តារាសម្តែង នី មុន្នីនាថ បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីខ្លួនត្រូវបានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកោតសរសើរ បន្ទាប់ពីតារាសម្តែងរូបនេះបានកៀងគរអ្នកសិល្បៈជាច្រើនរូបចូលរួមក្នុងព្រឹត្តិការណ៍ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម កាលពីថ្ងៃទី១៤ មិថុនានេះ។.png)
នៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី១៥ ខែមិថុនា នេះ នី មុន្នីនាថ ដែលជាប្រធានមូលនិធិមូលនិធិឈាម នី មុនីនាថ បានសរសេរយ៉ាងដូច្នេះថា «ជាមហាកិតិ្តយសសម្រាប់នាងខ្ញុំ ដែលទទួលបានការកោតសរសើរពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងព្រឹត្តិការណ៍ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ថ្ងៃទី១៤ មិថុនានេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ រួមគ្នា ផ្តល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានច្រើនដង ដើម្បីជួយជីវិតមនុស្ស!»។
ជាមួយការកោតសរសើរនេះ តារាសម្តែងទឹកភ្នែក នី មុនីនាថ បានអរគុណយ៉ាងខ្លាំងបំផុតដល់លោក G-Devith និងសិល្បករ សិល្បការិនី ជាច្រើនរូបទៀតទោះជារវល់យ៉ាងណាក៏បានឆ្លៀតផ្តល់ជាកិត្តិយសចូលរួមកម្មវិធីមនុស្សធម៌តាមរយៈការបរិច្ចាគឈាមក្រោមប្រធានបទ «ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម»។
គួរបញ្ជាក់ផងដែរថា ក្នុងទិវាខាងលើដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើនចូលរួមមានដូចជា៖ លោក ជី ដេវីត , ប៉ែន ចំរ៉ុង,រចនា រ៉ាវ៉ាឌី, ព្រីន,អេឡិច ហ្សូរ៉ា, Athika ,ជេ ស៊ីកា និងសិល្បករផ្សេងទៀតចូលរួមដែលជារឿងគម្រូមួយសម្រាប់ការចូលរួមបរិច្ចាគឈាម៕.png)










