អ្នកម្តាយ គ្រប់រូបតែងតែប្រឈមមុខនឹងបញ្ហាដុះក្បាលពោះក្រោយពេលសម្រាលកូនរួច។ ដូច្នេះហើយវិធីសាស្រ្តទាំង ៥ នេះអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះ ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកម្តាយ នឹងមិនប៉ះពាល់ដល់រាងកាយ រួមទាំងការផលិតទឹកដោះក្រោយសម្រាលកូនឡើយ។ ដែលវិធីសាស្ត្រទាំង ៥ នោះមានដូចជា៖

១.ឱ្យទារកបៅទឹកដោះគោ៖ នេះជាវិធីងាយស្រួលបំផុតដែលម្តាយគ្រប់រូបតែងតែធ្វើ ព្រោះការបៅទឹកដោះគោ ជួយកាត់បន្ថយក្បាលពោះក្រោយពេលសម្រាលកូនបានយ៉ាងលឿន នឹងជួយកាត់បន្ថយជាតិខ្លាញ់ ហើយក៏អាចស្រកទម្ងន់ជាបន្តបន្ទាប់បានផងដែរ។How to Get Rid of a Hanging Belly post-C-Section - Exercises & Lifestyle  Changes - Medicszone

២.ទទួលទានអាហារដែលមានជីវជាតិ៖ អាហារដែលមានជីវជាតិល្អក៏ជួយកាត់បន្ថយក្បាលពោះរបស់ម្តាយក្រោយពេលសម្រាល នឹងជួយកម្ចាត់ខ្លាញ់អាក្រក់នៅក្នុងខ្លួនផងដែរ។ អាហារដែលត្រូវបានណែនាំសម្រាប់ម្តាយមានដូចជា អាល់ម៉ុន ប្រេងអូលីវ ត្រី បន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទ។

៣.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់ គឺជាពេលវេលាដែលរាងកាយអាចជំរុញការដុតបំផ្លាញជាតិខ្លាញ់កាន់តែល្អ នឹងជួយសម្រកក្បាលពោះអ្នកម្តាយក្រោយសម្រាលកូនរួចយ៉ាងមានប្រសិទ្ធភាព។10 Home Remedies To Lose Belly Fat After Delivery - Being The Parent

៤ .ធ្វើលំហាត់ប្រាណ៖ ដើម្បីទទួលបានសុវត្ថិភាពខ្ពស់បំផុតក្នុងការកាត់បន្ថយខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូន ចូរធ្វើលំហាត់ប្រាណមួយចំនួនដូចជា ការដើរ ការរាំតាមចង្វាក់បេះដូង ធ្វើឱ្យសាច់ដុំតឹងណែន និងការរត់ ជាដើម។

៥.ដាក់ក្រវាត់ពោះ៖ ពាក់ក្រវ៉ាត់ពោះ គឺជាវិធីមួយជួយកាត់បន្ថយការឈឺក្បាលពោះ និងកាត់បន្ថយការឈឺចាប់បន្ទាប់ពីវះកាត់រួចផងដែរ។ ការពាក់បង់រុំក្បាលពោះនឹងជួយឱ្យក្បាលពោះតឹងណែន ថែមទាំងការពារស្បែកក្បាលពោះពីការយារធ្លាក់ក្នុងរយៈពេលយូរផងដែរ៕ ប្រភព៖sanook