Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាប្រទេសថៃបារម្ភពីការនាំចេញទុរេនរបស់ប្រទេសផ្សេងៗលើទីផ្សារចិន ?

ហេតុអ្វីបានជាប្រទេសថៃបារម្ភពីការនាំចេញទុរេនរបស់ប្រទេសផ្សេងៗលើទីផ្សារចិន ?

75
0

ប្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ ធនាគារថៃនៅខេត្តភាគខាងត្បូងបានចេញអត្ថបទមួយស្តីពី «សង្កេតស្ថានការណ៍ទុរេនថៃ ខណៈប្រទេសផ្សេងៗប្រជែងនាំចេញទុរេនទៅលក់នៅចិន» ។ អត្ថបទនេះសរសេរថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសថៃបាននាំចេញទុរេនទៅលក់នៅចិនស្ថិតក្នុងចំណាត់ថ្នាក់ទី១ លើពិភពលោក ហើយថៃបានគ្រប់គ្រងចំណែកទីផ្សារទុរេនស្ទើរទាំងអស់លើពិភពលោក ។Thai Durian Guide: How To Choose, Where To Buy And More

ទោះយ៉ាងណា មានប្រទេសផ្សេងៗនាំចេញទុរេនទៅលក់នៅចិនកាន់តែច្រើន និងដណ្តើមទីផ្សារទុរេនថៃ ហើយអតិថិជនចិនក៏ចាប់អារម្មណ៍នឹងទុរេនរបស់ប្រទេសទាំងនេះច្រើនជាងទុរេនថៃដែរ ។ បច្ចុប្បន្ន ថៃមិនមែនជាប្រទេសតែមួយទេ ដែលបាននាំចេញទុរេនស្រស់ទៅលក់នៅចិន ។ ការប្រកួតប្រជែងចូលក្នុងទីផ្សារទុរេនលើពិភពលោកកាន់តែច្រើន បើទោះជាថៃបានដាំទុរេនលើសមុន៨% ក្នុង១ឆ្នាំ ប៉ុន្តែប្រទេសផ្សេងទៀតក៏បានពង្រីកផ្ទៃដីដាំដុះដើម្បីនាំចេញកាន់តែច្រើនដែរ ជាពិសេស នាំចេញទៅចិន ។ ប្រទេសទាំងនេះបានព្យាយាមអភិវឌ្ឍន៍គុណភាពទុរេន និងស្នើសុំលិខិតអនុញ្ញាតនាំចេញទុរេនស្រស់ទៅចិនដូចគ្នា ។Thai Durian Guide: Where to eat and where to buy

តើប្រទេសនីមួយៗមានគុណសម្បត្តិអ្វីខ្លះក្នុងការនាំចេញទុរេនទៅចិន ?

*វៀតណាម ៖ គួរឱ្យបារម្ភបំផុតសម្រាប់ថៃ ព្រោះវៀតណាមមានទិន្នផលទុរេនច្រើន ហើយទិន្នផលកាន់ឡើងយ៉ាងឆាប់រហ័ស ។ វៀតណាមបានដាំទុរេនពូជម៉ន់ថងភាគច្រើន ហើយរដូវកាលដាំដុះដូចគ្នានឹងថៃដែរ គឺចាប់ពីខែឧសភា ដល់ខែកញ្ញា ។ លើសពីនេះ វៀតណាមអាចដឹកជញ្ជូនទុរេនទៅចិនបានរហ័ស និងមានតម្លៃថោកជាងថៃ ។

*ឡាវ ៖ គួរឱ្យបារម្ភសម្រាប់ថៃ ប៉ុន្តែក្នុងរយៈពេលវែង ដោយសារវិនិយោគិនចិន និងវៀតណាមចាប់ផ្តើមវិនិយោគដាំទុរេននៅឡាវ ហើយទុរេននឹងផ្តល់ផលក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំទៀត ។ ចំណែកការដឹកជញ្ជូនទុរេនរបស់ឡាវ គឺលឿនជាងថៃ ដោយសារឡាវអាចដឹកជញ្ជូនតាមផ្លូវគោក និងរថភ្លើង ។Durian - King of Fruits

