Home Blog Page 1645

អាថ៌កំបាំងទាំង ៦ នៃការថែរក្សាស្បូនឱ្យមានសុខភាពល្អ

0

បច្ចុប្បន្ននេះសុខភាពរបស់រាងកាយយើងពិតជាមានសារៈសំខាន់ណាស់ជាពិសេសគឺស្បូន។ “ស្បូន” ត្រូវបានគេចាត់ទុកថាជាសរីរាង្គដ៏សំខាន់មួយរបស់ស្ត្រី ដូច្នេះហើយយើងមិនគួរមើលរំលងនៃការថែរក្សាស្បូនឱ្យមានសុខភាពល្អនោះទេ។ ខាងក្រោមនេះគឺជាអាថ៌កំបាំងនៃការថែរក្សាស្បូនឱ្យមានសុខភាពល្អ៖

១.ថែរក្សាសុខភាពរាងកាយរបស់អ្នក៖ ស្បូនគឺជាសរីរាង្គមួយនៅក្នុងខ្លួន ប្រសិនបើរាងកាយរឹងមាំ ឈាមនឹងដំណើរការល្អ ធ្វើឱ្យស្បូនរឹងមាំ។ ការថែរក្សាសុខភាពរាងកាយរបស់អ្នក ដូចជារក្សាទម្ងន់ឱ្យស្ថិតក្នុងកម្រិតស្តង់ដារ មិនស្តើងពេក ឬធាត់ពេក គេងឱ្យបានគ្រប់គ្រាន់ ទទួលទានផ្លែឈើ និងបន្លែ ផឹកទឹកស្អាត ៨ កែវក្នុងមួយថ្ងៃ ហើយចៀសវាងការផឹកស្រា និងជក់បារី។Premium Photo | Clinking glasses with alcohol and toasting party

២.ថែរក្សាសុខភាពផ្លូវចិត្ត៖ ភាពតានតឹងធ្វើឱ្យស្បូនមិនប្រក្រតី ដោយសារតែប្រព័ន្ធអ័រម៉ូនមិនប្រក្រតី ការមករដូវគឺមិនទៀងទាត់ទេ។ មានវិធីជាច្រើនដើម្បីកាត់បន្ថយភាពតានតឹង ដូចជាការរៀនស្ងប់ស្ងាត់ សមាធិ គិតវិជ្ជមាន ពេញចិត្តនឹងអ្វីដែលអ្នកមាន អត់ទោសឱ្យអ្នកដទៃ មានគោលដៅក្នុងជីវិត។5 Things happy women do every day – SheKnows

៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ អ្នកគួរតែហាត់ប្រាណឱ្យបានទៀងទាត់ ដូចជា ជិះកង់ ហែលទឹក រត់ ហាត់ប្រាណ ហាត់យូហ្គា ជាដើម យ៉ាងហោចណាស់ ៤ថ្ងៃក្នុងមួយសប្តាហ៍ ប្រហែលកន្លះម៉ោងរៀងរាល់ពេល។ ព្រោះវាអាចធ្វើឱ្យភាពស៊ាំល្អ សាច់ដុំបេះដូង និងសួតរឹងមាំ បូមឈាមទៅផ្នែកផ្សេងៗ នៃរាងកាយបានយ៉ាងល្អ និងជួយការពារជំងឺរលាកស្បូន។Sportswoman Jumping And Stretching Stock Photo - Download Image Now -  Exercising, Women, Healthy Lifestyle - iStock

៤.កុំលើករបស់ធ្ងន់៖ ការលើករបស់ធ្ងន់ធ្វើឱ្យស្បូនចុះក្រោម បើអ្នកត្រូវលើកវត្ថុធ្ងន់ៗ អ្នកគួរបត់ជើងតូចជាមុនសិន។1,200+ Woman Carrying Heavy Illustrations, Royalty-Free Vector Graphics &  Clip Art - iStock | Woman carrying heavy bags, Woman carrying heavy load, Woman  carrying heavy bag

៥. មិនត្រូវញ៉ាំឱសថឬអាហារបំប៉នអ័រម៉ូនជាប្រចាំនោះទេ៖ ការលេបថ្នាំអរម៉ូន អាចបង្កើនការរលាកនៃស្បូន ធ្វើឱ្យស្បូនរីកធំ និងមហារីកស្បូន ដែលសុទ្ធតែជាមូលហេតុនៃស្បូនមិនល្អ អាចបណ្តាលឱ្យអសមត្ថភាពក្នុងការមានកូនជាដើម។

៦.ប្រយ័ត្នឆ្លងមេរោគ៖ ដោយសារតែស្បូនគឺជាសរីរាង្គខាងក្នុងរបស់ស្ត្រីដែលងាយនឹងរងគ្រោះ ដូច្នេះអ្នកមិនគួរគេងជាមួយដៃគូរច្រើនពេកទេ។ ព្រោះវាអាចបណ្តាលឱ្យហូរទឹករំអិលទ្វារមាស ឈឺអាងត្រគាក គ្រុនក្តៅ រលាកស្បូន ឈឺចាប់ក្នុងស្បូន មិនមានផ្ទៃពោះ ឬមានកូនក្រៅស្បូនជាដើម៕ ប្រភព៖sanook

