រដ្ឋធានីកៀវ៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែបើកប្រតិបត្ដិការវាយបក រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់ទាហានរុស្ស៊ី នោះ បណ្ដាប្រទេសបស្ចិមលោកជាច្រើន រឹតតែផ្ដល់កម្លាំងទឹកចិត្ដ កាន់តែខ្លាំងក្លាឡើងបន្ថែមទៀត ដល់កងទ័ពអ៊ុយក្រែន ជាមួយនឹងការផ្ដល់ជំនួយគ្រឿងយុទ្ធោបករណ៍ទំនើបៗ កាន់តែច្រើនឡើង ស្របពេលប្រមុខអង្គការណាតូ បានផ្ដល់តម្រុយ អំពីការបញ្ជូនយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក។

សារព័ត៌មាន The New Voice of Ukraine (ឌឺ ញូវ វ៉យ អហ្វ អ៊ុយក្រែន) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា បណ្ដាប្រទេសជាច្រើន នៃសមាជិកអង្គការសម្ពន្ធភាពយោធាដ៏ខ្លាំងក្លាមួយនេះ មានគោលបំណង បង្ហាត់បង្រៀនដល់អាកាសយានិកអ៊ុយក្រែន អំពីវិធីសាស្រ្ដបើកបរយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ F-16 និង យន្ដហោះចម្បាំងផ្សេងៗទៀតរបស់លោកខាងលិច។ ការបណ្ដុះបណ្ដាលបែបនេះ នឹងផ្ដល់ភាពងាយស្រួល សម្រាប់ជម្រើសរបស់យើង នៅក្នុងការបញ្ជូនយន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន។Armtec Countermeasures Awarded $250 Million For F-16 C-17 And C-130 Decoy  Flares - MilitaryLeak

លោកប្រមុខអង្គការណាតូ ជេនស៍ ស្ដូលថែនប៊ឺគ បានបន្ដ ថា ដាណាម៉ាក កំពុងតែដើរតួនាំមុខគេ នៅក្នុងសម្ពន្ធភាពយន្តហោះចម្បាំងរបស់អ៊ុយក្រែន រួមជាមួយនឹងប្រទេសហូល្លង់ដ៍ ផងដែរ។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានបញ្ជាក់ ថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់លោកខាងលិច នឹងធ្វើការរួមគ្នា ដើម្បីកំណត់ ថា តើនៅពេលណា ប្រទេសណា និង ចំនួនយន្តហោះប៉ុន្មានគ្រឿង នឹងត្រូវផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែអង្គការណាតូ បានបញ្ជាក់ ថា ការផ្តល់យន្តហោះចម្បាំងដ៏ទំនើប F-16 ជាប់ទាក់ទងនឹងអ៊ុយក្រែន នឹងមិនត្រូវប្រើប្រាស់វា ដើម្បីវាយប្រហារ ទៅលើទឹកដីរបស់រុស្ស៊ី នោះឡើយ។The F-16 takeoff to Ukraine will take time – POLITICO

វិទ្យាស្ថានសិក្សាពីសង្គ្រាម (ISW) បានឲ្យដឹង ថា លោកប្រធានអង្គការណាតូ បានផ្តល់តម្រុយ ថា សម្ពន្ធមិត្តលោកខាងលិច អាចនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ទន្ទឹមគ្នានេះ សភាជាន់ទាបរបស់ស្វីស កាលពីថ្ងៃទី១៤ ខែមិថុនា បានអនុម័តបញ្ឈប់នូវការប្រើប្រាស់រថក្រោះ Leopard-2 ចំនួន២៥គ្រឿងរបស់ខ្លួន ហើយបញ្ជូនរថក្រោះទាំងនោះ ត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់ វិញ សម្រាប់ផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។Ukraine attacked: Map of sites targeted by Russia's invasion

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូល្លង់ដ៍ និង ដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរួមគ្នា ថា បណ្ដាប្រទេសសម្ពន្ធមិត្តទាំងនេះ នឹងផ្តល់ទ្រព្យសម្បត្ដិការពារដែនអាកាស ជា«អាទិភាពខ្ពស់» សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ ចំណែកការដឹកជញ្ជូនគ្រឿងយុទ្ធោការណ៍ទាំងនោះ ក៏បានចាប់ផ្តើមហើយដែរ។

លោក ឡយដ៍ អូស្ទីន (Lloyd Austin) ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «រដ្ឋាភិបាលក្រុងកៀវ មានលទ្ធភាពអាចកែលម្អ ឬ ក៏ជួសជុលប្រព័ន្ធការពារដែនអាកាសដែលខូចខាតរបស់ខ្លួន ហើយអាចយកវាទៅប្រើប្រាស់ នៅក្នុងសមរភូមិឡើងវិញ»៕