៉ាំរ៉ៃ ជាដើម។
ដំណោះស្រាយគឺផ្លាស់ប្តូរអាកប្បកិរិយាដោយការគេងតិចតួច និងហាត់ប្រាណខ្លះៗដើម្បីសម្រួលឥរិយាបទនៅពេលដែលសម្រាកពីការងារ។Banish End-of-Year Stress at the Office | The Muse

២.ប្រឈមនឹងជំងឺបាក់ទឹកចិត្ត៖ ជំងឺបាក់ទឹកចិត្តតែងតែគំរាមកំហែងដល់អាយុជីវិតមនុស្សជាពិសេសក្នុងវ័យធ្វើការ។ មូលហេតុនៃ ការធ្លាក់ទឹកចិត្ត គឺបណ្តាលមកពីកត្តាជាច្រើនទាំងតំណពូជ សារធាតុគីមីក្នុងខួរក្បាល និងចរិតលក្ខណៈផ្ទាល់ខ្លួន…។ ដូច្នេះដើម្បីបំបាត់រោគសញ្ញាទាំងអស់នេះអ្នកត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត។

៣.សម្ពាធឈាមឡើងខ្ពស់៖ អ្នកធ្វើការភាគច្រើនតែងមានភាពតានតឹង ស្មុគស្មាញ រហូតដល់មានជំងឺលើសឈាម ឬឡើងសម្ពាធឈាម។ ដូចនេះដំណោះស្រាយគឺត្រូវបរិភោគអាហារដែលសម្បូរវីតាមីន ទទួលទានផ្លែឈើឱ្យបានច្រើន ជៀសវាងគ្រឿងស្រវឹង បារី អាហារដែលផ្អែម និងប្រៃពេក។Workplace Stress: Psychological Stress at Work and Mental Health

៤.ប្រឈមនឹងបញ្ហាក្រពះ៖ អ្នកធ្វើការភាគច្រើនតែងបរិភោគអាហាររហ័សដែលមិនសូវមានគុណភាព និងតម្លៃថោក ដែលធ្វើឱ្យក្រពះរបស់យើងឈឺ ពិបាកបន្ទោរបង់ រហូតដល់ រលាកក្រពះ ដំបៅក្រពះ ឬការស្ទះក្រពះជាដើម។ ដំណោះស្រាយនោះគឺអ្នកត្រូវកាត់បន្ថយអាហារដែលមានជាតិ fermented អាហារហឹរ, អាហារខ្លាញ់, អាហារចៀន, ឬភេសជ្ជៈផ្អែម…ជាដើម។

៥.ប្រឈមនឹងការបាក់សម្រស់៖ ពិតណាស់អ្នកធ្វើការភាគច្រើនតែងតែមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការថែរក្សាសម្រស់ ដែលធ្វើឱ្យយើងគិតច្រើន គេងមិនលក់ សម្រស់ធ្លាក់ចុះ សុខភាពចុះខ្សោយ ឡើងគីឡូ…។ ដំណោះស្រាយ អ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីខ្លួនឯង ស្រូបយកខ្យល់បរិសុទ្ធ បរិយាកាសធម្មជាតិ ដើរកំសាន្តបំបាត់ស្ត្រស គិតរឿងល្អៗ ឬទទួលទានអាហារឆ្ងាញ់ៗ…ជាដើម៕ Understanding and identifying workplace stressប្រភព៖sanook

ពិភពលោកនឹងមានអាកាសធាតុក្តៅខ្លាំងដោយសារបាតុភូតអេលនីណូ

0

កាលពីថ្ងៃទី៤ ខែកក្កដា លោក Petteri Thalas អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក (World Meteorological Organization) ប្រកាសថា បាតុភូតអេលនីណូ (El Nino) បានចាប់ផ្តើមហើយ ។ វានឹងធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ និងអាកាសធាតុក្តៅខ្លាំងនៅតំបន់ជាច្រើនលើពិភពលោក និងក្នុងមហាសមុទ្រ ។El Niño: UN says climate phenomenon likely to break temperature records

