ក្រសួងការពារជាតិឥណ្ឌូនេសុី បានចុះកិច្ចព្រមព្រៀងធ្វើការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ Mirage 2000-5 ចំនួន ១២ គ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់ម្តងរួចមកហើយ ដោយប្រទេសកាតា។

នៅក្នុងកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃប្រមាណជា ៧៩២ លានដុល្លារអាមេរិក ជាមួយអង្គភាពមួយឈ្មោះថា Excalibur International ដែលជាអង្គភាពរបស់ក្រុមហ៊ុនយោធារដ្ឋឆែកមួយឈ្មោះថា Czechoslovak Group (CSG)។Indonesia confirms buying used fighter jets for US$800 million after deal  criticised - CNA

យន្តហោះទាំង ១២ គ្រឿងនោះនឹងត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ២៤ ខែ រាប់ចាប់ពីថ្ងៃដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។ ក្នុងនោះ៩គ្រឿងជាយន្តហោះប្រភេទកៅអីមួយ និង ៣ គ្រឿងទៀតប្រភេទកៅអីពីរ។

ទន្ទឹមគ្នានឹងការទិញនេះផងដែរ​ក៏មានការរិះគន់ ពីសមាជិក​សភាឥណ្ឌូនេស៊ី និងពលរដ្ឋឥណ្ឌូនេសុី​មួយចំនួនផងដែរ ដោយពួកគេ​លើក​ហេតុផល​ថា យន្តហោះ​ចម្បាំងទាំង​នោះ​មានសភាពចាស់​ពេក ហើយប្រហែលជាមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ។Spesifikasi Pesawat Tempur Mirage 2000-5 Bekas yang Dibeli Indonesia dari  Qatar

តែយ៉ាងណាមិញក្រសួងការពារជាតិឥណ្ឌូនេស៊ី ​មិន​បាន​បញ្ជាក់អំពី​​អាយុ​នៃ​យន្តហោះ​ទាំងនោះទេ ប៉ុន្តែក្រសួងបានរំលេចថា ពួកគេនឹងទទួលបានសេវាកម្មថែទាំរយៈពេលបីឆ្នាំ និងការបណ្តុះបណ្តាលអ្នកបើកបរផងដែរ៕ប្រភព៖ bangkok post