Home Blog Page 1654

ប្លែកទៀតហើយ! តៃវ៉ាន់ប្រើមនុស្សយន្តទៅស.ម្លា.ប់ សត្វមូសក្នុងបំពង់លូ

0

តែវ៉ាន់៖ អ្នកវិទ្យាសាស្ត្រតៃវ៉ាន់ បានដាក់ពង្រាយមនុស្សយន្តតូចៗ ដើម្បីសម្លាប់ពពួកសត្វមូសនៅក្នុងបំពង់លូ ខាងក្រោមនៃទីក្រុង Kaohsiung ។
យោងតាមគេហទំព័រ Popular Science កាលពីថ្ងៃទី ១០ ខែមិថុនា បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលស្រាវជ្រាវគ្រប់គ្រងជំងឺមូសរបស់កោះតៃវ៉ាន់ បានបង្កើតគំនិតថ្មីមួយនៃការប្រើប្រាស់មនុស្សយន្តហោះហើរ ដើម្បីជំនួសឱ្យម៉ាស៊ីនដែលគ្រប់គ្រងពីចម្ងាយដែលរអិលតាមលូ។Super' Disease-Carrying Mosquitoes Detected in Asia

គោលបំណងនៃការប្រើប្រាស់មនុស្សយន្តហោះហើរនេះគឺដើម្បីជួយអ្នកស្រាវជ្រាវសង្កេតមើលបរិស្ថានក្នុងលូ និងបំផ្លាញសត្វមូសប្រភេទ Aedes ជាមួយនិងប្រភេទសត្វជាច្រើនទៀតដែលអាចចម្លងជំងឺគ្រោះថ្នាក់ដល់មនុស្សបាន។
មូស គឺជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុង ព្រោះវាផ្ទុកមេរោគដែលបង្កជំងឺដូចជាគ្រុនឈាម និងហ្សីកា។ ដោយសារតែគ្មានវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនឈាម អ្នកជំនាញផ្នែកសុខភាពសាធារណៈត្រូវតែផ្តោតលើការគ្រប់គ្រងចំនួនមូស។ នៅពេលដែលទីក្រុងកាន់តែធំ មូសតែងតែចុះទៅលូដើម្បីបង្កាត់ពូជ ដែលធ្វើអោយពិបាកក្នុងការតាមដាន។Sewer Robots Helped a Taiwan City Kill Disease-Carrying Mosquitoes

ដើម្បីស៊ើបអង្កេតសកម្មភាពមូសនៅក្នុងប្រឡាយ អ្នកវិទ្យាសាស្ត្រក៏បានបង្កើតអន្ទាក់ Gravitraps ជាបន្តបន្ទាប់ដែលប្រើដើម្បីទាក់ទាញ និងចាប់មូសញី។ នៅតាមប្រឡាយជាច្រើន ជាកន្លែងដែលមានដង់ស៊ីតេខ្ពស់នៃមូសដែលបង្កជំងឺគ្រុនឈាម បន្ទាប់ពីដាក់ពង្រាយមនុស្សយន្ត អត្រានៃការឆ្លងមេរោគគ្រុនឈាមបានថយចុះ ដែលបង្ហាញថាមនុស្សយន្តគឺជាឧបករណ៍ដ៏មានប្រយោជន៍បំផុតសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ៕Taiwan sent mosquito-fighting robots into its sewers ប្រភព៖vnexpress

ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើដល់អ្នកសារព័ត៌មានគោរពវិជ្ជាជីរៈរបស់ខ្លួន

0

ជារឿយៗនៅលើប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអ្នកជាប់ពាក់ព័ន្ធបានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យគោរពវិជ្ជាជីវៈរបស់ខ្លួនជាពិសេសការបំពានសិទិ្ធឯកជនរបស់អ្នកដទៃ។ ជាក់ស្តែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានមួយកាលពីវេលាម៉ោង១២កន្លះឈានចូលថ្ងៃទី១២ មិថុនា អ្នកសារព័ត៌មានមួយចំនួនបានជីកសួរនិងតាមតាមថតនារីម្នាក់ទាំងកំពុងមានទុក្ខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuhcb2l5G9tFlmrEnrpvt5vYbKipFBooXAhZWj6cKEfl6ZXScRlEbq3oDgJKvolhCcZi8TF7gOMA1sk4QSYKylNh2RNER5Klrh_OI44__YO7EBoc6jdpcRsKjuwIdVGKvEfmTEHJoc7AgSvvrR7mdWp9c63J2OQCGm-Scppndl9b4VZ_Wz8MAZ9pk/s1074/image_2023-06-12_14-56-04.png

