មិនត្រឹមតែពលរដ្ឋជួបបញ្ហារឿងដីឡូត៍ ផ្ទះល្វែងប៉ុណ្ណោះទេ តែពេលនេះអ្នកនាង ឌី សូនិត្តា បានបង្ហើបពីបញ្ហារបស់ខ្លួនជាមួយខុនដូវិញម្តងថាទិញច្រើនឆ្នាំហើយមិនទាន់បានទៀត ហើយអ្វីដែលហួសចិត្តនោះតារាស្រីរូបនេះបានទម្លាយទៀតថាម្ចាស់ខុនដូត្អួញអត់លុយ តែផ្ទុយមកវិញបែរមានលុយជួល BA តម្លៃជិតកន្លះលានដុល្លារល្បីពេញហ្វេសប៊ុក។May be an image of 1 person

នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឌី សូនិត្តា ម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ បានរៀបរាប់យ៉ាងដូច្នេះថា « មានបងប្អូនណាពិបាកចិត្តរឿងទិញផ្ទះមិនទាន់បានផ្ទះ ទិញខុនដូមិនទាន់បានខុនដូទេចា? ខ្ញុំនេះវិញ ទិញខុនដូតាំងពីឆ្នាំ២០១៨ ដល់ឥឡូវមិនទាន់បានខុនដូនៅឡើយ គេកែកិច្ចសន្យា២ដងហើយនៅមិនទាន់ប្រគល់ខុនដូឱ្យយើងវិញទៀត ហើយចុងក្រោយត្រូវសងលុយយើងត្រឡប់មកវិញ ដល់ខែត្រូវសងហើយ នៅមិនសងយើងទៀត ហើយប្រុងគិតមិចវិញឥលូវ??? ថាកូវីដទៅវាស្ទះយើងយោគយល់ តែនេះត្អូញអត់លុយ តែកុំមើលគាត់ជួល BA ផ្សាយផលិតផលឱ្យគាត់ជិតកន្លះលាន ល្បីពេញហ្វេសប៊ុក អាហ្នឹងអីគេវិញ??? ហឹមមម…ដល់ចឹងអាយើងតួកុនសម្តែងមិនដល់គាត់ ថាយាយពីយោគយល់គេដល់ឥឡូវ ហើយមិចបានគេមិនយោគយល់យើងវិញខ្លះចឹង??? អ្នកមានប្រុងគិតមិចលើអ្នកក្រហ្នឹង????? មិនទាន់ដល់ក ដល់ក ផ្សាយឈ្មោះខុនដូហ្នឹងតែម្តង»។May be an image of 1 person

តារាស្រីរូបនេះបន្តទៀតថា «បងប្អូនអើយខ្ញុំសូមផ្តាំឱ្យហើយ ចង់ទិញខុនដូរឺផ្ទះអី ទិញអាណាចូលនៅបានស្រាប់តែម្តង អាកំពុងបុកគ្រឹះនេះប្រយ័ត្នវេទនាដូចខ្ញុំ មិនមែនតែខុនដូមួយហ្នឹងអីណាលោកអើយ ៣ខុនដូ ស្ទាយអត់ខុសគ្នាប៉ុន្មានទេ ជាតិហ្នឹងគ្មានវាសនានៅខុនដូហ្នឹងគេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6HKvrdUmRFxIudhCWywqPWKSe1sSFHSHawwQi6aiu1QPO6qhHM59vNw8huAQT1BsHVTHONEaUZzhSrbOTN2tQ6dKMOdRQUEGLDLbMJlMThSCRQyQ_NsSICzUy51axyLjGW0T95SKk1XIrAMgNMuVEklaE0T7lM0ogvjvS8t9IYwobpYo_PfoVk6A/s739/image_2023-06-16_11-18-32.png