Coach ពេជ្រ សោភា ត្រូវមហាជនកត់សម្គាល់ឃើញថាជាគ្រូបង្វឹកម្នាក់ផ្តល់ឱកាសច្រើនដល់បេក្ខជនចូលរួមប្រកួតដើម្បីមានឱកាសហ្វឹកហាត់សមត្ថភាពបន្ថែមទៀត។ ជាពិសេសពុំសូវនិយាយច្រើនពេលដណ្តើមបេក្ខជនមកធ្វើជាក្រុមឡើយតែពេលបេក្ខជនក្លាយជាក្រុមរបស់ខ្លួនហើយតារាចម្រៀងរូបនេះតែងតែជួយទំនុកបំរុងពេលកូនក្រុមខ្វះខាត។ ជាមួយគ្នានេះតារាចម្រៀង សយ រតនៈ បាននិយាយពេញៗមាត់ដូចគ្នាថាអ្នកចូលរួមប្រកួតបានក្លាយជាកូនក្រុម Coach ពេជ្រ សោភា ជាសំណាងរបស់បេក្ខជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4CO80nGGM2DLMxqIMhn6cKddE5EZiMNqKSI6f3IF-nnSpeMTUjMkiTMKZbdpr85twba4iivhIwRZSKO2PTpBd0Npc2OVztMnht69M10T5yoSMDK6yR1Q4HS-8jvSMQIThhOB0BaakQoBq45klVfCdUBlwkUJmrEP6LKamfirJU2dIeyExdmD2J7pV/s960/image_2023-06-13_16-31-58%20(2).png

តារាចម្រៀង ពេជ្រ សោភា បានឈរជើងនៅក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយជួបគ្រប់រសជាតិ ល្បីហើយធ្លាក់កូដ ធ្លាក់កូដហើយល្បីវិញពុះពារគ្រប់បែបយ៉ាងរហូតអាចឈរជើងមកដល់សព្វថ្ងៃ ព្រមទាំងបានក្តោបតំណែងជាគ្រូបង្វឹកកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ទៀតផង។ ដ្បិតថា២រដូវកាលកន្លងមក Coach ពេជ្រ សោភា ពុំទាន់មានកូនក្រុមជាម្ចាស់ពានក្តី តែក៏ធ្វើឱ្យបេក្ខជនមួយចំនួនដែលចូលរួមប្រកួតមានឱកាសច្រើនដុសខាត់លើសមត្ថភាពរបស់ខ្លួនអាចក្លាយជាតារាចម្រៀងអាជីពបាន។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សោភា តែងតែជួយសម្រួលទុក្ខលំបាករបស់កូនក្រុមនៅពេលជួបបញ្ហាខ្វះខាតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcV9K3q4s-CAOUvD21Uc_iU8JZwzwFgGyHoG_uR1_dudSHY6afKRTzoQIklPdWEEFCQ-joraWpXgMVsb-n_oZBhddEwfdfQpx3Vp7AeqPXE-EoJXpDgdQ3sNL-tOjRBkIyD_2pk-2DSF8JFrMKmWhcoUfv4HxUhtdy-fEZIOjYKU95jvoB56KGWRtL/s1440/image_2023-06-13_16-31-57%20(2).png

ជាក់ស្តែងថ្មីៗនេះមានការលើកថា អ្នកមួយចំនួនអាចមិនសូវចាប់អារម្មណ៍ ពេលដល់វគ្គដណ្ដើមកូនក្រុមដើម្បីចូលក្នុង Team Coach Sophea ម្ដងៗ , ពេជ្រ សោភា មិនសូវជានិយាយដល់ការជួយទំនុកបំរុងដល់បេក្ខជនទេ ប៉ុន្តែកាលពីរដូវកាលមុនគ្រូបង្វឹករូបនេះបានជួយទៅដល់អតីតតារាចម្រៀង សាន ស្រីឡៃ យ៉ាងមិនមែនជួយតែអតីតតារាចម្រៀងរូបនេះទេ តែ ពេជ្រ សោភា ទុកកូនក្រុមរបស់ខ្លួនទាំងអស់ដូចកូន ដូចប្អូនទាំងអស់ចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpb--10wyemlll_g6idZJgi6Yzu_3FgxWH9DeoMsDcfNXA5F_8I3SF2_GI8btYY-Pzt3iot01xcUQ9m4lObJCSy-FK1tliPSvtoTQp_ARIt9znWBG00L8ZJyY7VBjrlW0Nmqe-xRFJlC6f4XhVKXd_xKu7-l3iD2tMsWIBGBhyPupJVJVKqiomR-5J/s1440/image_2023-06-13_16-31-55.png

ជាមួយការលើកឡើងនេះ តារាចម្រៀង សយ រតនៈ គូស្នេហ៍ ប៉ាច គីមមួយ ក៏បានលើកឡើងដែរថា «បានចូលកូនក្រុមរបស់ coach ពេជ្រ សោភា Pich Sophea ជាសំណាងរបស់បេក្ខភាពប្រលង ក្នុងនោះមានខ្ញុំម្នាក់ដែរ ដែលជាកូនក្រុមរដូវកាលទី១»។ ការលើកឡើងពេញៗមាត់របស់តារាចម្រៀងរូបនេះ គេចាំមិនភ្លេចទេថា លោក សយ រតនៈ ទទួលបានឱកាសមួយកៅអីពី Coash ពេជ្រ សោភា កាលពីឆ្នាំ២០១៤ ទើបធ្វើឱ្យលោកមានឱកាសធ្វើជាតារាចម្រៀងអាជីពក្នុងទ្រនំហង្សមាស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwb81bo63Z0i5OIv54E1lOp7UPyS-LHEHBcBhJjs5n4zA1DEout1qCtkwJICpI2ENg03JkCq1m9DZUjnkGx1YIpDZrSgbVfqlbUqIrNQJtNiLcyORbI7Kyn75GMj7bB2QZymJ1ltFzkBYtsJFWuot0RvTPMf50xc3VIJggBehaRrt11TzjjkA7wC3j/s2048/image_2023-06-13_16-32-00.png