ហេតុការណ៍ខាងលើនេះ នៅលើបណ្តាញសង្គមរបស់ឯកឧត្តម ប៉ែន បូណា ក៏បានស្នើឱ្យអ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មាន Live ត្រូវគោរពក្រមសីលធម៌របស់ខ្លួនកុំបំពានសិទ្ធិបុគ្គលជាដាច់ខាត។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរយ៉ាងដូច្នេះថា«ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងឡាយជាពិសេសអ្នកផ្សាយផ្ទាល់(Live)តាមហ្វេសប៊ុក សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ, គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទែឱ្យបានខ្ជាប់ខ្ជួន។ ការបំពានសិទ្ធិបុគ្គលឯកជនគឺជាអំពើខុសក្រមសីលធម៌ និងខុសច្បាប់ដែលត្រូវចៀស វាងជាដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQgLTrmRsm64FKrYqPSWvR2mQhXnqOhpRKdjPDx7lMB42c_uufdUeSQfmc8w3OTc6mOz7ts5_2tIRGVAyzwXSlamnJ-YBFZnUY7yttULrbRV_gJlW8nZTTNFKnHm71kEd5VgD8dc467k8e0Kq29c1HOb4RFHYJUwsMCn3EN7Y6slSdDfBAK5T-qmii/s743/353822981_3009398849368659_958902772061090217_n.jpg

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មានមួយចំនួនមិនបានគោរពក្រមសីលធម៌របស់ខ្លួនបំពានសិទ្ធិឯកជនរបស់អ្នកដទៃដោយគ្មានវិជ្ជាជីវៈប្រាសចាកអ្វីដែលក្រសួងបានអំពាវនាវកន្លងមកដោយមិនញញើតកោតក្រែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRkRyErPHNVn2lKORcdfe8nKfbG2FCX0kZHh-1hdDzzfCp9OtEPMMTVn9SzOQE4LUb1dGjcX9dqIABb1M0RcjIFMPze0_8L3FY5evQDKletRuX4FUMvR_HptutcIlGGzYF04cJOLBO5ZXWjzjCtHYlCJ0WelSt6X2GSTrq9WAS4J64nEDPyEki9Goz/s777/353444632_3009398819368662_7679216310493156914_n.jpg

អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំពន្យារកំណើតសត្វឆ្មាអស់មួយជីវិត

0

អ្នកវិទ្យាសាស្ត្រមួយក្រុមបានផលិតថ្នាំសម្រាប់ពន្យារកំណើតឆ្មា ដោយគេអាចចាក់ថ្នាំនេះតែមួយលើកប៉ុណ្ណោះ ប៉ុន្តែវានឹងមានប្រសិទ្ធភាពជារៀងរហូត ។ អ្នកវិទ្យាសាស្ត្រលើកឡើងថា គេអាចផលិតថ្នាំនេះដោយជោគជ័យ ព្រោះវានឹងមិនធ្វើឱ្យឆ្មាឈឺចាប់ទេ ហើយគេក៏ពុំចាំបាច់គ្រៀវឆ្មាដូចមុនដែរ ព្រោះការគ្រៀវធ្វើឱ្យឆ្មាតានតឹង និងឈឺចាប់ខ្លាំង ។When you can't spay: cat birth control - Cat Adoption Team

ការស្រាវជ្រាវនេះដឹកនាំដោយគ្រូពេទ្យមកពីមន្ទីរពេទ្យ Massachusetts General សហការជាមួយសាលារៀនពេទ្យ Harvard បានអភិវឌ្ឍន៍ថ្នាំចាក់មួយប្រភេទឈ្មោះថា Anti-Mullerian ។ ក្រុមអ្នកស្រាវជ្រាវបានបង្កើតហ្សែនមួយប្រឆាំងនឹងការបង្កកំណើត ហើយគេអាចចាក់ថ្នាំនេះលើឆ្មាជំនួសការគ្រៀវ ។ មិនតែប៉ុណ្ណោះ ថ្នាំប្រភេទនេះមិនបំផ្លាញការលូតលាស់របស់ឆ្មាទេ ខណៈឆ្មានៅតែអាចផលិតអូរម៉ូនផ្សេងៗ និងរស់នៅបានតាមធម្មតា ។New contraceptive injection could help manage stray cat populations | Daily  Mail Online

