បរទេស៖ យោងតាមរដ្ឋាភិបាលក្នុងតំបន់នៃកោះ Faroe ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាកបាននិយាយកាលពីថ្ងៃទី ១៥ ខែមិថុនា ថាសត្វផ្សោតជាង ៥០០ ក្បាលត្រូវបានគេសម្លាប់ចោល ដោយសារពិធីបុណ្យសាសនា។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល Faroese ក៏បានបន្ថែមទៀតថា ជារៀងរាល់រដូវក្តៅ ប្រជាជននៅទីនេះតែងតែប្រារព្ធពិធីសាសនាមួយ ដោយធ្វើការបរបាញ់សត្វបង្ហូរឈាម ដែលរឿងនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក និងធ្វើឱ្យអ្នកអភិរក្សធម្មជាតិសត្វខឹងសម្បារ ដោយពួកគេបានចាត់ទុកសកម្មភាពនេះព្រៃផ្សៃណាស់។Faroe Islands: Activists slam mass killing of dolphins – DW – 09/15/2021

អង្គការបរិស្ថាន Sea Shepherd ក៏បានរិះគន់ខ្លាំងៗលើការអនុញ្ញាតរបស់កប៉ាល់ទ័ពជើងទឹកដាណឺម៉ាកផងដែរ ក្នុងការមិនរារាំងនិងបណ្តោយឱ្យប្រជាជនធ្វើអ្វីតាមចិត្ត។ ទោះជាយ៉ាងណាក៏ដោយការបរបាញ់នៅតែត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ដោយសារប្រជាជននៅទីនោះបានប្រកែកថាប្រព័ន្ធផ្សព្វផ្សាយបរទេស និងអង្គការក្រៅរដ្ឋាភិបាលមិនគោរពវប្បធម៌ និងប្រពៃណីក្នុងស្រុករបស់ពួកគេ។Photos From Activists Show Faroe Islands Whale and Dolphin Hunt

ជារៀងរាល់ឆ្នាំ ប្រជាជននៅកោះហ្វារ៉ូ តែងតែសម្លាប់ត្រីធំៗជាច្រើនប្រភេទ ប្រហែល ៨០០ ក្បាល។ ក្នុងឆ្នាំ ២០២២ អាជ្ញាធរក៏បានកំណត់ចំនួនសត្វផ្សោតពណ៌សនៅអាត្លង់ទិក ដែលឱ្យពួកគេសម្លាប់ក្នុងមួយឆ្នាំៗមកត្រឹម ៥០០ ក្បាល បន្ទាប់ពីពួកគេធ្លាប់ធ្វើការសម្លាប់សត្វផ្សោតច្រើនជាង ១,៤០០ ក្បាល។ ទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើននៅលើពិភពលោក ហាក់មិនពេញចិត្តនូវទង្វើព្រៃផ្សៃរបស់ប្រជាជនក្នុងតំបន់នោះផងដែរ។ ប្រភព៖vnexpress