រកឃើញកូនផ្សោតទី៤ក្នុងឆ្នាំ២០២៣ មានអាយុ៥ថ្ងៃនៅអន្លង់កាំពី

0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា បានជូនដំណឹងថាកូនផ្សោតទី៤ក្នុងឆ្នាំ២០២៣ បានប្រទះឃើញនៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលកូនផ្សោតទី៤នេះមានអាយុប្រមាណ៥ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgin0MmeHoPOjGRjEFH_dShz67iauqeVXqhR2lhV5gJIaWWgw49WgvRoL5AMoR_nfwE86LTdk4IkL63GeFvViOeXfZoxUNCd4kGopW6iMDcPvFNzGkJFPZ3M7Laxs_7CaIhBIDZnHzZ065zpQnDr8yM8Zad8bTmLoLDNUPvjwVBQw3prLtZ2IPkjcUY/s1140/image_2023-06-16_11-19-25.png

ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។ ក្រុមការងារប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheO7XpWGML17TtdGecRHIpOcEEC3r_XfpykeXABPOqZf7onlxDd847wn4lxvuQMbofhjT6llw4fcemerfywB4Ri4t3meqDRYHCrkBCtpvQsH8ubv0R1X_7LnuCBsqkvphh3uPUxbylmAvG19Xyok-0rhB6yZP6wbwEl2IICmyoYLXKSXot6B67Nyt4/s1146/image_2023-06-16_11-19-26%20(2).png

គួរបញ្ជាក់ផងដែរថា តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានកត់ត្រាកូនផ្សោតចំនួន៤ហើយ ខណៈក្នុងឆ្នាំ២០២១ និង ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា៕

ពិតជាមិនគួរឱ្យជឿសោះ ! ចំនួនមនុស្សរស់នៅក្នុងអាផាតមិនមួយ ស្មើនឹងមនុស្សរស់នៅក្នុងទីក្រុងមួយរបស់ចិន

0

ប្រទេសចិន ៖ Regent International គឺជាអាផាតមិនដ៏ល្បីឈ្មោះមួយនៅទីក្រុងហាងចូវ ប្រទេសចិន និងមានមនុស្សរស់នៅក្នុងអាផាតមិននេះប្រមាណជាង២ម៉ឺននាក់ ហើយចំនួននេះស្មើនឹងចំនួនមនុស្សរស់នៅក្នុងទីក្រុងមួយដែរ ។ អាផាតមិននេះបានបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកម្មគ្រប់បែបយ៉ាងសម្រាប់អ្នករស់នៅ ក្នុងនោះភាគច្រើនជាយុវវ័យ ។Fact Check: Does Hangzhou Regent International House 30,000 Residents?

អគារអាផាតមិន Regent International មានរាងជាអក្សរ S និងមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអាជីវកម្មក្នុងទីក្រុងហាងចូវ ។ គេបានសាងសង់អគារនេះឡើង និងរចនាម៉ូដឱ្យក្លាយជាសណ្ឋាគារទំនើបមួយ ប៉ុន្តែក្រោយមក សណ្ឋាគារនេះត្រូវបានគេផ្លាស់ប្តូរមកធ្វើជាអាផាតមិនសម្រាប់ជួលវិញ ក្នុងនោះមានបន្ទប់រាប់ពាន់បន្ទប់ មានតូច និងធំទៅតាមតម្រូវការ ។

អាផាតមិននេះមានកម្ពស់សរុប២០៦ម៉ែត្រ ស្មើជាង៣០ជាន់ ហើយវាបានក្លាយជាទីប្រជុំជនដែលមានសេវាកម្មសម្បូរបែប និងបង្កលក្ខណៈងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗដូចជា ភោជនីយដ្ឋានធំៗសម្រាប់ផ្តល់សេវាកម្មដល់អ្នករស់នៅរាប់ម៉ឺននាក់ មានអាងហែលទឹក ហាងកាត់សក់ និងហាងធ្វើក្រចក ជាដើម ។ អ្នករស់នៅក្នុងអាផាតមិនភាគច្រើនជាយុវវ័យដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬកំពុងតែសិក្សានៅសាកលវិទ្យាល័យឆ្នាំចុងក្រោយ ។In Hangzhou, China, there is a building that houses over 30,000 people. :  r/TerrifyingAsFuck

សារព័ត៌មានចិនចុះផ្សាយថា ក្នុងអាផាតមិននេះ សម្រាប់បន្ទប់ទំហំតូចគ្មានបង្អួច គេនឹងដាក់ជួលក្នុងតម្លៃប្រមាណ១.៥០០យាន់ក្នុង១ខែ ចំណែកបន្ទប់ធំ និងមានរានហាលនៅខាងមុខ តម្លៃជួលស្មើនឹង៤.០០០យាន់ក្នុង១ខែ ឬច្រើនជាងនេះ ។

