អ្នកវិទ្យាសាស្ត្រមួយក្រុមបានផលិតថ្នាំសម្រាប់ពន្យារកំណើតឆ្មា ដោយគេអាចចាក់ថ្នាំនេះតែមួយលើកប៉ុណ្ណោះ ប៉ុន្តែវានឹងមានប្រសិទ្ធភាពជារៀងរហូត ។ អ្នកវិទ្យាសាស្ត្រលើកឡើងថា គេអាចផលិតថ្នាំនេះដោយជោគជ័យ ព្រោះវានឹងមិនធ្វើឱ្យឆ្មាឈឺចាប់ទេ ហើយគេក៏ពុំចាំបាច់គ្រៀវឆ្មាដូចមុនដែរ ព្រោះការគ្រៀវធ្វើឱ្យឆ្មាតានតឹង និងឈឺចាប់ខ្លាំង ។When you can't spay: cat birth control - Cat Adoption Team

ការស្រាវជ្រាវនេះដឹកនាំដោយគ្រូពេទ្យមកពីមន្ទីរពេទ្យ Massachusetts General សហការជាមួយសាលារៀនពេទ្យ Harvard បានអភិវឌ្ឍន៍ថ្នាំចាក់មួយប្រភេទឈ្មោះថា Anti-Mullerian ។ ក្រុមអ្នកស្រាវជ្រាវបានបង្កើតហ្សែនមួយប្រឆាំងនឹងការបង្កកំណើត ហើយគេអាចចាក់ថ្នាំនេះលើឆ្មាជំនួសការគ្រៀវ ។ មិនតែប៉ុណ្ណោះ ថ្នាំប្រភេទនេះមិនបំផ្លាញការលូតលាស់របស់ឆ្មាទេ ខណៈឆ្មានៅតែអាចផលិតអូរម៉ូនផ្សេងៗ និងរស់នៅបានតាមធម្មតា ។New contraceptive injection could help manage stray cat populations | Daily  Mail Online

គេបានយកឆ្មាចំនួន៩ក្បាលមកធ្វើការពិសោធន៍ និងបែងចែកជា២ក្រុម ក្នុងនោះគេបានចាក់ថ្នាំពន្យារកំណើតលើឆ្មា៦ក្បាល ចំណែកឆ្មា៣ក្បាលទៀតមិនបានចាក់ថ្នាំទេ ។ បន្ទាប់មក គេបានឱ្យឆ្មាទាំងនេះដោយញីដោយឈ្មោល ហើយលទ្ធផលទទួលបាន គឺឆ្មា៣ក្បាលដែលបានមិនចាក់ថ្នាំពន្យារកំណើតនោះបានផើ.ម រីឯឆ្មា៦ក្បាលទៀតដែលគេបានចាក់ថ្នាំមិនផើ.មទេ បើទោះជាវាបានដោយឈ្មោលក្តី ។New contraceptive injection could help manage stray cat populations

ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ក្រោយពីបានពិសោធន៍លើឆ្មាទាំងនេះឃើញថា គ្មានឆ្មាណាមួយមានអាការៈខុសប្រក្រតីទេ ដូច្នេះ ការពន្យារកំណើតដោយវិធីនេះមានប្រសិទ្ធភាពខ្ពស់ និងអាចជាវិធីមួយមានសុវត្ថិភាពសមស្របនឹងការពន្យារកំណើតឆ្មា ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា យើងត្រូវសិក្សាបន្តទៀតដើម្បីបញ្ជាក់ពីអ្វីដែលកើតឡើង ហើយសង្ឃឹមថា ថ្នាំនេះនឹងអាចជំនួសការគ្រៀវដែលធ្វើឱ្យឆ្មាឈឺចាប់ខ្លាំង ។ វិធីនេះនឹងងាយស្រួលជាងវិធីផ្សេងទៀត ដោយគ្រាន់តែចាប់សត្វមកចាក់ថ្នាំ រួចលែងវាទៅវិញ ហើយវាជាវិធីល្អមួយ ចៀសវាងការបណ្តោយឱ្យឆ្មាគ្មានម្ចាស់កើតកូនបន្ថែមទៀត ហើយគេនឹងអាចគ្រប់គ្រងចំនួនឆ្មាគ្មានម្ចាស់ ៕

ប្រភព ៖ environman