Home Blog Page 1643

Step តារាប្រុសមុខដូចកូនកាត់កូរ៉េស្ងាត់ឈឹងពីអាជីពសិល្បៈ

0

អស់រយៈពេលជាច្រើនខែមកហើយចាប់តាំងពីខែកុម្ភៈ តារាចម្រៀង Step ពុំបានបង្ហាញសកម្មភាពរបស់ខ្លួននៅលើបណ្តាញសង្គមទេដែលធ្វើឱ្យអ្នកគាំទ្រផ្ទុះចម្ងល់ជាខ្លាំងមិនថាការចេញបទចម្រៀងឬសកម្មភាពសម្តែងណាមួយជាមួយដៃគូកញ្ញា SK ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPDZpeRV5XAxtqpfxLUj0eMgcGGr1By7hSQWSKJ3P0743bo9ibJNWuZJOFiiX__2I4EaO97LVqREkQHhj29Vl7Ln7ccf_RbCYsRjvnZrnIuS0qQYHt4Dwfkq_UlkUUxWVGiHul5oMrTWv3Rx-a2k0gOBIyUtz9tQUJroEFqXDRL5cTWMeWdOML1WrD/s687/image_2023-06-16_14-53-32.png

បើនិយាយពីបទចម្រៀងវិញ លោក សុខ វិបុល ហៅ Step បានស្ងប់ស្ងាត់ពីវិស័យនេះអស់រយៈជាយូរមកហើយ ខណៈទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការសម្តែងរឿងខ្លីបែបស្នេហាដោយចាប់ដៃគូសម្តែងជាមួយកញ្ញា SK វិញ។ ការងាកចេញពីការផលិតចម្រៀងងាកមកបង្កើតទីផ្សារសម្តែងទៀតសោតក៏មានអ្នកលើកឡើងដែរថាទំនងតារាប្រុសរូបនេះបញ្ចប់កុងត្រាជាមួយផលិតកម្មរស្មីហង្សមាសហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg25z2p16Js_emVXr_Fqt9wNmEOKAyusnpdcX5C_QcIa3UkiW4b107miV1hZMPHIiLHiwS5kDUcJC3xkp323oisPQ0Gz_htoTXZ_85Hd3axThjEDTyOjqjXlPs2ehBJyUAjTTVzF5nqnIe7gb-ItUt6-IYnCSC7t0EUrO1TPVr7JQVGNtdH5XogLC9v/s960/image_2023-06-16_14-53-35.png

បន្ទាប់ពីមានប្រជាប្រិយភាពតាមរយៈការសម្តែង មហាជនចាប់ភ្លឹកថា មិនត្រឹមតែមិនចេញបទថ្មី ឬការសម្តែងប៉ុន្តែនៅលើបណ្តាញសង្គមរបស់ Step វិញពុំមានសកម្មភាពច្រើនខែមកហើយចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ស្ងាត់ឈឹងតែម្តង។ ការបាត់មុខរបស់តារាខ្មែរមានមុខមាត់ដូចកូនកាត់កូរ៉េនេះ បណ្តាអ្នកគាំទ្រមានចម្ងល់ជាខ្លាំងតើការបាត់មុខរបស់ Step កំពុងជួបបញ្ហាអ្វី ឬកំពុងមានអ្វីដែលថ្មីដើម្បីផ្តល់ចំណីចក្ខុដល់មហាជន ព្រោះមិនត្រឹមតែមិនមានសកម្មភាពលើបណ្តាញសង្គមសូម្បីតាមកម្មវិធីទូរទស្សន៍នានាពុំឃើញវត្តមានរបស់លោកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM0M_Ww1FHXJi9bkUGpm8LcGhTe50YedDLE7U-SCLDouP4sajswpgT4DV6ARFvmTtgco5icBenQ8Qff-IrXbttwYBLJnCopkCmBsqLFCvY063i1LfniWXrPtlTooBvF678TG9DW3qlVKEQ6Svo5IoiObsAL_iR-Tz23QrnbCcxiEBlshLsif1NjbhB/s1332/image_2023-06-16_14-53-34.png

គួរបញ្ជាក់ផងដែរថា Step មិនត្រឹមតែមានរូបឆោមសង្ហាប៉ុណ្ណោះទេ តែតារារហុប្រុសរូបនេះជាសិល្បករមានជំនាញច្រើនមិនថាការច្រៀង និពន្ធចម្រៀង ទំនុកភ្លេង តែលោកក៏អាចសម្តែងបានយ៉ាងល្អ។ ជាក់ស្តែង ពេលសម្តែងរឿងជាមួយកញ្ញា SK មានភាពទាក់ទាញខ្លាំងនិងមានភាពស៊ីចង្វាក់គ្នាមិនធម្មតារហូតហ្វេនៗចង់ឱ្យអ្នកទាំងពីរជាគូស្នេហ៍ពិតទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSZo452MvFAOnfZxK_kdlIb9zYyLTqyEX-ccFXe6v9ArQVJwLo8DHv9aQ33OVuuK4V7hhVYm3TQE9F1NmW0_4J8dgsrpVta5zb2pHkxbmnZ8qocMTVz-o3Yc9tjkQGou-HUy_IQCmChplzUATRk52AP7Qb3YuUiGV2f1rxktcAvoozdrsBqZjRKI9R/s762/Capture%20(15).PNG