អគារអាផាតមិន Regent International គឺជាអគារមួយក្នុងចំណោមអគារដ៏ធំបំផុតនៅប្រទេសចិន ហើយចំនួនអ្នករស់នៅក្នុងអគារនេះបានធ្វើឱ្យគេជជែកវែកញែកក្នុងបណ្តាញសង្គមចិនផងដែរ ។ បើពិចារណាពីចំនួនបន្ទប់ និងចំនួនជាន់របស់អគារនេះ គេប៉ាន់ស្មានថា អគារនេះមានមនុស្សរស់នៅចាប់ពី១១.០០០នាក់ រហូតដល់២២.០០០នាក់ ៕Hotels Near Qianjiang Century City - 1 - NAVITIME Transitប្រភព ៖ khaosod

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ នៅខេត្តជាប់ព្រំដែនវៀតណាម ប្រុងប្រយ័ត្នក្រុមឧទ្ទាម

0

នាពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បាន៖”បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ នៅខេត្តជាប់ព្រំដែនវៀតណាម ប្រុងប្រយ័ត្នទប់ស្កាត់ក្រុមឧទ្ទាម ដែលកំពុងអុកឡុកប្រទេសវៀតណាម និងបានសម្លាប់មន្ត្រីប៉ូលិស៩នាក់នាពេលថ្មីៗនេះ។May be an image of 3 people and text

សម្តេចតេជោបញ្ជាក់ថា៖”កម្ពុជា មិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយ យកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។ មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជា ដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគិរី កាលពីពេលកន្លងទៅនោះទេ”។

សម្ដេចបានដាក់ការសង្ស័យថា អាចមានមេខ្លោងនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកក្រុមបះបោរនេះ ជាក្រុមភេរវករផងដែរ។ សម្ដេចថា កម្ពុជា មិនអនុញ្ញាតឱ្យជនបរទេសណាមួយ យកទឹកដីកម្ពុជា ដើម្បីធ្វើការប្រឆាំងជាមួយនឹងបរទេសឡើយ ។Armed group attacks Vietnamese police stations, 39 people arrested — Radio Free Asia

គួរំលឹកផងដែរថា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានមនុស្សមួយក្រុមបានជិះម៉ូ​តូកាន់កាំភ្លើង និងអាវុធគ្រោះថ្នាក់ផ្សេងៗទៀត ចូលទៅវាយប្រហារ បំផ្លិចបំផ្លាញទីស្នាក់ការគណៈកម្មាធិការប្រជាជ​ន និងការិយាល័យនគរបាលក្នុងឃុំពីរ គឺឃុំអៀទៀវ (Ea Tieu) និងឃុំអៀខ្ទើ (Ea Ktur)។Death toll in Vietnam shootings climbs to nine

ហេតុការណ៍នេះ កើតឡើងនៅតំបន់ខ្ពង់រាបកណ្តាលនៅប្រទេសវៀតណាម ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើន និងត្រូ​វបានចាត់ទុកថាជាតំបន់ដ៏រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ដោយសារតែពលរដ្ឋនៅតំបន់នេះមិនស​ប្បា​យចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីជាដើម។​

ក្រុមកុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards)។ ក្រុមកុលសម្ព័ន្ធនេះធ្លាប់ចូលរួមជាមួយវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្រ្គាមវៀតណាម។ អ្នកខ្លះបាននិងកំពុងអំពាវនាវទាមទារស្វ័យភាពតំបន់របស់ខ្លួនទៀតផង ខណៈអ្នកផ្សេងទៀតដែលកំពុងរស់នៅបរទេស ក៏កំពុងតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់នេះផងដែរ៕Death toll in Vietnam shootings climbs to nine - CNA

មានចឹងទៀត! ឌី សូនិត្តា ហួសចិត្តទិញខុនដូច្រើនឆ្នាំមិនទាន់បានតែម្ចាស់ខុនដូមានលុយជួល BA ផ្សាយជិតកន្លះលានដុល្លារ

0

មិនត្រឹមតែពលរដ្ឋជួបបញ្ហារឿងដីឡូត៍ ផ្ទះល្វែងប៉ុណ្ណោះទេ តែពេលនេះអ្នកនាង ឌី សូនិត្តា បានបង្ហើបពីបញ្ហារបស់ខ្លួនជាមួយខុនដូវិញម្តងថាទិញច្រើនឆ្នាំហើយមិនទាន់បានទៀត ហើយអ្វីដែលហួសចិត្តនោះតារាស្រីរូបនេះបានទម្លាយទៀតថាម្ចាស់ខុនដូត្អួញអត់លុយ តែផ្ទុយមកវិញបែរមានលុយជួល BA តម្លៃជិតកន្លះលានដុល្លារល្បីពេញហ្វេសប៊ុក។May be an image of 1 person

នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឌី សូនិត្តា ម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ បានរៀបរាប់យ៉ាងដូច្នេះថា « មានបងប្អូនណាពិបាកចិត្តរឿងទិញផ្ទះមិនទាន់បានផ្ទះ ទិញខុនដូមិនទាន់បានខុនដូទេចា? ខ្ញុំនេះវិញ ទិញខុនដូតាំងពីឆ្នាំ២០១៨ ដល់ឥឡូវមិនទាន់បានខុនដូនៅឡើយ គេកែកិច្ចសន្យា២ដងហើយនៅមិនទាន់ប្រគល់ខុនដូឱ្យយើងវិញទៀត ហើយចុងក្រោយត្រូវសងលុយយើងត្រឡប់មកវិញ ដល់ខែត្រូវសងហើយ នៅមិនសងយើងទៀត ហើយប្រុងគិតមិចវិញឥលូវ??? ថាកូវីដទៅវាស្ទះយើងយោគយល់ តែនេះត្អូញអត់លុយ តែកុំមើលគាត់ជួល BA ផ្សាយផលិតផលឱ្យគាត់ជិតកន្លះលាន ល្បីពេញហ្វេសប៊ុក អាហ្នឹងអីគេវិញ??? ហឹមមម…ដល់ចឹងអាយើងតួកុនសម្តែងមិនដល់គាត់ ថាយាយពីយោគយល់គេដល់ឥឡូវ ហើយមិចបានគេមិនយោគយល់យើងវិញខ្លះចឹង??? អ្នកមានប្រុងគិតមិចលើអ្នកក្រហ្នឹង????? មិនទាន់ដល់ក ដល់ក ផ្សាយឈ្មោះខុនដូហ្នឹងតែម្តង»។May be an image of 1 person

តារាស្រីរូបនេះបន្តទៀតថា «បងប្អូនអើយខ្ញុំសូមផ្តាំឱ្យហើយ ចង់ទិញខុនដូរឺផ្ទះអី ទិញអាណាចូលនៅបានស្រាប់តែម្តង អាកំពុងបុកគ្រឹះនេះប្រយ័ត្នវេទនាដូចខ្ញុំ មិនមែនតែខុនដូមួយហ្នឹងអីណាលោកអើយ ៣ខុនដូ ស្ទាយអត់ខុសគ្នាប៉ុន្មានទេ ជាតិហ្នឹងគ្មានវាសនានៅខុនដូហ្នឹងគេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6HKvrdUmRFxIudhCWywqPWKSe1sSFHSHawwQi6aiu1QPO6qhHM59vNw8huAQT1BsHVTHONEaUZzhSrbOTN2tQ6dKMOdRQUEGLDLbMJlMThSCRQyQ_NsSICzUy51axyLjGW0T95SKk1XIrAMgNMuVEklaE0T7lM0ogvjvS8t9IYwobpYo_PfoVk6A/s739/image_2023-06-16_11-18-32.png

បស្ចិមលោក ត្រៀមបញ្ជូនយន្ដហោះ F-16 ទៅអ៊ុយក្រែន ធ្វើឲ្យពូទីនកាន់តែអស់សង្ឃឹមពីជ័យជម្នះ

0

រដ្ឋធានីកៀវ៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែបើកប្រតិបត្ដិការវាយបក រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់ទាហានរុស្ស៊ី នោះ បណ្ដាប្រទេសបស្ចិមលោកជាច្រើន រឹតតែផ្ដល់កម្លាំងទឹកចិត្ដ កាន់តែខ្លាំងក្លាឡើងបន្ថែមទៀត ដល់កងទ័ពអ៊ុយក្រែន ជាមួយនឹងការផ្ដល់ជំនួយគ្រឿងយុទ្ធោបករណ៍ទំនើបៗ កាន់តែច្រើនឡើង ស្របពេលប្រមុខអង្គការណាតូ បានផ្ដល់តម្រុយ អំពីការបញ្ជូនយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក។

សារព័ត៌មាន The New Voice of Ukraine (ឌឺ ញូវ វ៉យ អហ្វ អ៊ុយក្រែន) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា បណ្ដាប្រទេសជាច្រើន នៃសមាជិកអង្គការសម្ពន្ធភាពយោធាដ៏ខ្លាំងក្លាមួយនេះ មានគោលបំណង បង្ហាត់បង្រៀនដល់អាកាសយានិកអ៊ុយក្រែន អំពីវិធីសាស្រ្ដបើកបរយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ F-16 និង យន្ដហោះចម្បាំងផ្សេងៗទៀតរបស់លោកខាងលិច។ ការបណ្ដុះបណ្ដាលបែបនេះ នឹងផ្ដល់ភាពងាយស្រួល សម្រាប់ជម្រើសរបស់យើង នៅក្នុងការបញ្ជូនយន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន។Armtec Countermeasures Awarded $250 Million For F-16 C-17 And C-130 Decoy  Flares - MilitaryLeak

លោកប្រមុខអង្គការណាតូ ជេនស៍ ស្ដូលថែនប៊ឺគ បានបន្ដ ថា ដាណាម៉ាក កំពុងតែដើរតួនាំមុខគេ នៅក្នុងសម្ពន្ធភាពយន្តហោះចម្បាំងរបស់អ៊ុយក្រែន រួមជាមួយនឹងប្រទេសហូល្លង់ដ៍ ផងដែរ។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានបញ្ជាក់ ថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់លោកខាងលិច នឹងធ្វើការរួមគ្នា ដើម្បីកំណត់ ថា តើនៅពេលណា ប្រទេសណា និង ចំនួនយន្តហោះប៉ុន្មានគ្រឿង នឹងត្រូវផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែអង្គការណាតូ បានបញ្ជាក់ ថា ការផ្តល់យន្តហោះចម្បាំងដ៏ទំនើប F-16 ជាប់ទាក់ទងនឹងអ៊ុយក្រែន នឹងមិនត្រូវប្រើប្រាស់វា ដើម្បីវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី នោះឡើយ។The F-16 takeoff to Ukraine will take time – POLITICO

