បរទេស៖ យោងតាមប្រភពព័ត៌មាន My Drivers កាលពីថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា វ៉ែនតាឆ្លាតវ័យ Vision Pro របស់ក្រុមហ៊ុន Apple ត្រូវបានហាមឃាត់មិនឱ្យលក់នៅក្នុងប្រទេសចិនឡើយ ដោយសារតែ វ៉ែនតាឆ្លាតវ័យ Vision Pro មានឈ្មោះដូចទៅនឹងប្រេនឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Huawei ។Apple Could Find It Hard To Sell The Vision Pro Headset In China: Here's Why

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei បានចុះបញ្ជីពាណិជ្ជសញ្ញា Vision Pro ដោយជោគជ័យជាមួយរដ្ឋបាលកម្មសិទ្ធិបញ្ញាចិន (CNIPA) ជាមួយលេខកូដ ៣៨២៤២៨៨៨ នឹងមានសុពលភាពចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០៣១។
Vision Pro របស់ចិនត្រូវបានអនុវត្តដោយក្រុមហ៊ុន Huawei ចំពោះផលិតផល និងសេវាកម្មដ៏ធំទូលាយមួយ ចាប់ពីទូរទស្សន៍ និងឧបករណ៍វិទ្យុ រហូតដល់ឧបករណ៍ស្កែនក្រយៅដៃ ឧបករណ៍បំពងសម្លេង មីក្រូហ្វូន សោអេឡិចត្រូនិច ហើយក៏អាចមានសម្រាប់ “ឧបករណ៍និម្មិតដែលបំពាក់ក្បាល” ផងដែរ។Tim Cook: Apple's $3,500 'Vision Pro' goggles a 'new dimension' | Fortune

យ៉ាងណាមិញវ៉ែនតាឆ្លាតវៃ Vision Pro របស់ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញនៅថ្ងៃទី៥ ខែមិថុនា ថ្មីៗនេះទេ។ យោងតាម ក្រុមហ៊ុន Huawei Central របស់ចិន បាននិយាយថា ប្រសិនបើក្រុមហ៊ុន Apple ចង់លក់វ៉ែនតាឆ្លាតវៃរបស់ខ្លួន នៅក្នុងប្រទេសចិន អាចនឹងមានបញ្ហា នឹងត្រូវតែចរចាលើការប្រើប្រាស់យីហោជាមួយ Huawei ប្តូរឈ្មោះវ៉ែនតា ឬត្រូវបានហាមឃាត់មិនឱ្យលក់ ប្រសិនបើ Huawei មិនយល់ព្រម។Due To Huawei, Apple Will Not Be Able To Sell The Vision Pro AR Headset  Under That Name In China - Tech News Space

គួរបញ្ជាក់ដែរថា វ៉ែនតា Vision Pro គឺជាឧបករណ៍ផ្នែករឹងដំបូងរបស់ Apple ក្នុងវិស័យនិម្មិត និងការពិតបន្ថែម។ ផលិតផលនេះប្រើប្រាស់ស៊ុមអាលុយមីញ៉ូម ផ្ទៃកញ្ចក់ជាមួយនឹងឧបករណ៍ដ៏មានឥទ្ធិពលជាច្រើនដូចជា M2, R1 chip, ឧបករណ៍ចាប់សញ្ញា និងមានកាមេរ៉ារាប់សិបផងដែរ។ កញ្ចក់ចំហៀងនីមួយៗមានអេក្រង់ Micro LED ទំហំ 23 លានភីកសែល ដែលមានដង់ស៊ីតេខ្ពស់ជាងទូរទស្សន៍ 4K និងមានតម្លៃ ៣,៥០០ ដុល្លារ៕ ប្រភព៖vnexpress