គេបានយកឆ្មាចំនួន៩ក្បាលមកធ្វើការពិសោធន៍ និងបែងចែកជា២ក្រុម ក្នុងនោះគេបានចាក់ថ្នាំពន្យារកំណើតលើឆ្មា៦ក្បាល ចំណែកឆ្មា៣ក្បាលទៀតមិនបានចាក់ថ្នាំទេ ។ បន្ទាប់មក គេបានឱ្យឆ្មាទាំងនេះដោយញីដោយឈ្មោល ហើយលទ្ធផលទទួលបាន គឺឆ្មា៣ក្បាលដែលបានមិនចាក់ថ្នាំពន្យារកំណើតនោះបានផើ.ម រីឯឆ្មា៦ក្បាលទៀតដែលគេបានចាក់ថ្នាំមិនផើ.មទេ បើទោះជាវាបានដោយឈ្មោលក្តី ។New contraceptive injection could help manage stray cat populations

ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ក្រោយពីបានពិសោធន៍លើឆ្មាទាំងនេះឃើញថា គ្មានឆ្មាណាមួយមានអាការៈខុសប្រក្រតីទេ ដូច្នេះ ការពន្យារកំណើតដោយវិធីនេះមានប្រសិទ្ធភាពខ្ពស់ និងអាចជាវិធីមួយមានសុវត្ថិភាពសមស្របនឹងការពន្យារកំណើតឆ្មា ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា យើងត្រូវសិក្សាបន្តទៀតដើម្បីបញ្ជាក់ពីអ្វីដែលកើតឡើង ហើយសង្ឃឹមថា ថ្នាំនេះនឹងអាចជំនួសការគ្រៀវដែលធ្វើឱ្យឆ្មាឈឺចាប់ខ្លាំង ។ វិធីនេះនឹងងាយស្រួលជាងវិធីផ្សេងទៀត ដោយគ្រាន់តែចាប់សត្វមកចាក់ថ្នាំ រួចលែងវាទៅវិញ ហើយវាជាវិធីល្អមួយ ចៀសវាងការបណ្តោយឱ្យឆ្មាគ្មានម្ចាស់កើតកូនបន្ថែមទៀត ហើយគេនឹងអាចគ្រប់គ្រងចំនួនឆ្មាគ្មានម្ចាស់ ៕

ប្រភព ៖ environman

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ស្លឹកបាស

0

ស្លឹកបាស គឺជាបន្លែបៃតងម្យ៉ាងសម្រាប់ចំអិនធ្វើម្ហូបអាហារ និងមានអត្ថប្រយោជន៍សុខភាពជាច្រើនដែលអ្នកប្រហែលជាមិនដឹង ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់ស្លឹកបាស ដើម្បីជួយឱ្យរាងកាយមានសុខភាពល្អ និងជួយបំបាត់អាការជំងឺផ្សេងៗដូចជា ៖

១.ជួយការពារការកើតមហារីក កាត់បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម។

២.ជួយប៉ូវឆ្អឹង និងធ្មេញ មានជាតិដែក និងវីតាមីន C កាត់បន្ថយអាការឆ្អល់ តឹងពោះ និងចុកពោះជាដើម ។

៣.ស្លឹកបាស ក៏អាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះបានផងដែរ។No photo description available.