ក្រោយមានលីគបាល់ទះ ការលេងបាល់ចាប់បោកក្រៅផ្លូវការ អាចនឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យ

0

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC លោក អាំង សិរីពិសិដ្ឋ បានបង្ហើបតម្រុយមកថា៖”នៅចុងឆ្នាំ២០២៣ នេះយើងនឹងបង្កើតពានរង្វាន់លីគកីឡាបាល់ទះ តេជោលីគ។ ទន្ទឹមនឹងជិតបើកលីគបាល់ទះ មន្រ្តីសហព័ន្ធយើងក៏មានកង្វល់ចំពោះអ្នកលេងបាល់ទះក្រៅផ្លូវការដែលជាកត្តាមួយនាំឱ្យវិស័យបាល់ទះនៅកម្ពុជា ធ្លាក់អន់ថយវិញផងដែរ”។No photo description available.

លោកបានសង្កត់ធ្ងន់ថា៖”យើងកំពុងរង់ចាំច្បាប់កីឡាដាក់ចេញសិន និងយើងមានតែអញ្ជើញម្ចាស់តារាងមកអប់រំណែនាំ ហើយនូវពេលដែលច្បាប់បានចេញហើយយើងនឹងមានការពិន័យផ្សេងៗ។ នេះជាការបន្ថែមរបស់អគ្គលេខាធិការ VFC ក្រោយលោកមើលឃើញថា ការលេងចាប់បាល់បោករបស់អ្នកលេងមួយចំនួនធំ នៅតែបន្តដែលធ្វើឱ្យខូចសណ្តាប់ធ្នាក់វិស័យកីឡាបាល់ទះនៅកម្ពុជា”៕

សត្វផ្សោតជាង ៥០០ ក្បាលរបស់ដាណឺម៉ាកត្រូវបានគេស.ម្លា.ប់.ជាបន្តបន្ទាប់

0

បរទេស៖ យោងតាមរដ្ឋាភិបាលក្នុងតំបន់នៃកោះ Faroe ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាកបាននិយាយកាលពីថ្ងៃទី ១៥ ខែមិថុនា ថាសត្វផ្សោតជាង ៥០០ ក្បាលត្រូវបានគេសម្លាប់ចោល ដោយសារពិធីបុណ្យសាសនា។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល Faroese ក៏បានបន្ថែមទៀតថា ជារៀងរាល់រដូវក្តៅ ប្រជាជននៅទីនេះតែងតែប្រារព្ធពិធីសាសនាមួយ ដោយធ្វើការបរបាញ់សត្វបង្ហូរឈាម ដែលរឿងនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក និងធ្វើឱ្យអ្នកអភិរក្សធម្មជាតិសត្វខឹងសម្បារ ដោយពួកគេបានចាត់ទុកសកម្មភាពនេះព្រៃផ្សៃណាស់។Faroe Islands: Activists slam mass killing of dolphins – DW – 09/15/2021

អង្គការបរិស្ថាន Sea Shepherd ក៏បានរិះគន់ខ្លាំងៗលើការអនុញ្ញាតរបស់កប៉ាល់ទ័ពជើងទឹកដាណឺម៉ាកផងដែរ ក្នុងការមិនរារាំងនិងបណ្តោយឱ្យប្រជាជនធ្វើអ្វីតាមចិត្ត។ ទោះជាយ៉ាងណាក៏ដោយការបរបាញ់នៅតែត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ដោយសារប្រជាជននៅទីនោះបានប្រកែកថាប្រព័ន្ធផ្សព្វផ្សាយបរទេស និងអង្គការក្រៅរដ្ឋាភិបាលមិនគោរពវប្បធម៌ និងប្រពៃណីក្នុងស្រុករបស់ពួកគេ។Photos From Activists Show Faroe Islands Whale and Dolphin Hunt

ជារៀងរាល់ឆ្នាំ ប្រជាជននៅកោះហ្វារ៉ូ តែងតែសម្លាប់ត្រីធំៗជាច្រើនប្រភេទ ប្រហែល ៨០០ ក្បាល។ ក្នុងឆ្នាំ ២០២២ អាជ្ញាធរក៏បានកំណត់ចំនួនសត្វផ្សោតពណ៌សនៅអាត្លង់ទិក ដែលឱ្យពួកគេសម្លាប់ក្នុងមួយឆ្នាំៗមកត្រឹម ៥០០ ក្បាល បន្ទាប់ពីពួកគេធ្លាប់ធ្វើការសម្លាប់សត្វផ្សោតច្រើនជាង ១,៤០០ ក្បាល។ ទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើននៅលើពិភពលោក ហាក់មិនពេញចិត្តនូវទង្វើព្រៃផ្សៃរបស់ប្រជាជនក្នុងតំបន់នោះផងដែរ។ ប្រភព៖vnexpress

