Home ព័ត៌មានជាតិ ឈីន រតនៈ ថាអំឡុងពេលប្រលងជាពេលសន្សំពិន្ទុពីមហាជនព្រោះពឹងលើសមត្ថភាពតែមួយមុខមិនអាចជោគជ័យឡើយ

ឈីន រតនៈ ថាអំឡុងពេលប្រលងជាពេលសន្សំពិន្ទុពីមហាជនព្រោះពឹងលើសមត្ថភាពតែមួយមុខមិនអាចជោគជ័យឡើយ

108
0

តារាចម្រៀង ឈីន រតនៈ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអតីតបេក្ខភាពមួយរូបរបស់កម្មវិធី The Voice Cambodia រដូវកាលទី២ ថាអំឡុងពេលប្រលងជាពេលត្រូវសន្សំពិន្ទុពីមហាជនព្រោះពឹងលើសមត្ថភាពតែមួយមុខមិនអាចជោគជ័យឡើយ ដូច្នេះមុនប្រើពេលសម្តីណាមួយត្រូវគិតពិចារណាឱ្យបានច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT88emJCCmp9VtgeCYdHxgse6RnBLhZhgVx_85MakDavhdNxK5BA7b3oHVIGyYoR05FsbT_z6lvTb2JD7d9UloG0tUNklQhoplbruunO1kXd9rOn2JeywShERX-zk64d-NQZUSG-4n6uRI0l_GJKoRuiUU8brH2uWFeT0Kycpf5WSioslcKQFyjSN4/s960/image_2023-06-15_16-28-10.png

នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គមរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពមួយរូបបានចែករំលែកថា « បទពិសោធន៍ខ្លះៗក្នុងនាមខ្ញុំក៏ធ្លាប់ជាបេក្ខភាពប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី 2 មួយរូបពេលវេលាដែលកំពុងប្រឡងគឺជាពេលដែលអ្នកគួរសន្សំពិន្ទុះក្តីស្រលាញ់ពី គណៈកម្មការ ជាពិសេសពុកម៉ែបងប្អូនមហាជនតែម្តង សមត្ថភាពតែមួយមុខ មិនអាចជួយឱ្យអ្នកជោគជ័យបានឡើយ ត្រូវបូកផ្សំជាមួយនិងអត្តចរិតផងដែរ ទើបអាចទទួលបានការគាំទ្រពីពុកម៉ែបងប្អូនមហាជនបានយូរអង្វែង » ។

ម្ចាស់បទ «មួយឆាវ» រូបនេះបានបន្ថែមទៀតថា «ដូច្នេះមុននិងប្រើប្រាស់ពាក្យសម្តីសូមគិតពិចារណាឱ្យច្រើនដងមុននិងនិយាយអ្វីមួយ នេះគ្រាន់តែជាបទពិសោធន៍បន្តិចបន្តួចសម្រាប់ចែករំលែកដល់បេក្ខភាពជំនាន់ក្រោយតែប៉ុណ្ណោះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3gzG9gfPhhmWnc43S2ZQZ4hXl1b2AWIYznFhRzzucYTt9RXoNGfd-uONRsfHSI_zxQUTc_FycMeYvTiuECqp3-t8Tgsmyso_FR2KQVjfW7FOvm5dso_nJ02p5peHpyT3QNJxkvKWnlCy3PRkss6BvWI4e5udQw1HxSvN6tIJH6MhktEPAjG3wwwoS/s2048/image_2023-06-15_16-28-10%20(3).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-tZ3EoXeK3Fq6vltIfyRVuvnYlvTb8cR6bJ_Z4DPp1togiDoSOHVMHivPPUb4E0sMlIrna9yxrc91TYOy1K17DfJpWRdGqqO7kAnsP8rLuVhtvQeWzg7tVeDqSJ-r-Sh__7juZ_5jbM952hdr8azB3RgJiibbgH0yAeI26AhfT0Ek_UMoqiVXW85n/s742/Capture%20(14).PNG