ការប្រកាសលើកនេះ គឺជាការជូនដំណឹងទៅកាន់ប្រទេសនានាលើពិភពលោក ឱ្យត្រៀមខ្លួនទប់ស្កាត់ផលប៉ះពាល់ចំពោះសុខភាព ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច ។ ក្រៅពីនេះ ក៏ដើម្បីរក្សាជីវិត និងការរស់នៅរបស់ពលរដ្ឋផងដែរ ដោយរដ្ឋាភិបាលប្រទេសនានាត្រូវដាស់តឿនពលរដ្ឋជាមុន និងត្រៀមទប់ស្កាត់អាកាសធាតុអាក្រក់នៅឆ្នាំ២០២៣ ។

នៅពេលកើតបាតុភូតអេលនីណូ គឺសីតុណ្ហភាពនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតតំបន់ត្រូពិច នឹងកើនឡើង០,៥អង្សារសេបន្ថែមទៀតពីមធ្យមភាគរយៈពេលវែង ។ បាតុភូតនេះមានរយៈពេលចាប់ពី៩ខែ ទៅ១២ខែ ហើយវាកើតឡើងរៀងរាល់២ឆ្នាំ ទៅ៧ឆ្នាំ ។The El Nino phenomenon is coming!This year and next two years, the high  temperature may break the record - Breaking Latest News

អង្គការឧតុនិយមពិភពលោកដាស់តឿនថា បាតុភូតអេលនីណូលើកដំបូងក្នុងរយៈពេល៧ឆ្នាំនេះ រួមបញ្ចូលទាំងទង្វើរបស់មនុស្សដែលធ្វើឱ្យពិភពលោកក្តៅ ដោយសារការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល ហើយវានឹងធ្វើឱ្យឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺជាឆ្នាំក្តៅបំផុត ។ អង្គការនេះបញ្ជាក់ថា នឹងមានឱកាសច្រើនដល់៩០% ដែលអាចកើតបាតុភូតអេលនីណូជាបន្តបន្ទាប់ក្នុងឆមាសទី២ ឆ្នាំ២០២៣ ។ ការកើនឡើងនៃសីតុណ្ហភាពសមុទ្រ និងបាតុភូតអេលនីណូ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅភាគខាងត្បូងរបស់អាមេរិកខាងត្បូង, អាមេរិកកណ្តាល, ភាគខាងត្បូងសហរដ្ឋអាមេរិក និងទ្វីបអាហ្វ្រិក ។Climate: El Niño set to be 'at least' of moderate strength, says UN

បាតុភូតនេះអាចបណ្តាលឱ្យកើតគ្រោះរាំងស្ងួតធ្ងន់ធ្ងរ រលកកំដៅ និងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី, ឥណ្ឌូណេស៊ី, តំបន់ខ្លះនៃអាស៊ីខាងត្បូង, អាមេរិកកណ្តាល និងផ្នែកខាងជើងនៃអាមេរិកខាងត្បូង ។ ជាមួយគ្នានេះ វានឹងបង្កខ្យល់ព្យុះស៊ីក្លូននៅមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ៕ ប្រភព ៖ Nation World News

អស់ទ្រាំ! តិចម៉េង ដាក់ចំៗមិត្តខ្លះខ្ចីលុយអត់ឱ្យបែរនិយាយថា លោកលែងដូចមុនព្រោះជាតារាល្បី

0

ចាប់តាំងពីក្លាយជាម្ចាស់ពានមកវាសនា លីម តិចម៉េង កាន់តែខ្ពស់ត្រដែតពីក្មេងគង្វាលគោក្លាយជាតារាចម្រៀងល្បីមានហ្វេនរាប់លាននាក់។ ទន្ទឹមនឹងកេរ្តិ៍ឈ្មោះល្បីសុះសាយ ស្រាប់តែពេលនេះតារាចម្រៀងរូបនេះបានបញ្ចេញអារម្មណ៍ចាក់ដោតយ៉ាងខ្លាំងដល់មិត្តភក្តិមួយចំនួន និងមនុស្សមួយចំនួនឆាតមកខ្ចីលុយលោកស្រស់ៗពេលប្រាប់ថាអត់មាននិងលើកហេតុផលផ្សេងៗបែរជានិយាយដាក់លោកថាមិនដូចមុនព្រោះគេជាតារាល្បីកំពុងឡើងកូដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs0q4RaOmLF3zFy83IQSHD55FJfpPDfskSbyVGVGTBJDDG4Db7SnFU9dimFINocbqV6QelocqGdluodPO3tHEhq5CeuyNyF8TyQHIgRB8EAuFC8JamsrgwFKvXPudDtBQZluDmCYhcPNxeCEbmdPNvj9cM3Ur9lJCi-2IqMCaRjSIfMpRJvqnTlfBwSMQ/s960/353781492_3237786686512704_5673921254978268409_n.jpg

តាមរយៈសារនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ លីម តិចម៉េង បានរៀបរាប់យ៉ាងដូច្នេះថា «
អធ្យាស្រ័យបងប្អូនទាំងអស់គ្នាសុំនិយាយត្រង់ៗហើយព្រោះច្រើនពេក កាលមិនទាន់ប្រលង ពេលមានទុក្ខគ្មានអ្នកណាខ្វល់ និយាយជាមួយគេ១០ម៉ាត់គេឆ្លើយតប១ម៉ាត់ ពេលខ្លះមិនទាំងនិយាយជាមួយផង។ មិត្តខ្លះនឹកឆាតទៅសួរសុខទុក្ខ មិនទាន់ទាំងនិយាយអីផង វាប្រាប់យើងមុនទៅហើយថា កុំខ្ចីលុយណាអញគ្មានលុយឱ្យខ្ចីទេ ដល់ពេលនេះ មិត្តខ្លះ មនុស្សខ្លះ ឆាតមក call មក និយាយមិនទាន់បានប៉ុន្មានផង សុំខ្ចី 100$ 200$ យើងអត់ យើងមិនឱ្យប្រាប់ហេតុផលបែរជាមកថាយើង (មិនដូចមុន គេតារា គេឡើងកូដ … )»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMag2lcBTPn9NG0BFyGHriq6ilvrbJKpBgTrT4KYWuD7MjXZOd2aq4SZaWWmN58lb-VfXgJASUNsRLQwDSFYRCAw7n27bpPMP5QA7fBHfTWQRmpvc6J7tjaQ_F3Dd_oMi_9zusC5EgN4awJRXwY08Wfe3rtMoJtmMMEUHVZ3VilmnCkYVCtv-l9klipa8/s2048/350140930_3244668329157873_6449016568715903419_n.jpg

តារាចម្រៀងក្រសោបពានកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤រូបនេះបានបន្តថា«

ចង់និយាយថា ខ្ញុំមិនមែនជាធនាគារទេ ការងារខ្ញុំខំណាស់ ហើយសូម្បីតែខ្លួនឯងផ្ទាល់មិនទាន់ទាំងសល់អ្វីផង គ្រួសារក៏មិនទាន់បានជួយអ្វីឱ្យបានសាកសមក្នុងនាមជាកូនផង សូមបងប្អូន មិត្តៗចាស់ទាំងអស់ដែលបានគិតអវិជ្ជមានលើខ្ញុំ យកទៅគិតឱ្យបានច្បាស់ ហើយចង់ប្រាប់ថាខ្ញុំ គឺខ្ញុំ ខ្ញុំគឺ លីម តិចម៉េង គឺជាអតីតក្មេងគង្វាលគោម្នាក់ មួយជីវិតនេះមិនផ្លាស់ប្តូរជារាងរហូត សូមអរគុណ សូមជម្រាបលា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAiVX3NSxcIG4OWUEe8lx8Yhw72CfcWMUMgNDPeK4fP-1ofI-JrZwBIOqLwMCy9Tp6H4kdti2yTQsjGxujEB0Rw4MMyyhabrYn0ijvR1ScCETw5pwEc7e3lT5JgumQPE21TQ-EI-zAUmoUwsLeUWH2UIxhNTOTPCoe8Tullv2u8F4N84IkKGBwr3osx0/s2048/326950718_1257988091451374_1556262329322621169_n.jpg

