មួយរយៈចុងក្រោយនេះ ករណីឆបោកតាមប្រព័ន្ធឌីជីថល ហាក់កើនឡើងគួរឱ្យសម្គាល់នៅក្នុងប្រទេសកម្ពុជាយើងហេតុដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រសិនបើមានគេផ្ញើរជា Link ឬឆាតសួរបងប្អូនតាមតេលេក្រាម (Telegram) ជាដើម។
ជាក់ស្តែង ករណីឆបោកប្រព័ន្ធឌីជីថលមួយនេះ គឺមានជនអនាមិក បានយកឈ្មោះធនាគារ អេសុីលីដា គម្រោងនឹងបោកបងប្អូនប្រជាពលរដ្ឋយើង ដោយបានសួរលេខទូរសព្ទ និងព្យាយាមសួរថ្ងៃខែឆ្នាំកំណើតជាដើម។ លើសពីនេះទៅទៀត ជនអាមិករូបនោះ ក៏បានសួរទៅតដល់លេខកូដសម្ងាត់ធនាគារថែមទៀត។
បើយោងតាម ម្ចាស់គណនីឈ្មោះ Marin Ya បានបង្ហោះសារថា៖”ចោរសម័យ Digital
សូមជម្រាបថា ធនាគារ អេសុីលីដា ពុំមានការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនទេ ធនាគារ ក៏ពុំមានបុគ្គលិកតេឬឆាតទៅសួរថ្ងៃខែឆ្នាំកំណើត ឬ លេខសម្ងាត់របស់អតិថិជនទេ សូមប្រយត្ន័ករណីជនឆបោក”៕