*ម៉ាឡេស៊ី ៖ ថៃក៏បារម្ភដែរចំពោះម៉ាឡេស៊ី ដោយសារប្រទេសនេះអាចទទួលទិន្នផលទុរេនច្រើន ប៉ុន្តែការនាំចេញនាពេលបច្ចុប្បន្នមានចំនួនតិច ។ ម៉ាឡេស៊ីផ្តោតលើពូជទុរេនក្នុងស្រុករបស់ខ្លួន ហើយមានបទពិសោធន៍ច្រើន ដោយម៉ាឡេស៊ីបាននាំចេញទុរេនពូជមូសាំងឃីងទៅចិន ប៉ុន្តែការដឹកជញ្ជូនយូរជាងថៃ ។

*ឥណ្ឌូណេស៊ី ៖ ថៃមិនសូវបារម្ភប៉ុន្មានទេ បើទោះជាឥណ្ឌូណេស៊ីអាចទទួលបានទិន្នផលទុរេនច្រើនជាងគេលើពិភពលោកក្តី ប៉ុន្តែឥណ្ឌូណេស៊ីផ្តោតលើការលក់ទុរេនក្នុងប្រទេសរបស់ខ្លួនស្ទើរទាំងអស់ ហើយប្រទេសនេះត្រូវការពេលវេលាអភិវឌ្ឍន៍គុណភាពទុរេនដើម្បីនាំចេញ ។

*ហ្វីលីពីន ៖ ថៃមិនបារម្ភទេ បើទោះជាហ្វីលីពីនទទួលបានការអនុញ្ញាតឱ្យនាំចេញទុរេនទៅក្រៅប្រទេសក្តី ដោយសារហ្វីលីពីនមានផ្ទៃដីដាំទុរេនតិច ហើយទិន្នផលទុរេនមិនច្រើនទេ ។ ចំណែកការដឹកជញ្ជូនវិញយូរជាងថៃ ព្រោះហ្វីលីពីនអាចដឹកជញ្ជូនទុរេនតាមផ្លូវទឹក និងយន្តហោះប៉ុណ្ណោះ ដែលធ្វើឱ្យពិបាកគ្រប់គ្រងគុណភាពទុរេន ។Thai Durian Guide: Where to eat and where to buy

*កម្ពុជា ៖ ថៃមិនបារម្ភពីការនាំចេញទុរេនរបស់កម្ពុជាទេ ព្រោះកម្ពុជាមានផ្ទៃដីដាំទុរេនតិចតួច ហើយទទួលទិន្នផលទុរេនមិនច្រើនទេ ។

*ចិន ៖ ចិនបានចាប់ផ្តើមសាកល្បងដាំទុរេនបានជោគជ័យ ប៉ុន្តែមិនគួរឱ្យបារម្ភទេ ព្រោះចិនមានផ្ទៃដីដាំទុរេនតិចខ្លាំង ហើយទិន្នផលទុរេនរបស់ចិនស្មើមិនដល់១% ទេ បើធៀបនឹងថៃ ។

ក្នុងរយៈពេល៣ឆ្នាំនេះ សមត្ថភាពរបស់ប្រទេសគូប្រជែងទាំងឡាយ គឺមិនគួរឱ្យបារម្ភប៉ុន្មានទេសម្រាប់ថៃ ហើយថៃសង្ឃឹមថា ទិន្នផលទុរេនរបស់ប្រទេសទាំងនេះអាចនាំចេញទៅទីផ្សារចិនមិនច្រើនទេ ព្រោះពួកគេត្រូវប្រើពេលអភិវឌ្ឍន៍គុណភាពទុរេន, ការចុះឈ្មោះចម្ការទុរេន និងការវេចខ្ចប់ ។ ប៉ុន្តែតម្លៃវិញអាចប៉ះពាល់ខ្លះ ជាពិសេស នៅពេលថៃប្រមូលផលទុរេនក្នុងរយៈពេលដូចគ្នាជាមួយប្រទេសគូប្រជែង ។

ទោះយ៉ាងណា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រទេសទាំងនេះអាចធ្វើឱ្យថៃបារម្ភជាងមុន ដោយសារពួកគេចាប់ផ្តើមសម្របខ្លួន ហើយអាចនាំចេញទុរេនទៅលក់នៅចិនបានច្រើន ហើយលើសពីតម្រូវការនៅប្រទេសចិន ។ ដូច្នេះ វានឹងប៉ះពាល់ដល់ការនាំចេញ និងតម្លៃរបស់ទុរេនថៃ ៕ ប្រភព ៖ Bangkok biznews