៤.ជួយឱ្យមានចំណង់អាហារកាន់តែច្រើន សម្រាប់អ្នកដែលធុញទ្រាន់នឹងអាហារ។

៥.ស្លឹកបាសមានសារធាតុ «បេតាឃែរ៉ូទីន» ខ្ពស់ ដូច្នេះវាអាចជួយការពារជំងឺបេះដូង។

៦.ស្លឹកបាស ត្រូវបានគេចាត់ទុកថាជាថ្នាំត្រជាក់ ជួយបណ្ដេញជាតិពុល និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់។

៧. ដើមបាស មានលក្ខណៈជាវល្លិ អាចវារតោងទៅលើដើមឈើផ្សេងៗមានផ្កាពណ៌ស មានផ្លែរាងទ្រវែងស្រដៀងតាសក់ រីឯស្លឹកមានទ្រង់ទ្រាយដូចរូបបេះដូង អាចយកស្លឹក និងត្រួយមកស្ងោរធ្វើជាអាហារដ៏ឈ្ងុយឆ្ងាញ់ ៕No photo description available. ប្រភព៖sanook

អ្នកលេងបណ្តាញសង្គមរិះគន់ ចែតា ថា «ភ្លាវខុសរឿង សម្តីឈ្លើយ ការពារចោរ»

0

រឿងទំពាំង២គល់ថមថយកម្តៅនៅលើបណ្តាញសង្គមហើយបន្ទាប់ភាគីទាំងសងខាងសុំទោស និងធ្វើលិខិតណែនាំ។ យ៉ាងណារឿងទំពាំងនេះអ្នកលេងបណ្តាញសង្គមបានរិះគន់ទៅ ចែតាបារាំង ដែលជាអ្នកលេងបណ្តាញសង្គមល្បីឈ្មោះម្នាក់ថា«ភ្លាវខុសរឿង សម្តីឈ្លើយ ការពារចោរ »។No photo description available.

នៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ចែតា ដែលមានគណនីហ្វេកប៊ុក Alex Conan Real បានលើកប្រធានបទទំពាំងមកបកស្រាយលើហ្វេកប៊ុកដោយសម្តែងខឹងសម្បារទៅលើម្ចាសចម្ការ និងប្រើពាក្យសម្តីខ្លាំងៗជាច្រើនដោយបានបញ្ជាក់ថាខ្លួនមិនបានកាន់ចោរនោះទេ ហើយថែមទាំងនិយាយឱ្យម្ចាស់ចម្ការថា បើដំាំអីមិនកបគេលួចរហូតបែបនេះគួរឈប់ធ្វើចម្ការទៅហើយកុំអាងពាក្យមួយម៉ាត់ក៏ថាខ្លួនជាស្រី។

ការនិយាយរបស់ ចែតា នៅលើបណ្តាញសង្គមបែបនេះក៏ត្រូវសារព័ត៌មានចុះផ្សាយរហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់អ្នកលេងបណ្តាញសង្គមរូបនេះថា និយាយលើសភាវខុសរឿង សម្តីកោងកាច កាន់ជើងចោរ ជាដើម។No photo description available.

ពួកគេបានខំមិនថា «ភ្លាវ, យូរៗទៅកាន់ជើងចោរអស់សុំអត់យល់, ក្នុងកណីដែលមិនទាន់បានសុំគឺម្ចាស់របស់មានសិទ្ធិហើយមិនបាច់បកស្រាយច្រើនទេ ថោកអីនិងដៃថ្លៃអីមាត់ យើងអាចប្ដូរមកជាការសុំវិញល្អជាង។ យោបល់ផ្ទាល់ខ្លួនទេ ,សូមឱ្យទង្វើដែលគេធ្វើដាក់មីងម្នាក់នោះធ្លាក់លើអ្នកមាក់ងាយគាត់គុណជា១០ ជា២០ , Save Video ហ្នឹងទុកទៅបងប្អូន។ ចាំថ្ងៃណាមួយគាត់ជួបរឿងបាត់របស់ទ្រព្យ ចាំយកសំនួរគាត់ មកសួរគាត់វិញ, . នែ.ក្នុងដីគេ ចំការគេ ចូលហែករបងគេនឹងវាខុសបាត់ទៅហើយ! ម៉ិចចេញមកប៉ាភ្លឺចឹង ???»អ្នកខ្លះទៀតបានសរសេរថា «បានហើយឈប់ទៅ បើដឹងកំហុសហើយកុំនាំវែងឆ្ងាយអ្វីទៀត.រួមគ្នាសាងអំពើល្អនោះសង្គមជាតិនិងបានថ្កុំថ្កើង, កាន់តែឡប់សំដីឈ្លើយ, ការពារចោរលើសហើយ, លើសហើយ ខ្ញុំអត់គាំទ្រនៅទង្វើនេះទេ និយាយចេញទាំងភ្លើខាំគេខុសរបៀប, ដាក់បន្ទុកលើម្ចាស់បាត់បង់ទ្រព្យគេទោះប៉ុនចុងក្រចកក៏ជារបស់គេដែរពាក្យថាលួចវាខុសហើយទោះតិចឬច្រើនក៏ដោយ,សរុបទៅខុសទាំង២ ម្ចាស់ក៏អាក្រក់ហួសហេតុដែរអត់កាន់ជើងខាងណាសោះ , លើកនេះចេញមកភ្លាវខ្លាំង កាន់ជើងខុសរឿង»៕No photo description available.