ប្រមុខការទូតអាមេរិក ផ្ដោតលើសន្ដិភាពច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដំណើរទៅកាន់ប្រទេសចិន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួន ក្រោមការចោទប្រកាន់ ប្រឆាំងនឹងក្រុងប៉េកាំង អំពីការបញ្ជូនបាឡុងចារកម្ម ហោះឈបយកការណ៍ នៅពីលើដែនអាកាស នៃតំបន់ហាមឃាត់ដ៏រស៊ើបបំផុតរបស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២៣នោះមក ប្រមុខការទូតរបស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងយោធា និង សេដ្ឋកិច្ច គ្រោងនឹងធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន ដោយផ្ដោតយ៉ាងសំខាន់ ទៅលើសន្ដិភាព នៅច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ថា លោក ដាញ៉ែល ជេ. គ្រីថែនប្រ៊ីនខ៍ (Daniel J. Kritenbrink) ឧបការី រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និង តំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា លោក អេនតូនី ប៊្លីនខេន (Antony Blinken) ប្រមុខការទូតសហរដ្ឋអាមេរិក នឹងបញ្ជាក់ អំពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះសន្ដិភាពក្នុងតំបន់ នៅច្រកសមុទ្រតៃវ៉ាន់ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសចិន ចន្លោះពីថ្ងៃទី១៨-១៩ ខែមិថុនា។Blinken tries to smooth over Pelosi Taiwan visit, warns against Chinese  escalation | Fox News

លោកឧបការី រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក រូបនេះ បានថ្លែង នៅក្នុងអំឡុងសន្និសីទសារព័ត៌មានពិសេសមួយរបស់ក្រសួងការបរទេស ថា «ខ្ញុំគិត ថា អ្នកនឹងអាចប្រមើលមើល ថា លោកប្រមុខការទូតសហរដ្ឋអាមេរិក នឹងរំឭកឡើងវិញនូវចំណាប់អារម្មណ៍របស់ក្រុងវ៉ាស៊ីនតោន នៅក្នុងការថែរក្សាសន្តិភាព និង ស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ បញ្ហាច្រកសមុទ្រតៃវ៉ាន់ «ក្លាយជាបញ្ហាដ៏សំខាន់បំផុត និង ក៏ជាបញ្ហាប្រឈម ហើយវាជាចំណុចដ៏រសើបបំផុត រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន»។

លោកឧបការី រដ្ឋមន្រ្ដីក្រសួងការបរទេស ដាញ៉ែល ជេ. គ្រីថែនប្រ៊ីនខ៍ បានបន្ថែម ថា នេះជាលើកដំបូង ដែលលោករដ្ឋមន្រ្ដី ប្ល៊ីនខេន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅក្នុងឋានៈជាប្រមុខការទូតសហរដ្ឋអាមេរិក ហើយក៏ជារដ្ឋមន្រ្ដីការបរទេសលើកដំបូង បានធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨មក។ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខនេះ លោករដ្ឋមន្រ្ដី គ្រោងនឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមន្ត្រីកំពូលៗរបស់ចិន នៅក្នុងរដ្ឋធានីប៉េកាំង។TRIP Poll: Will the United States and China Go to War Over Taiwan?

លោកឧបការីរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកអាស៊ីខាងកើត និង កិច្ចការតំបន់ប៉ាស៊ីហ្វិក រូបនេះ បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិក មានគោលដៅសំខាន់ៗចំនួន៣ រួមមាន ទី១-លោករដ្ឋមន្រ្ដី មានគោលបំណង បង្កើតបណ្ដាញទំនាក់ទំនងជាចំហ សម្រាប់ពិភាក្សា អំពីបញ្ហាប្រឈមសំខាន់ៗ ដើម្បីដោះស្រាយនូវការយល់ខុស និង រារាំងដល់ការគណនាខុស។ ទី២-លោករដ្ឋមន្រ្ដី នឹងការពារតម្លៃ និង ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយបង្ហាញនូវការព្រួយបារម្ភ អំពីបញ្ហាមួយចំនួន និង ពិភាក្សា អំពីបញ្ហាប្រឈម លើសន្តិសុខក្នុងតំបន់ និង ពិភពលោក។ ទី៣-លោករដ្ឋមន្រ្ដី នឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការ ប្រកបដោយសក្តានុពល លើវិស័យ ជាច្រើន មានជាអាទិ៍៖ បញ្ហាអាកាសធាតុ និង សេដ្ឋកិច្ច ក៏ដូចជា ការបង្កើននូវការផ្លាស់ប្តូរ រវាងប្រជាជន នៃប្រទេសទាំងពីរ។

លោកឧបការី រដ្ឋមន្រ្ដីការបរទេស សហរដ្ឋអាមេរិក បានបន្ថែម ថា «ការផ្តោតយ៉ាងសំខាន់របស់យើង ជាថ្មីម្តងទៀត ត្រូវតែមានការពិភាក្សា ដោយភាពស្មោះត្រង់ និង ដោយផ្ទាល់ ហើយប្រកបដោយការស្ថាបនា លើផ្នែកទាំង៣នេះ»។China renews threat against Taiwan as island holds drills | AP News