តាមរយៈសារនេះដែរ អ្នកគាំទ្ររបស់ លីម តិចម៉េង បានចូលទៅខំមិនបញ្ចេញមតិយ៉ាងច្រើននិងបង្ហាញការយល់ស្របអ្វីដែលលោកលើកឡើងព្រោះបច្ចប្បន្នលុយពិបាករកណាស់ ហើយគេក៏ឃើញរូបលោកខំច្រៀងជាច្រើនកន្លែងក្នុងមួយថ្ងៃៗមិនបានសម្រាកលោកក៏ចង់ផ្គត់ផ្គង់គ្រួសារលោកឱ្យផុតពីភាពលំបាកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLOV-lw8t3XuEs5vcJv3DuFfImPQzHi-S-Ng2_VeXPK3Jc_zTkOFJLBZ4huDOSuQhL1cvJvCQyzZk7iSqWH_5mkGbe99y4-eTFJpiDkAckK97uskdpNjd6-LiG5X1TawSS6SNKvx2KVa2DaHXbUfmx1qYYsSwYDcTBocNRhWvJAB8n50RFoS5ct2W850/s756/Capture%20(30).PNG

គួរបញ្ជាក់ថាចាប់តាំងពីក្លាយជាម្ចាស់ពានមក លីម តិចម៉េង មានលទ្ធភាពទិញរថយន្តមួយផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយគេសង្កេតឃើញថាលោកមិនបានចាយជីវិតហាយសូបង្ហាញនៅលើបណ្តាញសង្គមឡើយ៕

ពលរដ្ឋចាស់ៗនៅខេត្តសុរិន្ទទទួលបានប្រាក់ចំណូលពីការធ្វើសាច់ក្រក

0

ប្រទេសថៃ ៖ ការធ្វើសាច់ក្រកឦសាន គឺជាមុខរបរមួយដែលបង្កើតប្រាក់ចំណូលអស់រយៈពេល៣០ឆ្នាំហើយ សម្រាប់ពលរដ្ឋចាស់ៗរស់នៅស្រុកស៊ីថូរ៉ាភូមិ ខេត្តសុរិន្ទ ប្រទេសថៃ ។ អ្នកស្រុកនៅទីនេះបានចេះចាំរូបមន្តធ្វើសាច់ក្រកឦសានឱ្យមានរសជាតិឆ្ងាញ់ និងលក់ចែកចាយនៅខេត្តសុរិន្ទផង និងលក់នៅតាមខេត្តផ្សេងៗផង ។

លោកយាយ វ៉ាន់ថង ឌួងអ៊ីន អាយុ៧៥ឆ្នាំ និយាយថា គាត់បានអង្គុយចងសាច់ក្រកអស់ប្រមាណ១០ឆ្នាំហើយ ដោយធ្វើការ២ថ្ងៃ ទៅ៣ថ្ងៃក្នុង១សប្តាហ៍ ។ ក្នុង១ថ្ងៃៗ គាត់អាចចងសាច់ក្រកបានចំនួន២.០០០ដុំ ហើយប្រាក់ចំណូលដែលទទួលបាននោះ គាត់សន្សំទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយ ។5 Delicious Thai Sausages To Seek Out - Food Republic

លោកយាយប្រាប់ថា ៖ «ពេលបានប្រាក់មក ខ្ញុំទុកទិញអង្ករហូបខ្លះ និងទិញម្ហូបអាហារប្រចាំថ្ងៃខ្លះ ហើយសល់ពីនេះ ទុកព្យាបាលជំងឺ ។ ក្នុង១ថ្ងៃ ខ្ញុំទទួលបានប្រាក់ចំនួន២០០បាត ហើយថ្ងៃខ្លះទៀតបានជាង១០០បាត គឺអាស្រ័យលើការធ្វើច្រើន ឬតិច ។ ប៉ុន្តែការងារនេះក៏នឿយហត់ដែរ ពីព្រោះខ្ញុំមានអាយុច្រើនហើយ» ។

ចំណែកពលរដ្ឋវ័យចំណាស់ខ្លះទៀតបានធ្វើសាច់ក្រក និងលក់ដោយខ្លួនឯងនៅតាមតំបន់ផ្សេងៗ ឬនៅតាមពិធីបុណ្យ ។ ពួកគាត់ចាប់ផ្តើមលក់សាច់ក្រកចាប់ពីពេល រសៀលរហូតដល់ព្រលប់ ក្នុងនោះសាច់ក្រក១ដុំ (តូច) មានតម្លៃចាប់ពី១បាត ទៅ២បាតប៉ុណ្ណោះ ។