វិទ្យាស្ថានសិក្សាពីសង្គ្រាម (ISW) បានឲ្យដឹង ថា លោកប្រធានអង្គការណាតូ បានផ្តល់តម្រុយ ថា សម្ពន្ធមិត្តលោកខាងលិច អាចនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ទន្ទឹមគ្នានេះ សភាជាន់ទាបរបស់ស្វីស កាលពីថ្ងៃទី១៤ ខែមិថុនា បានអនុម័តបញ្ឈប់នូវការប្រើប្រាស់រថក្រោះ Leopard-2 ចំនួន២៥គ្រឿងរបស់ខ្លួន ហើយបញ្ជូនរថក្រោះទាំងនោះ ត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់ វិញ សម្រាប់ផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។Ukraine attacked: Map of sites targeted by Russia's invasion

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូល្លង់ដ៍ និង ដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរួមគ្នា ថា បណ្ដាប្រទេសសម្ពន្ធមិត្តទាំងនេះ នឹងផ្តល់ទ្រព្យសម្បត្ដិការពារដែនអាកាស ជា«អាទិភាពខ្ពស់» សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ ចំណែកការដឹកជញ្ជូនគ្រឿងយុទ្ធោការណ៍ទាំងនោះ ក៏បានចាប់ផ្តើមហើយដែរ។

លោក ឡយដ៍ អូស្ទីន (Lloyd Austin) ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «រដ្ឋាភិបាលក្រុងកៀវ មានលទ្ធភាពអាចកែលម្អ ឬ ក៏ជួសជុលប្រព័ន្ធការពារដែនអាកាសដែលខូចខាតរបស់ខ្លួន ហើយអាចយកវាទៅប្រើប្រាស់ នៅក្នុងសមរភូមិឡើងវិញ»៕

រកឃើញបំណែកនាវាមុជទឹកសម្ងាត់បំផុតកាលពី ៨០ ឆ្នាំមុន

0

បរទេស៖ អ្នកមុជទឹកម្នាក់ជនជាតិក្រិកបានរកឃើញអដ្ឋិធាតុរបស់ HMS Triumph ដែលជានាវាមុជទឹកសម្ងាត់បំផុតរបស់កងទ័ពជើងទឹកអង់គ្លេសក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។
នាវាមុជទឹក HMS Triumph បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈពេលដែលកំពុងប្រតិបត្តិការនៅឆ្នេរសមុទ្រនៃប្រទេសក្រិកក្នុងឆ្នាំ ១៩៤២ ដែលគិតមកដល់បច្ចុប្បន្នគឺជាង ៨០ ឆ្នាំមកហើយ។The deck gun on the wreck of the HMS Triumph, at a depth of about 666 feet in the Aegean Sea. The sub sank during a secret mission in January 1942.

យោងតាមប្រភពព័ត៌មាន Business Insider កាលពីថ្ងៃទី១៤ ខែមិថុនា បានឱ្យដឹងថា អ្នកមុជទឹកជនជាតិក្រិចម្នាក់ឈ្មោះ Kostas Thoctarides បានប្រកាសថាគាត់បានរកឃើញបំណែកនាវាមុជទឹកសម្ងាត់បំផុតកាលពី ៨០ ឆ្នាំមុនបន្ទាប់ពីគាត់បានការស្វែងរក អស់រយៈពេលប្រហែល ២០ ឆ្នាំមកហើយ ដែល Kostas បានកំណត់ទីតាំងនាវាមុជទឹក ហើយកប៉ាល់ HMS Triumph បានលិចនៅក្នុងសមុទ្រ Aegean ដែលជាវិស្វកម្មគួរឱ្យចាប់អារម្មណ៍បំផុត។Several features of the wreck and its location in the Aegean Sea match what is known of HMS Triumph.

ក្រុមអ្នកមុជទឹកបានរកឃើញភស្តុតាងមួយចំនួននៃមូលហេតុនៃការលិចរបស់នាវា HMS Triumph ដោយផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ និងមានស្លាកសញ្ញាផ្ទុះ ដែលបណ្តាលឱ្យកប៉ាល់ និងនាវិករបស់វាលិចទៅបាតសមុទ្រ រួមទាំងសមាជិកនាវិក ៦៤នាក់ទៀត ក៏ត្រូវបានស្លាប់ទាំងអស់នៅក្នុងការលិចនាវានោះផងដែរ។

លោក Kostas Thoctarides អ្នករកឃើញបំណែកនាវាបាននិយាយថា ការស្វែងរក HMS Triumph គឺពិបាកខ្លាំងណាស់ដោយសារពេលវេលាអាកាសធាតុចរន្តក្រោមដីគឺពិតជាអាក្រក់ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក៏ពួកយើងនូវតែខិតខំស្វែងរកភុស្តតាងជាច្រើនទៀតនៃការលិចនាវានេះ៕ ប្រភព៖vnexpress