លោក ខឺត កាមបែល (Kurt Campbell) មន្រ្ដីសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានបញ្ជាក់ ថា នៅពេលនិយាយ អំពីការចូលរួម ជាមួយប្រទេសចិន នោះ សហរដ្ឋអាមេរិក មានគោលបំណង«គ្រប់គ្រងនូវការប្រកួតប្រជែង» ហើយសហការគ្រប់ទីកន្លែង ដែលអាចធ្វើទៅបាន ខណៈនៅតែថែរក្សាទំនាក់ទំនងយ៉ាងច្បាស់លាស់។

មន្រ្ដីសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រូបនេះ បានចង្អុលបង្ហាញ ថា «នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានចំនួនប្រទេស និង អង្គការនានា បានសម្តែងនូវការគាំទ្រ ចំពោះសន្តិភាព និង ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ កាន់តែកើនឡើងច្រើន។ នេះជាការអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់សេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់ ជុំវិញការព្រួយបារម្ភជាសកល អំពីសំណុំ នៃបញ្ហាទាំងនេះ។ ខ្ញុំគិត ថា សហរដ្ឋអាមេរិក កំពុងតែស្វែងរកនូវការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ជាទ្វេភាគី និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការថែរក្សាសន្តិភាព និង ស្ថិរភាព…។Kurt Campbell Speech: U.S. and China Should Be Able to Compete Stably -  Caixin Global

ដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូតសហរដ្ឋអាមេរិក កើតឡើង ចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង ចិន កំពុងតែធ្លាក់ចុះដល់កម្រិតទាបបំផុត។ កាលពីខែមុន លោក វីល្លីយ៉ាម ប៊ឺនស៍ (William Burns) ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបពិភាក្សា ជាមួយnwgសមភាគីរបស់គាត់ ហើយថែមទាំងបើកបណ្តាញទំនាក់ទំនង នៅក្នុងបណ្តាញស៊ើបការណ៍សម្ងាត់។

ទន្ទឹមគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏កំពុងតែរៀបចំ ធ្វើសមយុទ្ធយោធា Han Kuang (ហាន គួង) ប្រចាំឆ្នាំរបស់ខ្លួន នៅខែក្រោយ ចន្លោះពីថ្ងៃទី២៤ដល់២៨ខែកក្កដា។ បន្ថែមពីលើនេះ តៃវ៉ាន់ កាលពីថ្ងៃអង្គារ (ទី១៣ ខែមិថុនា) ក៏បានចេញផ្សាយនូវសៀវភៅណែនាំចុងក្រោយបំផុតរបស់ខ្លួន ការពារដល់ជនស៊ីវិល ដោយរួមបញ្ចូលទាំងការណែនាំ អំពីរបៀបបង្កើតឧបករណ៍ជម្លៀសបន្ទាន់ នៅក្នុងករណីមានព្រឹត្តិការណ៍វាយលុកឈ្លានពាន ពីចិន លើមកកោះតៃវ៉ាន់៕Ten Chinese aircraft cross Taiwan Strait median line, island's defence  ministry says | Taiwan | The Guardian

អាថ៌កំបាំងទាំង ៦ នៃការថែរក្សាស្បូនឱ្យមានសុខភាពល្អ

0

បច្ចុប្បន្ននេះសុខភាពរបស់រាងកាយយើងពិតជាមានសារៈសំខាន់ណាស់ជាពិសេសគឺស្បូន។ “ស្បូន” ត្រូវបានគេចាត់ទុកថាជាសរីរាង្គដ៏សំខាន់មួយរបស់ស្ត្រី ដូច្នេះហើយយើងមិនគួរមើលរំលងនៃការថែរក្សាស្បូនឱ្យមានសុខភាពល្អនោះទេ។ ខាងក្រោមនេះគឺជាអាថ៌កំបាំងនៃការថែរក្សាស្បូនឱ្យមានសុខភាពល្អ៖

១.ថែរក្សាសុខភាពរាងកាយរបស់អ្នក៖ ស្បូនគឺជាសរីរាង្គមួយនៅក្នុងខ្លួន ប្រសិនបើរាងកាយរឹងមាំ ឈាមនឹងដំណើរការល្អ ធ្វើឱ្យស្បូនរឹងមាំ។ ការថែរក្សាសុខភាពរាងកាយរបស់អ្នក ដូចជារក្សាទម្ងន់ឱ្យស្ថិតក្នុងកម្រិតស្តង់ដារ មិនស្តើងពេក ឬធាត់ពេក គេងឱ្យបានគ្រប់គ្រាន់ ទទួលទានផ្លែឈើ និងបន្លែ ផឹកទឹកស្អាត ៨ កែវក្នុងមួយថ្ងៃ ហើយចៀសវាងការផឹកស្រា និងជក់បារី។Premium Photo | Clinking glasses with alcohol and toasting party

