ការងូតទឹក គឺជាតម្រូវការចាំបាច់របស់មនុស្សដើម្បីជួយសម្អាតរាងកាយ និងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទទួលទានអាហារ ឬហាត់ប្រាណរួច ដាច់ខាតអ្នកកុំទាន់ងូតទឹកភ្លាមៗអី ព្រោះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះហើយខាងក្រោមនេះគឺជាផលវិបាកនៃការងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំអាហារ ឬហាត់ប្រាណរួច៖Is it possible to shower too often? | Stuff.co.nz

១.ងូតទឹកបន្ទាប់ពីញ៉ាំអាហាររួច៖ នៅពេលដែលអ្នកទើបតែញ៉ាំអាហារ សរសៃឈាមនៅក្នុងអេពីដេមីនឹងរីកធំ ដែលបណ្តាលឱ្យមានឈាមច្រើនកកកុញ។ ដូចនេះបើអ្នកងូតទឹកភ្លាម នោះនឹងធ្វើឱ្យការរំលាយអាហារថយចុះ ពោះវៀនកាន់តែខ្សោយ នាំឱ្យទល់លាមក និងមានបញ្ហាក្រពះផ្សេងៗទៀត។ ហេតុនេះហើយអ្នកគួររងចាំការងូតទឹក ១-២ ម៉ោងក្រោយពេលញ៉ាំអាហាររួច។Wake Up Earlier': Roommate Slammed Online Over Shower Routine

២.បន្ទាប់ពីហាត់ប្រាណ៖ បន្ទាប់ពីឈប់ហាត់ប្រាណ ចង្វាក់បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយខ្ពស់ រន្ធញើសរីកធំ។ ការងូតទឹកក្តៅឬទឹកត្រជាក់ភ្លាមនឹងធ្វើឱ្យឈាមមិនចរាចរទៅផ្នែកសំខាន់ៗនៃរាងកាយដែលនាំឱ្យដាច់សរសៃឈាមបេះដូង និងខួរក្បាល ដែលនោះអាចធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ អស់កម្លាំង ក្អួតចង្អោរ និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត៕ ប្រភព៖sanook