ពងមាន់ឡើងថ្លៃធ្វើឱ្យពងទាលក់ដាច់ខ្លាំងនៅប្រទេសថៃ

0

ប្រទេសថៃ ៖ បច្ចុប្បន្ននេះ តម្លៃពងមាន់នៅប្រទេសថៃបានកើនឡើងខ្ពស់ ហើយធ្វើឱ្យអ្នកបរិភោគងាកមកទិញពងទាជំនួសវិញ ក្នុងនោះពងទាមានទំហំធំជាងគេមានតម្លៃ១១០បាតក្នុង១បន្ទះ គឺថោកជាងពងមាន់ចំនួន៣៥បាត ។ កសិករចិញ្ចឹមទានៅខេត្តនគរាជសីម៉ាបានសម្តែងក្តីរីករាយ និងចង់ចិញ្ចឹមទាបន្ថែមទៀត ព្រោះពងទាមានហាងឆេង ។ កសិករលើកឡើងថា ទាចំនួន២០០ក្បាល អាចប្រមូលពងទាលក់បានប្រាក់ពី៣៣០បាត ទៅ៤៤០បាតក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXz8WseyfDp-7SaHNFJq5clDiRUqoj03VZNKdtF5H70_90nJ6BFRH739Qcia-IL8X2g44fRHD6Kox-uD6ak0dGEPL5Mo77oWzmVnsJtmXGWkrFS_ocRUe_Tbf_OE8wdIyddS6JdRgfhgi1PhCRzRYubtaEFteMJbe6fO7sP1gPQ4x-UaIufGvrRCz/s1280/photo_2023-06-16_09-42-42.jpg

កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមក ពងមាន់មានទំហំធំជាងគេមានតម្លៃរហូតដល់១៤៥បាតក្នុង១បន្ទះ ។ ដូច្នេះ ពលរដ្ឋថៃបានងាកមកទិញពងទាទៅធ្វើម្ហូបជំនួសវិញ ដែលធ្វើឱ្យបច្ចុប្បន្ននេះ ពងទាលក់ដាច់ខ្លាំងនៅតាមផ្សារនានា ។ ពលរដ្ឋថៃនិយាយថា តម្លៃពងមាន់បានកើនឡើងមិនឈប់ឈរ ទើបពួកគេទិញពងទាជំនួសវិញ ព្រោះវាមានតម្លៃថោកជាង បើទោះជាវាឆ្អាបជាងពងមាន់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvRL0tf6gaqf4ZA2c29rNkoanFA10WLFqglmTRw9m9igRKs06mPBJ9wC7Q5F7QWdc-gOSt_opE7zneibtJkRiAPCOFYMx2zvaoSOE0j0mOpaO499Br7s0djc7nBiDFWLX_mqPBWHgs13fHgKtEO0BF8vsL9IQ2op50RkAOpaWmlPqEb4PbqcriHSG/s1280/photo_2023-06-16_09-42-43%20(2).jpg

អ៊ំស្រី Thongmian Kingmon អាយុ៦៦ឆ្នាំ ជាកសិករចិញ្ចឹមទានៅស្រុកផិម៉ាយ ខេត្តនគរាជសីម៉ា និយាយថា គាត់បានទិញទាចំនួន២០០ក្បាលមកចិញ្ចឹមយកពងអស់រយៈពេល៥ឆ្នាំហើយ ។ កាលពីមុន គាត់ធ្លាប់បោះបង់មុខរបរនេះចោល ហើយងាកមកដាំដំឡូង និងធ្វើស្រែចម្ការវិញ ។ ក្រោយមក គាត់ក៏បានចិញ្ចឹមទាឡើងវិញ ព្រោះយល់ឃើញថា ពងទា គឺមិនអាចខ្វះបានទេក្នុងការចម្អិនម្ហូប ហើយពងទាលក់នៅតាមផ្សារសព្វថ្ងៃនេះ ក៏មិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការលើទីផ្សារដែរ ។ គាត់បន្តថា គាត់បានចំណាយពេលចិញ្ចឹមទាប្រមាណ៤ខែប៉ុណ្ណោះ ទាក៏ចាប់ផ្តើមពង ហើយការចំណាយដើមទុនចិញ្ចឹមទា ក៏មិនច្រើនដូចការចិញ្ចឹមមាន់ដែរ ព្រោះគេអាចលែងវានៅតាមស្រះធម្មជាតិបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJA_MPWQVDAGe0ztE1tmIUD25IvOQ7RZ-zdYK0aSQf-NO5WS8AlveZGBmLZrVGsgjgn-JfpMdNyyLRSAGLteMubA6EWawV1iapzX9VPlwsuHJVlzZaugpvdQ6rVqWaXNZZ0DZ8zROyHtzKzS3UeErRseJjGWVw7chE6Rw8I8pmUO_V1W0gWHmc_Ueu/s1280/photo_2023-06-16_09-42-43.jpg