អ៊ំប្រុសម្នាក់លក់សាច់ក្រកនៅតាមភូមិនិយាយថា ៖ «ខ្ញុំបានជិះម៉ូតូលក់សាច់ក្រកនៅតាមភូមិអស់ជាង២០ឆ្នាំ ហើយក្នុងមួយថ្ងៃៗ ខ្ញុំអាចរកប្រាក់បានចំនួន៣០០បាតដែរ ។ កាលពីមុន ខ្ញុំលក់សាច់ក្រកដាច់ជាងនេះ ប៉ុន្តែបច្ចុប្បន្ន មានអ្នកលក់ច្រើនគ្នា» ។Thai Sausage: How To Make The Best Sai Oua From Chiang Mai

ប្រធានក្រុមផលិតសាច់ក្រកឦសានប្រចាំខេត្តសុរិន្ទ លោក ថាវីរ៉ាត់ សាណាមថង លើកឡើងថា ៖ «ការផលិតសាច់ក្រកនៅខេត្តសុរិន្ទបានលក់ចែកចាយទៅតាមខេត្តជាច្រើន និងបែងចែកតំបន់រៀងៗខ្លួន ដើម្បីកុំឱ្យពួកគេលក់ក្នុងតំបន់ដូចគ្នា ។ ការលក់សាច់ក្រកក្នុង១ឆ្នាំៗទទួលបានប្រាក់ច្រើនគួរសមអាចជួយគ្រួសារបាន ហើយក្នុងឋានៈខ្ញុំជាប្រធានក្រុម ខ្ញុំបានព្យាយាមសុំចុះឈ្មោះសហគ្រាស» ។

បច្ចុប្បន្ន មានអ្នកភូមិប្រមាណ១០០នាក់បានលក់សាច់ក្រកតាមម៉ូតូ ក្នុងនោះពួកគេបានលក់នៅខេត្តសុរិន្ទ និងខេត្តផ្សេងទៀតដូចជា បុរីរាំ ស៊ីសាកេត រ៉យអេត ឆាក់ឈើងសៅ និងសមុទ្រប្រាកាន ។ អ្នកភូមិ៨០% ក្នុងចំណោមអ្នកភូមិទាំងអស់ បានរកប្រាក់ចំណូលពីការលក់សាច់ក្រកឦសានចូលសហគមន៍ គឺជាមធ្យមចំនួន១៥លានបាតក្នុង១ឆ្នាំ ៕ ប្រភព ៖ Thai PBS

អគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោកសាងសង់ជិតរួចរាល់ហើយ

0

សហរដ្ឋអាមេរិក៖ អគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោក ដែលមានទំហំជិត ៩៤០ ហ្វីតការ៉េនៅរដ្ឋផ្លរីដាត្រូវបានសាងសង់ជិតរួចហើយ ដែលវាមានគុណសម្បត្តិអាចទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុខ្លាំងដូចជាការឡើងកំដៅខ្លាំង និងព្យុះភ្លៀងផងដែរ។

យោងតាមប្រភពព័ត៌មាន New Atlas កាលពីថ្ងៃទី ៤ ខែកក្កដា បានឱ្យដឹងថា ជាមួយនឹងគម្រោងអគារទីក្រុងចំនួន ១០០ នៅ Austin រដ្ឋ Texas និងបរិស្ថាន Mars របស់ NASA ស្ថាបត្យកម្មបោះពុម្ព 3D កំពុងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតគឺ Printed Farms ដែលជាអគារបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោកហៀបនឹងបញ្ចប់។World's largest" 3D-printed building nears completion in Florida