ខ្លោងទ្វារខ្មោច នៅតំបន់ប្រាសាទអង្គរវត្ត គួរឱ្យខ្លាចដូចឈ្មោះអត់?

0

ខ្លោងទ្វារខ្មោច គឺជាខ្លោងទ្វារខាងកើតរបស់អង្គរធំ ជារាជធានីនេះបានកសាងឡើងតាំងពីចុងស.វទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ដែលពីមុនមានឈ្មោះថា យសោធរបុរ ឬគ្រីយសោធរបុរ តាមសិលាចរិតសម័យកណ្ដាលខ្លះទៀតហៅឈ្មោះថា មហានគរ ឬ ឥន្ទ្រប្រស្ថបុរី។ ត្បិតតែវាមានឈ្មោះថាជា ខ្លោងទ្វារខ្មោច តែមានអារម្មណ៍មិនគួរឱ្យខ្លាចដូចឈ្មោះទេ។ Newsឈ្មោះនេះប្រហែលជាអាចធ្វើឱ្យអ្នកខ្លាចរអារ មិនចង់ទៅទស្សនា ប៉ុន្តែភាពស្រស់ស្អាតនៃខ្លោងទ្វារនេះមិនចាញ់ខ្លោងទ្វារផ្សេងឡើយ ការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះ គឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នករស់នៅខាងក្នុងទៅបូជា ឬចោលទៅក្នុងទឹកស្ទឹង នាសម័យនោះ។

អមសងខាងច្រកចូលខ្លោងទ្វារទាំងក្នុងនិងក្រៅ មានចម្លាក់ដំរីក្បាលបីដែលមានទេវរូបគង់ពីលើ ហើយប្រមោយមានផ្កាឈូកជាច្រើន។ កំពូលខ្លោងទ្វារនេះជាព្រះកេសរបស់ព្រះពោធិសត្វលោកេស្វរៈ ដែលមានព្រះភ័ក្របួន សម្លឹងទៅទិសទាំងបួន (ទិសខាងលិច កើត ជើង និងទិសខាងត្បូង) ។

ខាងកើតជាប់នឹងខ្លោងទ្វារនេះ មានប៉មពីរអមសងខាង​ច្រកចូលក្នុងរាជធានីអង្គរធំ ប្រហែលជា ទីកន្លែងសម្រាប់ពលសេនាយាមនាសម័យនោះហើយមើលទៅ។ ខាងកើតខ្លោងទ្វារនេះប្រហែល ៥០ម មានស្ទឹងមួយដែលរដូវប្រាំងមានទឹកហូររឹមៗ ត្រជាក់គួរជាទីពេញចិត្ត៕

 

អ៊ុយក្រែន សប្បាយចិត្ដខ្លាំង នៅក្នុងការរំដោះទឹកដីមួយចំនួនពីទាហានរុស្ស៊ី

0

រដ្ឋធានីកៀវ៖ ការចាប់ផ្ដើមផែនការវាយបក ទៅលើកម្លាំងទាហានរុស្ស៊ី ខណៈរង់ចាំ អស់រយៈពេលយ៉ាងយូរនោះ ឥឡូវកងទ័ពរបស់អ៊ុយក្រែន បានសម្រេចជាលទ្ធផល រំដោះបានភូមិជាច្រើន នៅតំបន់ភាគខាងកើត ដូណែត (Donetsk) ប៉ុន្ដែក្រុងមូស្គូ បានច្រានចោលនូវការអះអាងទាំងនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា ថា ក្រុមន្ដ្រីក្រុងកៀវ បានបញ្ជាក់ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានរំដោះភូមិជាច្រើន ពីកម្លាំងទាហានរុស្ស៊ី ត្រឡប់មកវិញ នៅតំបន់ភាគខាងអាគ្នេយ៍របស់ប្រទេស។ នេះជាការរំដោះទឹកដីលើកដំបូង ចាប់តាំងពីការវាយបក ទៅលើទាហានរុស្ស៊ី។Fierce fighting rages in Ukraine's Donetsk, Russia says 'avoid  confrontation with nuclear powers' - India Today

