រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួន ក្រោមការចោទប្រកាន់ ប្រឆាំងនឹងក្រុងប៉េកាំង អំពីការបញ្ជូនបាឡុងចារកម្ម ហោះឈបយកការណ៍ នៅពីលើដែនអាកាស នៃតំបន់ហាមឃាត់ដ៏រស៊ើបបំផុតរបស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២៣នោះមក ប្រមុខការទូតរបស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងយោធា និង សេដ្ឋកិច្ច គ្រោងនឹងធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន ដោយផ្ដោតយ៉ាងសំខាន់ ទៅលើសន្ដិភាព នៅច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ថា លោក ដាញ៉ែល ជេ. គ្រីថែនប្រ៊ីនខ៍ (Daniel J. Kritenbrink) ឧបការី រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និង តំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា លោក អេនតូនី ប៊្លីនខេន (Antony Blinken) ប្រមុខការទូតសហរដ្ឋអាមេរិក នឹងបញ្ជាក់ អំពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះសន្ដិភាពក្នុងតំបន់ នៅច្រកសមុទ្រតៃវ៉ាន់ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសចិន ចន្លោះពីថ្ងៃទី១៨-១៩ ខែមិថុនា។Blinken tries to smooth over Pelosi Taiwan visit, warns against Chinese  escalation | Fox News

លោកឧបការី រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក រូបនេះ បានថ្លែង នៅក្នុងអំឡុងសន្និសីទសារព័ត៌មានពិសេសមួយរបស់ក្រសួងការបរទេស ថា «ខ្ញុំគិត ថា អ្នកនឹងអាចប្រមើលមើល ថា លោកប្រមុខការទូតសហរដ្ឋអាមេរិក នឹងរំឭកឡើងវិញនូវចំណាប់អារម្មណ៍របស់ក្រុងវ៉ាស៊ីនតោន នៅក្នុងការថែរក្សាសន្តិភាព និង ស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ បញ្ហាច្រកសមុទ្រតៃវ៉ាន់ «ក្លាយជាបញ្ហាដ៏សំខាន់បំផុត និង ក៏ជាបញ្ហាប្រឈម ហើយវាជាចំណុចដ៏រសើបបំផុត រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន»។

លោកឧបការី រដ្ឋមន្រ្ដីក្រសួងការបរទេស ដាញ៉ែល ជេ. គ្រីថែនប្រ៊ីនខ៍ បានបន្ថែម ថា នេះជាលើកដំបូង ដែលលោករដ្ឋមន្រ្ដី ប្ល៊ីនខេន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅក្នុងឋានៈជាប្រមុខការទូតសហរដ្ឋអាមេរិក ហើយក៏ជារដ្ឋមន្រ្ដីការបរទេសលើកដំបូង បានធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨មក។ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខនេះ លោករដ្ឋមន្រ្ដី គ្រោងនឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមន្ត្រីកំពូលៗរបស់ចិន នៅក្នុងរដ្ឋធានីប៉េកាំង។TRIP Poll: Will the United States and China Go to War Over Taiwan?

លោកឧបការីរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកអាស៊ីខាងកើត និង កិច្ចការតំបន់ប៉ាស៊ីហ្វិក រូបនេះ បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិក មានគោលដៅសំខាន់ៗចំនួន៣ រួមមាន ទី១-លោករដ្ឋមន្រ្ដី មានគោលបំណង បង្កើតបណ្ដាញទំនាក់ទំនងជាចំហ សម្រាប់ពិភាក្សា អំពីបញ្ហាប្រឈមសំខាន់ៗ ដើម្បីដោះស្រាយនូវការយល់ខុស និង រារាំងដល់ការគណនាខុស។ ទី២-លោករដ្ឋមន្រ្ដី នឹងការពារតម្លៃ និង ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយបង្ហាញនូវការព្រួយបារម្ភ អំពីបញ្ហាមួយចំនួន និង ពិភាក្សា អំពីបញ្ហាប្រឈម លើសន្តិសុខក្នុងតំបន់ និង ពិភពលោក។ ទី៣-លោករដ្ឋមន្រ្ដី នឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការ ប្រកបដោយសក្តានុពល លើវិស័យ ជាច្រើន មានជាអាទិ៍៖ បញ្ហាអាកាសធាតុ និង សេដ្ឋកិច្ច ក៏ដូចជា ការបង្កើននូវការផ្លាស់ប្តូរ រវាងប្រជាជន នៃប្រទេសទាំងពីរ។