អ៊ំស្រី Thongmian Kingmon បន្តថា ក្នុង១ថ្ងៃៗ គាត់អាចប្រមូលពងទាបានច្រើនដែរ ហើយគាត់លក់ក្នុងតម្លៃ១១០បាតក្នុង១បន្ទះ និងទទួលប្រាក់ចំណូលពី៣៣០បាត ទៅ៤៤០បាត ។ ស្របពេលនេះ តម្លៃពងមាន់កើនឡើងខ្លាំង ទើបធ្វើឱ្យអ្នកភូមិភាគច្រើនងាកមកទិញពងទាវិញ ។ គាត់បន្ថែមថា នៅឆ្នាំ២០២៣ ពងទាលក់ដាច់ជាងឆ្នាំកន្លងមក ហើយពងទារបស់គាត់ថ្មីៗទាំងអស់ មានគុណភាព និងមានអតិថិជនជាច្រើននាក់មកកក់ប្រាក់ទិញពងទារបស់គាត់ ។ ក្រោយពីឃើញពងទាលក់ដាច់បែបនេះ អ៊ំស្រីនឹងពង្រីកកន្លែងចិញ្ចឹមទាចំនួន១.០០០ក្បាលបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនលើទីផ្សារ ៕ ប្រភព ៖ Thairath

ជី ដេវីត សម្តែងបទ «មហានគរ» លើកដំបូងជួបរឿងនឹកស្មានមិនដល់…

0

នេះជាលើកដំបូងហើយដែលតារាចម្រៀង ជី ដេវីត មានឱកាសសម្តែងបទ «មហានគរ »ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនបានសម្តែងនៅក្នុងជំនួបបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាមួយបង់ក្លាដេស។ អ្វីដែលមហាជនកាន់តែរំភើបចិត្តចំពោះផ្ទាំងទស្សនីយភាពចំនួន៧ក្នុងបទនេះប៉ុណ្ណោះទេ តែមុនពេលសម្តែងផ្ទៃមេឃបញ្ចេញរស្មីយ៉ាងស្រស់ស្អាតមានទាំងឥន្ទធនូទៀតកាន់តែមានភាពអស្ចារ្យខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMryfzMha1gTzkHc3g2CJ68h2oMPocSFbeTLlEGuutgf7dPtmQaCyCnPKuCyg0RKxHH34eR98O_Pl4k0vWVrmXqJKftZx53wkpjb7CWYGXRmGo3StMzL4N7zVs_hMUvYh_gnnUO3o0WuB4wUaTG-TFeKe_s37t6VdYRpvv1NhLFGYsVkOMdTfT81Ei/s2048/346656768_1501399250600915_1142610076768494230_n.jpg

នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាជាមួយបង់ក្លាដេសបានបញ្ចប់ហើយជាមួយលទ្ធផលច្រំដែលគឺម្ចាស់ផ្ទះចាញ់ភ្ញៀវ១ទល់០។ ក្នុងការប្រកួតនេះទៀតសោត តារាចម្រៀង ជី ដេវីត ម្ចាស់បទ «មហានគរ» ក៏បានសម្តែងបទនេះជាលើកដំបូងរបស់ខ្លួនផងដែរនៅពេលការប្រកួតបញ្ចប់តង់ទី១។ ជាមួយការសម្តែងលើកដំបូងនេះ លោក ជី ដេវីត ទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមដូចគ្នាថាផ្ទាំងទស្សនីយភាពដែលមានដូចជា៖ កូរសមុទ្រទឹកដោះ ,អប្សរា,ម្ករ ,ល្ខោនខោល ,គុនល្បុក្កតោ ,ផ្កាយសំណាង កាន់ទង់ និង គ្រុឌ ពិតជាអស្ចារ្យខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEUMkzXpzosmMbvBhDAnMSvkOjPjrnEWcLqIq3r4FvAnSf7nF7YV4OLyksDaQx4fyw-UJbfKVuuPNnNrxbMGNtxILxPdMyUztG6gAKGcEHidpguf536IqsnDBy7LCJTL9jfs5DdOrw5omgvNsts2_b89x7O0KFmTgoiHbweHfYVS5c6Y43zdfizIAc/s2048/347620260_1501399400600900_2972140643967717874_n.jpg

មិនត្រឹមតែផ្ទាំងទស្សនីយភាពនៅក្នុងបទ «មហានគរ» ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែមហាជនក៏ចាប់អារម្មណ៍ចំណុចមួយទៀតនោះគឺផ្ទៃមេឃមានភាពស្រស់ស្អាតប្លែកតែម្តងនៅក្នុងថ្ងៃនោះ។

