Home ព័ត៌មានជាតិ ក្រោយមានលីគបាល់ទះ ការលេងបាល់ចាប់បោកក្រៅផ្លូវការ អាចនឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យ

ក្រោយមានលីគបាល់ទះ ការលេងបាល់ចាប់បោកក្រៅផ្លូវការ អាចនឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យ

202
0

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC លោក អាំង សិរីពិសិដ្ឋ បានបង្ហើបតម្រុយមកថា៖”នៅចុងឆ្នាំ២០២៣ នេះយើងនឹងបង្កើតពានរង្វាន់លីគកីឡាបាល់ទះ តេជោលីគ។ ទន្ទឹមនឹងជិតបើកលីគបាល់ទះ មន្រ្តីសហព័ន្ធយើងក៏មានកង្វល់ចំពោះអ្នកលេងបាល់ទះក្រៅផ្លូវការដែលជាកត្តាមួយនាំឱ្យវិស័យបាល់ទះនៅកម្ពុជា ធ្លាក់អន់ថយវិញផងដែរ”។No photo description available.

លោកបានសង្កត់ធ្ងន់ថា៖”យើងកំពុងរង់ចាំច្បាប់កីឡាដាក់ចេញសិន និងយើងមានតែអញ្ជើញម្ចាស់តារាងមកអប់រំណែនាំ ហើយនូវពេលដែលច្បាប់បានចេញហើយយើងនឹងមានការពិន័យផ្សេងៗ។ នេះជាការបន្ថែមរបស់អគ្គលេខាធិការ VFC ក្រោយលោកមើលឃើញថា ការលេងចាប់បាល់បោករបស់អ្នកលេងមួយចំនួនធំ នៅតែបន្តដែលធ្វើឱ្យខូចសណ្តាប់ធ្នាក់វិស័យកីឡាបាល់ទះនៅកម្ពុជា”៕