តែវ៉ាន់៖ អ្នកវិទ្យាសាស្ត្រតៃវ៉ាន់ បានដាក់ពង្រាយមនុស្សយន្តតូចៗ ដើម្បីសម្លាប់ពពួកសត្វមូសនៅក្នុងបំពង់លូ ខាងក្រោមនៃទីក្រុង Kaohsiung ។
យោងតាមគេហទំព័រ Popular Science កាលពីថ្ងៃទី ១០ ខែមិថុនា បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលស្រាវជ្រាវគ្រប់គ្រងជំងឺមូសរបស់កោះតៃវ៉ាន់ បានបង្កើតគំនិតថ្មីមួយនៃការប្រើប្រាស់មនុស្សយន្តហោះហើរ ដើម្បីជំនួសឱ្យម៉ាស៊ីនដែលគ្រប់គ្រងពីចម្ងាយដែលរអិលតាមលូ។Super' Disease-Carrying Mosquitoes Detected in Asia

គោលបំណងនៃការប្រើប្រាស់មនុស្សយន្តហោះហើរនេះគឺដើម្បីជួយអ្នកស្រាវជ្រាវសង្កេតមើលបរិស្ថានក្នុងលូ និងបំផ្លាញសត្វមូសប្រភេទ Aedes ជាមួយនិងប្រភេទសត្វជាច្រើនទៀតដែលអាចចម្លងជំងឺគ្រោះថ្នាក់ដល់មនុស្សបាន។
មូស គឺជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុង ព្រោះវាផ្ទុកមេរោគដែលបង្កជំងឺដូចជាគ្រុនឈាម និងហ្សីកា។ ដោយសារតែគ្មានវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនឈាម អ្នកជំនាញផ្នែកសុខភាពសាធារណៈត្រូវតែផ្តោតលើការគ្រប់គ្រងចំនួនមូស។ នៅពេលដែលទីក្រុងកាន់តែធំ មូសតែងតែចុះទៅលូដើម្បីបង្កាត់ពូជ ដែលធ្វើអោយពិបាកក្នុងការតាមដាន។Sewer Robots Helped a Taiwan City Kill Disease-Carrying Mosquitoes

ដើម្បីស៊ើបអង្កេតសកម្មភាពមូសនៅក្នុងប្រឡាយ អ្នកវិទ្យាសាស្ត្រក៏បានបង្កើតអន្ទាក់ Gravitraps ជាបន្តបន្ទាប់ដែលប្រើដើម្បីទាក់ទាញ និងចាប់មូសញី។ នៅតាមប្រឡាយជាច្រើន ជាកន្លែងដែលមានដង់ស៊ីតេខ្ពស់នៃមូសដែលបង្កជំងឺគ្រុនឈាម បន្ទាប់ពីដាក់ពង្រាយមនុស្សយន្ត អត្រានៃការឆ្លងមេរោគគ្រុនឈាមបានថយចុះ ដែលបង្ហាញថាមនុស្សយន្តគឺជាឧបករណ៍ដ៏មានប្រយោជន៍បំផុតសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ៕Taiwan sent mosquito-fighting robots into its sewers ប្រភព៖vnexpress