អគារបោះពុម្ព 3D Printed Farms មានបណ្តោយប្រវែង ៤៧ម៉ែត្រ ទទឹង ២៥ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ។ ដើម្បីសាងសង់អាគារ Printed Farms នេះបាន យើងត្រូវប្រើម៉ាស៊ីនព្រីន BOD2 3D របស់ក្រុមហ៊ុន COBOD ដែលជាម៉ាស៊ីនបង្កើតផ្ទះបោះពុម្ព 3D ពីរជាន់ដំបូងគេនៅអឺរ៉ុប។ ស្រដៀងនឹងគម្រោងបោះពុម្ព 3D ផ្សេងទៀតដែរ ដំណើរការសាងសង់ពាក់ព័ន្ធនឹងម៉ាស៊ីនរ៉ូបូតដ៏ទំនើប ដែលបាញ់ល្បាយដូចស៊ីម៉ងត៍ចេញពីក្បាលម៉ាស៊ីន បង្កើតជាជញ្ជាំងក្នុងស្រទាប់ជាច្រើន។ ម៉ាស៊ីនព្រីនមិនមានទំហំធំល្មមសម្រាប់សាងសង់លំនឹងទាំងមូលក្នុងពេលតែមួយនោះទេ ផ្ទុយទៅវិញវាត្រូវបានបោះពុម្ពតាមតំបន់ ដោយចាប់ផ្តើមពីផ្នែកម្ខាងនៃអគារ និងបញ្ចប់វិញដោយផ្នែកកណ្តាល។3-D-printed homes: A concept is turning into something solid - The  Washington Post

នៅពេលដែលការបោះពុម្ព 3D ត្រូវបានបញ្ចប់ អ្នកសាងសង់បានដំឡើងដំបូល បង្អួច និងទ្វារ អមដោយឧបករណ៍អគ្គិសនី និងបរិក្ខារជាច្រើនទៀត។ អគារនេះត្រូវបានរចនាឡើងដោយគិតពីលក្ខខណ្ឌអាកាសធាតុក្នុងតំបន់ ដូច្នេះវាអាចទប់ទល់នឹងកំដៅខ្លាំង រួមជាមួយខ្យល់បក់ខ្លាំង និងជាពិសេសនោះវាអាចទប់ទល់នឹងព្យុះត្រូពិចបានទៀតផង។ ភាពបត់បែន និងអត្ថប្រយោជន៍នៃការបោះពុម្ព 3D ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងជញ្ជាំងអគារផងដែរ ជាមួយនឹងរន្ធខ្យល់ដើម្បីធ្វើឱ្យអគារត្រជាក់ដោយធម្មជាតិ ៕ ប្រភព៖vnexpres

កន្លះឆ្នាំកម្ពុជារកចំណូលបានជិត១៨លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

0

កម្ពុជារកចំណូលបាន១៧,៨៧៧,៤១៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលកន្លះឆ្នាំពោលគឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៨៥,៧៦៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។Celebrating the Angkor Wat Equinox: A Symbol of Cambodia's Rich Cultural Heritage - The Better Cambodia

ជាមួយគ្នាដែរ ប្រាក់ចំណូលក្នុងរយៈពេល៦ខែដែលរកបានពីការលក់បណ្ណនេះរាជរដ្ឋាភិបាលបានបង្វែរឧបត្ថម្ភដល់មូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានចំនួនសរុប ៧៧១,៥៣៨ដុល្លារអាម៉េរិកដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។Angkor Wat: Cambodia's most iconic temple - Lonely Planet

បន្ថែមពីលើនេះ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១,៨១១,៥៨៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០១២នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL5lUN81EaXodOdXR6XI-DHgsQKXDVp1iP6StHLi9MeFDhvRnvIVBAjTxoAgkzKtJUa8SbxM1ZCdJGMSPyrG3BTRRn9a7yQOG9QfupIgmB03flcfVAo2TVfh0TvKO2Q1Ij5kTu3MbzBe8N24uW150Lnuywem56Z0CW_q9BTNBXnLKNGI1-07HHQYEZAvM/s1280/photo_2023-07-06_10-30-51.jpg

ចាប់បានសត្វទារស់៦០០០ក្បាលគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសវៀតណាម

0

សត្វទាចំនួន៦០០០ក្បាលគ្មានលិខិតអនុញ្ញាតនាំចូលពីប្រទេសវៀតណាមត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចុះបង្ក្រាបបានចំនួន២ករណីនៅថ្ងៃទី៥ ខែកក្កដា ដែលបម្រុងចែកចាយទៅខេត្តកណ្តាល និងបន្ទាយមានជ័យ។May be an image of 1 person and lumberyard