លោក វ៉ាឡេរី ស៊ើរសេន ( Valeriy Shershen) អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន បានថ្លែង នៅតាមទូរទស្សន៍ ថា «យើងកំពុងតែមើលឃើញលទ្ធផលជាលើកដំបូង នៃការវាយលុករបស់អ៊ុយក្រែន ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី»។

បើតាមវីដេអូមួយ ត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យ ថា កងពលតូចជេហ្គ័រ (Jaeger) ទី៦៨របស់ក្រុងកៀវ បានបង្ហូតទង់ជាតិរបស់អ៊ុយក្រែន នៅលើអគារដែលត្រូវបានទម្លាក់គ្រាប់បែកទម្លាក់ ដោយបានកំណត់អត្តសញ្ញាណ ជាទីតាំងប្លាហូដេតនេ (Blahodatne) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk)។Ukraine retakes two villages in fresh offensive | The Australian

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រេន បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «កងទ័ពរបស់យើង បានរំដោះភូមិម៉ាការីវកា (Makarivka) ទៅភាគតំបន់ភាគខាងត្បូង ខណៈការវាយរុលទៅមុខ ចន្លោះពី៣០០ម៉ែត្រ ទៅ១៥០០ម៉ែត្រ ជាមួយនឹងមុខព្រួញចំនួន២។ ប៉ុន្ដែគ្មានទីតាំងណាមួយ ត្រូវបានបាត់បង់ នៅក្នុងទិសដៅដែលកងកម្លាំងរបស់យើង ស្ថិតនៅលើការការពារនោះឡើយ»។

កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ក៏បានបង្ហោះវីដេអូមួយ អំពីទាហានរបស់ខ្លួន កាន់ទង់ជាតិរបស់ពួកគេ នៅក្នុងភូមិនេស្គូចណេ ( Neskuchne) ជាភូមិដែលនៅជិតបំផុត នឹងទីតាំងឈរជើររបស់អ៊ុយក្រែន នៅក្នុងតំបន់នោះ៕Ukraine claims first gains in counteroffensive

វិធីកាត់បន្ថយក្បាលពោះទាំង ៥ សម្រាប់ម្តាយក្រោយពេលសម្រាល

0

អ្នកម្តាយ គ្រប់រូបតែងតែប្រឈមមុខនឹងបញ្ហាដុះក្បាលពោះក្រោយពេលសម្រាលកូនរួច។ ដូច្នេះហើយវិធីសាស្រ្តទាំង ៥ នេះអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះ ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកម្តាយ នឹងមិនប៉ះពាល់ដល់រាងកាយ រួមទាំងការផលិតទឹកដោះក្រោយសម្រាលកូនឡើយ។ ដែលវិធីសាស្ត្រទាំង ៥ នោះមានដូចជា៖

១.ឱ្យទារកបៅទឹកដោះគោ៖ នេះជាវិធីងាយស្រួលបំផុតដែលម្តាយគ្រប់រូបតែងតែធ្វើ ព្រោះការបៅទឹកដោះគោ ជួយកាត់បន្ថយក្បាលពោះក្រោយពេលសម្រាលកូនបានយ៉ាងលឿន នឹងជួយកាត់បន្ថយជាតិខ្លាញ់ ហើយក៏អាចស្រកទម្ងន់ជាបន្តបន្ទាប់បានផងដែរ។How to Get Rid of a Hanging Belly post-C-Section - Exercises & Lifestyle  Changes - Medicszone

