ស្លឹកបាស គឺជាបន្លែបៃតងម្យ៉ាងសម្រាប់ចំអិនធ្វើម្ហូបអាហារ និងមានអត្ថប្រយោជន៍សុខភាពជាច្រើនដែលអ្នកប្រហែលជាមិនដឹង ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់ស្លឹកបាស ដើម្បីជួយឱ្យរាងកាយមានសុខភាពល្អ និងជួយបំបាត់អាការជំងឺផ្សេងៗដូចជា ៖

១.ជួយការពារការកើតមហារីក កាត់បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម។

២.ជួយប៉ូវឆ្អឹង និងធ្មេញ មានជាតិដែក និងវីតាមីន C កាត់បន្ថយអាការឆ្អល់ តឹងពោះ និងចុកពោះជាដើម ។

៣.ស្លឹកបាស ក៏អាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះបានផងដែរ។No photo description available.

៤.ជួយឱ្យមានចំណង់អាហារកាន់តែច្រើន សម្រាប់អ្នកដែលធុញទ្រាន់នឹងអាហារ។

៥.ស្លឹកបាសមានសារធាតុ «បេតាឃែរ៉ូទីន» ខ្ពស់ ដូច្នេះវាអាចជួយការពារជំងឺបេះដូង។

៦.ស្លឹកបាស ត្រូវបានគេចាត់ទុកថាជាថ្នាំត្រជាក់ ជួយបណ្ដេញជាតិពុល និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់។

៧. ដើមបាស មានលក្ខណៈជាវល្លិ អាចវារតោងទៅលើដើមឈើផ្សេងៗមានផ្កាពណ៌ស មានផ្លែរាងទ្រវែងស្រដៀងតាសក់ រីឯស្លឹកមានទ្រង់ទ្រាយដូចរូបបេះដូង អាចយកស្លឹក និងត្រួយមកស្ងោរធ្វើជាអាហារដ៏ឈ្ងុយឆ្ងាញ់ ៕No photo description available. ប្រភព៖sanook