Home ព័ត៌មានអន្តរជាតិ អ៊ុយក្រែន សប្បាយចិត្ដខ្លាំង នៅក្នុងការរំដោះទឹកដីមួយចំនួនពីទាហានរុស្ស៊ី

អ៊ុយក្រែន សប្បាយចិត្ដខ្លាំង នៅក្នុងការរំដោះទឹកដីមួយចំនួនពីទាហានរុស្ស៊ី

77
0

រដ្ឋធានីកៀវ៖ ការចាប់ផ្ដើមផែនការវាយបក ទៅលើកម្លាំងទាហានរុស្ស៊ី ខណៈរង់ចាំ អស់រយៈពេលយ៉ាងយូរនោះ ឥឡូវកងទ័ពរបស់អ៊ុយក្រែន បានសម្រេចជាលទ្ធផល រំដោះបានភូមិជាច្រើន នៅតំបន់ភាគខាងកើត ដូណែត (Donetsk) ប៉ុន្ដែក្រុងមូស្គូ បានច្រានចោលនូវការអះអាងទាំងនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា ថា ក្រុមន្ដ្រីក្រុងកៀវ បានបញ្ជាក់ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានរំដោះភូមិជាច្រើន ពីកម្លាំងទាហានរុស្ស៊ី ត្រឡប់មកវិញ នៅតំបន់ភាគខាងអាគ្នេយ៍របស់ប្រទេស។ នេះជាការរំដោះទឹកដីលើកដំបូង ចាប់តាំងពីការវាយបក ទៅលើទាហានរុស្ស៊ី។Fierce fighting rages in Ukraine's Donetsk, Russia says 'avoid  confrontation with nuclear powers' - India Today

លោក វ៉ាឡេរី ស៊ើរសេន ( Valeriy Shershen) អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន បានថ្លែង នៅតាមទូរទស្សន៍ ថា «យើងកំពុងតែមើលឃើញលទ្ធផលជាលើកដំបូង នៃការវាយលុករបស់អ៊ុយក្រែន ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី»។

បើតាមវីដេអូមួយ ត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យ ថា កងពលតូចជេហ្គ័រ (Jaeger) ទី៦៨របស់ក្រុងកៀវ បានបង្ហូតទង់ជាតិរបស់អ៊ុយក្រែន នៅលើអគារដែលត្រូវបានទម្លាក់គ្រាប់បែកទម្លាក់ ដោយបានកំណត់អត្តសញ្ញាណ ជាទីតាំងប្លាហូដេតនេ (Blahodatne) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk)។Ukraine retakes two villages in fresh offensive | The Australian

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រេន បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «កងទ័ពរបស់យើង បានរំដោះភូមិម៉ាការីវកា (Makarivka) ទៅភាគតំបន់ភាគខាងត្បូង ខណៈការវាយរុលទៅមុខ ចន្លោះពី៣០០ម៉ែត្រ ទៅ១៥០០ម៉ែត្រ ជាមួយនឹងមុខព្រួញចំនួន២។ ប៉ុន្ដែគ្មានទីតាំងណាមួយ ត្រូវបានបាត់បង់ នៅក្នុងទិសដៅដែលកងកម្លាំងរបស់យើង ស្ថិតនៅលើការការពារនោះឡើយ»។

កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ក៏បានបង្ហោះវីដេអូមួយ អំពីទាហានរបស់ខ្លួន កាន់ទង់ជាតិរបស់ពួកគេ នៅក្នុងភូមិនេស្គូចណេ ( Neskuchne) ជាភូមិដែលនៅជិតបំផុត នឹងទីតាំងឈរជើររបស់អ៊ុយក្រែន នៅក្នុងតំបន់នោះ៕Ukraine claims first gains in counteroffensive