២.ថែរក្សាសុខភាពផ្លូវចិត្ត៖ ភាពតានតឹងធ្វើឱ្យស្បូនមិនប្រក្រតី ដោយសារតែប្រព័ន្ធអ័រម៉ូនមិនប្រក្រតី ការមករដូវគឺមិនទៀងទាត់ទេ។ មានវិធីជាច្រើនដើម្បីកាត់បន្ថយភាពតានតឹង ដូចជាការរៀនស្ងប់ស្ងាត់ សមាធិ គិតវិជ្ជមាន ពេញចិត្តនឹងអ្វីដែលអ្នកមាន អត់ទោសឱ្យអ្នកដទៃ មានគោលដៅក្នុងជីវិត។5 Things happy women do every day – SheKnows

៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ អ្នកគួរតែហាត់ប្រាណឱ្យបានទៀងទាត់ ដូចជា ជិះកង់ ហែលទឹក រត់ ហាត់ប្រាណ ហាត់យូហ្គា ជាដើម យ៉ាងហោចណាស់ ៤ថ្ងៃក្នុងមួយសប្តាហ៍ ប្រហែលកន្លះម៉ោងរៀងរាល់ពេល។ ព្រោះវាអាចធ្វើឱ្យភាពស៊ាំល្អ សាច់ដុំបេះដូង និងសួតរឹងមាំ បូមឈាមទៅផ្នែកផ្សេងៗ នៃរាងកាយបានយ៉ាងល្អ និងជួយការពារជំងឺរលាកស្បូន។Sportswoman Jumping And Stretching Stock Photo - Download Image Now -  Exercising, Women, Healthy Lifestyle - iStock

៤.កុំលើករបស់ធ្ងន់៖ ការលើករបស់ធ្ងន់ធ្វើឱ្យស្បូនចុះក្រោម បើអ្នកត្រូវលើកវត្ថុធ្ងន់ៗ អ្នកគួរបត់ជើងតូចជាមុនសិន។1,200+ Woman Carrying Heavy Illustrations, Royalty-Free Vector Graphics &  Clip Art - iStock | Woman carrying heavy bags, Woman carrying heavy load, Woman  carrying heavy bag

៥. មិនត្រូវញ៉ាំឱសថឬអាហារបំប៉នអ័រម៉ូនជាប្រចាំនោះទេ៖ ការលេបថ្នាំអរម៉ូន អាចបង្កើនការរលាកនៃស្បូន ធ្វើឱ្យស្បូនរីកធំ និងមហារីកស្បូន ដែលសុទ្ធតែជាមូលហេតុនៃស្បូនមិនល្អ អាចបណ្តាលឱ្យអសមត្ថភាពក្នុងការមានកូនជាដើម។

៦.ប្រយ័ត្នឆ្លងមេរោគ៖ ដោយសារតែស្បូនគឺជាសរីរាង្គខាងក្នុងរបស់ស្ត្រីដែលងាយនឹងរងគ្រោះ ដូច្នេះអ្នកមិនគួរគេងជាមួយដៃគូរច្រើនពេកទេ។ ព្រោះវាអាចបណ្តាលឱ្យហូរទឹករំអិលទ្វារមាស ឈឺអាងត្រគាក គ្រុនក្តៅ រលាកស្បូន ឈឺចាប់ក្នុងស្បូន មិនមានផ្ទៃពោះ ឬមានកូនក្រៅស្បូនជាដើម៕ ប្រភព៖sanook

រកឃើញកូនផ្សោតទី៤ក្នុងឆ្នាំ២០២៣ មានអាយុ៥ថ្ងៃនៅអន្លង់កាំពី

0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា បានជូនដំណឹងថាកូនផ្សោតទី៤ក្នុងឆ្នាំ២០២៣ បានប្រទះឃើញនៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលកូនផ្សោតទី៤នេះមានអាយុប្រមាណ៥ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgin0MmeHoPOjGRjEFH_dShz67iauqeVXqhR2lhV5gJIaWWgw49WgvRoL5AMoR_nfwE86LTdk4IkL63GeFvViOeXfZoxUNCd4kGopW6iMDcPvFNzGkJFPZ3M7Laxs_7CaIhBIDZnHzZ065zpQnDr8yM8Zad8bTmLoLDNUPvjwVBQw3prLtZ2IPkjcUY/s1140/image_2023-06-16_11-19-25.png

ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។ ក្រុមការងារប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheO7XpWGML17TtdGecRHIpOcEEC3r_XfpykeXABPOqZf7onlxDd847wn4lxvuQMbofhjT6llw4fcemerfywB4Ri4t3meqDRYHCrkBCtpvQsH8ubv0R1X_7LnuCBsqkvphh3uPUxbylmAvG19Xyok-0rhB6yZP6wbwEl2IICmyoYLXKSXot6B67Nyt4/s1146/image_2023-06-16_11-19-26%20(2).png

គួរបញ្ជាក់ផងដែរថា តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានកត់ត្រាកូនផ្សោតចំនួន៤ហើយ ខណៈក្នុងឆ្នាំ២០២១ និង ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា៕

ពិតជាមិនគួរឱ្យជឿសោះ ! ចំនួនមនុស្សរស់នៅក្នុងអាផាតមិនមួយ ស្មើនឹងមនុស្សរស់នៅក្នុងទីក្រុងមួយរបស់ចិន

0

ប្រទេសចិន ៖ Regent International គឺជាអាផាតមិនដ៏ល្បីឈ្មោះមួយនៅទីក្រុងហាងចូវ ប្រទេសចិន និងមានមនុស្សរស់នៅក្នុងអាផាតមិននេះប្រមាណជាង២ម៉ឺននាក់ ហើយចំនួននេះស្មើនឹងចំនួនមនុស្សរស់នៅក្នុងទីក្រុងមួយដែរ ។ អាផាតមិននេះបានបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកម្មគ្រប់បែបយ៉ាងសម្រាប់អ្នករស់នៅ ក្នុងនោះភាគច្រើនជាយុវវ័យ ។Fact Check: Does Hangzhou Regent International House 30,000 Residents?