លោកឧបការី រដ្ឋមន្រ្ដីការបរទេស សហរដ្ឋអាមេរិក បានបន្ថែម ថា «ការផ្តោតយ៉ាងសំខាន់របស់យើង ជាថ្មីម្តងទៀត ត្រូវតែមានការពិភាក្សា ដោយភាពស្មោះត្រង់ និង ដោយផ្ទាល់ ហើយប្រកបដោយការស្ថាបនា លើផ្នែកទាំង៣នេះ»។China renews threat against Taiwan as island holds drills | AP News

លោក ខឺត កាមបែល (Kurt Campbell) មន្រ្ដីសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានបញ្ជាក់ ថា នៅពេលនិយាយ អំពីការចូលរួម ជាមួយប្រទេសចិន នោះ សហរដ្ឋអាមេរិក មានគោលបំណង«គ្រប់គ្រងនូវការប្រកួតប្រជែង» ហើយសហការគ្រប់ទីកន្លែង ដែលអាចធ្វើទៅបាន ខណៈនៅតែថែរក្សាទំនាក់ទំនងយ៉ាងច្បាស់លាស់។

មន្រ្ដីសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រូបនេះ បានចង្អុលបង្ហាញ ថា «នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានចំនួនប្រទេស និង អង្គការនានា បានសម្តែងនូវការគាំទ្រ ចំពោះសន្តិភាព និង ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ កាន់តែកើនឡើងច្រើន។ នេះជាការអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់សេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់ ជុំវិញការព្រួយបារម្ភជាសកល អំពីសំណុំ នៃបញ្ហាទាំងនេះ។ ខ្ញុំគិត ថា សហរដ្ឋអាមេរិក កំពុងតែស្វែងរកនូវការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ជាទ្វេភាគី និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការថែរក្សាសន្តិភាព និង ស្ថិរភាព…។Kurt Campbell Speech: U.S. and China Should Be Able to Compete Stably -  Caixin Global

ដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូតសហរដ្ឋអាមេរិក កើតឡើង ចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង ចិន កំពុងតែធ្លាក់ចុះដល់កម្រិតទាបបំផុត។ កាលពីខែមុន លោក វីល្លីយ៉ាម ប៊ឺនស៍ (William Burns) ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបពិភាក្សា ជាមួយnwgសមភាគីរបស់គាត់ ហើយថែមទាំងបើកបណ្តាញទំនាក់ទំនង នៅក្នុងបណ្តាញស៊ើបការណ៍សម្ងាត់។

ទន្ទឹមគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏កំពុងតែរៀបចំ ធ្វើសមយុទ្ធយោធា Han Kuang (ហាន គួង) ប្រចាំឆ្នាំរបស់ខ្លួន នៅខែក្រោយ ចន្លោះពីថ្ងៃទី២៤ដល់២៨ខែកក្កដា។ បន្ថែមពីលើនេះ តៃវ៉ាន់ កាលពីថ្ងៃអង្គារ (ទី១៣ ខែមិថុនា) ក៏បានចេញផ្សាយនូវសៀវភៅណែនាំចុងក្រោយបំផុតរបស់ខ្លួន ការពារដល់ជនស៊ីវិល ដោយរួមបញ្ចូលទាំងការណែនាំ អំពីរបៀបបង្កើតឧបករណ៍ជម្លៀសបន្ទាន់ នៅក្នុងករណីមានព្រឹត្តិការណ៍វាយលុកឈ្លានពាន ពីចិន លើមកកោះតៃវ៉ាន់៕Ten Chinese aircraft cross Taiwan Strait median line, island's defence  ministry says | Taiwan | The Guardian