២.ទទួលទានអាហារដែលមានជីវជាតិ៖ អាហារដែលមានជីវជាតិល្អក៏ជួយកាត់បន្ថយក្បាលពោះរបស់ម្តាយក្រោយពេលសម្រាល នឹងជួយកម្ចាត់ខ្លាញ់អាក្រក់នៅក្នុងខ្លួនផងដែរ។ អាហារដែលត្រូវបានណែនាំសម្រាប់ម្តាយមានដូចជា អាល់ម៉ុន ប្រេងអូលីវ ត្រី បន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទ។

៣.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់ គឺជាពេលវេលាដែលរាងកាយអាចជំរុញការដុតបំផ្លាញជាតិខ្លាញ់កាន់តែល្អ នឹងជួយសម្រកក្បាលពោះអ្នកម្តាយក្រោយសម្រាលកូនរួចយ៉ាងមានប្រសិទ្ធភាព។10 Home Remedies To Lose Belly Fat After Delivery - Being The Parent

៤ .ធ្វើលំហាត់ប្រាណ៖ ដើម្បីទទួលបានសុវត្ថិភាពខ្ពស់បំផុតក្នុងការកាត់បន្ថយខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូន ចូរធ្វើលំហាត់ប្រាណមួយចំនួនដូចជា ការដើរ ការរាំតាមចង្វាក់បេះដូង ធ្វើឱ្យសាច់ដុំតឹងណែន និងការរត់ ជាដើម។

៥.ដាក់ក្រវាត់ពោះ៖ ពាក់ក្រវ៉ាត់ពោះ គឺជាវិធីមួយជួយកាត់បន្ថយការឈឺក្បាលពោះ និងកាត់បន្ថយការឈឺចាប់បន្ទាប់ពីវះកាត់រួចផងដែរ។ ការពាក់បង់រុំក្បាលពោះនឹងជួយឱ្យក្បាលពោះតឹងណែន ថែមទាំងការពារស្បែកក្បាលពោះពីការយារធ្លាក់ក្នុងរយៈពេលយូរផងដែរ៕ ប្រភព៖sanook

ប្រុងប្រយ័ត្ន! មានជនអនាមិក យកឈ្មោះធនាគារល្បីមួយក្នុងស្រុក មកបោកប្រាស់ប្រជាពលរដ្ឋ

0

មួយរយៈចុងក្រោយនេះ​ ករណីឆបោកតាមប្រព័ន្ធឌីជីថល ហាក់កើនឡើងគួរឱ្យសម្គាល់នៅក្នុងប្រទេសកម្ពុជាយើង​ហេតុដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រសិនបើមានគេផ្ញើរជា Link ឬឆាតសួរបងប្អូនតាមតេលេក្រាម (Telegram) ជាដើម។

ជាក់ស្តែង ករណីឆបោកប្រព័ន្ធឌីជីថលមួយនេះ គឺមានជនអនាមិក បានយកឈ្មោះធនាគារ អេសុីលីដា គម្រោងនឹងបោកបងប្អូនប្រជាពលរដ្ឋយើង ដោយបានសួរលេខទូរសព្ទ និងព្យាយាមសួរថ្ងៃខែឆ្នាំកំណើតជាដើម។ លើសពីនេះទៅទៀត ជនអាមិករូបនោះ ក៏បានសួរទៅតដល់លេខកូដសម្ងាត់ធនាគារថែមទៀត។

បើយោងតាម ម្ចាស់គណនីឈ្មោះ Marin Ya បានបង្ហោះសារថា៖”ចោរសម័យ Digital
សូមជម្រាបថា ធនាគារ អេសុីលីដា ពុំមានការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនទេ ធនាគារ ក៏ពុំមានបុគ្គលិកតេឬឆាតទៅសួរថ្ងៃខែឆ្នាំកំណើត ឬ លេខសម្ងាត់របស់អតិថិជនទេ សូមប្រយត្ន័ករណីជនឆបោក”៕May be an image of ticket stub, phone and text

 

តម្លៃសាំងធម្មតា និង ម៉ាស៊ូត ឡើងថ្លៃ៥០រៀលដូចគ្នាក្នុង១លីត្រ

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបន្តិច ដោយតម្លៃសាំងធម្មតា និង ប្រេងម៉ាស៊ូត ឡើងថ្លៃ៥០រៀលដូចគ្នាក្នុង១លីត្របើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤០០០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមិថុនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕May be an image of ticket stub and textMay be an image of blueprint and text