ប្រទេសចិន ៖ Regent International គឺជាអាផាតមិនដ៏ល្បីឈ្មោះមួយនៅទីក្រុងហាងចូវ ប្រទេសចិន និងមានមនុស្សរស់នៅក្នុងអាផាតមិននេះប្រមាណជាង២ម៉ឺននាក់ ហើយចំនួននេះស្មើនឹងចំនួនមនុស្សរស់នៅក្នុងទីក្រុងមួយដែរ ។ អាផាតមិននេះបានបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកម្មគ្រប់បែបយ៉ាងសម្រាប់អ្នករស់នៅ ក្នុងនោះភាគច្រើនជាយុវវ័យ ។Fact Check: Does Hangzhou Regent International House 30,000 Residents?

អគារអាផាតមិន Regent International មានរាងជាអក្សរ S និងមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអាជីវកម្មក្នុងទីក្រុងហាងចូវ ។ គេបានសាងសង់អគារនេះឡើង និងរចនាម៉ូដឱ្យក្លាយជាសណ្ឋាគារទំនើបមួយ ប៉ុន្តែក្រោយមក សណ្ឋាគារនេះត្រូវបានគេផ្លាស់ប្តូរមកធ្វើជាអាផាតមិនសម្រាប់ជួលវិញ ក្នុងនោះមានបន្ទប់រាប់ពាន់បន្ទប់ មានតូច និងធំទៅតាមតម្រូវការ ។

អាផាតមិននេះមានកម្ពស់សរុប២០៦ម៉ែត្រ ស្មើជាង៣០ជាន់ ហើយវាបានក្លាយជាទីប្រជុំជនដែលមានសេវាកម្មសម្បូរបែប និងបង្កលក្ខណៈងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗដូចជា ភោជនីយដ្ឋានធំៗសម្រាប់ផ្តល់សេវាកម្មដល់អ្នករស់នៅរាប់ម៉ឺននាក់ មានអាងហែលទឹក ហាងកាត់សក់ និងហាងធ្វើក្រចក ជាដើម ។ អ្នករស់នៅក្នុងអាផាតមិនភាគច្រើនជាយុវវ័យដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬកំពុងតែសិក្សានៅសាកលវិទ្យាល័យឆ្នាំចុងក្រោយ ។In Hangzhou, China, there is a building that houses over 30,000 people. :  r/TerrifyingAsFuck

សារព័ត៌មានចិនចុះផ្សាយថា ក្នុងអាផាតមិននេះ សម្រាប់បន្ទប់ទំហំតូចគ្មានបង្អួច គេនឹងដាក់ជួលក្នុងតម្លៃប្រមាណ១.៥០០យាន់ក្នុង១ខែ ចំណែកបន្ទប់ធំ និងមានរានហាលនៅខាងមុខ តម្លៃជួលស្មើនឹង៤.០០០យាន់ក្នុង១ខែ ឬច្រើនជាងនេះ ។

អគារអាផាតមិន Regent International គឺជាអគារមួយក្នុងចំណោមអគារដ៏ធំបំផុតនៅប្រទេសចិន ហើយចំនួនអ្នករស់នៅក្នុងអគារនេះបានធ្វើឱ្យគេជជែកវែកញែកក្នុងបណ្តាញសង្គមចិនផងដែរ ។ បើពិចារណាពីចំនួនបន្ទប់ និងចំនួនជាន់របស់អគារនេះ គេប៉ាន់ស្មានថា អគារនេះមានមនុស្សរស់នៅចាប់ពី១១.០០០នាក់ រហូតដល់២២.០០០នាក់ ៕Hotels Near Qianjiang Century City - 1 - NAVITIME Transitប្រភព ៖ khaosod