ករណីទី១ នៅវេលម៉ោង២២ និង៤២នាទី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់រថយន្ត១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខបន្ទាយមានជ័យ៣A-១៧៣៧ ពណ៌ស ដឹកសត្វទារស់ចំនួន ៣០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រែវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ការចុះឃាត់នេះធ្វើឡើងនៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។May be an image of 1 person

ករណីទី ២ នៅវេលាម៉ោង២២ និង៥៥នាទី ឃាត់រថយន្តចំនួន១គ្រឿងទៀត ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខភ្នំពេញ៣G ១០០៦ ពណ៌ស ដឹកសត្វទារស់ចំនួន ៣០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តកណ្ដាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ដូចគ្នា។May be an image of crowd

ករណីទាំងពីរនេះដែលឃាត់បានសត្វទាចំនួន៦០០០ក្បាល ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។May be an image of crowd

គួរបញ្ជាក់ផងដែរថា ការចុះបង្រា្កបនេះធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង៕

ស្ថាប័នជំនាញអង្គការសហប្រជាជាតិ ផ្ដល់ភ្លើងខៀវដល់ការបង្ហូរ ទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា

0

រាជធានីតូក្យូ៖ ថ្វីបើមានការតវ៉ាពីក្រុមសកម្មជនជាច្រើន ទាំងនៅកូរ៉េខាងត្បូង និង សហជីពនេសាទជប៉ុន ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្រុងតូក្យូ បញ្ចេញទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ពីការរញ្ជួយដីកម្រិតខ្លាំង និង មហារលកយក្សស៊ូណាមិ យ៉ាងណាក្ដី ប៉ុន្ដែឥឡូវនេះ ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ក៏បានប្រកាស អំពីកម្រិតសុវត្ថិភាព ហើយវាមានផលប៉ះពាល់តិចតួដល់មនុស្ស និង បរិស្ថាន។Japan Discharge of Fukushima Radioactive Water Into Pacific Gets Green Light  - WSJ

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានចុះទៅពិនិត្យទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និង បានជួបជាមួយអ្នកស្រុក។ ក្រោយមក គាត់បានអះអាង អំពីសុវត្ថិភាព សម្រាប់ផែនការរបស់ប្រទេសជប៉ុន បញ្ចេញទឹកសំណល់មានធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ចេញពីរោងចក្រថាមពលនេះ ដើម្បីបង្ហូរទឹកសំណល់ទាំងនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា និង មហារលកយក្សស៊ូណាមិ កាលពីអំឡុងឆ្នាំ២០១១ ថា ការត្រួតពិនិត្យ រយៈពេល២ឆ្នាំមកនេះ រកឃើញ ថា ផែនការរបស់ជប៉ុន សម្រាប់ការបង្ហូរទឹកសំណល់ ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ នេះ នឹងមានផលប៉ះពាល់តិចតួច ដល់មនុស្ស ឬ បរិស្ថាន។East Asia on Watch as IAEA Endorses Fukushima Wastewater Release Plan

សហជីពនេសាទជប៉ុន បានជំទាស់តវ៉ា ប្រឆាំងនឹងផែនការនេះ អស់រយៈពេលជាយូរមកហើយ ដោយបានអះអាង ថា រដ្ឋាភិបាលគួរតែលុបចោលផែនការជួសជុលនូវការខូចខាតកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប្រទេសមួយចំនួន បានហាមឃាត់នូវផលិតផលអាហារមួយចំនួនរបស់ជប៉ុន ព្រោះតែពួកគេភ័យខ្លាចវិទ្យុសកម្ម។ ជប៉ុន តែងតែធ្វើតេស្ត លើម្ហូបអាហារសមុទ្រ ចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ជាប្រចាំ ហើយរកឃើញ ថា វាមានសុវត្ថិភាពតាមស្ដង់ដារ។

លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី នាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានសង្កត់ធ្ងន់ ថា វាមិនមានបញ្ហាអ្វីត្រូវរង់ចាំនោះឡើយ ក្រោយការវាស់ស្ទង់ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលរងគ្រោះមហន្ដរាយ ហើយការផ្តល់ចំណីឱ្យសត្វរុយ ក្លាយជាភស្ដុតាង បញ្ជាក់ ថា ទឹកសំណល់មានធាតុវិទ្យុសកម្ម ត្រូវបានចម្រោះចេញនោះ បង្ហាញ អំពីការគ្មានគ្រោះថ្នាក់។

លោក វ៉ាង វ៉ែនប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានរិះគន់ដល់ចំណាត់ការ ឆ្ពោះទៅរកការបង្ហូរទឹក បញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ាដាយអ៊ិឈិ ហើយថែមទាំង បានគំរាម អំពីចំណាត់វិធានការផ្សេងៗ ប្រសិនបើផែនការនេះគួរតែដំណើរការទៅមុខ។UN nuclear agency endorses Japan's plan to release treated radioactive  water into the Pacific Ocean - ABC News

អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ ថា «នាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង នឹងពង្រឹងនូវការត្រួតពិនិត្យ លើបរិស្ថានដែនសមុទ្រ និង ត្រួតពិនិត្យដល់ការនាំចូលផលិតផលសមុទ្រ សម្រាប់ធានាដល់សុខភាព និង សន្តិសុខស្បៀងអាហារ សម្រាប់សាធារណជន»។ បើទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ចំពោះការផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីសកម្មភាពប្រភេទណា នឹងត្រូវរដ្ឋាភិបាលចិន ប្រកាន់យកនោះ។

ក្រុមសកម្មជនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង បានបង្កើននូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ិឈិ ដោយសារតែពួកគេខ្លាចមានគ្រោះថ្នាក់ បង្កឡើងដោយវិទ្យុសកម្ម។UN nuclear agency chief says he's satisfied with Japan's plans to release  Fukushima wastewater - The San Diego Union-Tribune

រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជាក់ កាលពីថ្ងៃពុធ ថា កូរ៉េខាងត្បូង គោរពតាមការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ សម្រាប់ផែនការរបស់រដ្ឋាភិបាលក្រុងតូក្យូ បញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ថ្វីបើមានប្រតិកម្មប្រឆាំង និង ការតវ៉ា នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កំពុងតែកើនឡើងខ្លាំងយ៉ាងណាក្ដី។

លោក ផាក ឃូយឿន (Park Ku-yeon) អនុប្រធានទី១ នៃការិយាល័យសម្របសម្រួលគោលនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា «IAEA ជាស្ថាប័នមានសិទ្ធិអំណាចជាសកល ហើយគោលជំហរ ជាមូលដ្ឋានរបស់រដ្ឋាភិបាលក្រុងសេអ៊ូល គឺយើងគោរពតាមការសម្រេចចិត្តរបស់ទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ មួយនេះ។ រីឯរដ្ឋាភិបាលក្រុងសេអ៊ូល ក៏នឹងផ្តល់នូវការវិភាគរបស់ខ្លួន លើការពិនិត្យចុងក្រោយរបស់ IAEA ខណៈការវាយតម្លៃឯករាជ្យរបស់កូរ៉េខាងត្បូង ត្រូវបានបញ្ចប់»។UN nuclear agency chief to visit Fukushima plant to see final preparations  for release of wastewater

រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុមមន្រ្តីជំនាញរបស់ជប៉ុន បញ្ជាក់ ថា ទឹកនៅក្នុងរោងចក្រហ៊្វូគូស៊ីម៉ា ត្រូវបានចម្រោះ យកធាតុវិទ្យុសកម្ម ចេញអស់ភាគច្រើនរួចមកហើយ ហើយវាក៏នឹងមិនមានផលប៉ះពាល់ សម្រាប់កម្រិតសុវត្ថិភាពនោះទេ។ ប៉ុន្ដែការសម្រេចចិត្តណាមួយរបស់ទីភ្នាក់ងារ IAEA ក៏ត្រូវគេរំពឹងទុក ថា អាចនឹងធ្វើឡើង នៅក្នុងសប្ដាហ៍នេះ៕