អគារអាផាតមិន Regent International មានរាងជាអក្សរ S និងមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអាជីវកម្មក្នុងទីក្រុងហាងចូវ ។ គេបានសាងសង់អគារនេះឡើង និងរចនាម៉ូដឱ្យក្លាយជាសណ្ឋាគារទំនើបមួយ ប៉ុន្តែក្រោយមក សណ្ឋាគារនេះត្រូវបានគេផ្លាស់ប្តូរមកធ្វើជាអាផាតមិនសម្រាប់ជួលវិញ ក្នុងនោះមានបន្ទប់រាប់ពាន់បន្ទប់ មានតូច និងធំទៅតាមតម្រូវការ ។

អាផាតមិននេះមានកម្ពស់សរុប២០៦ម៉ែត្រ ស្មើជាង៣០ជាន់ ហើយវាបានក្លាយជាទីប្រជុំជនដែលមានសេវាកម្មសម្បូរបែប និងបង្កលក្ខណៈងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗដូចជា ភោជនីយដ្ឋានធំៗសម្រាប់ផ្តល់សេវាកម្មដល់អ្នករស់នៅរាប់ម៉ឺននាក់ មានអាងហែលទឹក ហាងកាត់សក់ និងហាងធ្វើក្រចក ជាដើម ។ អ្នករស់នៅក្នុងអាផាតមិនភាគច្រើនជាយុវវ័យដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬកំពុងតែសិក្សានៅសាកលវិទ្យាល័យឆ្នាំចុងក្រោយ ។In Hangzhou, China, there is a building that houses over 30,000 people. :  r/TerrifyingAsFuck

សារព័ត៌មានចិនចុះផ្សាយថា ក្នុងអាផាតមិននេះ សម្រាប់បន្ទប់ទំហំតូចគ្មានបង្អួច គេនឹងដាក់ជួលក្នុងតម្លៃប្រមាណ១.៥០០យាន់ក្នុង១ខែ ចំណែកបន្ទប់ធំ និងមានរានហាលនៅខាងមុខ តម្លៃជួលស្មើនឹង៤.០០០យាន់ក្នុង១ខែ ឬច្រើនជាងនេះ ។

អគារអាផាតមិន Regent International គឺជាអគារមួយក្នុងចំណោមអគារដ៏ធំបំផុតនៅប្រទេសចិន ហើយចំនួនអ្នករស់នៅក្នុងអគារនេះបានធ្វើឱ្យគេជជែកវែកញែកក្នុងបណ្តាញសង្គមចិនផងដែរ ។ បើពិចារណាពីចំនួនបន្ទប់ និងចំនួនជាន់របស់អគារនេះ គេប៉ាន់ស្មានថា អគារនេះមានមនុស្សរស់នៅចាប់ពី១១.០០០នាក់ រហូតដល់២២.០០០នាក់ ៕Hotels Near Qianjiang Century City - 1 - NAVITIME Transitប្រភព ៖ khaosod

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ នៅខេត្តជាប់ព្រំដែនវៀតណាម ប្រុងប្រយ័ត្នក្រុមឧទ្ទាម

0

នាពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បាន៖”បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ នៅខេត្តជាប់ព្រំដែនវៀតណាម ប្រុងប្រយ័ត្នទប់ស្កាត់ក្រុមឧទ្ទាម ដែលកំពុងអុកឡុកប្រទេសវៀតណាម និងបានសម្លាប់មន្ត្រីប៉ូលិស៩នាក់នាពេលថ្មីៗនេះ។May be an image of 3 people and text

សម្តេចតេជោបញ្ជាក់ថា៖”កម្ពុជា មិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយ យកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។ មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជា ដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគិរី កាលពីពេលកន្លងទៅនោះទេ”។

សម្ដេចបានដាក់ការសង្ស័យថា អាចមានមេខ្លោងនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកក្រុមបះបោរនេះ ជាក្រុមភេរវករផងដែរ។ សម្ដេចថា កម្ពុជា មិនអនុញ្ញាតឱ្យជនបរទេសណាមួយ យកទឹកដីកម្ពុជា ដើម្បីធ្វើការប្រឆាំងជាមួយនឹងបរទេសឡើយ ។Armed group attacks Vietnamese police stations, 39 people arrested — Radio Free Asia