មុនពេលឈានដល់ការប្រកួតនិងការសម្តែងរបស់ ជី ដេវីត ផ្ទៃមេឃបានបញ្ចេញរស្មីយ៉ាងស្រស់ស្អាតទាក់បេះដូងកូនខ្មែរដែលទៅទស្សនាផ្ទាល់និងអ្នកមើលតាមបណ្តាញសង្គមលាន់មាត់សរសើរមិនដាច់ពីមាត់ និងអ្នកចូលរួមបានថតរូបភាព វីដេអូ បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយព្រោងព្រាត ព្រោះផ្ទៃមេឃបែបនេះកម្រនឹងកើតឱ្យចក្ខុឃើញប្រទះឃើញណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibcWxIiuMVKjv-AYtp7XeZfUXYE7J6fuN68TWRDFQsTudVFMKi3DOcAcDnA1mJd5aU1irr59ABP1eiwO7zKsM-_fcFjnAM8vin2Y9FCk7x_sVRgEuMx_WDN9Rv1E7-KcyVNSHh751Qf_XGeoviEsHsPFuKodfq6feT_d-oc6i7imuqpB3gMdner7vU/s2048/348733143_1501399393934234_3661813800111173131_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYDvt-OP9RYnY6LDZOg6eLjMdCb2HUfohLKHNIEeZS3KCuWXZKi9gr0bRYqOnKUMK8NwpgIW2zujtxd5LBBd8kuMc1fnOjUy2VROV7Jjof12MIdyMqR79jcbHT4kAG6ZkWfAz2w7LBzpz2Gf8pfKLwEtg2jjZjJeYbHr1vMBIWccJMYsZ_9m8mQe4U/s2048/353640501_746205844172368_8537205412894885957_n.jpg

 

ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតណែនាំឱ្យពលរដ្ឋងូតទឹកមិនលើសពី៤ដងក្នុង១ខែ

0

ប្រទេសចិន ៖ ផលប៉ះពាល់ដោយសារបាតុភូតអេលនីណូបានកើតឡើងជាបន្តបន្ទាប់ និងធ្វើឱ្យភ្លៀងធ្លាក់តិចជាងធម្មតា ហើយប្រទេសជាច្រើនប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។ ចំណែកនៅប្រទេសចិនក៏បានជួបនឹងគ្រោះរាំងស្ងួតដែរ បើទោះជានៅឆ្នាំ២០២៣ នេះ គ្រោះរាំងស្ងួតនឹងមិនធ្ងន់ធ្ងរស្មើនឹងឆ្នាំ២០២២ ក្តី ប៉ុន្តែដោយសារអាកាសធាតុកាន់តែក្តៅ និងបរិមាណទឹកភ្លៀងធ្លាក់ចុះតិចតួច គេគិតថា នៅតំបន់ភាគកណ្តាល និងភាគនិរតីប្រទេសចិនត្រូវប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំង ។

ហេតុនេះ ខេត្តជាច្រើននៅប្រទេសចិនបានណែនាំឱ្យពលរដ្ឋជួយសន្សំសំចៃទឹក ដើម្បីរក្សាបរិមាណទឹកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមួយកន្លែងនៅទីក្រុងហុយតង ខេត្តលៀងសាន និងខេត្តស៊ីឈួន បានជូនដំណឹងទៅកាន់ពលរដ្ឋថា នាពេលកន្លងមក បរិមាណភ្លៀងធ្លាក់ក្នុងតំបន់មានតិចតួច ហើយបច្ចុប្បន្ន ទីក្រុងកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ផ្គត់ផ្គង់ពលរដ្ឋ ។ ក្រុមហ៊ុននេះប្រកាសថា ក្រុមហ៊ុននឹងផ្អាកការផ្គត់ផ្គង់ទឹកនៅពេលយប់ ដើម្បីរក្សាបរិមាណទឹកស្អាតសម្រាប់ប្រើប្រាស់ឱ្យគ្រប់គ្រាន់ ។

គេសង្កេតឃើញថា ការណែនាំរបស់ក្រុមហ៊ុនឱ្យពលរដ្ឋសន្សំសំចៃទឹកនោះ ចំណុចទី១២ បញ្ជាក់ថា ការងូតទឹកញឹកញាប់ពេក គឺមិនល្អសម្រាប់សុខភាពស្បែកទេ ។ ដូច្នេះ ពលរដ្ឋគួរងូតទឹកពី២ដង ទៅ៤ដងប៉ុណ្ណោះក្នុង១ខែ វាសមរម្យបំផុត ។ ប៉ុន្តែពលរដ្ឋរស់នៅទីក្រុងហុយតងមានចម្ងល់នឹងការណែនាំនេះ ហើយពួកគេយល់ពីស្ថានការណ៍ខ្វះខាតទឹកប្រើប្រាស់នាពេលបច្ចុប្បន្ន ។ មនុស្សជាច្រើននិយាយថា បើឱ្យពលរដ្ឋងូតទឹកពី២ដង ទៅ៤ដងប៉ុណ្ណោះក្នុង១ខែ ខណៈប្រទេសចិនកំពុងមានអាកាសធាតុក្តៅបែបនេះ គឺជារឿងពិបាកធ្វើ ។

ចំណែកអ្នកជំនាញនៅចិនលើកឡើងថា ការត្រឡប់មកវិញនៃបាតុភូតអេលនីណូនៅឆ្នាំ២០២៣ នឹងធ្វើឱ្យប្រទេសចិនប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ។ កាលពីឆ្នាំ២០០៩ ប្រទេសចិនធ្លាប់ជួបនឹងបាតុភូតអេលនីណូ ហើយចិនបានប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងក្នុងតំបន់ជាច្រើន និងមានរយៈពេលយូរខែ គឺចាប់ពីខែមិថុនា ឆ្នាំ២០០៩ រហូតដល់ខែមេសា ឆ្នាំ២០១០ ៕ ប្រភព ៖ Mono News