Home ព័ត៌មានជាតិ ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើដល់អ្នកសារព័ត៌មានគោរពវិជ្ជាជីរៈរបស់ខ្លួន

ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើដល់អ្នកសារព័ត៌មានគោរពវិជ្ជាជីរៈរបស់ខ្លួន

56
0

ជារឿយៗនៅលើប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអ្នកជាប់ពាក់ព័ន្ធបានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យគោរពវិជ្ជាជីវៈរបស់ខ្លួនជាពិសេសការបំពានសិទិ្ធឯកជនរបស់អ្នកដទៃ។ ជាក់ស្តែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានមួយកាលពីវេលាម៉ោង១២កន្លះឈានចូលថ្ងៃទី១២ មិថុនា អ្នកសារព័ត៌មានមួយចំនួនបានជីកសួរនិងតាមតាមថតនារីម្នាក់ទាំងកំពុងមានទុក្ខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuhcb2l5G9tFlmrEnrpvt5vYbKipFBooXAhZWj6cKEfl6ZXScRlEbq3oDgJKvolhCcZi8TF7gOMA1sk4QSYKylNh2RNER5Klrh_OI44__YO7EBoc6jdpcRsKjuwIdVGKvEfmTEHJoc7AgSvvrR7mdWp9c63J2OQCGm-Scppndl9b4VZ_Wz8MAZ9pk/s1074/image_2023-06-12_14-56-04.png

ហេតុការណ៍ខាងលើនេះ នៅលើបណ្តាញសង្គមរបស់ឯកឧត្តម ប៉ែន បូណា ក៏បានស្នើឱ្យអ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មាន Live ត្រូវគោរពក្រមសីលធម៌របស់ខ្លួនកុំបំពានសិទ្ធិបុគ្គលជាដាច់ខាត។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរយ៉ាងដូច្នេះថា«ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងឡាយជាពិសេសអ្នកផ្សាយផ្ទាល់(Live)តាមហ្វេសប៊ុក សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ, គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទែឱ្យបានខ្ជាប់ខ្ជួន។ ការបំពានសិទ្ធិបុគ្គលឯកជនគឺជាអំពើខុសក្រមសីលធម៌ និងខុសច្បាប់ដែលត្រូវចៀស វាងជាដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQgLTrmRsm64FKrYqPSWvR2mQhXnqOhpRKdjPDx7lMB42c_uufdUeSQfmc8w3OTc6mOz7ts5_2tIRGVAyzwXSlamnJ-YBFZnUY7yttULrbRV_gJlW8nZTTNFKnHm71kEd5VgD8dc467k8e0Kq29c1HOb4RFHYJUwsMCn3EN7Y6slSdDfBAK5T-qmii/s743/353822981_3009398849368659_958902772061090217_n.jpg

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មានមួយចំនួនមិនបានគោរពក្រមសីលធម៌របស់ខ្លួនបំពានសិទ្ធិឯកជនរបស់អ្នកដទៃដោយគ្មានវិជ្ជាជីវៈប្រាសចាកអ្វីដែលក្រសួងបានអំពាវនាវកន្លងមកដោយមិនញញើតកោតក្រែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRkRyErPHNVn2lKORcdfe8nKfbG2FCX0kZHh-1hdDzzfCp9OtEPMMTVn9SzOQE4LUb1dGjcX9dqIABb1M0RcjIFMPze0_8L3FY5evQDKletRuX4FUMvR_HptutcIlGGzYF04cJOLBO5ZXWjzjCtHYlCJ0WelSt6X2GSTrq9WAS4J64nEDPyEki9Goz/s777/353444632_3009398819368662_7679216310493156914_n.jpg