គួរំលឹកផងដែរថា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានមនុស្សមួយក្រុមបានជិះម៉ូ​តូកាន់កាំភ្លើង និងអាវុធគ្រោះថ្នាក់ផ្សេងៗទៀត ចូលទៅវាយប្រហារ បំផ្លិចបំផ្លាញទីស្នាក់ការគណៈកម្មាធិការប្រជាជ​ន និងការិយាល័យនគរបាលក្នុងឃុំពីរ គឺឃុំអៀទៀវ (Ea Tieu) និងឃុំអៀខ្ទើ (Ea Ktur)។Death toll in Vietnam shootings climbs to nine

ហេតុការណ៍នេះ កើតឡើងនៅតំបន់ខ្ពង់រាបកណ្តាលនៅប្រទេសវៀតណាម ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើន និងត្រូ​វបានចាត់ទុកថាជាតំបន់ដ៏រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ដោយសារតែពលរដ្ឋនៅតំបន់នេះមិនស​ប្បា​យចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីជាដើម។​

ក្រុមកុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards)។ ក្រុមកុលសម្ព័ន្ធនេះធ្លាប់ចូលរួមជាមួយវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្រ្គាមវៀតណាម។ អ្នកខ្លះបាននិងកំពុងអំពាវនាវទាមទារស្វ័យភាពតំបន់របស់ខ្លួនទៀតផង ខណៈអ្នកផ្សេងទៀតដែលកំពុងរស់នៅបរទេស ក៏កំពុងតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់នេះផងដែរ៕Death toll in Vietnam shootings climbs to nine - CNA

មានចឹងទៀត! ឌី សូនិត្តា ហួសចិត្តទិញខុនដូច្រើនឆ្នាំមិនទាន់បានតែម្ចាស់ខុនដូមានលុយជួល BA ផ្សាយជិតកន្លះលានដុល្លារ

0

មិនត្រឹមតែពលរដ្ឋជួបបញ្ហារឿងដីឡូត៍ ផ្ទះល្វែងប៉ុណ្ណោះទេ តែពេលនេះអ្នកនាង ឌី សូនិត្តា បានបង្ហើបពីបញ្ហារបស់ខ្លួនជាមួយខុនដូវិញម្តងថាទិញច្រើនឆ្នាំហើយមិនទាន់បានទៀត ហើយអ្វីដែលហួសចិត្តនោះតារាស្រីរូបនេះបានទម្លាយទៀតថាម្ចាស់ខុនដូត្អួញអត់លុយ តែផ្ទុយមកវិញបែរមានលុយជួល BA តម្លៃជិតកន្លះលានដុល្លារល្បីពេញហ្វេសប៊ុក។May be an image of 1 person

នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឌី សូនិត្តា ម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ បានរៀបរាប់យ៉ាងដូច្នេះថា « មានបងប្អូនណាពិបាកចិត្តរឿងទិញផ្ទះមិនទាន់បានផ្ទះ ទិញខុនដូមិនទាន់បានខុនដូទេចា? ខ្ញុំនេះវិញ ទិញខុនដូតាំងពីឆ្នាំ២០១៨ ដល់ឥឡូវមិនទាន់បានខុនដូនៅឡើយ គេកែកិច្ចសន្យា២ដងហើយនៅមិនទាន់ប្រគល់ខុនដូឱ្យយើងវិញទៀត ហើយចុងក្រោយត្រូវសងលុយយើងត្រឡប់មកវិញ ដល់ខែត្រូវសងហើយ នៅមិនសងយើងទៀត ហើយប្រុងគិតមិចវិញឥលូវ??? ថាកូវីដទៅវាស្ទះយើងយោគយល់ តែនេះត្អូញអត់លុយ តែកុំមើលគាត់ជួល BA ផ្សាយផលិតផលឱ្យគាត់ជិតកន្លះលាន ល្បីពេញហ្វេសប៊ុក អាហ្នឹងអីគេវិញ??? ហឹមមម…ដល់ចឹងអាយើងតួកុនសម្តែងមិនដល់គាត់ ថាយាយពីយោគយល់គេដល់ឥឡូវ ហើយមិចបានគេមិនយោគយល់យើងវិញខ្លះចឹង??? អ្នកមានប្រុងគិតមិចលើអ្នកក្រហ្នឹង????? មិនទាន់ដល់ក ដល់ក ផ្សាយឈ្មោះខុនដូហ្នឹងតែម្តង»។May be an image of 1 person

តារាស្រីរូបនេះបន្តទៀតថា «បងប្អូនអើយខ្ញុំសូមផ្តាំឱ្យហើយ ចង់ទិញខុនដូរឺផ្ទះអី ទិញអាណាចូលនៅបានស្រាប់តែម្តង អាកំពុងបុកគ្រឹះនេះប្រយ័ត្នវេទនាដូចខ្ញុំ មិនមែនតែខុនដូមួយហ្នឹងអីណាលោកអើយ ៣ខុនដូ ស្ទាយអត់ខុសគ្នាប៉ុន្មានទេ ជាតិហ្នឹងគ្មានវាសនានៅខុនដូហ្នឹងគេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6HKvrdUmRFxIudhCWywqPWKSe1sSFHSHawwQi6aiu1QPO6qhHM59vNw8huAQT1BsHVTHONEaUZzhSrbOTN2tQ6dKMOdRQUEGLDLbMJlMThSCRQyQ_NsSICzUy51axyLjGW0T95SKk1XIrAMgNMuVEklaE0T7lM0ogvjvS8t9IYwobpYo_PfoVk6A/s739/image_2023-06-16_11-18-32.png

បស្ចិមលោក ត្រៀមបញ្ជូនយន្ដហោះ F-16 ទៅអ៊ុយក្រែន ធ្វើឲ្យពូទីនកាន់តែអស់សង្ឃឹមពីជ័យជម្នះ

0

រដ្ឋធានីកៀវ៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែបើកប្រតិបត្ដិការវាយបក រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់ទាហានរុស្ស៊ី នោះ បណ្ដាប្រទេសបស្ចិមលោកជាច្រើន រឹតតែផ្ដល់កម្លាំងទឹកចិត្ដ កាន់តែខ្លាំងក្លាឡើងបន្ថែមទៀត ដល់កងទ័ពអ៊ុយក្រែន ជាមួយនឹងការផ្ដល់ជំនួយគ្រឿងយុទ្ធោបករណ៍ទំនើបៗ កាន់តែច្រើនឡើង ស្របពេលប្រមុខអង្គការណាតូ បានផ្ដល់តម្រុយ អំពីការបញ្ជូនយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក។

សារព័ត៌មាន The New Voice of Ukraine (ឌឺ ញូវ វ៉យ អហ្វ អ៊ុយក្រែន) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា បណ្ដាប្រទេសជាច្រើន នៃសមាជិកអង្គការសម្ពន្ធភាពយោធាដ៏ខ្លាំងក្លាមួយនេះ មានគោលបំណង បង្ហាត់បង្រៀនដល់អាកាសយានិកអ៊ុយក្រែន អំពីវិធីសាស្រ្ដបើកបរយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ F-16 និង យន្ដហោះចម្បាំងផ្សេងៗទៀតរបស់លោកខាងលិច។ ការបណ្ដុះបណ្ដាលបែបនេះ នឹងផ្ដល់ភាពងាយស្រួល សម្រាប់ជម្រើសរបស់យើង នៅក្នុងការបញ្ជូនយន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន។Armtec Countermeasures Awarded $250 Million For F-16 C-17 And C-130 Decoy  Flares - MilitaryLeak

លោកប្រមុខអង្គការណាតូ ជេនស៍ ស្ដូលថែនប៊ឺគ បានបន្ដ ថា ដាណាម៉ាក កំពុងតែដើរតួនាំមុខគេ នៅក្នុងសម្ពន្ធភាពយន្តហោះចម្បាំងរបស់អ៊ុយក្រែន រួមជាមួយនឹងប្រទេសហូល្លង់ដ៍ ផងដែរ។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានបញ្ជាក់ ថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់លោកខាងលិច នឹងធ្វើការរួមគ្នា ដើម្បីកំណត់ ថា តើនៅពេលណា ប្រទេសណា និង ចំនួនយន្តហោះប៉ុន្មានគ្រឿង នឹងត្រូវផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែអង្គការណាតូ បានបញ្ជាក់ ថា ការផ្តល់យន្តហោះចម្បាំងដ៏ទំនើប F-16 ជាប់ទាក់ទងនឹងអ៊ុយក្រែន នឹងមិនត្រូវប្រើប្រាស់វា ដើម្បីវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី នោះឡើយ។The F-16 takeoff to Ukraine will take time – POLITICO

វិទ្យាស្ថានសិក្សាពីសង្គ្រាម (ISW) បានឲ្យដឹង ថា លោកប្រធានអង្គការណាតូ បានផ្តល់តម្រុយ ថា សម្ពន្ធមិត្តលោកខាងលិច អាចនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ទន្ទឹមគ្នានេះ សភាជាន់ទាបរបស់ស្វីស កាលពីថ្ងៃទី១៤ ខែមិថុនា បានអនុម័តបញ្ឈប់នូវការប្រើប្រាស់រថក្រោះ Leopard-2 ចំនួន២៥គ្រឿងរបស់ខ្លួន ហើយបញ្ជូនរថក្រោះទាំងនោះ ត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់ វិញ សម្រាប់ផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។Ukraine attacked: Map of sites targeted by Russia's invasion

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូល្លង់ដ៍ និង ដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរួមគ្នា ថា បណ្ដាប្រទេសសម្ពន្ធមិត្តទាំងនេះ នឹងផ្តល់ទ្រព្យសម្បត្ដិការពារដែនអាកាស ជា«អាទិភាពខ្ពស់» សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ ចំណែកការដឹកជញ្ជូនគ្រឿងយុទ្ធោការណ៍ទាំងនោះ ក៏បានចាប់ផ្តើមហើយដែរ។

លោក ឡយដ៍ អូស្ទីន (Lloyd Austin) ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «រដ្ឋាភិបាលក្រុងកៀវ មានលទ្ធភាពអាចកែលម្អ ឬ ក៏ជួសជុលប្រព័ន្ធការពារដែនអាកាសដែលខូចខាតរបស់ខ្លួន ហើយអាចយកវាទៅប្រើប្រាស់ នៅក្នុងសមរភូមិឡើងវិញ»៕